ព័ត៌មានជាតិ

សត្វផ្សោត ១ក្បាលប្រភេទ Risso’s Dolphin មានទម្ងន់១២០គីឡូក្រាម ដែលជាប់ឬសកោងកាង ត្រូវបានជួយសង្គ្រោះ

Liny Chan August 27, 2024 27/08/2024

(កោះកុង)៖ សត្វផ្សោត ១ក្បាល មានទម្ងន់ប្រមាណ១២០គីឡូក្រាម ត្រូវបាននាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រជាពលរដ្ឋសង្រ្គោះពីការជាប់ខ្លួននឹងឬសកោងកាង នៅក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមចុះផ្សាយរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សត្វផ្សោតនេះ ជាប្រភេទ Risso’s Dolphin មានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០គីឡូក្រាម។ ការជួយសង្គ្រោះសត្វផ្សោតនេះដឹកនាំដោយលោក ផៃ សាវិន នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប បានជួយសង្គ្រោះផ្សោត ១ក្បាលនេះ នៅខាងក្រោយផ្ទះលោកស្រី ប៊ុន វ៉ាង (ភូមិពាមក្រសោបចាស់) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ហើយបាននាំយកទៅព្រលែងចំណុចខាងក្រៅ (ហៅឃ្លងយាយប៉ែន រ៉ន) ក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា អំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវតែយកមកកម្ទេចចោល

Liny Chan August 27, 2024 27/08/2024

(ព្រះសីហនុ)៖ លោក រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានអំពាវនាវ និងទុកពេលឲ្យតែ១ខែទៀតប៉ុណ្ណោះរាល់ក្រុមហ៊ុន ឬទីតាំងដែលមានឧបករណ៍ល្បែងខុសច្បាប់ ត្រូវយកមកកម្ទេចចោលដោយខ្លួនឯង ព្រមទាំងមានការដឹងឮពីអគ្គលេខាធិការដ្ឋាន (គ.ល.ក) ក៏ដូចជាអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ ដោយពោលធ្វើបែបនេះដើម្បីបញ្ជាក់ឲ្យដឹងថា ឧបករណ៍ល្បែងប្រើប្រាស់តទៅថ្ងៃមុខគឺសុទ្ធតែស្រប់ច្បាប់។ លោក រស់ ភីរុណ ថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ក្នុងកម្មពិធី «កម្ទេចឧបករណ៍ល្បែងខុសច្បាប់នៅខេត្តព្រះសីហនុ» ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៅថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងម្ចាស់ក្រុមហ៊ុនល្បែងក្នុងខេត្តជាច្រើនរូប នៅភូមិគរគី ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោក រស់ ភីរុណ បានថ្លែងថា រាល់ឧបករណ៍ និងកម្មពិធីល្បែងដែលអាចដំណើការបានលុះត្រាតែបានចុះបញ្ជើរអគ្គលេខាធិការដ្ឋាន (គ.ល.ក)។ លោកបន្តថា នាពេលកន្លងមកឧបករណ៍ ឬកម្មពិធីល្បែងទាំងនោះមានការប្រើប្រាស់ ទូលំទូលាយ ដោយមិនទាន់ត្រូបានចុះបញ្ជើនោះទេ នោះដោយសារតែមិនទាន់មានលិខិតបទដ្ឋានគត្តិយុត្តសម្រាប់ដាក់អនុវត្ត ប៉ុន្តែក្រោយពេលដែលច្បាប់ស្តីពីគ្រប់គ្រងល្បែងពាណិជ្ជកម្មត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ត្រូវបានប្រកាសផ្សព្វផ្សាយជូនដំណឹងផ្សេងៗដើម្បីធ្វើយ៉ាងណាជំរុញឲ្យប្រត្តិប្បករណ៍ទាំងនោះដែលបានដាក់ដំណើរការមុនច្បាប់នោះយកទៅចុះបញ្ជើ។ លោកបន្ថែមទៀតថា ក្រៅតែពីជំរុញឲ្យយកឧបករណ៍ល្បែងទៅចុះបញ្ជើនោះ គណៈកម្មការគ្រប់គ្រងល្បែងក៏បានអនុគ្រោះក្នុងការចុះបញ្ជីនេះរហូតដល់ថ្ងៃទី១៥ […]

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បរិច្ចាគថវិការផ្ទាល់ខ្លួន ១.០០០.០០០ ដុល្លារ ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

Liny Chan August 27, 2024 27/08/2024

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ ដុល្លារអាមេរិក ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងបុព្វហេតុរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ ការចូលរួមបរិច្ចាគថវិការបស់ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងតបតាមការប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះឡើង ដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសអាចចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយព្រំដែន សំដៅអភិវឌ្ឍន៍ការតភ្ជាប់ដ៏រឹងមាំមួយ ក៏ដូចជាផ្តល់នូវភាពងាយស្រួលសម្រាប់ជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូន ហើយថែមទាំងអាចលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន និងវិបុលភាពថែមទៀតផង។” សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន […]

នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនជាតិចិន១៦នាក់ ក្រោយលួចឆ្លងដែនខុសច្បាប់ពីឡាវ

Liny Chan August 27, 2024 27/08/2024

(ព្រះវិហារ)៖ ជនជាតិចិនចំនួន១៦នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន ពីបទលួចឆ្លងដែនដោយខុសច្បាប់ ចេញពីទឹកដីប្រទេសឡាវ ឆ្លងចូលទឹកដីប្រទេសកម្ពុជា។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ, លោកឧត្តមសេនីយ៍ត្រី តាន់ គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន០២ករណី ដោយឃាត់ខ្លួនជនជាតិចិន ចំនួន១៦នាក់។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ករណីទី១ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាក CAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដឹកជនជាតិចិនចំនួន០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ករណីទី២ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់ (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ បច្ចុប្បន្នជនជាតិចិនទាំង១៦នាក់នេះ […]

អគ្គនាយកដ្ឋានគយ ដាក់ឱ្យអនុវត្តនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

Liny Chan August 27, 2024 27/08/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តមុខងារ សម្រាប់ការរាយការណ៍អំពីទំនិញមុនពេលទំនិញមកដល់ ​ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យគយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ​ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ការអនុវត្តមុខងារសម្រាប់ការរាយការណ៍ អំពីទំនិញមុនពេលទំនិញមកដល់ តាមមធ្យោបាយអេឡិចត្រូនិក តាមរយៈតំណភ្ជាប់ https://asyhub.customs.gov.kh និងអនុវត្តនីតិវិធីដាក់ប្រតិវេទន៍គយមុនពេលទំនិញមកដល់ ចំពោះបញ្ញើឆាប់រហ័ស នៅការិយាល័យត្រួតពិនិត្យតយអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។ ចំពោះប្រតិបត្តិករបញ្ញើឆាប់រហ័សដែលមិនទាន់រួចរាល់ ត្រូវប្រញាប់រួសរាន់រៀបចំចូលរួមអនុវត្តឱ្យបានត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ស្ត្រីមេម៉ាយ ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះទាំងស្រុង ត្រូវបានអភិបាលខេត្តពោធិ៍សាត់ សម្រេចសាងសង់ផ្ទះផ្តល់ជាជម្រកឡើងវិញ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង

Liny Chan August 27, 2024 27/08/2024

(ពោធិ៍សាត់)៖ ផ្ទះមួយខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់លោក ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ តាមរយៈលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានសាងសង់ឡើងវិញ និងប្រគល់ជូន លោកស្រី អំ ខូ ភេទស្រី អាយុ៦៤ឆ្នាំ ដែលជាស្ត្រីមេម៉ាយ មានជីវភាពក្រីក្រខ្វះខាតខ្លាំង ក្រោយទទួលរងគ្រោះដោយសារអគ្គីភ័យឆាបឆេះទាំងស្រុង កាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ ពិធីសំណេះសំណាល និងប្រគល់ផ្ទះខាងលើនេះ ធ្វើឡើងនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនទៀត។ លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្តៀង […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ សូមកុំចា.ញ់បោ.កគេ, គ្មានតម្រូវឱ្យបង់ប្រាក់ជាថ្នូរ បានចូលធ្វើការនៅការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ

Liny Chan August 27, 2024 27/08/2024

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា (CDC) បានបញ្ជាក់ថា មិនមានការណែនាំណាមួយ តម្រូវឱ្យប្រជាពលរដ្ឋ បង់​ប្រាក់​ជាថ្នូរ​បាន​ចូលធ្វើការនៅការដ្ឋានព្រែកជីកហ្វូណនតេជោនោះឡើយ ដូច្នេះសូម​ប្រជាពលរដ្ឋកុំចាញ់បោកការបំភ្លៃនេះឱ្យសោះ។ ការចេញមកបំភ្លឺនេះ គឺដោយសារតែមានការបង្ហោះ ក៏ដូចជាពាក្យចចាមអារាមថា មាន​ការតម្រូវឱ្យពលរដ្ឋបង់ប្រាក់ពី៥០ដុល្លារ ទៅ ១០០ដុល្លារ ជាថ្នូរការចូលធ្វើការនៅ​គម្រោង​ព្រែកជីកហ្វូណនតេជោ ដូចជាបានធ្វើជាកម្មករ អ្នកបើកគ្រឿងចក្រជាដើម។ ជុំវិញបញ្ហានេះ ក៏មានទាំងការបង្កើតគ្រុបតេឡេក្រាមដើម្បីទារប្រាក់ថែមទៀត។ ឆ្លើយតបការបំភ្លៃនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋា​ភិ​បាលគ្មានការតម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ ជាថ្នូរចូលធ្វើការជាមួយ​គម្រោង​ព្រែក​ជីក​ហ្វូណនតេជោនោះឡើយ។ ម្យ៉ាងវិញទៀត គិតចាប់ពីពេលប្រារព្ធពិធីបើកការដ្ឋាន​ព្រែក​ជីកហ្វូណនតេជោ នាថ្ងៃទី៥ ខែសីហា រហូតមកដល់ពេលនេះ គឺមិនទាន់មាន​ការ​ប្រើ​ប្រាស់គ្រឿងចក្រនៅឡើយដែរ ដោយក្រុមការងារកំពុងដោះស្រាយបញ្ហាសំណង​ជូន​ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាមុនសិន។ លោកឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋថា «ប្រសិនបើមានគេឱ្យបង់​លុយកាក់ សូមកុំមានការយល់ច្រឡំ ឬចាញ់បោកតាមការបោកប្រាស់នេះឱ្យសោះ»។ លោក ស៊ុន ចាន់ថុល បានបន្តថា ប្រសិនបើមានចម្ងល់ ចង់បានព័ត៌មានជាក់ច្បាស់​ពី​ការ​អនុវត្តគម្រោងព្រែកជីកហ្វូណន សូមចូលទៅមើលក្នុងគេហទំព័រ​របស់​ក្រសួង​សា​ធារ​ណការ និងដឹកជញ្ជូន និងគេទំព័រព្រែកជីកហ្វូណនតេជោ ក៏ដូចជាគ្រុបតេឡេក្រាម អ៉ីន​ស្តាក្រាម ទំព័រហ្វេសប៊ុកជាដើម ដោយប្រជាពលរដ្ឋអាចតាមដានព័ត៌មាន ឬខំមិនសួរ ព័ត៌មានជាមុន […]

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាលខាងត្បូងប្រាសាទអង្គរវត្ត

Liny Chan August 26, 2024 26/08/2024

(សៀមរាប)៖ នៅក្នុងខែសីហានេះ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់នាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែឧសភាមក។ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរាបានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគឱ្យមានជំហរនិងលំនឹងដូចដើមវិញ។ តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរាកំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោងជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ប្រតិភូ និងអត្តពលិកតេក្វាន់ដូ ITF កម្ពុជា ត្រឡប់មកដល់មាតុភូមិវិញ អមជាមួយមេដាយ ២៤គ្រឿងជូនជាតិ

Liny Chan August 26, 2024 26/08/2024

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលដឹកនាំផ្ទាល់ដោយទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រោយបញ្ចប់បេសកកម្មដ៏ជោគជ័យក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា រយៈពេលជាង ១សប្ដាហ៍កន្លងមក។ គួរដឹងថា កម្ពុជាបានបញ្ជូនប្រតិភូ មន្ដ្រីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ២៧នាក់ ចូលរួមព្រឹត្តិការណ៍ប្រចាំទ្វីបខាងលើ ចាប់ពីថ្ងៃទី១៩-២៥ ខែសីហាកន្លងទៅ។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយសរុប ២៤គ្រឿង រួមមានមេដាយមាស ៣ មេដាយប្រាក់ ៧ និងមេដាយសំរឹទ្ធ ១៤គ្រឿង។ នេះគឺជាសមិទ្ធផលដ៏ល្អប្រសើរមួយ សម្រាប់សហព័ន្ធដែលបានបញ្ជូនអត្តពលិកវ័យក្មេងជាច្រើនចូលរួម។ អ្វីដែលពិសេសទៀតនោះ កម្ពុជា គឺបានទទួលនូវពានកិត្តិយសជាប្រទេសដណ្ដើមបានមេដាយច្រើនជាងគេ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអត្តពលិកចូលរួមជាង ២០ប្រទេស ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមកូរ៉េខាងជើង ដែលជាម្ចាស់ក្បាច់គុន គ្រាដែលលេខ២ បានទៅក្រុមប្រតិភូតេក្វាន់ដូ ITF នៃប្រទេសកាហ្សាក់ស្ថាន។ រីឯប្រទេសជាង […]