PR

កំពូលអតិថិជន! ឈ្នះរង្វាន់ហើយមិនមកបើក ទាល់តែក្រុមហ៊ុនចេញលិខិតប្រកាសរក

Liny Chan April 6, 2024 06/04/2024

សឹងតែមិនគួរអោយជឿថា អ្នករង្វាន់ទាំង១២ រូប បានធ្វើអោយក្រុមហ៊ុន ហ្គេនស៍បឺគ ធ្វើលិខិតប្រកាសស្វែងអ្នកឈ្នះរង្វាន់ម៉ូតូទាំង១២ រូប ដើម្បីទៅទទួលយកម៉ូតូភ្លាមៗ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណដីឡូដ៍ក្នុងខ័ណ្ឌកំបូល។ ចង់ដឹងថាតើអ្នកឈ្នះរង្វាន់ទាំងអស់នោះជានរណាខ្លះ មកពីស្រុកខ័ណ្ឌ-រាជធានីណាខ្លះ សូមតាមដានដូចខាងក្រោម៖ 1- ម៉ាច សំអ៊ន ឈ្នះម៉ូតូលេខរៀងទី ៣០៤០ រស់នៅ ខ័ណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ 2- សារិ  រិសិទ្ធ ឈ្នះម៉ូតូលេខរៀងទី ៣០៩១ រស់នៅ ខ័ណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ 3- សុន តុន ឈ្នះម៉ូតូលេខរៀងទី ៣០៦៥ រស់នៅ ខ័ណ្ឌ បឹងកេងកង៣ រាជធានី ភ្នំពេញ 4- សៀក រួម ឈ្នះម៉ូតូលេខរៀងទី ៣០៣៩ រស់នៅ ខ័ណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ […]

តូតាល់អេនើជីខួប ១០០ឆ្នាំ

Liny Chan April 5, 2024 05/04/2024

ទីក្រុងប៉ារីស ថ្ងៃទី 28 ខែមីនា ឆ្នាំ 2024 – ថ្ងៃនេះមានបុគ្គលិកជាង 100,000នាក់ របស់ក្រុមហ៊ុន TotalEnergies នៅក្នុងប្រទេសចំនួន 120 នៅទូទាំងពិភពលោក មានសេចក្តីសោមនស្សរីករាយ និងមានមោទនភាពជាខ្លាំង ក្នុងការប្រារព្ធខួប 100ឆ្នាំ នៃការបង្កើតក្រុមហ៊ុននេះឡើង។ សម្រាប់ខួប ១០០ឆ្នាំ របស់ក្រុមហ៊ុន តូតាល់អេនើជី នេះផងដែរគឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រពិភពលោកអំពីផ្នែកថាមពល ចាប់តាំងពី ទសវត្សរ៍ឆ្នាំ 1920 រហូតមកដល់បច្ចុប្បន្ននេះ។ ការសម្រេចចិត្ត និងចក្ខុវិស័យ ដ៏អស្ចារ្យ នៅថ្ងៃទី 28 ខែមីនា ឆ្នាំ 1924 ក្រុមហ៊ុន Compagnie Française des Pétroles ត្រូវបានបង្កើតឡើងនៅប្រទេសបារាំង ដែលជាប្រទេសមួយដែលគ្មានប្រភពប្រេងនៅឡើយ។ ពួកយើងបានធ្វើការសម្រេចចិត្តជាមួយនឹងចក្ខុវិស័យមួយនេះត្រូវបានចាត់ទុកថាជាចំណុចចាប់ផ្ដើមនៃសតវត្សដ៏អស្ចារ្យ។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលសម្រាប់ប្រទេសបារាំង ក្រុមហ៊ុនរបស់យើងបានធ្វើដំណើរទៅកាន់គ្រប់ទិសទីទូទាំងពិភពលោកដោយបាន សិក្សាពីផ្នែកបច្ចេកវិទ្យា និងភូមិសាស្ត្រនយោបាយជាច្រើន ដើម្បីទទួលបាននូវភាពរីកចម្រើនក្នុងសតវត្សនេះ។ ការចាប់ផ្ដើមសម្រាប់រយៈពេល 100 ឆ្នាំ ពួកយើងមិនមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទាញយកធនធានក្នុងស្រុក ដូចជាគូប្រជែងរបស់យើងនាសម័យនោះឡើយ។ ហេតុដូចនេះហើយ […]

