ព័ត៌មានអន្តរជាតិ

វៀតណាមនឹងទទួលបាន វ៉ាក់សាំងបង្ការកូវីដ-១៩ (ប្រភេទចាក់៣ដូស) ពីប្រទេសគុយបា និងការផ្ទេរបច្ចេកវិទ្យាផលិត

Khmerpress August 24, 2021 24/08/2021

(ហាណូយ)៖ វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងនៅក្នុងប្រទេសគុយបា នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសវៀតណាម នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈបច្ចេកវិទ្យាក្នុងការផលិត ក៏នឹងត្រូវផ្ទេរឲ្យប្រទេសអាស៊ានមួយនេះដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ ព័ត៌មានខាងលើនេះ ត្រូវបានប្រកាសចេញដោយក្រសួងសុខាភិបាលវៀតណាម ខណៈប្រទេសនេះត្រូវបានគេមើលឃើញថា បាននិងកំពុងតស៊ូប្រយុទ្ធទៅនឹងការផ្ទុះឡើង នៃជំងឺរាតត្បាតសកល COVID-19 ទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ដែលបានមើលឃើញករណីឆ្លងរាប់ម៉ឺននាក់ និងអ្នកជំងឺរាប់រយនាក់បាត់បង់ជីវិត នៅក្នុងមួយថ្ងៃៗ។ ក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា «គុយបានឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ក្នុងចំនួនជាច្រើនដូស (មិនបញ្ជាក់តួលេខជាក់លាក់) ព្រមទាំងក្រុមជំនាញផងដែរ មកកាន់ប្រទេសវៀតណាម ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ»។ គួរបញ្ជាក់ថា វ៉ាក់សាំងដែលគុយបា គ្រោងដឹកមកកាន់វៀតណាមនោះមានឈ្មោះថា អាប់ដាឡា (Abdala) ជាប្រភេទវ៉ាក់សាំងចាក់ ៣ដូស។ គុយបាធ្លាប់បានប្រកាសឲ្យដឹងកាលពីថ្ងៃមិថុនា ឆ្នាំ២០២១កន្លងទៅនេះថា Abdala មានប្រសិទ្ធភាព ៩២.២៨% នៅក្នុងការការពារមិនឲ្យឆ្លងវីរុសកូរ៉ូណា (COVID-19) តាមរយៈការធ្វើតេស្តលើមនុស្ស៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថៃ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៦១លានដូស ក្នុងឆ្នាំ២០២១នេះ

Khmerpress August 24, 2021 24/08/2021

(បាងកក)៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃម្នាក់ បាននិយាយថាប្រទេសថៃនឹងទទួលបានវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ចំនួន ៦១លាន ដូស នៅក្នុងឆ្នាំ២០២១នេះ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងប្រញាប់ប្រញាលចាក់វ៉ាក់សាំង ជូនប្រជាជនខ្លួនដោយរំពឹងថាអាចនឹងទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។ ការប្រកាសពីព័ត៌មានខាងលើរបស់អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក អានូឆា ប៊ូរ៉ាប៉ាឆាំស្រ៊ី (Anucha Burapachaisri) កើតមានឡើងបន្ទាប់ពីនាយរដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca លោក Pascal Soriot កាលពីពេលថ្មីៗនេះ និងក្រោយពីមន្ត្រីសុខាភិបាលថៃកាលពីខែមុន បានអះអាងថាវ៉ាក់សាំង AstraZeneca នឹងត្រូវប្រគល់តាមការបញ្ជាទិញរបស់ថៃ នៅខែមីនា ឆ្នាំ២០២២ខាងមុខឯណោះ។ គួរបញ្ជាក់ថា បើតាមលោក Burapachaisri បូកបញ្ចូលវ៉ាក់សាំង AstraZeneca ខាងលើ នឹងនាំឱ្យការផ្គង់ផ្គត់វ៉ាក់សាំងសរុបរបស់ថៃសម្រាប់ ២០២១នេះ កើនឡើងលើស ១២០លានដូស ក្នុងនោះមានវ៉ាក់សាំង AstraZeneca ចំនួន […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៧,១៦៥នាក់ និងអ្នកជំងឺ ២២៦នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress August 24, 2021 24/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,១៦៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៦,៩៧៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៩២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២២៦នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,០៥៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,០៨៣,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៧៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៨១,៨២៩នាក់។ គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ២៥.៨លានដូស ក្នុងនោះប្រជាជន ៥.៧១លាននាក់ (៨.២% នៃប្រជាជនសរុប) […]

