PR

វ៉ោវ…!!! ហុងដា DREAM បានផ្លាស់ប្តូររូបរៀងថ្មីទាំងស្រុងហើយ

Naren October 31, 2022 31/10/2022

ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ការវិវត្តន៏នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៏ដ៏ សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៏មកនេះ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE ARISING OF NEW LEGEND” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។ លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ […]

តើអ្នកបានជួបក្បួនរទេះការ៉េមវ៉លស៍ហើយឬនៅ?

Khmerpress October 28, 2022 28/10/2022

ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំលឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ រយៈពេលជាងមួយខែហើយដែលក្បួនរទេះការ៉េមវ៉លស៍ បានធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន១៧ទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ អំឡុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។ ក្បួនរទេះការ៉េមវ៉លស៍តាមដងផ្លូវរួមនឹងការតុបតែងរទេះពណ៌ក្រហម មានកងបង្វិលជាប់រទេះនិងប៉ោងៗផងនោះ បានទាក់ទាញភ្នែករបស់អតិថិជនគ្រប់វ័យ មកគាំទ្រទិញការ៉េមវ៉លស៍ជាច្រើនមុខច្រើនរសជាតិ និងចូលរួមលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត។ អតិថិជនដែលបានចូលរួមខ្លះបានបង្ហាញអារម្មណ៍ថា៖ ពួកគាត់នឹករលឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមកង់ការ៉េមពេលឃើញក្បួនរទេះរបស់យើង ហើយប្អូនៗកុមារមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថា រំភើបរីករាយខ្លាំងនឹងក្បួនរទេះដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវត្តមាន Influencer SOY SENGHOUR នៅតាមទីតាំងលក់នោះផងដែរ។ SOY SENGHOUR បានបង្ហាញនូវអារម្មណ៍ថា «ខ្ញុំពិតជារំភើបរីករាយជាខ្លាំងណាស់ដែលបានជួបអ្នកគាំទ្ររបស់ខ្ញុំ និងញ៉ាំការ៉េមវ៉លស៍ លេងហ្គេម ថតរូបអនុស្សាវរីយ៍ជាមួយគ្នា មិនតែប៉ុណ្ណោះ ខ្ញុំសូមអរគុណដល់ការ៉េមវ៉លស៍ដែលបាននំាយកអនុស្សាវីយ៍ល្អៗពីកុមារភាពត្រលប់មកវិញជាមួយនឹងការលេងហ្គេមសប្បាយៗ ព្រមទាំងអាចឱ្យខ្ញុំជួបជាមួយអ្នកគាំទ្ររបស់ខ្ញុំថែមទៀត»។ អតិថិជនទាំងអស់អាចបន្តភាពរីករាយនឹងក្បួនរទេះការ៉េមវ៉លស៍ចំនួន២០នេះ រហូតដល់បំណាច់ឆ្នាំ២០២២។ ដូចនេះនៅរង់ចាំអ្វីទៀត? សូមស្វែងរកក្បួនរទេះការ៉េមវ៉លស៍ទាំងអស់គ្នា!

សន្ទុះនៃការគាំទ្ររបស់ស្មាតហ្វូន Galaxy Z Fold4 និង Galaxy Flip4 កាន់តែមានកើនឡើងខ្លាំងបើគិតមកដល់ពេលនេះ!!

