PR

លោក ត្រាំ ថាអ៉ីរ៉ង់ប្រាប់អាមេរិកជាមុន មុនវាយប្រហារលើមូលដ្ឋានទ័ពក្នុងប្រទេសកាតា​

Liny Chan June 24, 2025 24/06/2025

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអ៉ីរ៉ង់បានជូនដំណឹងព្រមានសហរដ្ឋអាមេរិកជាមុន មុននឹងបើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសកាតា ជាមួយការអរគុណអ៉ីរ៉ង់សម្រាប់ការអត់ធ្មត់ ហើយថានេះជាពេលវេលាសម្រាប់សន្តិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អ៉ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា បានបាញ់មីស៊ីល១៤គ្រាប់ លើមូលដ្ឋានទ័ពអាមេរិក Al Udeid Air ក្នុងប្រទេសកាតា។ ប៉ុន្តែមិនបានបង្កឱ្យមានអ្នកស្លាប់ ឬរងរបួសនោះទេ ហើយក្នុងនោះមានមីស៊ីល ១៣គ្រាប់ត្រូវបានស្ទាក់ចាប់ និងមួយគ្រាប់ត្រូវបានបណ្ដោយឱ្យធ្លាក់ ព្រោះធ្លាក់ចំកន្លែងមិនមានមនុស្សរស់នៅ។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម លោក ត្រាំ បាននិយាយថា «ការវាយប្រហារជាមួយការដាក់កំហិតបែបនេះ បានបង្កើនក្ដីសង្ឃឹមថាមជ្ឈិមបូព៌ាអាចនឹងបញ្ចៀសសង្រ្គាមទ្រង់ទ្រាយធំ»។ លោក ត្រាំ បានចាត់ទុកថាការវាយប្រហាររបស់អ៉ីរ៉ង់ជាការសងសឹកខ្សោយ បំផុត។ ប៉ុន្តែ លោកបានអរគុណអ៉ីរ៉ង់សម្រាប់ការជូនដំណឹងជាមុន។ «ខ្ញុំចង់អរគុណអ៉ីរ៉ង់សម្រាប់ការជូនដំណឹងពួកយើងជាមុន ដែលនេះបានជួយបញ្ចៀសមិនឱ្យមានមនុស្សស្លាប់ ឬរងរបួស»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ លោក ត្រាំបន្ថែមថា «ប្រហែលជាឥលូវ អ៉ីរ៉ង់អាចឆ្ពោះទៅរកសន្តិសុខ និងភាពសុខដុមក្នុងតំបន់ ហើយខ្ញុំនឹងជំរុញឱ្យអ៉ីស្រាអែលធ្វើដូចគ្នានេះដែរ»។ លោក ត្រាំ មិនបានបញ្ជាក់ថាតើអ៉ីរ៉ង់បានជូនដំណឹងព្រមានដោយរបៀបណានោះទេ។ តែតាមរយៈការព្រមានជាមុនបែបនេះ បានផ្ដល់ឱកាសឱ្យសហរដ្ឋអាមេរិក កាត់បន្ថយទំហខូចខាត និងបញ្ចៀសការសងសឹកធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា បន្ទាប់ពីអ៉ីរ៉ង់បើកការវាយប្រហារដោយបាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិក […]

ទោះបីជាមានព្យុះ មានភ្លៀងខ្លាំងប៉ុណ្ណាក៏ការប្រគំតន្រ្តីរបស់ «ហ្គេនស៍បឺគ» ប្រព្រឹត្តទៅដោយរលូន