ថៃរកឃើញមេរោគកូវីដ ១៩ បំប្លែងថ្មីចំនួន ៤ប្រភេទបន្ថែមទៀត ដែលបានបំប្លែងខ្លួនចេញពីមេរោគ Delta

Khmerpress August 24, 2021 24/08/2021

ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញមេរោគជំងឺកូវីដ ១៩ ថ្មីចំនួន ៤ ប្រភេទបន្ថែមទៀត ដែលមេរោគទាំងនេះសុទ្ធតែជាមេរោគបំប្លែងខ្លួនចេញពីមេរោគ Delta។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការរកឃើញមេរោគបំប្លែងថ្មីចំនួន ៤ ប្រភេទនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកមេរោគនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក ខណៈមេរោគទាំងនេះក៏បានឆ្លងចូលទៅក្នុងសហគមន៍ថៃរួចហើយដែរ។ លោកវេជ្ជបណ្ឌិត Wasun Chatratita ដែលជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្រ្តហ្សែនក្នុងមន្ទីរពេទ្យខាងលើនេះបានបញ្ជាក់ថា មេរោគកូវីដ ១៩ បំប្លែងខ្លួនថ្មីទាំង ៤ប្រភេទនោះរួមមាន មេរោគប្រភេទ AY.4 (B.1.617.2.4) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ៣%នៅក្នុងខេត្ត Pathum Thani, មេរោគប្រភេទ AY.6 (B.1.617.2.6) ត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១% នៅទូទាំងប្រទេសថៃ, មេរោគប្រភេទ AY.10 (B.1.617.2.10) និង AY.12 (B.1.617.2.15) ដែលត្រូវបានរកឃើញក្នុងសំណាកអ្នកជំងឺចំនួន ១%នៅក្នុងទីក្រុងបាងកក។ យ៉ាងណាក្តី មកទល់នឹងពេលនេះអ្នកជំនាញថៃនៅមិនបានបញ្ជាក់ថា មេរោគថ្មីទាំង ៤ប្រភេទនេះអាចបង្កគ្រោះថ្នាក់ខ្លាំងកម្រិតណានោះទេបើធៀបទៅនឹងមេរោកបំប្លែង​ Delta ខណៈដែលមានរោគត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានេះគឺជាមេរោគមានគ្រោះថ្នាក់ខ្ពស់ស្រាប់ទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ […]

ប្រទេសវៀតណាមបានបញ្ជាក់ករណីជំងឺកូវីដ១៩ ថ្មីចំនួន ១០,៣៨៣ ករណី និងអ្នកជំងឺបាត់បង់ជីវិតចំនួន ៣៨៩នាក់បន្ថែមទៀត

Khmerpress August 24, 2021 24/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១០,៣៨៣ ករណី ចេញពីក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកឆ្លងទី៤ មានដល់ ៣៥៤,៣៥៦ ករណី។ ជាមួយគ្នានេះដែរ អ្នកជំងឺចំនួន ៦,៩៤៥ នាក់ បានជាសះស្បើយ និងរំសាយចេញពីកន្លែងព្យាបាល ដែលធ្វើឱ្យចំនួនជាសះស្បើយសរុបកើនឡើងដល់ ១៥៤,៦១២ នាក់។ ទន្ទឹមនឹងនេះដែរ ការស្លាប់ថ្មីចំនួន ៣៨៩ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួននៃការស្លាប់ដោយសារជំងឺ COVID-19 មានសរុបដល់ ៨,៦៦៦ ករណី។ ទីក្រុងហូជីមិញនៅតែមានករណីជំងឺ COVID-19 ច្រើនជាងគេ ជាមួយនឹងករណីសរុបទាំងអស់ ១៨០,២៤៥ ករណី។ ចំណែកចំនួនករណីជំងឺ COVID-19 សរុបទាំងអស់របស់ប្រទេសវៀតណាម ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតកាលពីឆ្នាំមុន បានកើនឡើងដល់ ៣៥៨,៤០៣ ករណី ៕ អត្ថបទ៖ លីដា ប្រភព៖ […]

