សង្គម

ក្រោយមានការណែនាំពីឯកឧត្តម ហ៊ុន ជា ឥលូវនេះលោក ម៉ៃ សុគន្ធ ទទួលស្គាល់កំហុស និងសូមការអភ័យទោសពីលោកគ្រូ ហុងដា

Khmerpress May 1, 2023 01/05/2023

រាជធានីភ្នំពេញ៖ ក្រោយមានរឿងរ៉ាវផ្ទុះពេញបណ្ដាញសង្គមហ្វេសប៊ុក ពេលនេះលោក ម៉ៃ សុគន្ធ បានចេញមកទទួលស្គាល់កំហុស សុំទោសជាសាធារណៈ ដែលបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើ លោក Keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា។ តាមរយៈគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហ៊ុន ជា មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ការទទួលស្គាល់កំហុសគឺជាការល្អ សូមប្អូនធ្វើអោយបានហើយប្រើ Caption អោយច្បាស់ហើយមានន័យដល់ប្រទេសជាតិនឹងប្រជាជនខ្មែរ តាមអ្វីដែលប្អូនផ្ញើសារមកបង យកល្អ Live ហ្មងទៅច្បាស់ជាងប្អូន ម៉ៃ សុគន្ធ ហើយឈប់ទៅអារឿងទើសគេហ្នឹងមើលថែខ្លួនឯងទៅវាល្អជាងប្អូន »។ ក្នុងសំណេររបស់ លោក ម៉ៃ សុគន្ធ ផ្ញើសារទៅកាន់ ឯកឧត្តម ហ៊ុន ជា ដោយបានសរសេររៀបរាប់ថា៖ « ជំរាបសួរបងប្រុស! ដោយទទួលបានពីការផុសទូន្មានអប់រំ របស់ឯកឧត្ដមបង។ ប្អូនសូមអរគុណ. ខ្ញុំសូមអភ័យទោសលោក ហុងដា សូមមេត្តាអធ្យាស្រ័យ និង ជាពិសេសឯកឧត្ដមបង ដែល កន្លងមកតែងតែប្រដៅ អប់រំប្អូន ទូន្មាន អោយប្អូនទទួលបានការស្រឡាញ់រាប់អានគ្នា ដូចបងប្អូនជាមួយ អាចារ្យធំ […]

រំភើបជំនួស! ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភថវិកាដល់កីឡាករជម្រើសជាតិកម្ពុជាU22 ចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ក្នុងម្នាក់ ១០០ដុល្លារ

Khmerpress May 1, 2023 01/05/2023

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន ដែលជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសឧបត្ថម្ភកីឡាករជម្រើសជាតិ U22 សរុបចំនួន ២,០០០ដុល្លារ និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ ១០០ដុល្លារផងដែរ។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន​ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ក្រុមបាល់ទាត់កម្ពុជាក្រោមអាយុ ២២ឆ្នាំពិតជាអស្ចារ្យណាស់! ក្រោយចប់ការប្រកួតជម្រើសជាតិកម្ពុជាបានឈ្នះ ជម្រើសជាតិទីម័រខាងកើតក្រោមលទ្ធផល ៤ ទល់និង ០។ » ឧកញ៉ា ស្រី ចាន់ថន បានបន្ថែមថា៖ «ដើម្បីលើកទឹកចិត្តកីឡាករជម្រើសជាតិកម្ពុជា ខ្ញុំនឹងឧបត្ថម្ភកីឡាករជម្រើសជាតិក្រោមអាយុ ២២ឆ្នាំសរុបចំនួន $២,០០០ (ពីរពាន់ដុល្លារសហរដ្ឋអាមេរិក) និងអ្នកអត្ថាធិប្បាយពីរនាក់ ម្នាក់ $១០០ (មួយរយដុល្លារសហរដ្ឋអាមេរិក) ផងដែរ (Admin ជីងចក់ និងដៃគូររបស់គាត់)។ សូមប្អូនៗមកបើកប្រាក់ឧបត្ថម្ភនៅការិយាល័យរបស់ខ្ញុំនៅខាងកើតវិមានឯករាជ្យជារៀងរាល់ម៉ោងធ្វើការ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន» ៕ ប្រភព៖ ស្រី […]

