ព័ត៌មានអន្តរជាតិ

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៤,១៩៥ករណីទៀត» ក្នុងនោះ ៣,០៧៤នាក់នៅទីក្រុងហូជីមិញ

Khmerpress July 20, 2021 20/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៤,១៩៥ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមួយ។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៤,១៧៥ជាករណីឆ្លងនៅក្នុងស្រុក និងមាន២០នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ៣,០៧៤ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៨,០២៥នាក់ ក្នុងនោះស្លាប់៣៣៤នាក់ និងជាសះស្បើយចំនួន ១១,០៤៧នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកជំនាញអាមេរិក៖ «មនុស្សភាគច្រើនដែលមិនទាន់បានទទួល ការចាក់វ៉ាក់សាំង នឹងមានឱកាសឆ្លងវីរុសបម្លែងថ្មី Delta»

Khmerpress July 19, 2021 19/07/2021

(វ៉ាស៉ីនតោន)៖ អ្នកជំនាញសុខាភិបាលនៅសហរដ្ឋអាមេរិកបាននិយាយថា ខណៈអត្រាចាក់វ៉ាក់សាំង នៅពុំទាន់ឈានដល់កម្រិតគ្រប់គ្រាន់ ដែលអាចបញ្ឈប់ ការឆ្លងរាលដាលនៃជំងឺ COVID-19 នៅឡើយ ប្រជាជនអាមេរិកភាគច្រើន ដែលមិនបានចាក់វ៉ាក់សាំងការពារ ទំនងជានឹងត្រូវឆ្លងវីរុសបម្លែងថ្មី Delta ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស ដោយជៀសមិនផុតឡើយ។ នេះបើតាមការចេញផ្សាយ ដោយបណ្តាញព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត ស្កត់ ហ្គត់លីប (Scott Gottlieb) ដែលធ្លាប់ជាមន្រ្តីនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីជំនាន់លោក ដូណាល់ ត្រាំ បានលើកឡើងដូចខាងលើ ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យកន្លងទៅ ជាមួយបណ្តាញព័ត៌មាន CBS។ លោក Gottlieb បានបន្តយ៉ាងដូច្នេះថា «សម្រាប់មនុស្សភាគច្រើន (មិនទាន់ទទួលការចាក់វ៉ាក់សាំង) ដែលឆ្លងវីរុស COVID-19 បម្លែងថ្មី Delta វានឹងក្លាយជាវីរុសធ្ងន់ធ្ងរបំផុតមួយ នៅក្នុងឆាកជីវិតរបស់ពួកគេ»។ វេជ្ជបណ្ឌិតអាមេរិកមួយចំនួនបានអះអាងថា វីរុសបម្លែងថ្មី Delta ក៏កំពុងធ្វើឲ្យអ្នកមានវ័យក្មេងៗ និងអ្នកធ្លាប់តែមានសុខភាពល្អ ត្រូវធ្លាក់ខ្លួនឈឺ ចូលមន្ទីរពេទ្យផងដែរ […]

ប្រទេសឡាវសម្រេចបិទខ្ទប់ (lockdown) រយៈពេល១៥ថ្ងៃទៀត ក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩ កាន់តែច្រើន

Khmerpress July 19, 2021 19/07/2021

(វៀងច័ន្ទ)៖ រដ្ឋាភិបាលឡាវនៅថ្ងៃចន្ទនេះ បានប្រកាសពីការសម្រេចចិត្ត បន្តវិធានការបិទខ្ទប់ (lockdown) រយៈពេល ១៥ថ្ងៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ លោក ធីពផាន់កូន ចន្ថាវង្សា (Thipphakone Chanthavongsa) អនុប្រធានការិយាល័យនាយករដ្ឋមន្រ្តីឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ស្ថានភាពនៅក្នុងប្រទេសជិតខាងរបស់ឡាវ នៅតែមានហានិភ័យ ហើយពលករចំណាកស្រុកមួយចំនួនធំ បានវិលត្រឡប់ចូលមកកាន់ប្រទេសឡាវវិញជារៀងរាល់ថ្ងៃ ដូច្នេះវិធានការបិទខ្ទប់ នឹងត្រូវបានបន្តអនុវត្តរយៈពេល ១៥ថ្ងៃទៀតរហូតដល់ថ្ងៃទី០៣ ខែសីហាខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះឡាវទើបតែបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ១១៤នាក់ទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ៣,៥៤០ករណី ក្នុងនោះមានអ្នកស្លាប់ ០៥នាក់ និងអ្នកជាសះស្បើយ ២,៣១១នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ ប្រទេសឡាវសម្រេចបាន ១.៧១លាដូស គិតត្រឹមសប្តាហ៍មុន ដោយក្នុងនោះប្រជាជនជាង ៦៧១,០០០នាក់ (៩.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ផ្តល់សិទ្ធិដោយ៖ […]

វៀតណាមសម្រេចបិទខ្ទប់តំបន់ភាគខាងត្បូងប្រទេសដែលមានពលរដ្ឋជាង ៣៥លាននាក់កំពុងរស់នៅរយៈពេល ២សប្តាហ៍ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩

Khmerpress July 19, 2021 19/07/2021

វៀតណាម៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន​ Channel News Asia បានឲ្យដឹងថា​ កាលពីថ្ងៃអាទិត្យទី ១៨ ខែកក្កដា ម្សិលមិញនេះរដ្ឋាភិបាលនៃប្រទេសវៀតណាមបានសម្រេចធ្វើការបិទខ្ទប់តំបន់ភាគត្បូងប្រទេសខ្លួនរយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ នៅក្នុងតំបន់ដែលត្រូវអនុវត្តវិធានការបិទខ្ទប់នោះមានដូជា តំបន់ Mekong River Delta និងទីក្រុងហូជីមិញ ដែលតំបន់ទាំងនេះគឺសុទ្ធតែជាតំបន់សេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសវៀតណាម ហើយបច្ចុប្បន្នតំបន់ទាំងនេះមានប្រជាពលរដ្ឋជាង ៣៥ លាននាក់កំពុងរស់នៅ ឬជិតស្មើនឹង ១/៣ នៃចំនួនពលរដ្ឋវៀតណាមសរុបផងដែរ។ ការសម្រេបិទខ្ទប់នេះត្រូវបានធ្វើឡើងក្រោយពីប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នៅទូទាំងប្រទេសច្រើនជាង​ ៣​,០០០ ករណីក្នុងមួយថ្ងៃនិងក្នុងរយៈពេល ៣ថ្ងៃជាប់ៗគ្នា។ បើតាមលោក Pham Minh Chinh ដែលជានាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមបានថ្លែងថា ៖ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាមហាក់កាន់តែធ្ងន់ធ្ងរឡើងៗព្រោះចំនួនអ្នកឆ្លងថ្មីបានបន្តកើនឡើងយ៉ាងគំហុក ខណៈក្នុងចំណោមករណីដែលកំពុងរាតត្បាតនោះក៏មានមេរោគបំប្លែងខ្លួន Delta ជាច្រើនករណីផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះប្រទេសវៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ៥៥ ៨៤៥ករណី និងស្លាប់សុរប ២៥៤ករណី៕ អត្ថបទ៖ ភក្តី ប្រភព៖ […]

មីយ៉ាន់ម៉ាមើលឃើញចំនួនអ្នកឆ្លង និងបាត់បង់ជីវិតកាន់តែច្រើនដោយសារកូវីដ-១៩ ខណៈប្រព័ន្ធសុខាភិបាល កំពុងជួបភាពខ្វះខាតខ្លាំង

Khmerpress July 19, 2021 19/07/2021

(រ៉ង់ហ្គូន)៖ ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបំពេញប្រតិបត្តិការរបស់ពួកគេ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលយកសពអ្នកស្លាប់ដោយសារ COVID-19 ខណៈករណីឆ្លងមានការកើនឡើង យ៉ាងឆាប់រហ័សនៅទូទាំងប្រទេសតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP ស្រី្តម្នាក់ឈ្មោះ ថាន់ ថាន់ សូ (Than Than Soe) ដែលជាសមាជិកក្រុមអ្នកប្រមូលសាកសពបានឱ្យដឹងថា ជារៀងរាល់ព្រឹក នាងតែងតែទទួលទូរស័ព្ទស្នើសុំជំនួយពីគ្រួសារ ជនរងគ្រោះដែលស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន។ នាង Than Than Soe បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបំពេញការងារដោយគ្មានពេលសម្រាក… ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់ខ្ញុំប្រមូលសាកសពមនុស្សចន្លោះពី ៣០-៤០នាក់ ហើយខ្ញុំគិតថា ក្រុមគេដទៃក៏ប្រហែលជាដូចក្រុមរបស់ខ្ញុំដែរ ព្រោះថាពេលខ្លះក្នុងផ្ទះតែមួយមានអ្នកស្លាប់ ០២នាក់ក៏មានដែរ»។ គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers មីយាន់ម៉ាដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងអំពើហិង្សា បានរាយការណ៍ពីករណីឆ្លង COVID-19 សរុបចំនួន ២២៩,៥២១នាក់ ក្នុងនោះស្លាប់ ៥,០០០នាក់ និងជាសះស្បើយឡើងវិញ […]

កំលុងការបិទខ្ទប់, ទីក្រុង Sydney និង Melbourne មើលឃើញករណីឆ្លងកូវីដ-១៩ ធ្លាក់ចុះវិញបន្តិច