វៀតណាមដាក់ពង្រាយកងទ័ពនៅទីក្រុងហូជីមិញ ដើម្បីជួយជំរុញវិធានការ lockdown ឲ្យកាន់តែតឹងរ៉ឹង

Khmerpress August 23, 2021 23/08/2021

(ហាណូយ)៖ កងទ័ពវៀតណាមត្រូវបានដាក់ពង្រាយ នៅក្នុងទីក្រុងហូជីមិញហើយ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីជួយគាំទ្រការគ្រប់គ្រងសន្តិសុខ អំលុងការបិទខ្ទប់ (lockdown) ទីក្រុងមានប្រជាជនរស់នៅច្រើនបំផុត នៃភាគខាងត្បូងប្រទេសមួយនេះ ចំពោះមុខការរាតត្បាតជំងឺ COVID-19 ដែលកាន់តែធ្ងន់ធ្ងរខ្លាំងឡើងជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។ ការបិទខ្ទប់ទីក្រុងហូជីមិញ ដែលមានប្រជាជនរស់នៅរហូតដល់ ៩លាននាក់ កាន់តែមានសភាពតឹងរ៉ឹងខ្លាំងឡើងនៅថ្ងៃចន្ទនេះ ដោយអាជ្ញាធរតម្រូវឲ្យប្រជាជនស្ថិតនៅក្នុងផ្ទះ ដោយមិនត្រូវចេញទៅមកណាដូចមុនឡើយ ខណៈករណីលើកលែងគឺមានកាន់តែតិច។ កាលពីចុងសប្តាហ៍មុននេះ ប្រជាជនបាននាំគ្នាសម្រុកទៅទិញទំំនិញពីផ្សារទំនើបនានា នៅមុនវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបន្ថែម ត្រូវបានដាក់ចេញ។ បើតាមរូបភាពដែលត្រូវបានចែកចាយលើបណ្តាញសង្គម និងសារព័ត៌មានវៀតណាមនានា គេឃើញរថយន្តដឹកយោធា ចល័តនៅតាមដងផ្លូវក្នុងទីក្រុងហូជីមិញ និងឈរជើងនៅតាមទីតាំងសំខាន់ៗ។ កងកម្លាំងយោធាក៏បានចុះត្រួតពិនិត្យ ទីតាំងលក់ចំណីអាហារតាមដងផ្លូវ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរផងដែរ។ គួរបញ្ជាក់ថា ការរឹតបន្តឹងវិធានការ lockdown ដោយមានយោធាចូលរួមខាងលើនេះ បានកើតមានឡើងបន្ទាប់ពីវៀតណាម មើលឃើញអត្រាឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 គ្មានសញ្ញាថមថយ។ គិតត្រឹមយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា វៀតណាមមានករណីឆ្លង COVID-19 សរុប ៣៤៨,០៥៩ករណី ក្នុងនោះស្លាប់ ៨,២៧៧នាក់ […]

ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៧,៤៩១នាក់ និងអ្នកជំងឺ ២៤២នាក់បាត់បង់ជីវិត ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress August 23, 2021 23/08/2021

(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៧,៤៩១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៧,០៩៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៩៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៤២នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២២,១៣៤នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពី មន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ១,០៦៦,៧៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៩,៥៦២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៨៦១,៩៨៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

កូរ៉េខាងជើងកំពុងអភិវឌ្ឍ ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ដោយដៃខ្លួនឯង ខណៈប្រទេសនេះនៅតែគ្មានករណីឆ្លងសូម្បីតែម្នាក់

