PR

ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT

Liny Chan April 21, 2022 21/04/2022

ភ្នំពេញ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ – ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។ តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់វិភាគទានសប្បុរសធម៌ចំនួន 10 ម៉ឺនដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10 ម៉ឺនដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងជំនួយហិរញ្ញវត្ថុនានា។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានវត្តមានកិត្តិយសរបស់ លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតនៅសណ្ឋាគារភ្នំពេញ។ ជំនួយហិរញ្ញវត្ថុនេះគឺជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសកម្ពុជា […]

ផ្តើមពីការស្រលាញ់ក្បាច់គុនល្បុក្កតោ និងចង់លើកស្ទួយវិស័យគុនល្បុក្កតោ អ្នកនាងស្រីអូន បានដាក់ទុនផលិតបទ“អ្នកចម្បាំង” ហើយសង្ឃឹមថាបទចម្រៀងមួយនេះនឹងអាចក្លាយជាស្ពានមួយដែលចម្លងវប្បធម៌ខ្មែរយើងទៅអោយជនបរទេសបានស្គាល់

Liny Chan April 12, 2022 12/04/2022

ភ្នំពេញ៖ មិនសរសើរមិនបានមែន ស្រីអូនអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ មិនត្រឹមតែមានទឹកចិត្តស្មោះសដើរជួយអ្នកខ្វះខាតឬអ្នកត្រូវការជំនួយនោះទេ ប៉ុន្តែដោយសារតែមានចិត្តស្រឡាញ់និងចង់លើកស្ទួយក្បាច់គុនល្បុក្កតោខ្មែរ អ្នកនាងស្រីអូនក៏បានចំណាយថវិកាផ្ទាល់ខ្លួនដាក់ក្នុងការទុនផលិតបទចម្រៀងមួយនេះនឹងរួមសហការដោយសហព័ន្ធ ល្បុក្កតោខ្មែរ ដែលមានចំណងជើងថា “អ្នកចម្បាំង” ក្នុងគោលបំណង់ដើម្បីប្រគល់ជូន គណៈកម្មាធិការជាតិរៀបចំSEA Games លេីកទី៣២ ឆ្នាំ២០២៣ ដោយមិនគិតពីផលចំណេញឡើយ ដើម្បីអោយខាងសហព័ន្ធអាចយកបទនេះទៅប្រើប្រាស់ក្នុងវិស័យក្បាច់គុនបាន។ គួរអោយដឹងដែរថា បទចម្រៀង “អ្នកចម្បាំង” មួយនេះគឺត្រូវបានផលិតយ៉ាងសម្រិតសម្រាំងឡើងដោយផលិតកម្មរាម ដោយមានការបញ្ចូលបទភ្លេងបុរាណនិងច្រៀងបង្អួតពីក្បាច់គុណល្បុក្កតោរបស់ខ្មែរយើង ដែលអាចសបញ្ជាក់បានថាទោះបីជាយើងរស់នៅក្នុងសម័យទំនើបយ៉ាងណាក៏ដោយ ក៏ពួកយើងមិនដែលភ្លេចនូវប្បធម៌ដ៏ស្រស់បំព្រងដែលបុព្វបុរសយើងបានបន្សល់ទុកអោយនោះឡើយ។ តាមរយៈពាក្យសម្តីផ្ទាល់របស់ស្រីអូនគឺគាត់ចង់លើកតម្កើងក្បាច់គុណក៏ដូចជាវប្បធម៌ខ្មែរយើងដើម្បីអោយជាតិសាសន៍ដទៃបានស្គាល់មិនថាតាមរយៈបទចម្រៀងឬខ្សែភាពយន្តនោះឡើយ។ ហើយបើទោះបីជាមិនមានផលតបស្នងអ្វីមកវិញក៏ដោយ ស្រីអូនគឺពេញចិត្តនឹងធ្វើវាក្នុងនាមជាកូនខ្មែរមួយរូបដែលឈរនៅលើអាណាចក្រខ្មែរដ៏អស្ចារ្យមួយនេះ។ យ៉ាងណាមិញ បទចម្រៀងមួយនេះគឺមិនធ្វើអោយអ្នកនាងស្រីអូនខកបំណងឡើយ ព្រោះវាមានលក្ខណៈពីរោះនិងប្លែកពីគេ រីឯអត្ថន័យវិញគឺចាក់ចំបេះដូងអ្នកសេ្នហាគុនខ្មែរតែម្តង។ មួយវិញទៀត សូម្បីតែ MV ក៏មានគុណភាពអន្តរជាតិ ដោយបានចូលរួមពីសំណាក់អ្នកដឹកនាំរឿង Holywood ថែមទៀតផង។ ហេតុនេះហើយអ្នកនាងស្រីអូន សង្ឃឹមថាបទចម្រៀងមួយនេះនឹងអាចក្លាយជាស្ពានមួយដែលចម្លងវប្បធម៌ខ្មែរយើងទៅអោយជនបរទេសបានស្គាល់ផងដែរ៕

ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់ចេញនូវទស្សនវិស័យថ្មីក្នុងឆ្នាំ២០២២…

Liny Chan April 12, 2022 12/04/2022

ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូ Honda – រថយន្ត Honda – និងម៉ាស៊ីនកសិឧស្សាហកម្ម Honda កាលពីឆ្នាំ2021 ក្រុមហ៊ុន NCX បានដាក់ចេញនូវទស្សនវិស័យ “WeTOGETHER” ក្នុងន័យរួមដំណើរជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចរាល់ក្ដីស្រមៃ ដោយតែងតែផ្ដល់នូវផលិតផលហុងដា ជាច្រើនប្រភេទប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបទាន់សម័យ និងធនក្នុងការប្រើប្រាស់គង់វង្សយូរអង្វែង ។ ទស្សនវិសយ័ថ្មីក្នុងឆ្នាំ2022 របស់យើងគឺ TOMORROW TOGETHER “យើងឆ្ពោះទៅមុខជាមួយគ្នា” ជាមួយចក្ខុវិសយ័សម្រាប់ ថ្ងៃអនាគត NCX នឹងបន្តឆ្ពោះទៅមុខជានិច្ច ពួកយើងនឹងមិនបញ្ឈប់ការផ្តល់ជូននូវសេចក្ដីរីករាយប្រកបដោយសក្តានុពលនៃជីវិតប្រចាំថ្ងៃ ហើយនឹងធ្វើអោយមនុស្សគ្រប់រូបបានចូលរួមចំណែកជម្រុញសង្គមជាតិរីចម្រើនជាលំដាប់។ ក្រុមហ៊ុន NCX នៅតែបន្តសំរិតសំរាងយ៉ាងយកចិត្តទុកដាក់លើបច្ចេកវិទ្យាដ៏ទំនើបៗរបស់ហុងដា ដើម្បីឆ្លើយតបតាមតម្រូវការ និងសមស្របទៅនឹងការរីកលូតលាស់ជាដ៏រាបរបស់សង្គមកម្ពុជា។ យើងជឿជាក់ថាបច្ចេកវិទ្យាអាចធ្វើអោយពិភពលោកទាំងមូលកាន់តែប្រសើរឡើង។ ជាច្រើនឆ្នាំមកនេះ ពួកយើងបានចូលរួមចំណែកដោយនាំមកនូវបច្ចេកវិទ្យាថ្មីៗ ទំនើបឈានមុខ បំពេញរាល់តម្រូវការ និងសម្រួលដល់ការរស់នៅប្រចាំថ្ងៃ។ ក្រមហ៊ុន NCX ផ្ដល់ជូនជាទីគាប់ចិត្តបំផុត […]

MV « អ្នកចម្បាំង » តំណាងឲ្យប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡា Sea Games-ASEAN Para Games 2023 ចំណាយជាង ២០ម៉ឺនដុល្លារ