Khmerpress July 19, 2021 19/07/2021

(ស៊ីដនី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងធំៗចំនួន ០២ របស់អូស្ត្រាលី នោះគឺទីក្រុង ស៊ីដនី (Sydney) និងទីក្រុង មែលប៊ន (Melbourne) ដែលកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ប្រឆាំងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋ ញូ សោត វែលស៍ (New South Wales) បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៨នាក់ ក្នុងនោះភាគច្រើននៅក្នុងទីក្រុងស៊ីដនី ធៀបទៅនឹងកាលពីថ្ងៃអាទិត្យ ម្សិលមិញដែលមានអ្នកឆ្លង ១០៥នាក់។ ដោយឡែកអាជ្ញាធរសុខាភិបាលក្នុងរដ្ឋ វិចតូរៀ (Victoria) ក៏បានរាយការណ៍ផងដែរពីករណីឆ្លងចំនួន ១៣ករណី ក្នុងនោះរួមមានទាំងនៅទីក្រុង Melbourne ធៀបទៅនឹង ១៦ករណីកាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា។ គួរបញ្ជាក់ថា នេះជាការបិទខ្ទប់ទីក្រុងស៊ីដនីជាលើកទី ២ ដោយលើកទី ១ ត្រូវបានអនុវត្តកាលពីថ្ងៃទី២៦ ខែមិថុនា ហើយការបិទខ្ទប់លើកទី […]

អ្នកតវ៉ាប្រមាណ ១,០០០នាក់ បានប្រមូលផ្ដុំគ្នាទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ដោយសារដោះស្រាយបញ្ហាជំងឺកូវីដ១៩ មិនបានល្អ

Khmerpress July 19, 2021 19/07/2021

ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅរាជធានីបាងកករបស់ប្រទេសថៃ ដើម្បីទាមទារឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា ត្រូវតែចុះចេញពីតំណែងរបស់លោក ដោយសារតែការដោះស្រាយបញ្ហាជំងឺ COVID-19 មិនបានល្អ។ ក្រុមអ្នករិះគន់បានបន្ទោសការកើនឡើងនេះ លើការឆ្លើយតបមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល រួមទាំងការផ្គត់ផ្គង់ថ្នាំបង្ការយឺតពេល។ ជម្រាបដែរថា ប្រទេសថៃបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១,៣៩៧ ករណី កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងខ្ពស់បំផុតមួយ។ ប៉ូលីសបាននិយាយថា មានមនុស្សប្រហែលជា ១,០០០ នាក់ បានចូលរួមនៅក្នុងការតវ៉ានេះ បើទោះបីជាប្រទេសថៃបានចេញច្បាប់ហាមឃាត់ការប្រមូលផ្ដុំគ្នាលើសពី ៥នាក់ ហើយមានបាតុករខ្លះបានប៉ះទង្គិចជាមួយប៉ូលីសទៀតផង។ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មានអ្នកតវ៉ា ២នាក់ បានរងរបួស និងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។ ប៉ូលីសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក និងគ្រាប់កាំភ្លើងជ័រដើម្បីបំបែកក្រុមបាតុករ ហើយក្នុងនោះក៏មានបាតុករចំនួន ១៣នាក់ ត្រូវបានចាប់ខ្លួនផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

ថៃ៖ មនុស្ស ១១,៧៨៤នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨១នាក់បាត់បង់ជីវិត នៅក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

Khmerpress July 19, 2021 19/07/2021

(បាងកក)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៧៨៤នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោងមុន ខណៈអ្នកជំងឺ ៨១នាក់ទៀតបានបាត់បងជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។ តួលេខខាងលើនេះ គឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត និងជាការហក់ឡើងក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤១៥,១៧៩នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៤២២នាក់ និងជាសះស្បើយវិញជិត ២៩០,០០០នាក់។ គួរបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។ ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឡាវប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន «១៣១ករណី» ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន

Khmerpress July 19, 2021 19/07/2021

(វៀងច័ន្ទ)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ១៣១ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។ ការរកឃើញករណីឆ្លងថ្មីៗយ៉ាងច្រើននេះ បាននាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនឡើងដល់ ៣,៤២៥ករណី ខណៈអ្នកជំងឺម្នាក់ទៀតបានស្លាប់ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនឡើងដល់ ០៥នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

BREAKING: កាន់តែធ្ងន់ធ្ងរ! វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ ជិត «៦,០០០ករណី» ក្នុងនោះ ៤,៦៩២នាក់នៅទីក្រុងហូជីមិញ

Khmerpress July 19, 2021 19/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ចំនួន ៥,៩២៦ករណី ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។ នេះបើតាមតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៥,៨៨៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន៣៩នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរ៉ាប់រ៉ងចំនួន ៤,៦៩២ករណី។ គួរបញ្ជាក់ថា សរុបមកវិញ គិតត្រឹមថ្ងៃអាទិត្យនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ ៥៣,៨៣០នាក់ ក្នុងនោះស្លាប់២៥១នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews