(សៀមរាប)៖ កម្មវិធីផ្តល់អាហាតាមសាលារៀន បានចាប់ផ្តើមអនុវត្តដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមហិរញ្ញប្បទានជំនួយដៃគូអភិវឌ្ឍន៍ ដោយចាប់ផ្ដើម ៦៤សាលា មានអ្នកទទួលផល ៣៧ ,៥០០នាក់ ចាប់តាំងពីឆ្នាំ១៩៩៩មក។ កម្មវិធីផ្តល់អាហារតាមសាលារៀន នៅប្រទេសកម្ពុជា មានសាលារៀនគោលដៅសរុបចំនួន ១,១១៤សាលា ក្នុងខេត្តចំនួន១០ទូទាំងប្រទេស និងមានសិស្សទទួលផលសរុបប្រមាណ ៣០០,០០០នាក់ ដែលដំបូងត្រូវបានអនុវត្តដោយ WFP ក្រោមហិរញ្ញប្បទានរបស់មូលនិធិ McGovern-Dole និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ កម្មវិធីនេះបានវិវឌ្ឍជាបន្តបន្ទាប់ស្របតាមបរិបទសង្គម-សេដ្ឋកិច្ច ព្រមជាមួយនឹងការកើនឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ទីផ្សារតាមជនបទ និងចរន្ដផលិតកម្មនៅតាមសហគមន៍ជនបទ បានប្រែក្លាយពីកម្មវិធីផ្ដល់អាហារពេលព្រឹកបែបសាមញ្ញ មកជាកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីមួយដែលបានជួយជំរុញកសិករឱ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ។ ជាមួយនឹងការទទួលបានអាហារពេលព្រឹក, សិស្សានុសិស្សកំពុងសិក្សានៅសាលាបឋមសិក្សាល្វា បានស្តែងការសប្បាយរីករាយ និងពោលពាក្យថា ពួកខ្ញុំសប្បាយចិត្តដែលទទួលបានអាហារពេលព្រឹក នៅក្នុងសាលារៀល ដែលធ្វើឱ្យក្រុមគ្រួសារខ្លួនកាត់បន្ថយការចំណាយ ជាពិសេសធ្វើឱ្យសិស្សានុសិស្សទាំងញ៉ាំឆ្អែត មិនវិលមុខពេលកំពុងរៀនដោយសារតែឃ្លានអាហារជាដើម។ នៅឆ្នាំសិក្សា២០១៩-២០២០ កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានដាក់ឱ្យអនុវត្តជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រោមហិរញ្ញប្បទានថវិការដ្ឋ ដោយយកម៉ូឌែល (Model) ប្រើប្រាស់កសិផលក្នុងសហគមន៍ យោងតាមប្រកាសអន្តរក្រសួងលេខ ០៩០ (ស្ទួន) សហវ.ប្រក ចុះថ្ងៃទី២៣ […]