ធនាគារ វីង សាខាខេត្តតាកែវ ផ្តល់ជូនសេវាកម្មធនាគារពេញលេញ ជាមួយនឹងអគាការិយាល័យថ្មីដ៏ទំនើប ខេត្តតាកែវ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីក្នុងខេត្តតាកែវ ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញទៅដល់អតិថិជន។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិ នៃកម្ពុជា, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ […]