ព័ត៌មានអន្តរជាតិ

ថៃ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៣,៨២១នាក់ និងបាត់បង់ជីវិត ២៤១នាក់ នៅថ្ងៃអង្គារនេះ

Khmerpress September 7, 2021 07/09/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៣,៨២១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៣,៣០៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៥១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៤១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៦,៧៣៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៣០៨,៣៤៣ករណី ក្នុងនោះមានអ្នកស្លាប់ ១៣,២៨៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,១៤៩,៨១៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

វៀតណាមកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ៥ឆ្នាំ ក្រោយបានធ្វើសកម្មភាពបំពាននឹងវិធានការកូវីដ ១៩

Khmerpress September 7, 2021 07/09/2021

វៀតណាម៖ កាលពីថ្ងៃចន្ទ ទី០៦ ខែកញ្ញា ម្សិលមិញនេះ តុលាការវៀតណាមបានកាត់ទោសឲ្យបុរសម្នាក់ជាប់គុករយៈពេល ៥ឆ្នាំ ក្រោយរូបគាត់បានធ្វើសកម្មភាពបំពាននឹងវិធានការកូវីដ ១៩ និងបានចម្លងមេរោគដ៏កាចសាហាវមួយនេះទៅកាន់អ្នកដទៃ។ យោងតាមការចុះផ្សាយនៅក្នុងបណ្តាញសារព័ត៌មាន Straits Times បានឲ្យដឹងថា​ បុរសវៀតណាមរូបនេះមានឈ្មោះថា Le Van Tri អាយុ ២៨​ឆ្នាំ ហើយនាពេលកន្លងមករូបគាត់បានធ្វើដំណើរពីខេត្ត Ca Mau ភាគខាងត្បូងប្រទេសវៀតណាមចូលទៅកាន់ទីក្រុងហូជីមិញទាំងដែលរូបគាត់កំពុងស្ថិតនៅក្នុងដំណាក់កាលត្រូវធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃ។ យោងតាមតុលាការវៀតណាមបានរកឃើញថា ក្រោយបានធ្វើសកម្មភាពបំពាននឹងវិធានការរបស់អាជ្ញាធរដូចបានជម្រាបជូនខាងលើនេះ លោក Le Van Tri បានចម្លងជំងឺកូវីដ ១៩ នៅកាន់មនុស្សចំ​នួន ៨នាក់ផ្សេងទៀត ហើយក្នុងនោះក៏មានជនរងគ្រោះម្នាក់ត្រូវបាត់បង់ជីវិតទៀតផង ក្រោយឆ្លងជំងឺកូវីដ ១៩ បានមួយខែ។ ផ្អែកលើទំហំបទល្មើសនេះ តុលាការវៀតណាមក៏បានសម្រេចផ្តន្ទាទោសឲ្យលោក Le Van Tri ជាប់គុករយៈពេល ៥ឆ្នាំពីបទ “ធ្វើឲ្យមានការរាតត្បាតជំងឺកាចសាហាវទៅក្នុងសហគមន៍”។ គួរម្លឹកថា នាពេលកន្លងមកតុលាការវៀតណាមក៏ធ្លាប់កាត់ទោសឲ្យពលរដ្ឋចំនួន ២ នាក់ផ្សេងទៀតជាប់គុកក្នុងករណីស្រដៀងគ្នានេះផងដែរ ដោយក្នុងនោះមានពលរដ្ឋម្នាក់ត្រូវជាប់គុករយៈពេល ១៨ខែ និងម្នាក់ទៀត្រូវជាប់គុករហូតដល់ ២ឆ្នាំ៕ […]

គុយបា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារមានអាយុ ២ឆ្នាំឡើងទៅ

Khmerpress September 7, 2021 07/09/2021

(ឡាហាវ៉ាន)៖ គុយបា នៅថ្ងៃចន្ទសប្ដាហ៍នេះបានក្លាយជាប្រទេសដំបូងគេនៅក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចាប់ពី២ឆ្នាំ ឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការ WHO នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។ ការចាក់វ៉ាក់សាំងខាងលើធ្វើឡើង នៅក្រោមផែនការដែលរដ្ឋាភិបាលគុយបា ចង់ចាក់វ៉ាក់សាំងជូនកុមារគុយបាទាំងអស់ ឱ្យបានមុនការបើកសាលារៀនឡើងវិញ ក្រោយបិទទ្វារចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ អាជ្ញាធរសុខាភិបាលគុយបា បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការដោយប្រើប្រាស់វ៉ាក់សាំង COVID-19 ផលិតនៅក្នុងស្រុករបស់ខ្លួនឈ្មោះ Abdala និង Soberana កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើកុមារមានអាយុចាប់ពី ១២ឡើងទៅ។ ដោយឡែក នៅថ្ងៃចន្ទសប្ដាហ៍នេះ គុយបាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារមានអាយុចាប់ពី ២ឆ្នាំ ដល់១១ឆ្នាំ នៅក្នុងខេត្ត Cienfuegos។ គួរបញ្ជាក់ថា បច្ចុប្បន្ន បណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកកំពុងចាក់វ៉ាក់សាំងបង្ការ COVID-19 លើកុមារមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ហើយក្នុងនោះចិន អេមីរ៉ាតអារ៉ាប់រួម និងវេណេស៊ុយអេឡា ក៏បានប្រកាសថាពួកគេមានផែនការចាក់វ៉ាក់សាំងលើកុមារមានអាយុ ២ឆ្នាំឡើងទៅដូចគ្នាដែរ។ ប៉ុន្តែ គុយបាបានចាប់ផ្ដើម […]

ក្រុមប្រទេស G20 ជំរុញឱ្យមានការផ្ដល់វ៉ាក់សាំងកូវីដ-១៩ បន្ថែម ដល់បណ្ដាប្រទេសក្រីក្រ

Khmerpress September 7, 2021 07/09/2021

(រ៉ូម)៖ ក្រុមប្រទេសអ្នកមានទាំង ២០ ឬហៅកាត់ថា G20 នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា ខ្លួនត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយប្រទេសក្រីក្រ ក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនប្រជាជនរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។ អ៊ីតាលី ដែលកំពុងកាន់តំណែងជាប្រធានក្រុមប្រទេស G20 ក្នុងឆ្នាំ២០២១នេះ បាននិយាយថាកិច្ចប្រជុំដែលត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ រួមបញ្ចូលទាំងកិច្ចព្រមព្រៀងនយោបាយ ដើម្បីបង្កើនការគាំទ្រដល់ប្រទេសក្រីក្រ និងបញ្ជូនវ៉ាក់សាំងបន្ថែមទៀតដល់ពួកគេផងដែរ។ រដ្ឋមន្រ្តីសុខាភិបាលអ៊ីតាលី លោក រ៉ូប៊ឺតូ ស្ពេរ៉ាន់ហ្សា (Roberto Speranza) បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «កម្រិតវិសមភាពវ៉ាក់សាំង គឺខ្ពស់ពេកហើយ មិនមាននិរន្តរភាព។ ប្រសិនបើយើងទុកចោលនូវផ្នែកមួយចំនួននៃពិភពលោកដោយគ្មានវ៉ាក់សាំង យើងប្រថុយនឹងការឆ្លងរីករាលដាលនៃវីរុសបំប្លែងខ្លួន Delta ហើយ ដែលវានឹងធ្វើឱ្យយើងទាំងអស់គ្នាពិបាក.. សាររបស់យើងច្បាស់ណាស់ គឺចង់មានន័យថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទេ»។ លោក Roberto Speranza បានបន្ថែមថា «ប្រទេសដែលខ្លាំងបំផុត…បានប្តេជ្ញាវិនិយោគធនធានសំខាន់ៗ និងបញ្ជូនវ៉ាក់សាំងទៅដោយផុយស្រួយបំផុត។ យើងគួរតែ ពង្រឹងប្រព័ន្ធនេះទ្វេភាគី និងតាមរយៈយន្តការអន្តរជាតិដែលចាប់ផ្តើមពីយន្តការ COVAX»។ ទោះយ៉ាងណាក៏ដោយ […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១២,៤៨១ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ៣១១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress September 7, 2021 07/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១២,៤៨១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៤ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៧,១២២នាក់។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៣១១នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥៣៦,៧៨៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣០១,៤៥៧នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១៣,៣៨៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រសួងទេសចរណ៍ថៃ ចង់ឲ្យប្រទេសបើកដំណើរការឡើងវិញទាំងស្រុងដោយគ្មានការធ្វើចត្តាឡីស័កនៅត្រឹមខែមករា

