ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ពិភពនៃប្រេនល្បីៗ បើកដំណើរការចាប់ពីថ្ងៃនេះតទៅ
Liny Chan
September 12, 2022
12/09/2022
ភ្នំពេញ៖ អ្វីដែលលោកអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ! ផ្សារទំនើបខ្នាតយក្សដំបូងគេបង្អស់នៅកម្ពុជា គឺផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ចាប់ដំណើរការសាកល្បងហើយ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ។ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ជាទីកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនទាំងអស់ក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។ ក្នុងអំឡុងការបើកដំណើរការសាកល្បង ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហាងម៉ាកល្បីៗចំនួន ៣០ បានបើកទ្វាររង់ចាំស្វាគមន៍អតិថិជនទាំងអស់រួចជាស្រេច ជាមួយនឹងការផ្ដល់ជូនយ៉ាងពិសេសបំផុតដូចជា៖ – ហាងលក់សម្លៀកបំពាក់ H&M បញ្ចុះតម្លៃ ២៥ ភាគរយទៅលើមុខទំនិញជាច្រើន – ហាងលក់សម្លៀកបំពាក់ TEN11 បញ្ចុះតម្លៃរហូតដល់ ៧០ ភាគរយ – […]