ចំណាយត្រឹមតែ៨០០ រៀលប៉ុណ្ណោះ អាចដកប្រាក់ពីគ្រប់ធនាគារ សមាជិបាគង នៅវីង

Liny Chan April 3, 2024 03/04/2024

ឥឡូវនេះ អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិកបាគងអាចដកប្រាក់នៅតាមភ្នាក់ងារវីង ភ្នាក់ងារវីង ម៉ាស្ទ័រ ក៏ដូចជានៅតាមសាខាធនាគារ វីង ទូទាំងប្រទេសកម្ពុជាដោយចំណាយត្រឹមតែ ៨០០ រៀលប៉ុណ្ណោះ។ ធនាគារ វីង (ខេមបូឌា) ម.ក បានផ្តល់ជូនតម្លៃសេវាកាន់តែពិសេសជាងមុនសម្រាប់ការដកប្រាក់នៅតាមភ្នាក់ងារវីង, ភ្នាក់ងារវីង ម៉ាស្ទ័រ និងសាខាធនាគារ វីង នៅទូទាំងប្រទេសសម្រាប់អតិថិជនទាំងអស់ដែលប្រើប្រាស់ប្រព័ន្ធទូទាត់ KHQR ដោយធានាបាននូវភាពងាយស្រួលក្នុងការដកសាច់ប្រាក់នៅពេលធ្វើដំណើរទៅតាមបណ្តាខេត្ត ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “អតិថិជនដែលធ្វើដំណើរទៅតាមបណ្តាខេត្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ មិនចាំបាច់ ដាក់សាច់ប្រាក់តាមខ្លួនច្រើនពេកក៏បាន ។ ឥឡូវនេះ អតិថិជនអាចដកសាច់ប្រាក់បានពីគ្រប់ធនាគារបានយ៉ាងងាយស្រួលនៅតាមភ្នាក់ងារវីង នៅទូទាំងប្រទេសកម្ពុជា ដោយយើងខ្ញុំបានកាត់ បន្ថយកម្រៃសេវាមកត្រឹមតែ ៨០០រៀលប៉ុណ្ណោះ”។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកប្រើប្រាស់គណនីធនាគារ ដែលជាសមាជិកបាគងអាចទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ហើយ គ្រាន់តែស្គែន KHQR នៅតាមទីតាំងភ្នាក់ងារវីងដើម្បដកលុយ បានភ្លាមៗតែម្តង។ ការប្តេជ្ញាចិត្តរបស់ធនាគារ វីង ចំពោះការផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ តាមរយៈបណ្តាញដ៏ធំទូលាយ ក៏ដូចជាការផ្តល់ជូន ដ៏សម្បូរបែបនៅក្នុងប្រព័ន្ធធនាគាររបស់ខ្លួន។ នេះមានន័យថា អ្នកប្រើប្រាស់គណនីធនាគារដែលជាសមាជិបាគង […]

ព្រឹត្តិការណ៍ពិសេស! Magnum Cambodia រៀបចំកម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹក នៅសណ្ឋាគារ Hyatt Regency

Liny Chan April 2, 2024 02/04/2024

នាថ្ងៃទី០៥ ខែមេសា ខាងមុខនេះ យីហោការ៉េមល្បីលំដាប់អន្តរជាតិ Magnum នឹងរៀបចំកម្មវិធីដ៏ធំមួយ និងមិនធ្លាប់មាននៅទីក្រុងភ្នំពេញគឺ Magnum Premiere Gala Dinner នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីអាហារពេលល្ងាចយ៉ាងឱឡារឹកនេះ នឹងមានការចូលរួមពីសំណាក់អ្នកជំនួញធំៗលំដាប់ខ្ពស់នៅកម្ពុជា ជាពិសេសរួមទាំងតារាល្បី KOLs លំដាប់កំពូល និងតារាម៉ូដែល តំណាងម៉ាកយីហោជាច្រើនរូបផងដែរ។ កម្មវិធី Magnum Premiere Gala Dinner អាចនិយាយបានថា ជាកម្មវិធីអាហារពេលល្ងាចដ៏ធំជាងគេមួយនៅដើមឆ្នាំ២០២៤នេះ ដែលនឹងរៀបចំឡើងនៅសណ្ឋាគារផ្កាយ៥ និងជាយីហោលំដាប់ពិភពលោក ជាមួយនឹងការរៀបចំ ដេគ័រក្នុងកម្មវិធីលំដាប់អភិជន ជាមួយនឹងនិមិត្តសញ្ញានៃផលិតផលរបស់ Magnum ដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់ និងប្រណិតសំរាប់ទទួលភ្ញៀវកិត្តិយសចូលរួម ចាប់តាំងពីផ្លូវដើរចូលររហូតទៅដល់ក្នុងកម្មវិធីតែម្ដង។ តោះចាំអ៊ុតមើលទាំងអស់គ្នា ថាតើ! Magnum Premiere Gala Dinner អស្ចារ្យ និងប្រណិតកម្រិតណា ហើយជាពិសេសនោះ តើមានតារា រូបណាខ្លះចូលរួម ជាមួយនឹងការតុបតែងខ្លួនប្លែកៗ ស្រស់ស្អាត យ៉ាងណានោះ កុំភ្លេចរង់ចាំមើលទាំងអស់គ្នា!

អបអរសាទរ ម៉ឺន មេឃា ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់កំពូលជើងឯក GANZBERG SUPER STRIKE

Liny Chan April 1, 2024 01/04/2024

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ នៅសង្វៀន GANZBERG SUPER STRIKE ស្ថានីយ៍ទូរទស្សន៍ PNN មានការប្រកួតដណ្តើមខ្សែក្រវ៉ាត់កំពូលជើងឯក GANZBERG SUPER STRIKE រវាងកីឡាករ ម៉ឺន មេឃា និងកីឡាករ ឡុង បេងលឿន។ ក្នុងនោះផងដែរ កីឡាករ ម៉ឺន មេឃា បានផ្តួលកីឡាករ ឡុង បេងលឿន ដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតនៅទឹកទី២ សូមចូលរួមអបអរសាទរ កីឡាករ ម៉ឺន មេឃា បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់កំពូលជើងឯក GANZBERG SUPER STRIKE ឆ្នាំ ២០២៤។ ហើយអ្វីដែលរឹតតែអស្ចារ្យនោះផងដែរ GANZBERG បាននាំកីឡាករទាយាទគុនខ្មែរ ម៉ឺន មេឃា ទៅចូលរួមប្រកួតកម្មវីធីលំដាប់ពិភពលោកមួយនៅប្រទេសចិន ក្នុងកម្មវិធី China Kickboxing Premier League នាថ្ងៃទី៦ ខែមេសា ខាងមុខនេះ។ តើទាយាទគុនខ្មែរ ម៉ឺន មេឃា […]

GANZBERG ត្រៀមនាំអ្នកលេងក្បាច់គុនដូនតាខ្មែរទៅអង្រួនសង្វៀននៅទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប ឆាប់ៗនេះ