ឯកឧត្តម ហ៊ុន ជា ឱ្យលោក ម៉ៃ សុគន្ធ ចេញមកសុំទោស លោកគ្រូ keisuke Honda ក្រោយបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យ

Khmerpress May 1, 2023 01/05/2023

រាជធានីភ្នំពេញ៖ កាលពីយប់រំលងអធ្រាត្រផ្ទុះការវែកញែកពេញបណ្ដាញសង្គមហ្វេសប៊ុករឿង លោក ម៉ៃ សុគន្ធ ដែលជាតារាកំពូលទើស និងពូកែដើររិះគន់គេនោះ ត្រូវបានមហាជនប្រតិកម្មជាខ្លាំង ក្រោយបានបង្ហោះសារប្រើពាក្យពេចន៍មិនសមរម្យទៅលើលោកគ្រូ keisuke Honda ដែលជា​គ្រូបង្វឹក​ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា ដោយស្លៀកពាក់ឈុតពណ៌ខ្មៅ ក្នុងអំឡុងពេលកាលប្រកួតកីឡាសុីហ្គេម។ ក្នុងនោះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ហ៊ុន ជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកប្រតិកម្ម ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង ១ម៉ាត់មើលថារាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែម៉ិចបានពូកែដើរទើសតែគេចឹង? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ? ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេវាគ្មានតម្លៃអីបន្តិចសោះហ្មង ឈប់បានឈប់ទៅ វាល្អជាង គេមិនមែនសុីបាយលោកឯងទេយល់» ។ យោងតាមប្រភពដដែលបានបន្តទៀតថា៖ «បើលោកឯងជាខ្មែរមែនលោកឯងត្រូវប្រើ Caption សូមទោសគាត់ភ្លាម ខ្ញុំគ្មានត្រូវស្អីជាមួយលោក keisuke Honda ទេ! តែខ្ញុំគោរពស្រលាញ់គាត់ដែលជាជាតិសាសន៍ផ្សេងសោះតែគាត់ស្រលាញ់ខ្មែរជួយកីឡាករខ្មែរនឹង កម្ពុជាកាន់តែលឿនកាន់តែល្អ ម៉ៃ សុគន្ធ » ៕ ប្រភព៖ Chea Hun

ក្រោយក្លាយជាអភិបាលរងក្រុងអរិយក្សត្រ ធី សុវណ្ណថា បញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ

Khmerpress April 28, 2023 28/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រី ធី សុវណ្ណថា​ បានបញ្ជាក់ថា ខ្លួនមានបទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាលសង្គម និងនយោបាយ និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់មួយនេះ។ លោកស្រី ធី សុវណ្ណថា សរសររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំ ធី សុវណ្ណថា អាយុ ២៨ឆ្នាំ កម្រិតវប្បធម៌បច្ចុប្បន្ន បរិញ្ញាបត្រជាន់ខ្ពស់ បទពិសោធន៍ ១០ឆ្នាំ លើកិច្ចការរដ្ឋបាល សង្គម និងនយោបាយ ។ សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់គោរពជូន ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសតែងតាំងមុខដំណែងដ៏សំខាន់ “អភិបាលរងក្រុងអរិយក្សត្រ” ដល់រូបនាងខ្ញុំ។ នាងខ្ញុំសន្យាថា នឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីចូលរួមបំរើប្រជាជន។​» សូមបញ្ជាក់ផងដែរថា កាលពីព្រឹកមិញនេះ លោកស្រី ធី សុវណ្ណថា រួមនិងមន្ត្រីចំនួន៥រូបផ្សេងទៀត ត្រូវបានរាជ​រដ្ឋា​ភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរង នៃគណៈអភិបាលក្រុង​អរិយ​ក្សត្រដែលជាក្រុងបង្កើតថ្មីនៅក្នុងខេត្តកណ្តាល ដែលចុះហត្ថលេខាដោយសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែមេសា […]

កីឡាករឈឿង ល្វៃ ចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ ឧកញ៉ា ស្រី ចាន់ថន

Khmerpress April 28, 2023 28/04/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឧកញ៉ា ស្រី ចាន់ថន បានប្រកាសវត្តមានសមាជិកថ្មីរបស់ក្លិបកីឡាករឈឿង ល្វៃ ដែលបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោក ជាក្លិបប្រដាល់គុនខ្មែរទើបតែបង្កើត នឹងកំពុងសាងសង់ឡើងដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោក។ ក្នុងគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ « ខ្ញុំសូមប្រកាសជាសាធារណថា មកដល់ម៉ោងនេះកីឡាករឈឿង ល្វៃបានចុះកិច្ចសន្យាចូលក្លឹបគុនខ្មែរជើងឯកពិភពលោករបស់ខ្ញុំរួចរាល់ហើយ។ ក្នុងនាមខ្ញុំជាប្រធានក្លឹប ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងដែលកីឡាករ ឈឿង ល្វៃបានសម្រេចចិត្តមករួមវាសនាជាមួយក្លឹបរបស់ខ្ញុំ។ ខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីលើកស្ទួយគុនខ្មែរ និងកីឡាករគុនខ្មែរឲ្យល្បីល្បាញពាសពេញសកលលោកជាដាច់ខាត។ តែស្របពេលជាមួយគ្នាខ្ញុំមិនភ្លេចឡើយនូវវត្តមាននៃការគាំទ្រដ៏វិសេសវិសាលរបស់បងប្អូនខ្មែរគ្រប់រូបដែលតែងតែគាំទ្រគុនខ្មែរ និងរូបខ្ញុំបាទតាំងពីដើមរហូតមកដល់ពេលនេះ។ » ឧកញ៉ា ស្រី ចាន់ថន​ បានបន្ថែមថា៖ «ខ្ញុំសូមលើកម្រាមដៃដប់គោរពអរគុណបងប្អូនខ្មែរគ្រប់រូបដោយស្មោះអស់ពីចិត្ត បើគ្មានបងប្អូនទេក៏គុនខ្មែរមិនអាចល្បីល្បាញដូចសព្វថ្ងៃនេះឡើយ។ សូមបងប្អូនទទួលយកការគោរពដឹងគុនពីខ្ញុំបាទស្រី ចាន់ថន។ គុនខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែរអាចធ្វើបាន » ៕ ប្រភព៖ ស្រី ចាន់ថន Srey Chanthorn

ស្ថាបនិកសាលាដូង ប្រកាសសុំជំនួយពីមហាជន ក្រោយភ្លៀងធ្លាក់មួយមេធំ បណ្ដាលឱ្យលិចសាលាដូងនៅលើកំពូលភ្នំគីរីរម្យពិបាកដល់ក្មេងៗ

Khmerpress April 27, 2023 27/04/2023

ខេត្តកំពង់ស្ពឺ៖ ភ្លៀងមួយមេធំនៅគីរីរម្យ បណ្ដាលឱ្យលិចសាលាដូងរហូតដល់ពិបាកសម្រាប់ក្មេងៗរៀនសូត្រ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក អ៊ុក វណ្ណដេ ដែលជាស្ថាបនិកសាលាដូង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងទិដ្ឋភាពក្នុងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ បានជន់លិចដោយសារភ្លៀងធ្លាក់យ៉ាងខ្លាំង។ ក្នុងគណនីហ្វេសប៊ុករបស់ លោក អ៊ុក វណ្ណដេ បានប្រកាសសុំជំនួយពីមហាជន ដែលមានលទ្ធភាព អាចជួយជាថវិកាបន្តិចបន្តួច ទៅតាមសទ្ធាជ្រះថ្លា ដោយភ្ជាប់ជាមួយសំណេរយ៉ាងដូច្នេះថា៖ « មហាជនដែលមានលទ្ធភាព សូមជួយម្នាក់មួយទ្បានធំតម្លៃ ៣៥ដុល្លារ ១០ទ្បាន free ១ទ្បាន (១ទ្បាន ៧គេប) រដូវភ្លៀងលិចសាលាដូងរហូតពិបាកសំរាប់ក្មេងៗ សូមប្រកាសត្រូវការដី ១០០ទ្បានសំរាប់បំពេញសាលាដូងយើង តោះជួយគ្នា ABA 012945252 OUK vanday សូមទង្វើប្រកបដោយកុសលនេះបានចំរើនដល់អ្នកនិងគ្រួសារ! Comment ចំនួនទ្បានដែលអ្នកអាចជួយ!» ប្រភព៖ Van Day Ouk (អ្នកចម្បាំងសំរាម)

មហាជនរំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកតាម ក្រោយឃើញកូននេន ពន្លឺ ទ្រហោយំ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ

Naren April 26, 2023 26/04/2023

បាត់ដំបង៖ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន ប្រហែលជាបានស្គាល់គណនីហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម ស៊ាក់ ស៊ីន ដែលតែងតែបង្ហោះចែកចាយសកម្មភាពនានារបស់លោកនេនតូចៗទាំងសកម្មភាពសិក្សា និងសកម្មភាពទូទៅ ដើម្បីឲ្យមហាជនបានទស្សនា។ ថ្មីៗនេះ ព្រះតេជគុណ ស៊ាក់ ស៊ីន បានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលបង្ហាញពីកូននេន ពន្លឺ យំតាមញោមម្តាយ ព្រោះមិនដាច់ចិត្តឲ្យញោមម្តាយត្រឡប់ទៅវិញ ព្រោះតែនេនតូចបានបួសរៀន នៅឯសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ជាមួយព្រះតេជគុណ។ ដោយនៅក្នុងការបង្ហោះនោះមានខ្លឹមសារថា «ព្រោះតែភាពក្រ កូនបែកពីម៉ែឳ ដើម្បីមករកកន្លែងរៀនសូត្រ។ នរណាក៏ត្រូវការភាពកក់ក្ដៅ តែវាសនាបានតែប៉ុណ្ណឹង»។ ជាមួយគ្នានោះព្រះតេជគុណ ក៏មានសង្ឈដីការទៀតថា «អ្នកបួសយល់អារម្មណ៍នេះច្បាស់»។ យ៉ាងណាមិញបន្ទាប់ពីឃើញការបង្ហោះនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាន ចូលទៅសរសើរពីកូននេនតូច និងលើកទឹកចិត្តឲ្យកូននេនតូច ត្រូវខិតខំតស៊ូរៀនសូត្រ ឲ្យទទួលបានជោគជ័យនាថ្ងៃអនាគត៕

ក្រោយកីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា រងរបួស, ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភការព្យាបាលទាំងស្រុង

Naren April 24, 2023 24/04/2023

(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ​ ធឿន​ ធារ៉ា​ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ត្រូវ​​បោះបង់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​បួន​ បញ្ហា​ខូច​ដៃ​មិន​អាច​បន្ត​ការប្រកួត​ទៀត​បាន​ជាមួយ​កីឡាករ​ថៃ​ ក្រុង​ ចក្រ​។ ក្នុងនោះផងដែល ឧកញ៉ា ស្រី ចាន់ថន ក្រោយពីបានដឹងដំណឹងរបួសរបស់ ធឿន​ ធារ៉ា​ លោកក៏បានប្រកាសនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាល។ ដោយ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដូចបងប្អូនបានដឹងហើយថា កីឡាករ ធឿន ធារ៉ា ទើបតែប្រកួតចប់នៅថ្ងៃនេះ ហើយឥឡូវគាត់បានរងរបួសដៃស្តាំ ដូច្នេះខ្ញុំសូមប្រកាសជាសាធារណៈថា ខ្ញុំនឹងចេញថវិកាទាំងស្រុងក្នុងការព្យាបាលដៃរបស់ ធារ៉ា។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការប្រកួតរបស់ធារ៉ានៅថ្ងៃមិញនេះ ប៉ុន្តែកីឡាតែងតែមានចាញ់មានឈ្នះ ដូច្នេះមិនជាបញ្ហានោះទេបើប្អូនទទួលបានលទ្ធផលមិនល្អនៅថ្ងៃនេះ ស៊ូៗចូលប្អូនខិតខំប្រឹងប្រែងបន្តទៀត។ ខ្ញុំសង្ឃឹមថាប្អូន ធារ៉ានឹងជាសះស្បើយ ក្នុងរយៈពលដ៏ខ្លីខាងមុខនេះ ។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»។ សូមបញ្ជាក់ថា តាមការបញ្ជាក់របស់លោកគ្រូពេទ្យកែងដៃរបស់ ធឿន ធារ៉ា ក្រោយពិនិត្យនិងថតរួចមក គឺមិនប៉ះពាល់ដល់ឆ្អឹងទេ ដោយគ្រាន់តែត្រូវសម្រាកព្យាបាលនៅផ្ទះមួយរយៈខ្លីទើបអាចប្រកួតវិញបានធម្មតា។ ជាមួយគ្នានេះ ក្រោយពីចាញ់ការប្រកួត ធឿន […]

វីដេអូស្តែងៗបង្ហាញសកម្មភាពចោរលួចបំពង់ស៊ីម៉ាំងឡាន នៅផ្លូវភ្លោះអូរឫស្សី បងប្អូនដែលទុកឡានចតក្រៅផ្ទះសូមប្រយ័ត្ន

Naren April 20, 2023 20/04/2023

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Sts Bros បានបង្ហោះវីដេអូកាម៉េរាសុវត្ថិភាព ពីសកម្មភាពរបស់ជនដៃឆើតចំនួន ២នាក់ បានលួចបំពង់ស៊ីម៉ាំងឡាន ដែលចតទុកនៅក្រៅផ្ទះ លួចបានសម្រេច ជិះចេញទៅបាត់។ វីដេអូពីកាម៉េរាសុវត្ថិភាពបង្ហាញពីសកម្មភាពរបស់ជនដៃឆើតទាំងពីរនាក់នេះ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចែករំលែកជាច្រើនផងដែរ ក្នុងនោះ យោងតាមប្រភពខាងលើ បានបង្ហាញអារម្មណ៍ហួសចិត្ត និងសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ស្អីក៏ទៅរួចដែរ លោកចោរលួចបំពង់ស៊ីម៉ាំងឡាន ទីតាំងផ្លូវភ្លោះអូរឫស្សី ផ្លូវ២១៤ កែង១១១ វេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ សូមបងប្អូនដែលទុកឡានចតក្រៅផ្ទះ សូមមេត្តាប្រុងប្រយ័ត្នបន្ថែម សូមជួយ Share ផង អរគុណ » ៕ ប្រភព៖ Sts Bros

ហួសចិត្ត! មានជនខិលខូច លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន

Naren April 19, 2023 19/04/2023

(ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា មានករណីជនខិលខូចលួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន ដែលទង្វើនេះបំផ្លាញផង និងបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ។ ឯកឧត្តម បានសរសេររៀបរាប់ថា៖ «ការកសាងជាការលំបាក​ មានជនតាមបំផ្លាញ​ គឺកាន់តែលំបាកថែមទៀត​។ មានជនចង្រៃ​ លួចដោះប៊ូឡុង​ បង្កាន់ដៃ​ របាំងសុវត្ថិភាព​ ផ្លូវល្បឿនលឿន​ ទង្វេីនេះបំផ្លាញផង​ បង្កគ្រោះថ្នាក់​ ដល់អ្នកដំណេីរផង។​ បងប្អូនណា​បានឃេីញ​ បានដឹង​ អំពីជននេះ​ សូមជួយរាយការណ៍មកសមត្ថកិច្ច»។ នេះមិនមែនជាលើកទីមួយឡើយ ដែលមានករណីលួចសម្ភារនៅលើផ្លូវល្បឿនលឿននេះ ដោយកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ដែលធ្វើសកម្មភាពលួចគាស់យកដែកក្រចាប់រនាំងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួន ចាត់ចែងបន្តដើម្បីផ្តន្ទាទោសតាមច្បាប់ផងដែរ៕