សង្គម

ហួសចិត្ត! រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសលើផ្លូវល្បឿនលឿន មិនខ្លាចគ្រោះថ្នាក់

Naren February 23, 2023 23/02/2023

ថ្មីៗនេះមានការចែករំលែកនៅបណ្តាញសង្គមបង្ហាញនូវករណី រថយន្តព្រុសមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង ផ្លូវល្បឿនលឿន ដែលធ្វើឱ្យមហាជនជាច្រើនសម្តែងការហួសចិត្តចំពោះការបើកបរដោយមិនគោរពច្បាប់បែបនេះ។ យោងតាមវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ Yi Vicheka បានបង្ហាញនូវរថយន្តម៉ាក TOYOTA PRIUS ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 2AX 9217 បានបើកបរបញ្រ្ចាសទិសចរាចរណ៍ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយម្ចាសគណនីហ្វេសប៊ុកខាងលើ បានសរសេរសារសំណូមពរថា «ស្នើសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ផង»។ ក្រោយពីវីដេអូមានការចែកចាយ អ្នកលេងបណ្តាញសង្គមជាច្រើន បានសំណូមពរឱ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណអ្នកបើកបរ និងកោះហៅមកធ្វើការផាកពិន័យតាមនីតិវិធី។ សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។ ក្នុងករណីបត់ត្រឡប់ក្រោយលើផ្លូវល្បឿនលឿន ដាច់ខាតអ្នកបើកបរត្រូវប្រើប្រាស់ច្រកចេញ-ចូល តាមស្ថានីយទាំង៨ទីតាំង ដើម្បីបត់ត្រឡប់ក្រោយ៕

ប្អូនប្រុសដែលតស៊ូលក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ពេលនេះ ឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភជួយរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ

Naren February 22, 2023 22/02/2023

(ភ្នំពេញ)៖ ប្អូនប្រុសមួយរូបដែលធ្វើឱ្យមហាជនកោតសរសើរ និងអាណិតអាសូរជាពន់ពេក ក៏ព្រោះតែមានការតស៊ូក្នុងឆាកជីវិត ខំដាក់លក់បន្លែតាមភ្លើងស្តុបដើម្បីយកលុយទៅសិក្សា ដោយលក់តាំងពីទាបភ្លឺ ដើម្បីបានលុយរូតរះទៅរៀននៅពេលព្រលឹម។ ដោយឃើញពីការតស៊ូបែបនេះ ឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ក៏បានស្វែងរកប្អូនប្រុស និងបានជួបតាមរយៈវីដេអូខល ដោយឧកញ៉ា ស្រី ចាន់ថន ប្រកាសឧបត្ថម្ភរយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា៖ «យប់ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ភ្នំពេញ បានជួបប្អូនប្រុសតាមវីដេអូឆាតដែលតស៊ូលក់បន្លែ នៅភ្លើងស្តុបណាន់ជីង រាជធានីភ្នំពេញ ដើម្បីយកលុយទៅសិក្សា ហើយនិងចាត់ឱ្យក្រុមការងារ ចុះដល់ទីតាំងប្អូននៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីជួយឧបត្ថម្ភដល់ប្អូនប្រុស ដើម្បីជួយសម្រួលក្នុងការសិក្សា។ ដោយសារខ្ញុំបានសួរ តើប្អូនប្រុសចង់បានអ្វី ប្អូនបានឆ្លើយថាចង់បានសៀវភៅសម្ភារសិក្សា ដោយសារជីវភាពខ្វះខាត ឪពុកស្លាប់ចោលតាំងប្អូននៅក្នុងពោះម៉ែ មានបងប្អូន៤នាក់ ប្អូនពិតជាស្រលាញ់ការសិក្សាពិតមែនតស៊ូណាស់ រៀនផងដើរលក់បន្លែផង។ ខ្ញុំសូមជួយប្អូនប្រុសក្នុងការសិក្សារយៈពេល៥ឆ្នាំ ទាំងសម្ភារសិក្សា និងថវិកាប្រចាំខែមួយចំនួនបន្ថែមទៀត ហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំមិនប្រាប់ទីតាំងប្អូនប្រុស»៕

ស្នងការនគរបាលខេត្តព្រះសីហនុ ផាកពិន័យមន្រ្តីចរាចរណ៍ផ្លូវគោកម្នាក់ ដែលជិះម៉ូតូបញ្ច្រាសទិស

Naren February 21, 2023 21/02/2023

(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានដាក់បទបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរងផែនការងារចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់ ឱ្យកោះហៅ លោកអនុសេនីយ៍ឯក អោម ស៊ីថន មន្រ្តីនៃការិយាល័យចរាចរណ៍ផ្លូវគោក ឱ្យចូលមកទទួលការផាកពិន័យ នៅការិយាល័យចរាចរណ៍ផ្លូវគោក។ ក្នុងករណីជិះបញ្ច្រាសទិសចរាចរណ៍នៅគោលដៅរង្វង់មូលសីហរាជមុខបី និងត្រូវទទួលវិន័យ០០៦ របស់អង្គភាព និងធ្វើការអប់រំណែនាំ បន្ថែមទៀត៕

ពួកគាត់ខ្វះខាតខ្លាំងណាស់! សូមជួយចែករំលែក បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត

Khmerpress February 17, 2023 17/02/2023

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា​ បានបង្ហោះឱ្យដឹងថា លោក ផន ផល្លា សូមឱ្យសប្បុរសជន ជួយចែករំលែក នូវក្ដីស្រលាញ់ បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់។ នៅក្នុងគណនីហ្វេសប៊ុកខាងលើរបស់លោក ផន ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការស្បែកជើង សម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ព្រោះនៅថ្ងៃស្អែកនេះ ខ្ញុំនឹងរៀបចំស្បៀងអាហារជូនម៉ែឪចាស់ៗ ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់ តែទន្ទឹមនឹងគ្នា ខ្ញុំចង់បន្ថែមស្បែកជើងផ្ទាត់ ជូនពួកគាត់ម្នាក់១គូបន្ថែមទៀតដែរ តើបងប្អូនយើងអាចចូលរួមនៅក្នុងចំណែកស្បែកជើងមួយនេះ បានទេ?» +ស្បែកជើងកូនក្មេង ១គូ = ៦០០០៛ +ស្បែកជើងផ្ទាត់ធំ ១គូ = ៨០០០៛ ខាងក្រោមនេះ គឺជាលេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំ៖ 012324711; 093324711, ABA: 012324711,(Phorn Phalla) ACLEDA: 18000026228515 (Phorn […]

ទីបំផុត! ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បី ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

Naren February 16, 2023 16/02/2023

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចបានសារភាពថាបក្ខពួកចំនួន០២នាក់ បានគេចខ្លួនទៅក្រុងប៉ោយប៉ែត។ លុះដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ បន្ថែមទៀត នៅចំណុចខាងមុខផ្ទះលេខ០៤ ផ្លូវលំ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់កំពុងជិះម៉ូតូកង់បីនៅចំណុចមុខក្រុមហ៊ុនហ្គោលវែលខាភីថល ផ្លូវ២១៥ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង១៦:០០នាទី។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ។ ២- ឈ្មោះ ងើយ ចាន់ស៊ីថេត ហៅចាក់ ភេទប្រុស អាយុ ១៨ឆ្នាំ ៣- […]

រំភើបណាស់! អភិបាលខេត្តកោះកុង បានឧបត្ថម្ភ​ថវិកាដល់កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា ចំនួន១០០០ដុល្លារអាម៉េរិក ក្រោយឈ្នះខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោក​

Naren February 14, 2023 14/02/2023

(កោះកុង)៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងចូលរួមអបអរសាទរ​កីឡាករ​ ធឿន​ ធារ៉ា​ ដែល​ទទួល​ជ័យជម្នះ​ ដណ្ដើម​បាន​ខ្សែក្រវាត់​លំដាប់​ថ្នាក់​ពិភពលោកចំនួន២ (ខ្សែក្រវ៉ាត់ Thai Fight និងខ្សែក្រវ៉ាត់ IPCC World Champion) ​។ យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានឱ្យដឹងថា លោកជំទាវ មិថុនា ភូថង បានឧបត្ថម្ភថវិកា​ដល់ ធឿន ធារ៉ា ចំនួន១ពាន់ដុល្លារអាម៉េរិក និងកីឡាករចំនួន៤នាក់ទៀត ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារផងដែរ។ ក្លឹបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេររៀបរាប់ថា៖ «ក្លិបប្រដាល់គុនខ្មែរ អេ ភូថង មានកិត្តិយស​ដែល លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី​ អនុញ្ញាត​ឲ្យ​ចូលជួបសំណេះសំណាល​ សួរសុខទុក្ខ ដោយនាំមកជាមួយខ្សែក្រវាត់ របស់ […]

វីដេអូលើហ្វេសប៊ុក taing sarada និង The Cambodia daily ផ្សាយខុសការពិតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហ្វេសប៊ុកប្លុកចោលព្រោះបំពានសិទ្ធិបុគ្គល

Liny Chan February 11, 2023 11/02/2023

ក្រុមហ៊ុន ហ្វេសប៊ុក កាលពីយប់ថ្ងៃទី១០ កុម្ភៈម្សិលមិញ បានសម្រេចលុបវីដេអូលើហ្វេសប៊ុកផ្ទាល់ខ្លួនលោក តាំង សារ៉ាដា និងផេក The Cambodia daily Khmer ក្រោយពីចាក់ផ្សព្វផ្សាយឡើងវិញម្តងជាពីរម្តងនូវវីដេអូព័ត៌មានប្រលោមលោក ពាក់ព័ន្ធនឹងរឿងរ៉ាវពាណិជ្ជករវ័យក្មេង និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ដែលក្រុមហ៊ុនហ្វេសប៊ុកចាត់ទុកថា ជាការបំពានសិទ្ធិបុគ្គលបំភ្លៃច្នៃប្រឌិតរឿងខុសការពិត។ យោងលើសារណែនាំ Messenger ជាភាសាអង់គ្លេស តែសូមបកប្រែជាភាសាខ្មែរមានន័យថា«អត្ថបទមាតិកាមិនមានបង្ហាញទៀតនោះទេ ព្រោះហ្វេសប៊ុកនេះបានចែកចាយវាជាមួយមនុស្សមួយក្រុមតូច វាត្រូវបានលុប»។ ជុំវិញការសម្រេចចិត្តពីហ្វេសប៊ុកលុបវីដេអូព័ត៌មានចោទប្រកាន់មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពីបុគ្គល តាំង សារ៉ាដា មន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បង្ហើបឲ្យដឹងថា អត្ថបទវីដេអូអ្នកកាសែតលោក តាំង សារ៉ាដា ចោទប្រកាន់មកលើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ដែលបានផ្សាយឡើងវិញចំនួនពីរគណនីគឺហ្វេសប៊ុកឈ្មោះ taing sarada និងផេក The Cambodia dialy khmer ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបខ្លួនវាចេញបាត់ហើយ។ លោកបន្តថា «ការសម្រេចលុបចេញពីហ្វេសប៊ុកនេះវាជាគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុក កាលណានរណាម្នាក់ផ្សាយរំលោភបំពានលើសិទ្ធិបុគ្គល គឺហ្វេសប៊ុកដកចេញហើយទៅលើអ្នកនរណាដែលផុស ឬចែករំលែកមកលើគណនីផ្ទាល់ខ្លួន […]

លោកឧកញ៉ា ស្រី ចាន់ថន ប្រគល់ថវិកា​២៥០០ដុល្លារ ដល់កីឡាប្រដាល់គុនខ្មែរ​ ព្រំ សំណាង ដើម្បីលើកទឹកចិត្ត

Khmerpress February 11, 2023 11/02/2023

(ភ្នំពេញ)៖ ដើម្បីលើកស្ទួយវិស័យកីឡារប្រដាល់បុរាណគុណខ្មែរ​ និងលើកទឹកចិត្តដល់កីឡាប្រដាល់បុរាណគុណខ្មែរ​ លោកឧកញ៉ា ស្រី ចាន់ថន បានប្រគល់ថវិកាចំនួន ២៥០០ដុល្លា ជូនដល់កីឡាប្រដាល់គុនខ្មែរលោក ព្រំ សំណាង​ ដែលពិធីប្រគល់ថវិកានេះក៏មានកាចូលរួមពីលោ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរផងដែរ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នាឱកាសប្រគល់ថវិកាជូនកីឡាករ ព្រំ​ សំណាង​, លោកឧកញ៉ា​ ស្រី​ ចាន់ថន​ បានថ្លែងថា​ ដោយមានស្រលាញ់វិស័យកីឡារ និងចង់បង្ហាញពីអត្តសញ្ញាណនៃក្បាច់គុណប្រដាល់បុរាណខ្មែរ ជាកេរដំណែលបុព្វបុរសយើង បានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ, លោកគ្រោងបង្កើតសង្ក្រានដោយភ្ជាប់ជាមួយគុណខ្មែរ​ ដោយពេលនេះលោកកំពុងតែពិភាក្សាជាមួយលោ តែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែអំពីរឿងនេះ។ អ្នកលេងគុនខ្មែរ ព្រំ សំណាង បានផ្ដួលកីឡាករអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ កាលពីពេលថ្មីៗនេះ នៅទីក្រុងបាងកក ប្រទេសថៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews

ទីបំផុត! លោកយាយអាយុ៩៣ឆ្នាំ ត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ

Naren February 10, 2023 10/02/2023

(ព្រះសីហនុ)៖ លោកយាយ ឈុន ឡៃគើន ពេលនេះត្រូវបានចៅមកទទួលទៅផ្ទះនៅភ្នំពេញវិញហើយ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក លោកស្រី សុខ ​ស៊ីថា ស្មៀនសង្កាត់លេខ ១ បានឱ្យដឹងថា ៖ «ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សូមចូលរួមត្រេកអរផង លោកយាយ ជីដូនអាយុ ៩៣ឆ្នាំ ត្រូវបានចៅមកទទួលយកទៅដល់ផ្ទះវិញហើយ»។ សូមរំលឹកថាដើមហេតុលោកយាយ ឈុន ឡៃគើន វ័យ៩៣ឆ្នាំ ដែលនៅភ្នំពេញមកដល់ខេត្តព្រះសីហនុ តាមឡានឈ្នួល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លីក្នុងក្រុមគ្រួសារពីមុន ។ តាមរយៈការសម្របសម្រួលពី ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ជីដូនរូបនេះបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនជីដូនពាក់ពន្ធ័ដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់៕

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រដៅចំៗ និងរង់ចាំទទួលអ្នកកាសែត តាំង សារ៉ាដា នៅព្រលានយន្តហោះដើម្បីនាំក្រុមហ៊ុនសវនកម្មអាមេរិកស៉ើបអង្កេត

Liny Chan February 10, 2023 10/02/2023

ការថ្លែងបកស្រាយបំភ្លឺ និងប្រដៅចំៗធ្ងន់ៗទៅលើអ្នកកាសែតមានឈាមជ័រជាខ្មែរ ប៉ុន្តែមានគំនិតទុទ្ទិដ្ឋិនិយម លោក តាំង សារ៉ាដា នៅពេលនេះគឺក្រោយពេលកាសែត The Cambodia Daily នៅតែបន្តផ្សាយព័ត៌មានស្តីអំពីជីវិត និងមុខជំនួញរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលត្រូវបានមហាជន និងសាម៉ីខ្លួនផ្ទាល់អះអាងថា ជាការសរសេរព័ត៌មានចោទប្រកាន់ទាំងគឃ្លើនខុសការពិតខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវដោយសរសេរនិងសង្ស័យ បង្កើតប្រភពព័ត៌មានប្រឌិតរឿងដើម្បីកេងចំណេញផលប្រយោជន៍បក្សពួកផ្ទាល់ខ្លួនមួយក្តាប់តូចរបស់លោក តាំង សារ៉ាដា។ នៅក្នុងខ្លីបវីដេអូប្រមាណ ១២នាទីលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ក៏បានស្នើឲ្យលោក តាំង សារ៉ាដា និងលោក គីម សុខ ឲ្យហៅក្រុមហ៊ុនសវនកម្មមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មកកម្ពុជាឲ្យស្រូតជាបន្ទាន់មកស៉ើបសង្កេតក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត្រា គ្រុប ជុំវិញការចោទប្រកាន់ដដែលចំពោះរឿងរ៉ាវមិនប្រក្រតីនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រេា។ ទន្ទឹមនឹងការចោទប្រកាន់ទាំងគឃ្លើនពីលោក តាំង សារ៉ាដា អ្នកនិពន្ធព័ត៌មានប្រលោមលោកនៅកាសែត The Cambodia Daily ដែលតែងតែនិយាយសង្ស័យចោទប្រកាន់លើគេឯងខុសការពិតជារឿយៗនេះដែរ បុគ្គលិកជាច្រើននាក់របស់បុរី ឡេង ណាវ៉ាត្រា បានប្រតិកម្មទៅកាន់អ្នកកាសែតរត់ចោលស្រុករូបនេះ ដោយលើកឡើងស្រដៀងគ្នាសង្កត់ធ្ងន់ថា លោក តាំង សារ៉ាដា នៅកាសែត […]