Liny Chan April 11, 2022 11/04/2022

ភ្នំពេញ៖ “សង្រ្កាន្តម្លប់ឆត្របុស្បា” បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី០៩ ដល់ទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ដែលស្ថិតក្នុងភូមិត្រពាំងចាកសង្កាត់ព្រៃវែងខាងលិចខណ្ឌដង្កោរាជធានីភ្នំពេញបានបង្កើតភាពសប្បាយរីករាយយ៉ាងខ្លាំងតាមរយៈការលេងល្បែងប្រជាប្រិយ ការលេងហ្គេមយករង្វាន់ ការប្រគំតន្តី្រដែលមានសិល្បករសិល្បការិនីនិងតារាចម្រៀងជើងចាស់និងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត។ នៅក្នុងកម្មវិធី “សង្រ្កាន្តម្លប់ឆត្របុស្បា” នេះ អ្វីគួរឱ្យកត់សម្គាល់គឺបានរំលេចនូវក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងបទចម្រៀង MV « អ្នកចម្បាំង » ដែលផលិតឡើងដោយផលិតកម្មរាម ដែលមានស្រីអូនសម្រស់ធម្មជាតិនិងម្ចាស់គម្រោងបុរីបុស្បា ជាស្ថាបនិក។ គួររម្លឹកថានៅក្នុងកម្មវិធីសង្រ្កាន្តម្លប់ឆត្របុស្បា”កាលពីថ្ងៃទី៩ខែមេសាមានការហែក្បួនល្បុក្កតោក្នុងគោលបំណងលើកតម្កើងនូវក្បាច់គុនល្បុកតោឱ្យកូនខ្មែរនិងពិភពលោកបានស្គាល់ បានដឹងពីល្បុក្កតោរបស់ខ្មែរ ក៏ដូចជាបំផុសស្មារតីឱ្យកូនខ្មែរ យុវជនខ្មែរបង្កើនការគាំទ្រ និងរួបរួមគ្នាដើម្បីបង្ហាញថាល្បុកតោជារបស់ខ្មែរ និងលើកតម្កើងការពារ និងតម្កល់ជាបេតិកភណ្ឌពិភពលោក។ ទាក់ទងនឹង MV « អ្នកចម្បាំង » លោក សេង ចំណាន នាយកផលិតកម្មរាម (Executive Producer)បានមានប្រសាសន៍ថា៖ចំរៀង « អ្នកចម្បាំង » នេះសំដៅដល់ការដឹងនូវគុណបការៈនៃដូនតាខ្មែរជាអ្នកចម្បាំងគ្រប់រូប ដែលបានបូជាជិវិតក្នុងគ្រាចម្បាំង ការពារទឹកដី និងបន្សល់នូវក្បួនគម្ពឺ ប្រាសាទថ្ម បុរាណ ចំណេះដឹង វប្បធម៌ ដ៏ផូរផង់សំរាប់ យុវជនខ្មែរគ្រប់រូប។ យើងមិនភ្លេចថា […]

ស្មាតហ្វូនល្អឯកហើយ ចិត្តល្អបន្តថែមជូន Wireless Charger 15W មួយគ្រឿងដ៏អស្ចារ្យសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរទៀត…!

Liny Chan April 11, 2022 11/04/2022

(ភ្នំពេញ) ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២៖ ហើយឡើងឡូយម៉ង…! ដើម្បីអបអរសង្រ្កាន្តឆ្នាំថ្មី 2022 ទិញ Galaxy S22 ស៊េរី ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 24 ខែមេសា ឆ្នាំ 2022 នៅតាមបណ្តាហាងដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេស អតិថិជននឹងទទួលបានឆ្នាំងសាកឥតខ្សែ 15W (Wireless Charger 15W) 1 គ្រឿង ភ្លាមៗតែម្តង…! លើសពីនេះទៀតអតិថិជន ធ្វើការបង់រំលស់ជាមួយធនាគារ អ៊ីអន ដោយចូលរួមមុន 30% ហើយបន្ទាប់មកបង់ប្រចាំខែតែ 100 ដុល្លារប៉ុណ្ណោះដោយគ្មានការប្រាក់។ វ៉ាវ…ឡូយលើសពីការរំពឹងទុកទៀតហ្ន៎…! ញ៉ាក់ៗអ៊ីចឹងម៉ងងសម្រាប់អតិថិជនដែលប្រាថ្នាចង់បានកាដូឆ្នាំថ្មី ចង់ជូនកាដូឆ្នាំថ្មីដ៏អស្ចារ្យដល់មនុស្សសំខាន់ ឬត្រៀមចង់ផ្តិតយកកម្រងរូបភាពស្អាតៗ វីដេអូឡូយៗ គ្រប់ពេល គ្រប់ស្ថានភាព គ្រប់ទីកន្លែងពេលចូលឆ្នាំខ្មែរនោះ Galaxy S22 ស៊េរី គឺជាជម្រើសដ៏អស្ចារ្យបំផុត! ខ្ញុំហ៊ានធានាថាអតិថិជនទាំងអស់ពិតជាពេញចិត្ត និងមិនខកបំណងឡើយ! ធម្មតាក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីយើងតែងតែទៅកម្សាន្តតាមបណ្តាខេត្ត រមណីយដ្ឋាន ស្រុកកំណើត និងតាមភូមិស្រុកនានាដែលប្រារព្ធកម្មវិធីសប្បាយៗ […]