Naren October 24, 2022 24/10/2022

(ភ្នំពេញ) ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២៖ លោកអ្នកដែលនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Galaxy Z Fold4 និង Galaxy Flip4 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយពីលក្ខណៈទូទៅនៅពេលចេញលក់ថ្ងៃដំបូង។ ប៉ុន្តែនៅពេលនេះក្រុមហ៊ុននឹងបើកបង្ហាញជូនអ្នកគាំទ្របន្ថែមទៀតតើអ្វីដែលធ្វើឪ្យអតិថិជនផ្ទុះការគាំទ្រយ៉ាងច្រើនមហិមាមកលើស្មាតហ្វូនអេក្រង់បត់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip ដែលជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាតគួរឱ្យទាក់ទាញបំផុត ពីមួយជំនាន់ទៅមួយជំនាន់គឺកាន់តែបន្ថែមនូវភាពលេចធ្លោ…និងបទពិសោធន៍ដ៏អស្ចារ្យ ចេញមកមួយៗរឹតតែធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រកាន់តែជាប់ចិត្តខ្លាំងជាងមុនទ្វេដង..!! លក្ខណៈសម្បតិ្ដដ៏ទាក់ទាញពិសេស Galaxy Z Fold4 គឺអមជាមួយមុខងារ Taskbar ថ្មី៖ ងាយស្រួលក្នុងការធ្វើការបានយ៉ាងរហ័សជាមួយ Multitasking…រាល់ពេលប្រើកម្មវិធីមួយ Taskbar នឹងបម្រួមជាកម្មវិធីតូចឡើងមកលើអេក្រង់ធ្វើឱ្យយើងកាន់តែងាយស្រួលប្រើប្រាស់…ដោយការបើកឱ្យប្រើកម្មវិធីពុះចែកអេក្រង់ភ្លាមៗ អាចឱ្យយើងចែកឆ្លាស់កម្មវិធី និងទម្លាក់កម្មវិធីអណ្ដែតលើអេក្រង់បានច្រើនមុខងារក្នុងពេលតែមួយ។ រីឯកម្មវិធីដែលបានប្រើហើយអាចធ្វើការរក្សាទុកនៅក្នុង Taskbar ដើម្បីទុកបើកប្រើនៅពេលក្រោយទៀតបានយ៉ាងងាយស្រួលទៀតផង។ ហើយក៏បានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ដោយការដុសខាត និងឆ្លងកាត់ការធ្វើតេស្តជាច្រើនដំណាក់កាលធ្វើឱ្យវាចាប់តឹងណែនដៃល្អគ្រប់កន្លែង ដោយការបំពាក់មកជាមួយនឹងអេក្រង់ការពារកម្រិតខ្ពស់ Corning Gorilla Glass […]

លឺថា ហុងដា DREAM បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង???

Naren October 24, 2022 24/10/2022

ក្រុមហ៊ុន អិន ស៊ី អិច បានបញ្ចញនូវ Teaser របស់ ហុងដា DREAM នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ហើយនេះជាការបង្ហាញអំពីតម្រុយនៃការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងរបស់ ហុងដា Dream អង្រួនបេះដូងអ្នកប្រើប្រាស់ឲ្យនៅមិនស្ងប់ គេងមិនលក់ បក់មិនល្ហើយ ទន្ទឹងរង់ចាំ ថាតើនឹងមានអ្វីផ្លាស់ប្តូរខ្លះទៅ? ចង់ដឹងថា ហុងដា Dream នឹងចេញលក់ជាផ្លូវការនៅពេលណា រូបរាងពីខាងក្រៅមានការផ្លាស់ប្តូអ្វីខ្លះ មានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ អ្វីខ្លះ ? តាមដែលតម្រុយរបស់ក្រុមហ៊ុន អិន ស៊ី អិច យើងជឿជាក់ថា វត្តមានរបស់ ហុងដា Dream គឺមិនយូរនោះទេ។ ដូច្នេះកុំភ្លេចតាមដានគ្រប់ប្រព័ន្ធបណ្តាញសង្គមផ្លូវការរបស់ក្រុមហ៊ុន អិន ស៊ី អិច ដូចជាដើម្បីទទួលបានព័ត៌មាននានានៃការមកដល់នៃ All New Honda Dream មុនគេ៖ – គេហទំព័រហ្វេសបុកផ្លូវការ FB: https://bit.ly/FBAllNewHondaDREAMCOMINGSOON – ប្រព័ន្ធបណ្តាញសង្គម TT: https://bit.ly/TTAllNewHondaDREAMCOMINGSOON – ប្រព័ន្ធបណ្តាញសង្គម […]

ពិតជាមិនគួរជឿ! Galaxy A04s ស្មាតហ្វូនលំដាប់ថវិកាតែលក្ខណៈពិសេសអស្ចារ្យមិនធម្មតា ទាំងគុណភាព និងតម្លៃ!

