ភ្នំពេញ ថ្ងៃទី 27 មេសា 2022 – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខនៅកម្ពុជា បានប្រកាសចូលរួម វិភាគទានសប្បុរសធម៌ 200,000 ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី 159 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម 8 ឧសភា ឆ្នាំ 2022។ ថវិកាសប្បុរសធម៌ពី ABA នឹងយកទៅប្រើប្រាស់ ដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាទូទាំងប្រទេស។ ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងជាអគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា, លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។ ថ្លែងក្នុងពិធីនេះ លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ “កាកបាទក្រហមកម្ពុជាដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ពិសេសអំឡុងពេលនៃគ្រោះធម្មជាតិដូចជាគ្រោះទឹកជំនន់ និងរាំងស្ងួតជាដើម។ ធនាគារ ABA សូមសម្ដែង […]