ព័ត៌មានជាតិ

UPDATE: ករណីរថភ្លើង បុករថយន្ដនៅខេត្តពោធិ៍សាត់ បណ្ដាលឲ្យមនុស្ស៤៦នាក់រងរបួសធ្ងន់ស្រាល, អភិបាលខេត្ត ចុះពិនិត្យស្ថានភាពជនរងគ្រោះនៅមន្ទីរពេទ្

Naren March 29, 2024 29/03/2024

(ពោធិ៍សាត់)៖ ករណីរថភ្លើង បុកជាមួយរថយន្ដក្រុងដឹកអ្នកដំណើរនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានបណ្ដាលឲ្យមនុស្សសរុបចំនួន៤៦នាក់រងរបួស ក្នុងនោះ៥នាក់រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះទៅពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ និងមណ្ឌលសុខភាពឈើទុំ។ សមត្ថកិច្ចបានអះអាងថា ទាំងអ្នកបើករថយន្ដ និងអ្នកបើករថភ្លើង សុទ្ធតែរងរបួសធ្ងន់បាក់ជើងទាំង២នាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនឧក្រិដ្ឋជនអាមេរិកម្នាក់បញ្ជូនទៅប្រទេសដើមវិញ ក្រោយទទួលបានសំណើសុំកិច្ចសហការ ពាក់ព័ន្ធករណីរំលោ-ភអនីតិជន

Khmerpress March 29, 2024 29/03/2024

(ភ្នំពេញ)៖ ឧក្រិដ្ឋជនម្នាក់ជាជនជាតិអាមេរិកម្នាក់ ត្រូវបានមន្ត្រីស៉ើបអង្កេតរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក្រោមកិច្ចសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួន បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីផ្តន្ទាទោស។ ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីសប្ដាហ៍កន្លងទៅនេះ។ ការចាប់ខ្លួននេះ ធ្វើឡើងតាមដីការស្វែងរកចាប់ខ្លួនរបស់តុលាការទីក្រុង Washington រដ្ឋ Utah សហរដ្ឋអាមេរិក។ ឧក្រិដ្ឋជនខាងលើមានឈ្មោះ Philip Alan Rogers អាយុ៥៨ឆ្នាំ ជាអតីតមន្ត្រីប៉ូលីសសហរដ្ឋអាមេរិក ត្រូវបានតុលាការអាមេរិកចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈលើអនីតិជន កាន់កាប់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់។ ការស្រាវជ្រាវឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនខាងលើនេះ សបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ សូមបញ្ជាក់ថា ឧក្រិដ្ឋជននេះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ហើយត្រូវបានបញ្ជូនចេញនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

រថភ្លើងបុករថយន្តក្រុង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់

Khmerpress March 29, 2024 29/03/2024

(ពោធិ៍សាត់)៖ យោងតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឱ្យដឹងថា នារសៀលទី២៩ ខែមីនា ឆ្នាំ២០២៤នេះ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រថភ្លើង បានបុករថយន្តក្រុង បណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តក្រុង អង្គភាពព័ត៌មាន Fresh News នឹងផ្សាយបន្តទៀត៕ ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត

ធនាគារជាតិនៃកម្ពុជា ច្រានចោលការលើកឡើងពី ការធ្លាក់ចុះនៃការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា

Khmerpress March 29, 2024 29/03/2024

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលពីការលើកឡើងរបស់សារព័ត៌មានមួយចំនួន បានចុះផ្សាយអត្ថបទទាក់ទងនឹងលទ្ធផល នៃការធ្វើអង្កេតអនឡាញ របស់ក្រុមហ៊ុនសេវាទូទាត់ VISA ដោយបានលើកឡើងថា ការប្រើប្រាស់មធ្យោបាយទូទាត់ឌីជីថលនៅកម្ពុជា មាននិន្នាការថយចុះ និងនៅមានកម្រិតទាប ហើយការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តកើនឡើង ដែលផ្ទុយពីនិន្នាការតំបន់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជា សូមបំភ្លឺពីវឌ្ឍនភាពនៃការទូទាត់នៅកម្ពុជាថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សដូចជា តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ការផ្ទេរប្រាក់ និងជាពិសេសការស្កេនឃូអរកូតសម្រាប់ទូទាត់ ដែលមានចាប់ពីហាងលក់ទំនិញតូចៗរហូតដល់ធំ ដោយគ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស»។ ការអភិវឌ្ឍនេះអាស្រ័យដោយការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបៗជាបន្តបន្ទាប់ អនុញ្ញាតឱ្យការទូទាត់ឆ្លងគ្រឹះស្ថាន ការបង្កើត App សម្រាប់ការទូទាត់តាមឃ្យូអរកូត ការបង្កើតស្តង់ដារឃូអរកូតជាដើម ដែលផ្ដល់ភាពងាយស្រួល ដល់ការទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងឆាប់រហ័ស ពិសេសក្នុងពេលដែលការប្រើប្រាស់ទូរស័ព្ទទំនើបបានកើនឡើងដល់ជាង១៩លានគ្រឿងច្រើនជាងចំនួនប្រជាជនកម្ពុជាសរុបមានជាង១៦លាននាក់។ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា «ជាក់ស្តែងចំនួនប្រតិបត្តិការទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើងពី១.១០០លានប្រតិបត្តិការក្នុងឆ្នាំ២០២២ មកដល់១.៧៨៦ លានប្រតិបត្តិការក្នុងឆ្នាំ២០២៣ ហើយចំនួនទឹកប្រាក់សរុបនៃប្រតិបត្តិការ ទូទាត់ឌីជីថលទាំងជាប្រាក់រៀល និងដុល្លារអាមេរិកបានកើនឡើងពី ៤០០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ ដល់៤៩២ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ ស្មើនឹងប្រមាណ១៦ដង នៃផលិតផលក្នុងស្រុកសរុប […]

