អីយ៉ាស៎! នេះពិតជាការថែមជូនដ៏ពិសេសអស្ចារ្យពីកម្មវិធី Blind Order សម្រាប់អ្វីដែលថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះពីសាមសុង..!
Khmerpress
August 7, 2022
07/08/2022
(ភ្នំពេញ) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។ យើងឃើញថាដោយសារតែការស្រឡាញ់ និងគាំទ្រខ្លាំងពីអតិថិជនចំពោះគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង ទើបធ្វើឱ្យក្រុមហ៊ុន បានបង្កើតនូវកម្មវិធីថ្មីមួយឡើងសម្រាប់អតិថិជនដើម្បីធ្វើការដាក់ Blind order នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ពី សាមសុង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ! ដូចដែលបានឃើញអញ្ជឹង គ្រាន់តែលឺភ្លាម កត់ថ្ងៃ កត់ម៉ោងមកដល់ Samsung Experience store ទាំងបីសាខា K-Mall, Chip Mong Sen Sok និង Exchange Square ភ្លាតតែម្តង។ ដោយអតិថិជនទាំងអស់មិនទាន់ទាំងដឹងថាម៉ូដែលថ្មីនេះ មានរូបរាងយ៉ាងមិច ពណ៌អ្វីខ្លះផង តែដោយចិត្តស្រឡាញគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជនបានមកធ្វើការ Blind Order ដោយមិនបង្អង់ទុកយូនោះទេ!!! សូមជំរាបផងដែលថាសម្រាប់រាល់ការចុះឈ្មោះរបស់អតិថិជននៅ Samsung Experience Store ទាំង 3 ទីតាំង នឹងទទួលបាន មួកដ៏ស្រស់ស្អាត១ ភ្លាមៗ ពីសាមសុង! ហើយរាល់ការដាក់ […]