Khmerpress September 6, 2021 06/09/2021

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ Phiphat Ratchakitprakarn ចង់ឲ្យប្រទេសនេះបើកដំណើរការឡើងវិញដោយគ្មានការចត្តាឡីស័កនៅខែមករា នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger។ ទោះបីជាយ៉ាងណាក្ដី រដ្ឋមន្រ្តីបានលើកឡើងថា ការបើកដំណើរការនេះ គឺនឹងអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង។ យោងតាមរបាយការណ៍របស់បាងកកប៉ុស្ដិ៍បានឱ្យដឹងថា លោក Phiphat Ratchakitprakarn បាននិងកំពុងលើកឡើងពីភាពស៊ាំរបស់មនុស្ស ដែលជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ការបើកឡើងវិញ ដោយចង្អុលបង្ហាញថា ការបើកឡើងវិញទីក្រុងបាងកក ត្រូវបានពន្យារពេលពីខែតុលាដល់ខែវិច្ឆិកា ព្រោះប្រជាជនភាគច្រើននៅតែរង់ចាំវ៉ាក់សាំងលើកទី ២ របស់ពួកគេ។ ទោះយ៉ាងណាលោកបាននិយាយថា ការបើកឡើងវិញនូវឈៀងម៉ៃ ឈុនបូរី (ប៉ាតាយ៉ា) និងប្រាចាវឃីរីខាន់ (ហួហ៊ីន) អាចដំណើរការបាននៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ខេត្តផេតឆាបូរី ភាគកណ្តាលក៏គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃដដែលផងដែរ។ គួរឱ្យដឹងថា បើតាមលោករដ្ឋមន្រ្តីក្រសួងទេសចរថៃ មានតែតំបន់ដែលមានសុវត្ថិភាពប៉ុណ្ណោះ ដែលអាចបើកឡើងវិញសម្រាប់ភ្ញៀវទេសចរថៃនៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈដែលភ្ញៀវទេសចរអន្តរជាតិត្រូវបានគេរំពឹងថា នឹងចូលមកដោយមិនចាំបាច់ធ្វើចត្តាឡីស័កដោយចាប់ពីខែមករា ក្រោមលក្ខខណ្ឌ «travel bubbles» ជាមួយប្រទេសជិតខាងដែលចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមករា៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger

ចាប់ពីខែក្រោយនេះថៃនឹងអនុញ្ញាតឲ្យពលរដ្ឋដែលចាក់វ៉ាក់សាំងកូវីដរួចឬធ្វើតេស្តអវិជ្ជមានអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានជាធម្មតាវិញបាន

Khmerpress September 6, 2021 06/09/2021

ថៃ៖ កាសែត បាងកកប៉ុស្តិ៍​​ បានរាយការណ៍ថា ចាប់ពីថ្ងៃទី០១ ខែតុលាខាងមុខនេះតទៅអាជ្ញាធរថៃនឹងដាក់ចេញនូវវិធានការថ្មីមួយដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចក្រុមអាជីវករ តាមរយៈអនុញ្ញាតឲ្យពលរដ្ឋដែលស្ថិតនៅក្នុងលក្ខខណ្ឌមួយចំនួនអាចត្រលប់ទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានវិញបាន។ វិធានការខាងលើនេះនឹងត្រូវដាក់ឲ្យអនុវត្តនៅទូទាំងប្រទេសថៃ រួមទាំងនៅក្នុងតំបន់ “ក្រហមចាស់” ពោលគឺជាតំបន់ដែលមានការឆ្លងជំងឺកូវីដ ១៩ កម្រិតខ្ពស់ផងដែរ។ សម្រាប់លក្ខខណ្ឌដែលក្រុមពលរដ្ឋអាចចូលទៅញ៉ាំអាហារនៅតាមភោជនីយដ្ឋានបាននោះគឺមានដូចជា ពួកគេត្រូវបង្ហាញប័ណ្ណបញ្ជាក់ថាបានចាក់វ៉ាក់សាំងរួចរាល់ ឬលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺកូវីដ ១៩ ក្នុងរយៈពេលមិនលើសពី ១សប្តាហ៍មុនពេលមកញ៉ាំអាហារនេះ ហើយពួកគេក៏តម្រូវឲ្យបំពេញព័ត៌មានមួយចំនួននៅក្នុងកម្មវិធីទូរស័ព្ទ “Thai Save Thai” ផងដែរ ដើម្បីឲ្យអាជ្ញាធរងាយគ្រប់គ្រងទិន្នន័យរបស់ក្រុមពលរដ្ឋទាំងនោះ។ ចំពោះម្ចាស់អាជីវកម្មវិញក៏ត្រូវបន្តរក្សាវិធានការអនាម័យជាចាំបាច់ផងដែរ ដូចជារក្សាគំលាតសង្គមនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន រៀបចំឲ្យមានទឹកលាងដៃសម្លាប់មេរោគចំពោះអតិថិជន ហើយបុគ្គលិកដែលពាក់ព័ន្ធនៅក្នុងអាជីវកម្មទាំងងស់នោះក៏តម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ជាប្រចាំផងដែរ។ ចំពោះប្រភេទអាជីវកម្មដែលអាចបើកដំណើរការក្រោមការអនុវត្តវិធានការខាងលើនេះមានដូចជា ភោជនីយដ្ឋានគ្រប់ប្រភេទ ហាងកាត់សក់និងធ្វើសក់ គ្លីនិកកែសម្ភស្ស និងកន្លែងស្ប៉ាជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

យោធាប្រទេសហ្គីណេ ធ្វើរដ្ឋប្រហារ, ចាប់ខ្លួនប្រធានាធិបតី, បិទព្រំដែន, រំលាយរដ្ឋធម្មនុញ្ញ-រដ្ឋាភិបាល និងដាក់បម្រាមគោចរឥតកំណត់

Khmerpress September 6, 2021 06/09/2021

(ហ្គីណេ)៖ កងកម្លាំងយោធាពិសេសនៅក្នុងប្រទេសហ្គីណេ បានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយចាប់ខ្លួនប្រធានាធិបតី និងបានដាក់បម្រាមគោចរគ្មានពេលវេលាកំណត់ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដ៏ក្រីក្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១។ ទីភ្នាក់ងារព័ត៌មាន AFP ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណម្នាក់ដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថា យោធាហ្គីណេក៏បានរំលាយរដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលចោលផងដែរ ខណៈព្រំដែនគោគ និងដែនអាកាសត្រូវបានបិទ បន្ទាប់ពីប្រធានាធិបតីហ្គីណេលោក អាល់ហ្វា ខុនដេ (Alpha Conde) ត្រូវបានចាប់ខ្លួន។ យោធាហ្គីណេមិនទាន់បានបញ្ជាក់អ្វីលម្អិតនោះទេ ដោយគ្រាន់តែឱ្យដឹងថា អភិបាលខេត្ត ឬទីក្រុង រួមទាំងមន្ត្រីជាន់ខ្ពស់នានា នឹងត្រូវធ្វើការតែងតាំងជាថ្មីដោយយោធា។ លោក ម៉ាម៉ាឌី ឌូមបូយ៉ា (Mamady Doumbouya) មេបញ្ជាការនៃកងកម្លាំងយោធាពិសេសហ្គីណេ បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ និងថ្លែងទៅកាន់ប្រជាជនហ្គីណេយ៉ាងដូច្នេះថា «ការគ្រប់គ្រងដ៏អសមត្ថភាពរបស់រដ្ឋាភិបាល បានជំរុញឲ្យមានរដ្ឋប្រហារនេះកើតឡើង…។ យើងមិនអាចប្រគល់នយោបាយ ឲ្យទៅបុរសតែម្នាក់នោះទេ តែយើងនឹងប្រគល់ទៅឲ្យប្រជាជនទាំងអស់…។ ហ្គីណេជាប្រទេសដ៏ស្រស់ស្អាត។ យើងមិនត្រូវការការរំលោភបំពាន ទៅលើហ្គីណេទៀតទេ… យើងត្រូវការតែក្តីស្រឡាញ់ប៉ុណ្ណោះ ចំពោះប្រទេសមួយនេះ»។ គួរបញ្ជាក់ថា សហគមន៍អន្តរជាតិនាំមុខដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ […]

វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗចំនួន «១៣,១៣៧ករណីក្នុងមួយថ្ងៃ» និងបាត់បង់ជីវិត ២៨១នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress September 6, 2021 06/09/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១៣,១៣៧ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី០៥ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២៨ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៦,២២៦នាក់។ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៨១នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៥២៤,៣០៧នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៩១,៧២៧នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១៣,០៧៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

គុណភាពខ្យល់របស់ទីក្រុងហាណូយ បានឈានដល់កម្រិតមិនល្អដល់សុខភាព បើទោះបីជាទីក្រុងនេះកំពុងស្ថិតក្រោមវិធានការរក្សាគម្លាតក៏ដោយ

Khmerpress September 4, 2021 04/09/2021

គុណភាពខ្យល់នៅតំបន់ភាគកណ្តាល និងខាងត្បូងជាច្រើនរបស់ប្រទេសវៀតណាម បានបង្ហាញពីភាពប្រសើរឡើង ប៉ុន្តែខេត្តភាគខាងជើងមួយចំនួន បានមើលឃើញពីការកើនឡើងនៃការបំពុលបរិយាកាស បើទោះបីជាប្រទេសនេះកំពុងស្ថិតក្រោមវិធានការរក្សាគម្លាតក៏ដោយ។ ការបំពុលបរិយាកាសនាំឱ្យមនុស្សប្រឈមនឹងការស្រូបយកភាគល្អិតមិនល្អនៅក្នុងខ្យល់កខ្វក់ ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត និងប្រព័ន្ធសរសៃឈាមបេះដូង ហើយប្រការនេះ វាអាចបណ្តាលឱ្យមនុស្សមានជំងឺរួមមាន៖ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកសួត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងការឆ្លងមេរោគផ្លូវដង្ហើមផ្សេងៗ។ កម្មវិធីឃ្លាំមើល AirVisual of IQAir ដែលជាកម្មវិធីត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់អាកាសរបស់ប្រទេសស្វីស បានកត់ត្រាចំណុចក្រហមចំនួន ៩ នៅម៉ោងប្រហែល ៨ព្រឹក ថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋធានីហាណូយ ខេត្តហុងយ៉េន និងក្រុងឡាងសុន។ ជាមួយគ្នានេះដែរ អ្នកជំនាញបរិស្ថានម្នាក់បាននិយាយថា៖«នេះមានន័យថាគុណភាពខ្យល់ទូទៅកំពុងចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់មនុស្សធម្មតា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់ក្រុមងាយរងគ្រោះ»។ តំបន់សំខាន់ៗនៃទីក្រុងហាណូយ ដែលរងផលប៉ះពាល់ពីកម្រិតនៃការបំពុលបរិយាកាសខ្ពស់រួមមាន៖ ផ្លូវទៅង៉ុកវ៉ាននៅស្រុកតៃហូ និងផ្លូវជីធួងនៅស្រុកឡុងបៀន។ ទន្ទឹមនឹងនេះដែរ កម្មវិធីតាមដានគុណភាពខ្យល់ឯករាជ្យ PAMAir ក៏បានរាយការណ៍ដែរថា គុណភាពខ្យល់នៅស្ថានីយ៍ត្រួតពិនិត្យជាច្រើន ដែលមានទីតាំងនៅទូទាំងទីក្រុងហាណូយ និងតំបន់ជិតខាង គឺមានពណ៌ទឹកក្រូច ដែលបង្ហាញថាគុណភាពខ្យល់ទាំងមូលស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាពមនុស្ស ៕ អត្ថបទ៖ លីដា ប្រភព៖ Vietnam Insider