ត្រៀមអាវភ្លៀងទុក! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងអាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Khmerpress March 29, 2024 29/03/2024

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ សម្ពាធទាបបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ – សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៤០%។ ២.តំបន់ខ្ពង់រាប៖ – សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីពី២០-៤០%។ ៣.តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីពី ៣០-៥០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,០០ម៉ែត្រ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry […]

រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសហាមឃាត់ការលេងល្បែងជះទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ អុជផាវ ឬឧបករណ៍ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​​

Khmerpress March 29, 2024 29/03/2024

(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូរដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​​។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជនយុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចជា៖ ទី១៖ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។ ទី២៖ ហាមដាច់ខាតការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ទី៣៖ ហាមឃាត់ការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យូង ឬប៉ាតម្សៅ និងការវាយដោយរំពាត់ ឬឧបករណ៍ផ្សេងៗចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមយានយន្ត ព្រោះអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត បង្ករបួសស្នាម ឬខូចខាតទ្រព្យសម្បត្តិ។ល។ ទី៤៖ ហាមឃាត់ការនាំចូល ចែកចាយ […]

ក្រសួងពាណិជ្ជកម្ម ហាមឃាត់ការប្រើប្រាស់ម៉ាក ដែលដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបកម្ពុជា ដោយគ្មានការអនុញ្ញាត

Naren March 28, 2024 28/03/2024

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ការហាមឃាត់ការប្រើប្រាស់ម៉ាកដែលដូច និង/ឬត្រាប់តាម ឬមានចំណុចណាមួយ ដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យោងតាមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា ៤ ចែងថា ម៉ាកដែលមិនអាចចុះបញ្ជីបាន គឺជាម៉ាកដែលដូចគ្នា និង/ឬ ត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ។ ក្រសួងបានបន្ថែមទៀតថា ទន្ទឹមនឹងនេះ ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និង […]

ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ មេសា តទៅ

Naren March 28, 2024 28/03/2024

ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ តភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ស្ពានអាកាស «មរតកតេជោ» កម្ពស់ពីរជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងមហាវិថីកងយោធពល ខេមរភូមិន្ទ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាជាអ្នកទទួលការសាងសង់។ បច្ចុប្បន្នការសាងសង់ស្ពានអាកាស «មរតកតេជោ» ជាន់ទី២ ដំណាក់កាលទី១ ដែលតភ្ជាប់ចរាចររវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន និងមហាវិថីព្រះមុនីវង្ស បានសម្រេចស្ទើរទាំងស្រុង និងនៅសេសសល់ការងារមួយចំនួនតូច ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមីនា […]

រសៀលនេះព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងមកកម្ពុជាវិញហើយ

Khmerpress March 28, 2024 28/03/2024

(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ​២០២៤​នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា​ចក្រ​កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរព​សក្ការៈ​ដ៏ខ្ពង់​ខ្ពស់ នឹងយាងត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន អស់រយៈពេលប្រមាណជា១ខែ។ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី​គោ​​រព​សក្ការៈដ៏ខ្ពង់ខ្ពស់ បាន​យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុ​ណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យយាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរម​រាជានុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។ ដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ និងសម្តេចព្រះវររាជាមាតាជាតិខ្មែរនារសៀលនេះ នឹងមានការ​អញ្ជើញថ្វាយព្រះរាជវឌ្ឍនកិច្ច និងទទួលព្រះរាជដំណើរពីថ្នាក់ដឹកនាំព្រទ្ធសភា រដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ព្រះញាតិវង្ស ព្រមទាំងមន្ត្រីរាជការក្រសួងព្រះបរមរាជវាំងផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ការព្យាករណ៍នៅឆ្នាំ២០២៤ ជំងឺគ្រុនឈាមនឹងផ្ទុះឡើងរហូតជាង៤ម៉ឺននាក់, មន្រ្តីសុខាភិបាល អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ឲ្យបានខ្លាំង និងមានប្រសិទ្ធភាព

Khmerpress March 28, 2024 28/03/2024

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ បានឱ្យដឹងថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២៤ រហូតជាង៤ម៉ឺននាក់ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានជាង៣ម៉ឺននាក់ប៉ុណ្ណោះ។ ការអំពាវនាវបែបនេះរបស់លោក គួង ឡូ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរ ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព អង្គការដៃគូអភិវឌ្ឍន៍ មេឃុំ ចៅសង្កាត់ មន្ត្រីរាជការនៃមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាពជាច្រើនរូប។ លោកបានលើកឡើងថា៖ «វត្តមាននៃការចូលរួមពីដៃគូរអភិវឌ្ឍន៍ ទាំងមន្ទីរពាក់ព័ន្ធ មន្ត្រីសុខាភិបាល ត្រូវតែរួមគ្នា បើយើងទប់ស្កាត់មិនទាន់ពេលវេលានោះទេ នោះហានិភ័យនៃជំងឺគ្រុនឈាម នឹងអាចកើតមាននៅក្នុង ខេត្តព្រះវិហាររបស់យើង»។ លោកថា «ការរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម សំខាន់គឺត្រូវចូលរួមការពារ ហើយបើមានករណីសង្ស័យកើតជំងឺគ្រុនឈាម ត្រូវធ្វើការបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ តាមការសិក្សាបានបង្ហាញថា បញ្ជូនមកកាន់មន្ទីរពេទ្យ កាន់តែលឿន អត្រាស្លាប់កាន់តែទាបក្រោម២៤ម៉ោង លើស២៤ម៉ោង អត្រាស្លាប់កាន់តែខ្ពស់ និយាយរួមកាន់តែយូរអត្រាស្លាប់កាន់តែច្រើន»។ […]