Naren October 14, 2022 14/10/2022

(ភ្នំពេញ) ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖ ថ្មីៗនេះអ្នកនិយមប្រើប្រាស់ស្មាតហ្វូនកំពុងតែស្វែងរកស្មាតហ្វូនកម្រិតថវិកាដែលមានគុណភាពខ្ពស់ អាចបំពេញរាល់តម្រូវការដែលចង់បានដូចជា ថតរូបបានច្បាស់ស្អាត ល្បឿនដំណើរការលឿន កម្លាំងថាមពលថ្មខ្លាំង ប្រើបានយូរ..! និយាយពីចំណុចទាំងនេះត្រូវម៉ាច់តែម្ដង…Samsung Galaxy A04s ស៊េរីថ្មី មានសមត្ថភាពខ្ពស់ទាំងកាមេរ៉ាថតរូប អេក្រង់ធំ ដំណើរការលឿន ថាមពលថ្មកាន់បានយូរ និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…អាចឱ្យអតិថិជន មើលវីដេអូ លេងហ្គេម ហ្វេសប៊ុក លេង Tik Tok បានម៉ាឆ្ងាញ់…ដោយមិនបាច់ព្រួយ! បន្ថែមពីនេះ Samsung Galaxy A04s ក៏មានលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត ដែលអាចធ្វើឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តងគឺបានក្នុងការជ្រើសរើសស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យា…មានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង…! * គុណភាពល្អជាងតម្លៃ និងមានរាងស្អាតទាក់ទាញទាន់សម័យ * អេក្រង់ធំ៖ 6.5 អ៊ីង Infinity-V ពេញតួខ្លួនអេក្រង់ (ភ្លឺ…ច្បាស់ត្រជាក់ភ្នែក) * កាមេរ៉ាថតរូបរហូតដល់ 50 MP៖ ថតរូបបានច្បាស់ស្អាត…ម៉ដ្ឋល្អគ្រប់ស្ទាយតែម្ដង * កម្លាំងថាមពលថ្មធំ៖ 5,000mAh កាន់ថ្មបានយូរ (ប្រើមិនឆ្លងថ្ងៃ) និងមានកម្លាំងសាកលឿន 15W * […]

តើ OPPO Reno SUPERFANS Festival ជាកម្មវិធីអ្វី? តើ OPPO នឹងផ្តល់ជូនអ្វីខ្លះទៅកាន់អតិថិជន?

Naren October 13, 2022 13/10/2022

OPPO ជាក្រុមហ៊ុនស្មាតហ្វូនឈានមុខដ៏ល្បី និងទទួលបានចំណាត់ថ្នាក់លេខ១ នៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាមកនេះ អ្វីដែលពិសេសនេះជាឆ្នាំទី៦ ដែល OPPO បានចូលក្នុងទីផ្សារកម្ពុជា និងនៅជាមួយអ្នក ដូចនេះដើម្បីជាការតបស្នងថ្លែងអំណរអរគុណដល់អតិថិជន OPPO ក៏បានផ្តល់ជូនកាដូ ការបញ្ចុះតម្លៃ ក្នុងឱកាសប្រូម៉ូសិន OPPO Reno SUPERFANS Festival រហូតដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ដែលលក្ខខណ្ឌផ្តល់ជូនមានដូចជា ៖ • ទិញ OPPO Reno7 Series (Reno7 Z 5G | Reno7) នឹងទទួលបាន ជញ្ជីងវៃឆ្លាត (តម្លៃ $29), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ $29) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 3ខែ ។ • ទិញ OPPO Reno8 Series (Reno8 5G | Reno8 Z […]

ការប្រកួតបាល់ទះ Anchor Slamball ដំបូងបំផុតនៅកម្ពុជា នឹងចាប់ផ្ដើមនៅខែវិច្ឆិកាខាងមុខនេះហើយ

Naren October 13, 2022 13/10/2022

ការប្រកួតបាល់ទះ Anchor Slamball (៤ទល់នឹង៤) ដែលរៀបចំឡើងដោយក្រុមហ៊ុន Sabay និងស្រាបៀ Anchor នឹងចាប់ផ្ដើមដំណើរការប្រកួតនៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះតទៅហើយ។ វិស័យបាល់ទះនៅកម្ពុជាកំពុងតែរីកចម្រើនខ្លាំង ក្រុមហ៊ុន Sabay និង Anchor ក៏បានផ្ដួចផ្ដើមគំនិតបង្កើត ការប្រកួតបាល់ទះ សម្រាប់កីឡាករទាំងអស់ក្នុងការបញ្ចេញសមត្ថភាព។ Anchor Slamball ជាការប្រកួតបាល់ទះ ប៉ុន្តែវានឹងក្លាយជាព្រឹត្តិការណ៍ដែលនឹងទាក់ទាញអ្នកគាំទ្រនិងកីឡាករជាច្រើន ក៏ព្រោះតែកីឡាបាល់ទះនេះ មានប្រជាប្រិយភាពណាស់នៅតាមបណ្ដាខេត្តនានា ជាពិសេសតំបន់ដាច់ស្រយាលតែម្ដង។ ការរៀបចំពានរង្វាន់ខាងលើនេះដែរ នឹងមានធ្វើតារាងបាល់ទះស្ដង់ដារតាមបណ្ដាខេត្ត ក្រុងរហូតដល់៨ផងដែរ ដើម្បីរៀបចំការប្រកួត។ ដោយក្នុងមួយខេត្ត ក្រុមការងារនឹងធ្វើតារាងបាល់ទះស្ដង់ដារមួយ ហើយវានឹងក្លាយជាកន្លែងបណ្ដុះបណ្ដាលកីឡាករដ៏ឆ្នើមជាច្រើនមិនខាន ដោយពួកគេអាចលេងនៅលើទីលានប្រកបទៅដោយស្ដង់ដារត្រឹមត្រូវ ។ បើតាមលោក ជី សិលា ប្រធានក្រុមហ៊ុន Sabay បាននិយាយថាការប្រកួតបាល់ទះក្រៅផ្លូវការមួយនេះ នឹងទាក់ទាញប្រជាប្រិយភាពជាច្រើន។ មួយវិញទៀត លោករៀបចំវាឡើងដើម្បីឱ្យកីឡាករមិនអាជីព ពាក់កណ្ដាលអាជីព ឬអាជីពក្ដី បានបង្ហាញសមត្ថភាពក្នុងការប្រកួត ហើយមានតារាងស្ដង់ដារត្រូវតាមខ្នាតអន្ដរជាតិ។ ការប្រកួតនេះទៀតសោត ក៏អាចនឹងជួយឱ្យកម្ពុជាអាចរកបានកីឡាករឆ្នើមៗនៅថ្ងៃអនាគតផងដែរ។ ដោយឡែកសម្រាប់ក្រុមហ៊ុន Anchor ដែលជាដៃគូសហការរៀបចំជាមួយ Sabay វិញ ក៏បានបញ្ជាក់ដែរថាគោលដៅធំដែលក្រុមហ៊ុនរៀបចំពានរង្វាន់និងធ្វើតារាងស្ដង់ដារដល់ទៅ៨នេះ គឺដើម្បីជាការចូលរួមអភិវឌ្ឍនិងលើកស្ទួយវិស័យកីឡាបាល់ទះនៅកម្ពុជា។ […]

មកស្តាប់ចំណាប់អារម្មណ៍ពិតៗរបស់អតិថិជនបន្ទាប់ពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy Z Fold4 បានមួយរយៈ..!

Naren October 11, 2022 11/10/2022

(ភ្នំពេញ) ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២៖ ធម្មតាមុននឹងលោកអ្នកសម្រេចចិត្តជ្រើសរើសយកស្មាតហ្វូនដែលខ្លួនស្រឡាញ់ពេញចិត្តយកមកប្រើគឺតែងតែចង់ដឹងពីចំណុចពិសេស និងចំណុចលេចធ្លោដែលវាល្អលើសពីស្មាតហ្វូនធម្មតា ដែលអាចផ្តល់នូវអារម្មណ៍ថ្មីប្លែកដែលលោកអ្នកមិនធ្លាប់មាន។ ដូច្នេះ មិនចង់រៀបរាប់ច្រើនទេ! តោះ! មកតាមដានការបង្ហាញចំណាប់អារម្មណ៍ពីអតិថិជន ២រូប ក្នុងចំណោមអ្នកគាំទ្រទាំងអស់ដែលតែងតែជឿទុកចិត្តមិនដែលរុញរាមកលើផលិតផលរបស់សាមសុង បានបញ្ចេញអារម្មណ៍យ៉ាងរំភើបក្រោយពីបានប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ដ៏ល្អប្រណិតរបស់សាមសុង អស់មួយរយៈមក ពិតជាផ្ដល់ឱ្យពួកគាត់នូវបទពិសោធន៍ដ៏អស្ចារ្យដែលគាត់នឹកស្មានមិនដល់! អតិថិជនឈ្មោះ ឡាង សុលីណា បានផ្ដល់នូវចំណាប់អារម្មណ៍យ៉ាងរីករាយក្រោយពីបានប្រើប្រាស់កំពូលស្មាតហ្វូនអេក្រង់បត់សាមសុង Galaxy Z Fold4 អស់មួយរយៈមក «ខ្ញុំពិតជាទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ ហើយអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ៖ – កាមេរ៉ា Contrast Clear និង Sharp តែម្ដង ជាពិសេសមាន Ultra Wide angle , Wide angle និង Telephoto ដែលផលិតរូបភាពចេញមកបានស្អាត..ច្បាស់..ម៉ដ្ឋល្អ ជាពិសេសថតនៅពេលយប់ពិតជាផ្ដល់នូវពន្លឺ..ពណ៌បានស្អាតមែនទែន – រីឯមុខងារ Multitasking ដែលអាចឱ្យខ្ញុំធ្វើការងារបានច្រើនមុខងារក្នុងពេលតែមួយលើអេក្រង់តែមួយយ៉ាងងាយស្រួល – ពិសេសប្រព័ន្អដំណើរការបានលឿនសម្រាប់ការប្រើប្រាស់ការងារជាប្រចាំ និងប្រើច្រើនប៉ុនណាក៏នៅតែរលូន..ស្រួល មិនទាក់ មិនគាំង – មានកម្រិតការពារជ្រាបទឹកបានល្អ […]

តើស្មាតហ្វូនស៊េរីមួយណាដែលយើងគួរណែនាំអ្នកឱ្យស័ក្កិសមទៅនឹងបរិបទសម័យថ្មី?

Naren October 11, 2022 11/10/2022

សម្រាប់អ្នកមានបំណងចង់ផ្លាស់ប្តូរទូរស័ព្ទថ្មី ឬទិញទូរស័ព្ទជាកាដូតើអ្នកត្រៀមខ្លួនហើយនៅ? ដូចដែលលោកអ្នកបានដឹងថា Reno Series ជាស្មាតហ្វូនលេចធ្លោលើរចនាបថ បច្ចេកវិទ្យា ជាពិសេសវិវត្តន៍លើកាមេរ៉ា ដែលជួយដល់គុណភាពនៃការថតរូបពីមួយជំនាន់ទៅមួយជំនាន់ ឲ្យកាន់តែប្រសើរ និងស្រស់ស្អាត។ ដូចនេះកុំឲ្យខាតពេល យើងសូមណែនាំនូវស្មាតហ្វូន Reno Series ពីរជំនាន់ចុងក្រោយជាមួយការផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។ កាន់តែចំណេញ ទិញ1 ថែម3 ជាមួយប្រូម៉ូសិន OPPO Reno SUPERFANS Festival សម្រាប់ស្មាតហ្វូន Reno8 Series និង Reno7 Series សម្រាប់លោកអ្នកដែលទិញស្មាតហ្វូន Reno8 5G | Reno8 Z 5G | Reno8 | Reno7 Z 5G | Reno7 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានា នឹងមានការថែមជូនកញ្ចប់កាដូដូចខាងក្រោម៖ • ទិញ OPPO Reno8 Series នឹងទទួលបាន […]

តើអ្វីដែលជម្រុញឱ្យ លោក កែវ សុខផេង ក្លាយទៅជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា?

Naren October 8, 2022 08/10/2022

ហ្វេនៗនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវកីឡាករជម្រើសជាតិកម្ពុជាដែលមានរូបរាងស្រស់សង្ហា ទឹកមុខញញឹមស្រស់គឺលោក កែវ សុខផេង រូបលោកមិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ទៀតផង។ អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹង តើអ្វីដែលជម្រុញឲ្យលោកក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា? ខាងក្រោមនេះជាអារម្មណ៍ពិតពីរឿងរ៉ាវរបស់លោក កែវ សុខផេង ដែលអាចក្លាយទៅជាកីឡាករបាល់ទាត់ដ៏ពូកែ ព្រមទាំងអាចរក្សាតំណែងជា KOL ជាមួយ OPPO រហូតដល់ទៅ ៥ឆ្នាំ ៖ «ខ្ញុំចូលចិត្តលេងបាល់តាំងពីតូច ហើយបងប្រុសរបស់ខ្ញុំតែងនាំខ្ញុំទៅទាត់បាល់ជាមួយគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលត្រឡប់មកវិញម៉ាក់តែងស្តីបន្ទោស និងវៃខ្ញុំរហូតដោយសាររាល់ពេលលេងបាល់ម្តងៗខោអាវប្រឡាក់ដី។ បងប្រុសខ្ញុំឈ្មោះ កែវ សុខងុល គាត់តែងទទួលបានជ័យជំនះនៅពេលប្រកួតបាល់ទាត់អន្តរជាតិ និងប្រកួតផ្សេងៗ មិនតែប៉ុណ្ណោះគាត់ក៏ជាកីឡាករដែលតំណាងប្រទេសកម្ពុជាទៅប្រកួតអន្តរជាតិផងដែរ។ ខ្ញុំធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជាកីឡាករម្នាក់ដូចបងប្រុសរបស់ខ្ញុំដែរ គឺមានការទទួលស្គាល់ មានការគោរពស្រឡាញ់ ហើយខ្ញុំពិតជាមានមោទនភាពណាស់នៅពេលគាត់ចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិ។ ស្រាប់តែពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាចូលចិត្តកីឡាបាល់ទះ ហើយបេ្តជ្ញាចិត្តលេងវាឲ្យបានល្អប៉ុន្តែលទ្ធផលនៅពេលលេងបាល់ទះវាមិនដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកឡើយ គឺវាបានធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនទែនព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងគ្មានទេពកោសល្យលើវិស័យបាល់ទះទេ។ អំឡុងពេលនោះបងប្រុសរបស់ខ្ញុំអាចរកគ្រាប់បាល់ពីការប្រកួតអន្តរជាតិបាត់ទៅហើយ។ ហើយនៅក្នុងវិស័យបាល់ទាត់គាត់មានឈ្មោះល្បីល្បាញ និងជាសមាជិកឆ្នើមជាងគេនៅក្នុងក្រុមផងដែរ។ ថ្ងៃមួយគាត់បានទាក់ទងមកខ្ញុំដើម្បីនាំខ្ញុំទៅតារាងបាល់ទាត់ប្រកួតជាមួយគាត់ ប៉ុន្តែគាត់ពិតជាពូកែមែនទែន ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាចង់ខិតខំប្រឹងប្រែង ហើយនេះប្រហែលជាមកពីដុងខាងលេងបាល់ទាត់ផងក៏មិនដឹង ទើបធ្វើឲ្យខ្ញុំប្រកួតមិនអន់ជាងបងប្រុសប៉ុន្មានឡើយ តែខ្ញុំក៏ដឹងថានេះមកពីបងប្រុសគាត់បន្ធូរដៃឲ្យខ្ញុំដែរទេ ហើយចាប់ពីពេលនោះមកគឺខ្ញុំប្តូរពីការលេងបាល់ទះមកលេងបាល់ទាត់វិញម្តង។ នៅក្នុងឆ្នាំ២០១៥ ខ្ញុំបានចូលប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្រោមអាយុ២៣ឆ្នាំ ពេលនោះខ្ញុំក៏ទាត់បញ្ចូលទីជូនប្រទេសយើង ហើយជារឿយៗខ្ញុំតែងទទួលបានលទ្ធផលល្អក្នុងពានរង្វាន់ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រកួតឈ្នះក្នុងប្រទេសផ្សេងៗផងដែរ។ ថ្ងៃមួយ […]