PR

GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយ តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស

Nisaiy KP October 14, 2024 14/10/2024

រាជធានីភ្នំពេញ ៖ GANZBERG តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ តាមរយៈសកម្ម ភាពសប្បុរសធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស។ អតិថិជន GANZBERG ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជឿថា GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា៖ ការចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ – ២៩ – ៣០ ខែកញ្ញា ឆ្នាំ២០២៤ GANZBERG ពួកម៉ាកល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរាប់ម៉ឺនគ្រឿង ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ បើទោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចប់ទៅហើយក្តី GANZBERG ពួកម៉ាកល្អ នៅតែបន្តសកម្មភាពចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៤ ។ GANZBERG ពួកម៉ាកល្អ នៅតែបន្តចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋ នៅស្រុភ្នំស្រួច ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តតាកែវ ចំនួនម៉ូតូរាប់ម៉ឺនគ្រឿង កាលពីថ្ងៃទី១២ ខែតុលា ២០២៤ ផងដែរ។ ក្រៅពីសកម្មភាពការងារសប្បុរសធម៌ GANZBERG តែងតែលើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក និងតែងតែនាំយកមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យជូនដល់អ្នកគាំទ្រវិស័យគុនខ្មែរ។ យើងខ្ញុំសូមជំរាបថា លោកអ្នកពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមានកម្មវិធីសប្បុរសធម៌នេះកើតឡើង […]

ប្រជាពលរដ្ឋក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សម្រុកនាំគ្នាមកជួយជាកម្លាំងក្នុងការដំឡើងអំពូលភ្លើង SOLAR ពីក្រុមហ៊ុន GANZBERG

Auto Admin October 14, 2024 14/10/2024

(បាត់ដំបង)៖ ក្រុមហ៊ុន GANZBERG តែងតែធ្វើកម្មវិធីសប្បុរធម៌ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចដែលយើងបានលឺ និងឃើញកន្លងមកហើយ តាមរយៈការចាក់សាំងម៉ូតូ Free ចែកមួកសុវិត្ថភាព ដំឡើងអំពូលភ្លើង (SOLAR) ជូនប្រជាពលរដ្ឋជារឿយៗ។ ជាក់ស្ដែងនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រុមការងារ GANZBERG បានបន្តដំឡើង អំពូលភ្លើង (SOLAR) ជូនប្រជាពលរដ្ឋថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយភូមិឃុំក្នុងតំបន់ ម្ចាស់រង្វាន់ GANZBERG ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់។  សកម្មភាពនេះដែរ ឃើញមានប្រជាពលរដ្ឋក្នុងតំបន់បាននាំគ្នាមកចូលរួមជួយសហការក្នុងការដំឡើងអំពូលភ្លើង SOLAR GANZBERG ទាំងចិត្តសប្បាយរីករាយ ដែលទទួលបានឱកាសជួយអភិវឌ្ឍន៍ភូមិឃុំរបស់ពួកគាត់រស់នៅ ។ នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល ពីម្នាក់ទៅម្នាក់ ដោយបានស្រែកចេញពីចិត្តថា GANZBERG ចិត្តល្អៗ អរគុណ GANZBERG ហើយបាននាំគ្នាស្រែកហ៊ោ និងសរសើរមិនដាច់ពីមាត់ ពីមួយទៅមួយមិនចេះចប់។  សម្រាប់លោក ហ៊ឹម គឹមជ្រេន ដែលជាម្ចាស់រង្វាន់ […]

កក្រើកទីក្រុងភ្នំពេញ ផ្អៀងកោះពេជ្រម្តងទៀតជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT រដូវកាលទី 2!!!  