Khmerpress August 23, 2021 23/08/2021

(សេអ៊ូល)៖ កូរ៉េខាងជើងបាន និងកំពុងអភិវឌ្ឍឧបករណ៍ធ្វើតេស្ដស្ដង់ដារ ឬ PCR ដោយខ្លួនឯង ដើម្បីដឹកនាំការធ្វើតេស្ដរក COVID-19 បើទោះជាមកទល់នឹងពេលនេះ មិនទាន់មានករណីឆ្លងសូម្បីតែមួយករណី ត្រូវបានរាយការណ៍ក្នុងប្រទេសនេះក៏ដោយ។ នេះបើតាមប្រភពចេញពី ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានឱ្យដឹងទៀតថា ការអភិវឌ្ឍឧបករណ៍តេស្ដ PCR គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លង រាលដាល COVID-19 របស់របបដឹកនាំលោក គីម ជុងអ៊ុន។ Rodong Sinmun បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាល COVID-19 ក្រុមអ្នកវិទ្យាសាស្ត្រ និងបច្ចេកទេសនៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រកូរ៉េខាងជើង បាននិងកំពុងអភិវឌ្ឍឧបករណ៍តេស្ដ PCR ដោយខ្លួនឯង ស្របទៅតាមស្ដង់ដារសកលជាលើកដំបូងបំផុត»។ គួរបញ្ជាក់ថា កូរ៉េខាងជើងមកទល់នឹងពេលនេះ មិនបានរាយការណ៍ពីករណីឆ្លង COVID-19 ឡើយសូម្បីតែមួយករណី ខណៈប្រទេសឯកោមួយនេះ នៅតែបន្តបិទព្រំដែន និងអនុវត្តវិធានការសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងរាតត្បាតសកលមួយនេះ ជាពិសេសគឺវីរុសបំប្លែងថ្មី ដែលតា (Delta) និង ឡាំបដា (Lambda)៕ […]

ថ្ងៃនេះ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានទៅទទួលចាក់វ៉ាក់សាំង Medigen ដែលជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបំផុតរបស់កោះតៃវ៉ាន់

Khmerpress August 23, 2021 23/08/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនឱសថ Medigen ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងស្រុកដំបូងបំផុត ដែលត្រូវបានបង្កើតឡើងដោយជនជាតិតៃវ៉ាន់។ វ៉ាក់សាំងនេះត្រូវការចាក់ចំនួន ២លើក ដោយមានរយៈពេល ២៨ថ្ងៃ ចន្លោះពីគ្នា ហើយគិតមកទល់ពេលនេះ មានមនុស្សជាង ៧០០,០០០ នាក់ បានចុះឈ្មោះទទួលយកវ៉ាក់សាំងនេះ។ លោកស្រី Tsai Ing-wen បានទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅឯមន្ទីរពេទ្យមួយ នៅកណ្តាលរដ្ឋធានីតៃប៉ិ ដែលជាការបង្ហាញទំនុកចិត្តរបស់លោកស្រីចំពោះវ៉ាក់សាំងក្នុងស្រុក Moderna ។ គួររំលឹកដែរថា ក្រសួងសុខាភិបាលតៃវ៉ាន់កាលពីខែមុន បានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen Vaccine Biologics Corp ដែលជាផ្នែកមួយដើម្បីពន្លឿនការចាក់វ៉ាក់សាំងបង្ការជាតិ នៅពេលដែលការពន្យារពេលផ្គត់ផ្គង់ពីក្រុមហ៊ុនថ្នាំសកល បានធ្វើឱ្យមានផលប៉ះពាល់ដល់តៃវ៉ាន់ និងប្រទេសជាច្រើនទៀត៕ អត្ថបទ៖ លីដា ប្រភព៖ Channel […]

BREAKING: វៀតណាមបន្តបំបែកកំណត់ត្រាបួនថ្ងៃជាប់ៗគ្នា ជាមួយការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីៗរហូតដល់ «១១,៣៥២ករណី» និងបាត់បង់ជីវិត ៧៣៧នាក់ ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះ

Khmerpress August 23, 2021 23/08/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៣៥២ករណីបន្ថែមទៀត ដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាន សម្រាប់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មានតែ០៦ករណីប៉ុណ្ណោះជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៤,១៩៣នាក់។ នៅក្នុងថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៧៣៧នាក់ទៀតផងដែរ ដោយបូកបញ្ចូលទាំងករណីស្លាប់កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលមិនទាន់បានរាយការណ៍។ សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៤៨,០៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១៤៧,៦៦៧នាក់ ខណៈចំនួនអ្នកស្លាប់ ៨,២៧៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews