ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុល ពត”។ នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី “ការណាត់ជួបជាមួយ ប៉ុលពត” របស់ លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជន ទៅកាន់ ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែត បារាំងចំនួន ៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក Paul Thomas (សម្តែងដោយលោក Cyril Guei) បានធ្វើដំណើរមកកាន់ ប្រទេស កម្ពុជាដែលជាដំណើរទស្សនៈកិច្ច មួយមិនមានអ្នកណាផ្សេងធ្វើបាននោះឡើយ។ ដោយទទួលបានការអញ្ជើញពី ក្រុមខ្មែរក្រហមដើម្បីធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំរបស់ពួកគេគឺលោក ប៉ុល ពត នៅក្នុងប្រទេស កម្ពុជា នាឆ្នាំ១៩៧៨ អ្នកកាសែតទាំងបីរូបបាន ជាប់ផុងខ្លួន នៅក្នុងសំណាញ់ នៃការបោកបញ្ឆោត និងគ្រោះថ្នាក់ជាច្រើន ។ លោក ម៉ានូ […]