(ភ្នំពេញ)៖ រយៈពេលជិត២ឆ្នាំ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានបង្ក្រាបបទល្មើសនេសាទ បានជាច្រើនករណីនៅតាមបណ្តាខេត្តចំនួន៦ ជាប់បឹងទន្លេសាប និងបានបញ្ជូនសំណុំរឿងទៅតុលាការ ៧១ករណី ចេញដីកាកោះ២០នាក់ ខណៈអ្នកប្រព្រឹត្តិបទល្មើស ៣១នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន។ នេះបើយោងតាមរបាយការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ បើតាមក្រសួងកសិកម្មក្នុងរយៈពេល២ជិតឆ្នាំនេះ ការបង្រ្កាបបទល្មើសនេសាទ រឹបអូសបានអួនអូសទឹកសាប៥៣វង់, ម៉ាញ់១៤វង់, ឆក់ត្រជាក់និងក្តៅ ១ ៤៧៣គ្រឿង, ឈិបយន្ត ២៣គ្រឿង, អួនហ៊ុម ៣៣វង់, របាំងស្បៃមុងនិងសាច់អួន១ ៦៥០ ៦១៧ម៉ែត្រ, លូនិងលប ១៥ ២២៩មាត់, បង្គោលចម្រឹង ៧៦៨ ២១១ដើម, ឈ្នក់រួមផ្សំភ្លើង១១៩វង់, កាណូត១៧៦គ្រឿង និងម៉ាស៊ីន៨៤គ្រឿង។ ឧបករណ៍ទាំងនេះត្រូវបានបង្រ្កាបនៅតាមបណ្តាខេត្តជាប់បឹងទន្លេសាបរួមមាន៖ ១.ខេត្តកំពង់ឆ្នាំង៖ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ដល់ថ្ងៃទី២៦ ខែកុម្ភៈ […]