Auto Admin October 14, 2024 14/10/2024

រាជធានីភ្នំពេញ ៖ កំពូល IDOL ដែលគ្រប់ៗគ្នាចង់ឃើញ ព្រឹត្តិការណ៍ការប្រគំតន្ត្រី លំដាប់ពិភពលោក ដែលហ្វេនៗគ្រប់គ្នាចង់ឲ្យកើតមានឡើងពេលនេះបានក្លាយជាការពិតហើយ។ រាប់ថយក្រោយដើម្បីស្វាគមន៍ការមកដល់របស់ កំពូលតារាចម្រៀងកូរ៉េ K-Pop SPY ម្ចាស់បទ Gangnam Style ជាមួយការប្រគុំតន្រ្តីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ!  GANZBERG Super Idol Concert រដូវកាល ទី2 នឹងនាំយកបទពិសោធកាប្រគំ តន្ត្រីលំដាប់ ពិភពលោកជាមួយកំពូលតារាចម្រៀងកូរ៉េ K-Pop SPY ម្ចាស់បទ Gangnam Style ដ៏ល្បីរន្ទឺ ពាសពេញពិភពលោក និងកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនរូបនឹងបង្ហាញខ្លួនលើឆាកតែមួយ នាយប់ថ្ងៃទី០២ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រព កោះពេជ្រ)។  ក្រៅពីវត្តមានលើកទីមួយរបស់ SPY លើកឆាតន្ត្រីអន្តរជាតិ GANZBERG Super Idol Concert ហើយ ក៏មានវត្តមានកំពូលតារាចម្រៀងក្នុងស្រុករួមជាមួយ DJ និង MC ល្បីៗច្រើនរូបទៀត ផងដែរដើម្បីញាំងឱ្យការប្រគំតន្រ្តីដ៏ធំបំផុតប្រចាំឆ្នាំ ២០២៤ រឹតតែរំភើប […]

ការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Xiaomi 14T Series​ ជាមួយនឹងការថតរូប ពេលយប់ដ៏អស្ចារ្យ និង AI កម្រិតខ្ពស់របស់ Xiaomi

Naren October 12, 2024 12/10/2024

Mogan Tower, ភ្នំពេញ, ថ្ងៃទី 10 ខែតុលា ឆ្នាំ 2024 ៖ Xiaomi មានមោទនភាពក្នុងការដាក់បង្ហាញ ត្រកូលស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនគឺ Xiaomi 14T Series ដែលរចនាឡើងសម្រាប់អ្នកចូលចិត្តថតរូប ដែលស្វែងរកសមត្ថភាពថតរូបកម្រិតកំពូល។ បច្ចេកវិទ្យានៃការថតរូបស្មាតហ្វូនកំពូលនេះ គឺផ្តោតលើការថតរូបពេលយប់ដ៏ពិសេសដោយ Xiaomi 14T Series បានបំពេញបន្ថែមដោយមុខងារ AI ដ៏មានឥទ្ធិពល។ ជាមួយនឹងបច្ចេកវិទ្យា AI-enhanced imaging technology កម្រិតខ្ពស់ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងរូបភាពច្បាស់ រស់រវើកទាំងពេលយប់ និងពេលថ្ងៃ។ ការរួមបញ្ចូលគ្នានៃការរចនាយ៉ាងរលើបរលោង ល្បឿនដំណើរការ MediaTek ដែលមានអនុភាព និងអេក្រង់ AMOLED ដ៏គួរឱ្យភ្ញាក់ផ្អើល គឺXiaomi 14T Series បញ្ចូលមុខងារ AI យ៉ាងរលូនសម្រាប់ការប្រើប្រាស់ច្រើន ដោយផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានសម្រាប់អ្នកដែលស្វែងរកអ្វីដែលល្អបំផុតពីទូរស័ព្ទបស់ពួកគេ។ ការអភិវឌ្ឍន៍ដល់ការថតរូបពេលយប់ជាមួយនឹង លេនអុបទិក Leica ជំនាន់ចុងក្រោយ Xiaomi 14T Series បានផ្តល់នូវបទពិសោធន៍ថតរូបពិសេសសម្រាប់អ្នកប្រើប្រាស់។ […]

ធនាគារ វីង ប្រគល់ដុំមាសកន្លះគីឡូជូនអតិថិជន

Liny Chan October 11, 2024 11/10/2024

កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបាន រៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។  អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយ ទទួល បាន ដុំមាស ទម្ងន់កន្លះគីឡូ។ កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពី វីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពី ការទូទាត់ KHQR របស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេប Wingmall ប្រើប្រាស់ អេប Wing Bank ដើម្បីទូទាត់សេវាផ្សេងៗ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។ វីងភ័ញ អាចប្រើប្រាស់ដើម្បីប្តូរយកផលិតផលជាង ១០០.០០០ មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, […]

ប្ដីប្រពន្ធកំពូលសំណាង! រៀបចំទទួលបងប្អូនល្អមកលេង ស្រាប់តែបានលាភធំមួយ

Liny Chan October 11, 2024 11/10/2024

កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់ GANZBERG បានចុះទៅប្រគល់រង្វាន់រថយន្តខ្លាញ់គោសេរីទំនើបមួយគ្រឿងជូនដល់អតិថិជនកំពូលសំណាងឈ្មោះ ឆែ សីហា លេខរៀងទី ១៧៥ រស់នៅ ភូមិត្រាវ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ លំអិតអំពីសាច់រឿងដែលនាំអោយរូបគាត់បានឈ្នះរង្វាន់យក្សពី GANZBERG គឺថា នៅថ្ងៃឈប់សម្រាកមានប្អូនប្រុសបង្កើតមកលេងផ្ទះដោយហេតុនឹករលឹកបងប្រុសពេក ពេលមកដល់ ឆែ សីហា ដែលត្រូវជាបងប្រុសបានទៅទិញស្រាបៀរ GANZBERG ចំនួនមួយយួរ ហើយបានប្រាប់ប្រពន្ធអោយកាប់មាន់ធ្វើគ្រឿងក្លែមដើម្បីទទួលប្អូនប្រុសដែលមកលេងសួរសុខទុក។ ផឹកបណ្ដើរសួរសុខទុកគ្នាបណ្ដើរអស់ម្នាក់មួយកំប៉ុង ហើយក៏បានទាញកំប៉ុងទី២ យកមកគាស់ផឹក ស្រាប់តែបានឃើញរូបឡានខ្លាញ់នៅក្រោមក្រវិលកំប៉ុង ក៏ស្រែកប្រាប់បងប្អូននិងប្រពន្ធថា ត្រូវរង្វាន់រថយន្តពី GANZBERG ហើយ នាំគ្នាស្រែកហូរផ្អើលអស់អ្នកភូមិផងរបងជាមួយពេញមួយភូមិ។ អ្នកភូមិហួសចិត្តគ្រប់គ្នាថា សំណាងអីសំណាងយ៉ាងនេះ អាប្អូន ផឹកតែមួយយួរសោះបានរង្វាន់ឡានពិតៗ សឹងតែមិនគួរអោយជឿ។ បន្ទាប់ពីបានឈ្នះរង្វាន់ហើយ បានពិភាក្សាគ្នាថា ឡានដែលបានមកនឹងយកមកប្រើសប្រាស់ទាំងអស់គ្នាពេលត្រូវការ និងសន្យាថាទៅណាគឺទៅជាមួយគ្នា ព្រោះយើងជាបងប្អូនល្អនឹងគ្នា។ ក្រោយមកក៏បានទាក់ទងទៅក្រុមការងាររបស់ GANZBERG ដើម្បីរៀបចំឯកសារលិខិតប្រគល់ទទួលក្រវិលកំប៉ុងដើម្បីឡើងទៅខាងក្រុមហ៊ុន រង់ចាំទទួលរង្វាន់រថយន្ត FORD PICK UP ខ្លាញ់គោពី GANZBERG ដ៏ស្រស់ស្អាតសេរីទំនើបចុងក្រោយបង្អស់។ […]

ហេតុអ្វី បានជា វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ក្លាយជាជម្រើសប្រកបដោយ អភិជនភាព?

Liny Chan September 30, 2024 30/09/2024

កាលពីពេលថ្មីៗនេះ ធនាគារ វីង បានដាក់ឱ្យដំណើរវីសាអ៊ីនហ្វីនីតក្រេឌីតកាត ប្រកបដោយប្រណីតភាព និងមានសុវត្ថិភាពបំផុត។ កាតមួយនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីការពារអ្នកប្រើប្រាស់ពីការបន្លំផ្សេងៗ ក៏ដូចជា ផ្តល់នូវអត្ថ ប្រយោជន៍ ជាច្រើនសម្រាប់ការ រស់នៅបែបអភិជនភាព។ តើ វីសាអ៊ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាព តែមួយគត់នៅក្នុងប្រទេសកម្ពុជា? ឥណទានខ្ពស់បំផុតមិនធ្លាប់មាន មានត្រឹម វីសាអ៊ីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នកប្រើប្រាស់នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជន ក៏អាចរីករាយក្នុងការចាយវាយ ទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ ព្រមទាំង អាចស្នើកាតបន្ថែមសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ ៥កាត និងអាចប្រើប្រាស់សាលរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។ ធ្វើដំណើរទូទាំងពិភពលោក ប្រកបដោយ អភិជនភាព ដើម្បីប្រាកដថារាល់ការធ្វើដំណើរទទួលបាននូវភាពរីករាយនិងផាសុកភាពទាំងកាយនិងចិត្តនោះ វីសាអ៊ីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ផ្តល់ជូនអ្នកប្រើប្រាស់ នូវកញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ ១លានដុល្លារអាមេរិក ក៏ដូចជា […]

GANZBERG ចិត្តល្អ នឹងចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូរយៈពេល ៣ថ្ងៃជាប់ៗគ្នា ជូនបងប្អូនខ្មែរទៅលេងស្រុកកំណើតនាថ្ងៃបុណ្យភ្ជុំ

Liny Chan September 25, 2024 25/09/2024

មកវិញលើកនេះមិនធម្មតា ធំជាងមុខ អស្ចារ្យជាងមុខ ច្រើនជាងមុន នារដូវកាលបុណ្យភ្ជុំបិណ្ឌខាងមុខនេះសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅជួបជុំក្រុមគ្រួសារ។ បើយោងតាមវីដេអូប្រូម៉ូតកម្មវិធីនៅលើ Facebook page ផ្លូវការរបស់ GANZBERG បានអោយដឹងថា ដើម្បីជួយសំរួលដល់ការធ្វើដំណើរតាមរយៈជិះម៉ូតូប្រជាពលរដ្ឋខ្មែរទៅលេងស្រុកកំណើតនាថ្ងៃឈប់សម្រាកពីកិច្ចការងារ នាឪកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ ក្រុមហ៊ុន GANZBERG បានប្រកាសជាសាធារណៈថា GANZBERG នឹងរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក និងស្រុកខ្មែរនោះ គឺកម្មវិធី GANZBERG ចិត្តល្អចាក់សាំងម៉ូតូហ្វ្រី ចំនួន ១០ម៉ឺនម៉ូតូ !ចំនួន ១០ ម៉ឺនម៉ូតូ នៅតាមបណ្តាស្ថានីយ៍ប្រេងឥន្ទនៈចំនួន ១០ ទីតាំងក្នុងរាជធានីភ្នំពេញចំនួន ៣ថ្ងៃជាប់ៗគ្នា។ ភាពរីករាយ ស្នាមញញឹម សម្លេសសើចក្អាកក្អាយ ប្រកបទៅដោយភាតរភាព សុខដុមរមនា តែងតែកើតមានគ្រប់ពេលមានការជួបជុំគ្រួសារ ពួកម៉ាកល្អ បងប្អូនល្អ ១ឆ្នាំមានតែម្តង។ អស់លោក លោកស្រី អ្នកនាង កញ្ញាទាំងឡាយ! ក្នុងឪកាសនេះ យើងខ្ញុំសូមជម្រាបថា៖ ការគ្រាំ និងពិសា GANZBERG របស់ពុកម៉ែបងប្អូន គឺបានចូលរួមចំណែកក្នុងបង្កើតអោយមានកម្មវិធីសប្បុរសធម៌នេះ សូមជួយគាំទ្រ GANZBERG ជាបន្តទៀត៕

ធនាគារ វីង ជំរុញការឈ្វេងយល់ពីសារៈសំខាន់នៃប្រវត្តិសាស្រ្ត និងរូបិយវត្ថុនៅសារមន្ទីរ ស.ស.រ

Liny Chan September 18, 2024 18/09/2024

ធនាគារ វីង បានផ្តល់ការគាំទ្រសិស្សវិទ្យាល័យចំនួន ២.០០០នាក់ ដែលអនុញ្ញាតឱ្យពួកគេសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តហិរញ្ញវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជាពីសម័យបុរេប្រវត្តិរហូតដល់សម័យទំនើបនៅសារមន្ទីរ ស.ស.រ។  សំណង់អាគារដែលមានរចនាបថសម័យបារាំងដ៏វ័យចំណាស់មួយឋិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញ នោះគឺសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលបច្ចុប្បន្នគេស្គាល់ថាជាសារមន្ទីរ ស.ស.រ បានលាតត្រដាងពីការវិវត្តនៃសេដ្ឋកិច្ច និងប្រព័ន្ធរូបិយវត្ថុរបស់កម្ពុជាដែលមានអាយុកាលជាង ២០០០ឆ្នាំ ដោយគិតចាប់ពីសម័យហ្វូណន រហូតមកដល់សម័យទំនើបនាពេលបច្ចុប្បន្ន។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាការឈ្វេងយល់ពីការវិវត្តនៃប្រព័ន្ធរូបិយវត្ថុរបស់ព្រះរាជាណាចក្រកម្ពុជា គឺពិតជាអាចបណ្តុះនូវស្មារតីមោទនភាព និងប្រកបដោយ សុទិដ្ឋិនិយមទៅដល់យុវជនកម្ពុជា។” លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “មេរៀនពីអតីតកាលគឺបៀបបានទៅនឹងពន្លឺនៃក្តីសង្ឃឹម ដែលផ្តល់នូវថាមពលទៅដល់យុវជនសម្រាប់កំណត់ជោគវាសនារបស់ពួកគេ។” កន្លងទៅថ្មីៗនេះ ធនាគារ វីង តាមរយៈសមាគមធនាគារនៅកម្ពុជា បានឧបត្ថម្ភសិស្សានុសិស្សចំនួន២.០០០នាក់ មកពីវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ពួកគេសិក្សាឈេ្វងយល់ពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា នៅសារមន្ទីរ ស.ស.រ។បង្កើតឡើងក្នុងឆ្នាំ២០១៩ សារមន្ទីរនេះបានប្រមូលផ្តុំនូវកំណប់ទ្រព្យដ៏មានតម្លៃនិងសម្បូរបែបជាច្រើន ដែលអនុញ្ញាតឱ្យអ្នកទស្សនារីករាយជាមួយទស្សនីយភាពបែបនិម្មិត ទូតាំងនិងផ្ទាំងបង្ហាញជារូបភាពវីដេអូចម្រុះ ហ្គេមអន្តរកម្មសម្រាប់កម្សាន្ត ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងកាហ្វេអមដោយទេសភាពសួនច្បារដ៏ស្រស់ស្អាត ដែលទាំងអស់នេះគឺឋិតនៅក្នុងបរិវេណអគារប្រវត្តិសាស្រ្តដែលជាអតីតនៃសាលាក្រុងភ្នំពេញក្នុងកំឡុងសម័យកាលអាណាព្យាបាលបារាំង។ ការដាក់តាំងបង្ហាញវត្ថុដែលមានលក្ខណរស់រវើកនៅក្នុងសារមន្ទីរនេះត្រូវបានពណ៌នាជាពីរភាសា គឺភាសាខ្មែរ និងអង់គ្លេស ដែលផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ ទទួលបាននូវព័ត៌មានដ៏សម្បូរបែប។ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៀតនោះ អ្នកទស្សនាក៏អាចជ្រើសរើសមគ្គុទេសក៍ជាសំឡេងដែលមានជាច្រើនភាសារួមមាន៖ ភាសាខ្មែរ, ចិន, […]

ត្រៀមសប្បាយ! GANZBERG នឹងនាំ IDOL ទៅក្រឡុកនៅសង្កាត់ព្រៃស

Liny Chan September 18, 2024 18/09/2024

ភ្នំពេញ៖ ដើម្បីអបអរសាទរសមិទ្ធផលលំដាប់ពិភពលោក រសជាតិកំរិតកំពូល ឈ្នះមេដាយមាសកំរិតពិភពលោកឆ្នាំ២០២៤ ពី Monde Selection! និងជាពិសេស ពានរង្វាន់ SUPERIOR TASTE AWARD 2024 ពីស្ថាប័ន International Taste Institute, Ganzberg នៅថ្ងៃទី២១ ២១ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ GANZBERG នឹងរៀបចំប្រគំតន្ត្រីទេសចរណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំ ទៅបរិវេណដីឡូត៍ ខាងត្បូងផ្សារទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជាធានីភ្នំពេញ។ មហាព្រឹត្តិការណ៍ GANZBERG PREMIUM IDOL TOUR CONCERT ប្រមូលម្តុំទៅដោយកំពូលតារាចម្រៀងលំដាប់ប្រទេស មកពីផលិតកម្មធំៗជាច្រើនរូប រួមលោក ឧកញ្ញ៉ា ព្រាប សុវត្ថិ និងកូនប្រុសទាំងពីរ កំពូលតារាសម្លេងស្អក បែបស្រទន់ លោក ខេម កំពូលតារាចម្រៀងមនោសញ្ចេតនាបែបយុវវ័យ លោក គូម៉ា និងកំពូលតារា RAPPER ល្បីៗជាច្រើនរូបផងដែរ។ តោះនៅចាំអីទៀត […]