Liny Chan March 29, 2024 29/03/2024

ក្នុងរយះពេល ១ឆ្នាំចុងក្រោយនេះ GANZBERG បានចូលរួមយ៉ាងសកម្ម និងនាំមុខគេបង្អស់ក្នុងការចូលរួមលើកស្ទួយវិស័យក្បាច់គុនបុរាណខ្មែរអោយឈានដល់កម្រិតពិភពលោក។ តាមរយៈការរៀបចំមហាព្រឹត្តិការណ៍ប្រដាល់ធំៗទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា៖ ១.នាំគុនខ្មែរទៅអង្រួនសង្វៀននៅអូស្ត្រាលី (វៃដណ្តើមឡាន) GANZBERG KUN KHMER WORLD CUP 8 MAN Tournament (វៃដណ្តើមឡាន) ៣.នាំគុនខ្មែរភ្លក់រសជាតិជប៉ុន GANZBERG SAMURIA KUN KHMER(រង្វាន់ប្រាក់លាន) ៤.នាំគុនខ្មែរភ្លក់ក្បាច់គុនប្រវត្តិសាស្រ្តបុរាណចិន GANZBERG KUN KHMER KUNG FU(រង្វាន់ប្រាក់លាន) ៥.GANZBERG IDOL KUN KHMER (វៃដណ្តើមខ្សែក្រវ៉ាត់ និងបា្រក់លាន) ៦.GANZBERG រាជសីហ៍ Kun Khmer (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន) ៧.GANZBERG SUPPER STRIKE (វៃដណ្តើមខ្សែក្រវ៉ាត់ និង ប្រាក់លាន) GANZBERG ស្រលាញ់គុនខ្មែរ នឹងនៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកស្ទួយគុនខ្មែរអោយកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ហើយឆាប់ៗនេះ GANZBERG និងនាំកីឡាករ […]

ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅកម្ពុជា ចុះ MOU ជាមួយស្ថានីយទូរទស្សន៍ថៃ BBTV ប៉ុស្តិលេខ 7HD ទទួលបានសិទ្ធិផ្តាច់មុខសម្របសម្រួល និងរៀបចំការងាររបស់សិល្បករថៃនៅកម្ពុជា

Liny Chan March 28, 2024 28/03/2024

លោក Chantup Desabaedya នាយកគ្រប់គ្រងក្រុមហ៊ុន Prakit Advertising Cambodia ភ្នាក់ងារផ្សាយពាណិជ្ជកម្មលំដាប់កំពូលមួយនៅប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយលោក Pattanapong Nuphan នាយកគ្រប់គ្រងប្រចាំស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD ប្រទេសថៃ ជាបណ្តាញផ្សព្វផ្សាយដែលទទួលបានចំណាត់ថ្នាក់លេខ មួយ នៅក្នុងប្រទេសថៃ។ គួរបញ្ជាក់ផងដែរថា ការចុះហត្ថលេខានេះ រួមបញ្ចូលនូវសិទ្ធិផ្តាច់មុខសម្រាប់ការគ្រប់គ្រងសិល្បករនៅកម្ពុជាពីស្ថានីយទូរទស្សន៍ BBTV ប៉ុស្តិលេខ 7HD នៅក្នុងប្រទេសថៃ ដែលអនុញ្ញាតឱ្យមានការសម្របសម្រួល ការរៀបចំ ទៅតាមការងាររបស់សិល្បករនៅក្នុងឧស្សាហកម្មកម្សាន្តនៃព្រះរាជាណាចក្រកម្ពុជា។ យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការជាមួយគ្នាដើម្បីកែលម្អកិច្ចសហការរបស់យើង និងសម្រេចបានជោគជ័យឱ្យបានកាន់តែច្រើន។