លេងឈុតធំហ្មង! អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និងស្វាមីចំណាយលុយជិត ២០ម៉ឺនដុល្លារធ្វើសង្រ្កាន្តដល់ទៅ២កន្លែង

Liny Chan April 8, 2022 08/04/2022

ភ្នំពេញ៖ រយះពេល២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខកខានការចូលរួមលេងសប្បាយជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែរដោយសារតែបញ្ហា កូវិត ១៩។ ប៉ុន្តែបន្ទាប់ពីមានការបើកភ្លើងខៀវពីរាជរដ្ឋាភិបាល ស្រីអូន សម្រស់ធម្មជាតិ និងស្វាមីបានបង្កើតកម្មវិធីសង្រ្កាន្តដល់ទៅ ២កន្លែថ ព្រមគ្នាក្នុងពេលតែមួយ ដែលប្រពឹត្តិទៅនៅ រាជធានីភ្នំពេញ នៅក្នុងគម្រោង បុរី បុស្បា និងមួយទៀតគឺនៅទំនប់ពាមល្វា ជើងភ្នំឱរ៉ាល់។ សង្រ្កាន្តទី១គឺមានឈ្មោះថា “សង្រាន្តម្លប់ឆ័ត្របុស្បា” ដែលធ្វើឡើងនៅថ្ងៃទី ០៩ និង ១០ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សង្រ្កាន្តម្លប់ឆ័ត្រនេះមានលក្ខណៈពិសេសខុសពីគេដាច់តែម្តង ព្រោះវាមានអត្ថន័យចង់សំដៅទៅលើការយកឆ័ត្រមកគ្រងជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាជនខ្មែរនាខែចូលឆ្នាំថ្មី នេះ ក្នុងនោះទៀតសោតចំពោះការតុបតែងក្នុងកម្មវិធីទាំងមូលវិញគឺមានការលម្អទៅដោយឆ័ត្រចម្រុះពណ៌គួរជាទីទាក់ភ្នែកហែរហមតាមដងផ្លូវចូល ហើយក៏មានឆ័ត្រយក្សដ៏ធំផងដែរនៅក្នុងទីលាននៃ កម្មវិធីទាំងមូលផងដែរ។ ក្នុងកម្មវិធីដែរ មានវត្តមានសិល្បករ សិល្បការិនី ជើងចាស់ រួមនឹងតារាល្បីៗជាច្រើនរូបចូលរួមដូចជា៖ លោកស្រី ហឹមស៊ីវន, លោក ណយវណ្ណេត, លោក សុសម៉ាច, កញ្ញា មាសសុខសោភា, លោក ដួង វិរៈសិទ្ធ, លោក ជីដេវីត និងកញ្ញា ទេពបូព្រឹក, […]

សន្និសីទសារព័ត៌មានសម្ពោធ CAMBODIA PREMIUM DRAFT BEER ស្រាបៀរដ្រាហ្វច្រកដបដំបូងបង្អស់នៅកម្ពុជា

Liny Chan April 7, 2022 07/04/2022

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីប្រកាសអំពីការដាក់លក់ផលិតផលថ្មី ដែលជាស្រាបៀរដ្រាហ្វច្រកចូលដបដំបូងបង្អស់នៅកម្ពុជាឈ្មោះថា «ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ CAMBODIA PREMIUM DRAFT BEER» ។ កម្មវិធីនេះ ត្រូវបានអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុងផ្សេងទៀត ថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស […]

បើដឹងកាន់តែច្បាស់ ស្រឡាញ់កាន់តែខ្លាំងដកចិត្តក៏មិនបាន! អានុភាពនៃកំពូលបច្ចេកវិទ្យារបស់ Note ស៊េរី ដាក់លាយបញ្ចូលជាមួយកំពូលបច្ចេកវិទ្យា Flagship S ស៊េរី បង្កើតបាននូវស្មាតហ្វូនដ៏ល្អឯក S22 ស៊េរី…!

Liny Chan April 6, 2022 06/04/2022

(ភ្នំពេញ) ថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២២៖ មុននឹងស្រឡាញ់ត្រូវដឹងឱ្យច្បាស់…តែបើដឹងច្បាស់ហើយថាមានចំណុចដែលគួរឱ្យស្រឡាញ់បំផុតនោះប្រាកដជាផុងចិត្តដកបេះដូងមិនរួចឡើយ! ត្រូវអត់? តួយ៉ាងដូចជា Galaxy S22 ស៊េរី របស់ក្រុមហ៊ុន សាមសុង ពេលនេះតែម្តង…មិនមែនល្អឆើត ស្អាតតែខាងក្រៅ ហើយធ្វើឱ្យអ្នកខកចិត្តនៅក្រោយពេលដឹងលក្ខណៈខាងក្នុងនោះទេ! លោកអ្នក និងប្រិយមិត្តអ្នកស្នេហាស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាធ្លាប់បានដឹងហើយ…តែថ្ងៃនេះលោកអ្នកក៏នឹងដឹងរឹតតែច្បាស់បន្ថែមទៀតពីស្មាតហ្វូនដ៏ល្អឯកដែលកើតចេញពីការញាត់ឬបង្កាត់បញ្ចូលគ្នានៃកំពូលបច្ចេកវិទ្យារវាងអានុភាពរបស់ Note និងកំពូលអានុភាពរបស់ Flagship S ស៊េរី! ពេលឮពាក្យថា Note របស់ក្រុមហ៊ុន សាមសុង លោកអ្នកប្រាកដជានឹកឃើញដល់ប៊ិកវេទមន្ត(S-pen) មុនគេ ត្រូវអត់? ហើយបើនិយាយពីកំពូលកាមេរ៉ាដែលថតច្បាស់ល្អឥតខ្ចោះទាំងរូបភាព និងវីដេអូ គ្រប់ស្ថានភាពពន្លឺ លោកអ្នកក៏ប្រាកដជានឹកដល់ Galaxy S ស៊េរី Flagship មុនគេហើយមែនទេ? ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូននូវចំណុចក៏ដូចជាលក្ខណៈពិសេសសង្ខេបខ្លីតែខ្លឹមរបស់ស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra ដែលជាស្មាតហ្វូនដ៏ល្អឥតខ្ចោះសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកទាំង (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូប…) គឺសុទ្ធតែទទួលបានភាពអស្ចារ្យ និងឥតខ្ចោះគ្រប់ពេលតែម្តង! ចំពោះ […]

ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា និងបុរី ឡេង ណាវាត្រា នាំយកថវិកា ២លានដុល្លារឧតបត្ថម្ភជូនកាកបាទក្រហមកម្ពុជា

Liny Chan April 5, 2022 05/04/2022

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានទទួលថវិកាពីក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា និងបុរី ឡេង ណាវាត្រា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ សម្រាប់បន្តប្រើប្រាស់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់និន្នាការអ្វីទាំងអស់ ។ ពិធីប្រគល់-ទទួលជំនួយថវិកានេះធ្វើឡើងនាព្រឹកថ្ងៃទី០៥ មេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីលោកជំទាវ កិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញិកកាកបាទក្រហមកម្ពុជា, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១, ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ រីឯក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា និងបុរី ឡេង ណាវាត្រា រួមមាន៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច, ឧកញ៉ា ឡេង […]