ហ្គេនស៍បឺគ កែប្រែគោលការណ៍ថ្មី និងផ្ដល់ជូនពិសេសជាងមុនដល់អតិថិជនឈ្នះរង្វាន់

Liny Chan March 27, 2024 27/03/2024

ថ្មីៗនេះ ក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានកែប្រែគោលការណ៍ថ្មី ហើយក៏ជាប្រវត្តិសាស្រ្តដំបូងគេបង្អស់នោះដែរមិនធ្លាប់មាន គឺមិនត្រឹមតែប្រគល់នូវរថយន្តសេរីទំនើបខ្លាញ់គោជូនអតិថិជនតែប៉ុណ្ណោះទេ គឺថែមទាំងជួយសម្រួលក្នុងការធ្វើស្លាកលេខជូនដល់អតិថិជនថែមទៀត អតិថិជនទទួលបានទាំងរង្វាន់ឡាន ហើយបានស្លាកលេខដើម្បីយកទៅអាចជិះបានតែម្តង ហើយជាឈ្មោះរបស់អតិថិជនម្ចាស់រង្វាន់ពិតៗថែមទៀត….ដែលមិនធ្លាប់មានក្រុមហ៊ុនណាមួយធ្វើបានដូចហ្គេនស៍បឺគនោះទេ ហើយការបើករង្វាន់នេះគឺមិនមានតម្រូវអោយអតិថិជន ចំណាយលុយកាក់លើសេវាអ្វីទាំងអស់។ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបន្តទៀតថា ការដាក់រង្វាន់ និងការប្រគល់រង្វាន់ ជូនអតិថិជន នឹងប្រព្រឹត្តិទៅក្នុងលក្ខខ័ណ្ឌកាន់តែងាយស្រួលឡើងៗ គ្រាន់តែកាន់អត្តសញ្ញាណប័ណ្ណ និងលេខទូរស័ព្ទ គឺអាចបើកយករង្វាន់ដែលខ្លួនឈ្នះ ក្នុងថ្ងៃប្រគល់រង្វាន់តែម្តង … សូម្បីតែ Admin ខ្លួនឯងផ្ទាល់ក៏ស្ញប់ស្ញែងចំពោះក្រុមហ៊ុនយក្សមួយនេះដែរ ព្រោះអ្នកជិតខាងរបស់ខ្ញុំ ស្ថិតក្នុងស្រុក-ឃុំ ជាមួយគ្នា បានឈ្នះរង្វាន់យក្សពិតប្រាកដមែន …។ ចង់រំលឹកប្រាប់ទៅកាន់ពុកម៉ែ បងប្អូនទូទាំងប្រទេសថា ត្រឹមតែ ៣ថ្ងៃជាប់គ្នា ថ្ងៃទី 19-20-21 / 03 / 2024 គឺក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានប្រគល់ឡានរហូតដល់ ៣គ្រឿង និងម៉ូតូ ជាច្រើនគ្រឿង ដើម្បីប្រគល់ជូនដល់អតិថិជនកំពូលសំណាងស្ថិតក្នុងស្រុក សំរោងទង ខេត្តកំពង់ស្ពឺ – ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកឈូក ខេត្តកំពត […]

មកពីខេត្ត-ក្រុងផ្សេងគ្នា តែមកទទួលលាភជ័យដូចគ្នាពីហ្គេនស៍បឺគ មុនចូលឆ្នាំថ្មី

Liny Chan March 26, 2024 26/03/2024

កាលពីថ្ងៃទី ២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់ចំនួនបីខេត្ត-ក្រុងផ្សេងគ្នាក្នុងរយៈពេលតែពីរថ្ងៃ។ សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់យក្សពី ហ្គេនស៍បឺគ ដែលឈ្នះរង្វាន់ម៉ូតូរហូតដល់ ៧គ្រឿង ឯណោះ ហើយធ្វើការប្រគល់ជូនដល់ទីតាំងអ្នកឈ្នះរង្វាន់តែម្ដង ក្នុងនោះមានខេត្តក្រុងដូចជា ខេត្តកំពង់ស្ពឺ, ក្រុងព្រះសីហនុ និងខេត្តកំពង់ឆ្នាំង  ដែលមានឈ្មោះរាយនាមដូចខាងក្រោម៖ ១/ សួន ចាន់ណារិទ្ធ រស់នៅភូមិ4 ឃុំ4 ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ឈ្នះរង្វាន់ម៉ូតូលេខរៀង 3096 ២/ អ៊ាង ម៉ាលីស រស់នៅភូមិ3 ឃុំ4 ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ឈ្នះរង្វាន់ម៉ូតូលេខរៀងទី 3118 ៣/ យ៉ត សឿនប៊ុនរ៉ុង រស់នៅភូមិ4 ឃុំ4 ខណ្ឌព្រះសីហនុ ក្រុងព្រះសីហនុ ឈ្នះរង្វាន់ម៉ូតូលេខរៀង 3085 ៤/ ឡូយ ផាត រស់នៅភូមិជា្រវ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឈ្នះរង្វាន់ម៉ូតូលេខរៀងទី […]

មនុស្សរាប់ម៉ឺននាក់មកមើលប្រគំតន្រ្តីខ្នាតយក្ស ប៉ុន្តែមានតែ ៣នាក់នាំលាភទៅផ្ទះវិញ

Liny Chan March 25, 2024 25/03/2024

ហ្គេនស៍បឺគ ឆ្ងាញ់ រង្វាន់យក្ស រង្វាន់ច្រើន គ្រាន់តែឮតិចថាមិនជឿ សូម្បីតែខ្ញុំក៏មិនចង់ជឿដែរថា គា្រន់តែទៅមើលការប្រគំតន្រ្តីហ្គេនស៍បឺគ សោះត្រូវរង្វាន់ម៉ូតូថ្មីខ្លាញ់គោ។ កាលពីថ្ងៃទី២៣ និងទី២៤ ខែមីនា ឆ្នាំ២០២៤ ហ្គេនស៍បឺគបានធ្វើការប្រគំតន្រ្តីខ្នាតយក្សនៅឯក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានអ្នកទស្សនាបានចូលរួមយ៉ាងច្រើនកុះករ ស្រែកហ៊ោកញ្ជ្រៀវតាមបទភ្លេង ញាក់កន្រ្តាក់អារម្មណ៍ និងរាំតាមយ៉ាងសប្បាយជាមួយអាយដលនៅលើឆាក។ តែអ្វីដែលធ្វើអោយហួសចិត្តនៅមុខឆាកប្រគំតន្រ្តីដ៏ធំរបស់ហ្គេនស៍បឺគ នោះគឺមានអ្នកឈ្នះរង្វាន់ម៉ូតូរហូតដល់ទៅ ៣រូប ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ ដោយគ្រាន់តែទៅទស្សនា និងបានទិញស្រាបៀរហ្គេនស៍បឺគ យកមកពិសាគាស់ក្រវិលកំប៉ុងឈ្នះភ្លាមៗតែម្ដង ពិតជាមិនគួរអោយជឿទេលោកអើយ។ សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង ៣រូប ដែល ២រូប ជាអ្នករស់នៅខេត្តកំពង់ធំ និង១រូបទៀតជាអ្នករស់នៅខេត្តសៀមរាប ដែលបានទៅទស្សនាផ្ទាល់ និងបានទិញស្រាបៀរហ្គេនស៍បឺគគាស់ក្រវិលភ្លាមឈ្នះភ្លាមនៅទីនោះតែម្ដង។ នេះមិនមែនជាលើកទី១ លើកទី២ លើកទី៣ទេ ដែលអ្នកមកទស្សនាការប្រគំតន្ត្រីរបស់ហ្គេនស៍បឺគឈ្នះរង្វាន់យក្សនៅមុខឆាក គឺអតិថិជនបានឈ្នះរាប់ពាន់ រាប់ម៉ឺនរង្វាន់កន្លងមកហើយ សុទ្ធសឹងតែគ្រប់ការប្រគំតន្រ្តីរបស់ហ្គេនស៍បឺគ។ ហ្គេនស៍បឺគ ឆ្ងាញ់ ផឹកស្រួល ស្រួលផឹក! បើចង់ឈ្នះរង្វាន់យក្សដូចពួកគាត់ សូមបន្តការគាំទ្រ ក៏ដូចជាជួយ Like ជួយ Share ដើម្បីទទួលបានពត៏មានថ្មីៗមុនគេ។ សូមពិសាដោយការទទួលខុសត្រូវ!