Liny Chan June 23, 2025 23/06/2025

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ហ្គេនស៍បឺគ បានរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានវត្តមានតារាចម្រៀងល្បីៗជាច្រើនរូបចូលរួម ដើម្បីផ្ដល់ជូននូវទស្សនីយភាព និងចម្រៀងពិរោះៗជូនពុកម៉ែបងប្អូនទស្សនាដោយសេរី។ អ្វីដែលអស្ចារ្យបំផុត ទោះបីជាមានឧបសគ្គ មានព្យុះមានភ្លៀងខ្លាំងយ៉ាងណាក៏ដោយ ក៏តារាចម្រៀងល្បីៗ នៅតែបន្តផ្ដល់ជូននូវភាពសប្បាយរីករាយ រំភើបកន្រ្តាក់អារម្មណ៍ រួមមានតារាចម្រៀងដូចជា៖ តារាចម្រៀងរ៉េបជំនាន់ថ្មីរូបស្រស់សង្ហាគឺ OG Golden ដែលជាម្ចាស់ពានក្នុងកម្មពិធីល្បីបំផុតគឺ RAPPER FIGHTER ចាប់ដៃគ្នាជាមួយអ្នកលេងពាក្យជួនអង្រួនបេះដូងយុវវ័យគឺ Emi បានឡើងអង្រួនលើឆាកដ៏ធំទំនើបរបស់ ហ្គេនស៍បឺគ និងមានតារាចម្រៀងដែលមានប្រជាប្រិយភាពជាច្រើនដួងទៀតប្រចាំផលិតកម្មថោន មានដូចជា៖ ម្ចាស់បទអសឱកាស គឺលោក ករុណា ពេជ្រ, កញ្ញា ថាន នឿថង និងកញ្ញា ប៊ី អែម នាំយកបទញាក់ៗល្បីៗ កន្ត្រាក់អារម្មណ៍មិនធ្វើអោយពុកម៉ែបងប្អូនខកបំណងឡើយ។ សូមបញ្ជាក់ផងដែរថា ហ្គេនស៍បឺគ មិនមែនមានតែកម្មពិធីប្រគំតន្រ្តីប៉ុណ្ណោះទេ គឺនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក៏មានកម្មពិធី ហ្គេនស៍បឺគ គុនខ្មែរផងដែរ ដែលមានកីឡាករគុនខ្មែរល្បីប្រចាំប្រទេស ប៉ះគ្នាជាមួយកីឡាករបរទេសមានចំនួន៤គូ នឹងមកប្រយុទ្ធយកឈ្នះរៀងៗខ្លួននៅលើសង្វៀនរបស់ ហ្គេនស៍បឺគ ផងដែរ។ […]

តស់ៗ! ឱកាសដ៏កម្រ​ឈ្នះរង្វាន់ពី Carlsberg នាំអ្នកទៅទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់លំដាប់ពិភពលោក ក្រុមហង្សក្រហម Liverpool FC ប៉ះ ពស់ថ្លាន់ Milan នៅហុងកុង ថ្ងៃទី​ ២៦​ កក្កដា ២០២៥

Naren June 20, 2025 20/06/2025

អ្នកស្នេហាវិស័យកីឡាបាល់ទាត់ ប្រហែលជាមិនទាន់ភ្លេចនូវព្រឹត្តិការណ៍ UEFA Champions League កាលពីឆ្នាំ ២០០៥ ដោយវគ្គប្រកួតផ្តាច់ព្រ័ត្រ ក្រុមជើងខ្លាំង ២ គឺហង្សក្រហម Liverpool FC បានប៉ះជាមួយពស់ថ្លាន់ Milan នៅលើទីលានវាលស្មៅដ៏ក្ដៅគគុក ឯពហុកីឡដ្ឋាន Atatürk Olympic Stadium នៅទីក្រុង Istanbul ប្រទេសទួរគី។ រំឭកពីការប្រកួតនោះ អ្នកគាំទ្រក្រុមហង្សក្រហម Liverpool FC បានផើតពោះមិនតិចទេ បន្ទាប់ពីក្រុមនេះបានរបូតគ្រាប់បាល់ឱ្យក្រុម Milan បំប៉ោងសំណាញ់ទីបានមុន ៣ គ្រាប់ តែយ៉ាងណានៅប៉ុន្មាននាទីជិតបញ្ចប់តង់ទី ២ ក្រុមហង្សក្រហម Liverpool FC ក៏បានតាមវាយបករហូតទទួលបាន ៣ គ្រាប់ ស្មើក្រុម Milan វិញ ធ្វើឱ្យអ្នកគាំទ្រស្រែកហ៊ោកក្រើកពេញកីឡដ្ឋាន។ អ្វីដែលអស្ចារ្យ និង ស្មានមិនដល់ គឺនៅវគ្គកាត់សេចក្តីប៉េណាល់ទីបន្ទាប់ពីលទ្ធផលបញ្ចប់តង់ ៣ ស្មើ ក្រុមហង្សក្រហម Liverpool FC បានបំបាក់ក្រុម […]

ក្រុមហ៊ុន GANZBERG លេងឈុតធំ! អញ្ជើញ 2NE1 ទាំងក្រុមមកសម្ដែងនៅខ្មែរ ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍

Liny Chan June 16, 2025 16/06/2025

ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ២០២៥- ក្រុមហ៊ុន GANZBERG លើកនេះគឺលេងឈុតធំសាហាវហ្ម៎ង ដោយអញ្ជើញកំពូលតារាចម្រៀង K-POP ដ៏ល្បីរន្ទឺ 2NE1 មិនមែនម្នាក់ មិនមែនពីរនាក់ គឺមកក្រុមទាំងមូលតែម្ដងដើម្បីសម្ដែងនៅខ្មែរ ក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស GANZBERG SUPER IDOL-I AM THE BEST នៅកោះពេជ្រ ថ្ងៃទី5 ខែកក្កដា 2025 ដ៏ខ្លីខាងមុខនេះចាប់ពីម៉ោង 4:00 រសៀល រហូតដល់ម៉ោង 11:00 យប់ ដែលនឹងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។  ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍នៅស្រុកខ្មែរ នឹងធ្វើឱ្យបរទេសស្គាល់ខ្មែរ កាន់តែច្រើនតាមរយៈការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST កាលពីអំឡុងខែមីនា កន្លងទៅ Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GAZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយបានស្កាត់ជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ […]

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកោះកុង

Liny Chan June 16, 2025 16/06/2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបន្តពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ជាមួយនឹងការបើកសម្ពោធសាខាថ្មីមួយបន្ថែមទៀតនៅខេត្តកោះកុង ដោយនាំយកសេវាកម្មធនាគារដែលសាមញ្ញងាយស្រួលប្រើប្រាស់ ឆាប់រហ័ស និងមានសុវត្ថិភាព ដើម្បីបំពេញតម្រូវការទៅដល់សហគមន៍នៅក្នុងតំបន់ភាគនិរតីនៃប្រទេសកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវ បានរៀបចំនៅថ្ងៃទី១៦ ខែមិថុនា ប្រព្រឹត្តទៅក្រោមអធិបតី ភាព របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង, ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង, ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង, ព្រមទាំងលោក សាផល រិទ្ធីយ៉ា ប្រធានសាខាធនាគារជាតិ នៃកម្ពុជា ខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ ក្នុងនោះ ក៏មានវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, ឧកញ៉ា គិត សូឡា អគ្គនាយកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប […]

ផ្តើមឧត្តមភាពថ្មីនៃគោលដៅទេសចរណ៍ចម្រុះឥតគូប្រៀបក្នុងប្រទេសកម្ពុជាជាមួយ Arjuna រីសត និងស៉្បាដ៏ប្រណីត

Liny Chan June 12, 2025 12/06/2025

ក្រុងព្រះសីហនុ – ខែមិថុនា ឆ្នាំ 2025 — JHL Collection មានមោទកភាពជាខ្លាំងនូវសមិទ្ធផលនៃការពង្រីក និងពាំនាំយីហោរបស់ខ្លួនមកកាន់ឆាកអន្តរជាតិជាមួយនឹងការបង្ហាញខ្លួនជាលើកដំបូងរបស់ Arjuna រីសត និងស៉្បា ដែលបានបើកដំណើរការកាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2025។ ការសាងសង់និងរៀបចំរបស់ Arjuna រីសត និងស៉្បា ទទួលបានការបំផុសគំនិតដោយរឿងព្រេងនិទាន Arjuna និងដំណើររាជវង្សសាវតាខ្មែរ។ Arjuna រីសត និងស៉្បា ជាសណ្ឋាគារផ្កាយប្រាំក្នុងយុគសម័យថ្មីដែលមានភាពប្រណីត ស្រស់បំព្រង និងរំលេចដោយវប្បធម៌ចម្រុះរះនៅលើឆ្នេរសមុទ្រកម្ពុជា។ ទីតាំងនៅក្នុងរីសត Kampong Dewa ជាគោលដៅប្រណីតរួមបញ្ចូលគ្នាដំបូងគេក្នុងខេត្តព្រះសីហនុដែលលើសពីសណ្ឋាគារធម្មតា Arjuna រីសត និងស៉្បាគឺជាគោលដៅពិសេសមួយសម្រាប់អតិថិជនគ្រប់ៗរូប។ ភ្ញៀវអាចទទួលបានបទពិសោធន៍សេវាកម្មសណ្ឋារគារផ្កាយប្រាំលំដាប់អន្តរជាតិដែលបញ្ចូលទៅនឹងវប្បធម៌ដ៏កក់ក្តៅ និងបេះដូងរបស់ប្រទេសកម្ពុជា អ្នកនាង Rina Mariani អ្នកគ្រប់គ្រងទូទៅនៃ Arjuna រីសត និងស៉្បា បានមានប្រសាសន៍ថា “ការរចនា Arjuna រីសត និងស៉្បា គឺជាការរួមបញ្ចូលគ្នានូវភាពអស្ចារ្យ និងភាពដែលគួរឱ្យស្ញប់ស្ញែងនៃសាវតាររាជវង្សខ្មែរជាមួយនឹងការរចនាដ៏ប្រណីតបែបសហសម័យ។ គ្រប់ចំនុចលម្អិតទាំងអស់ រាប់ចាប់ពីសិល្បៈនៃក្បាច់រចនា និងស្ថាបត្យកម្មនៃរីសតទាំងមូល រួមបញ្ចូលជាមួយនឹងបទពិសោធន៍ភ្ញៀវគ្រប់រូបត្រូវបានធ្វើឡើងដើម្បីនាំអ្នកទស្សនាចូលទៅក្នុងពិភពមួយដ៏អស្ចារ្យ។ ការស្នាក់នៅនីមួយៗត្រូវបានរៀបចំដោយបដិសណ្ឋារកិច្ចលំដាប់ប្រទេសដែលធានាបាននូវបទពិសោធន៍ដ៏វិសេសវិសាលជូនទៅកាន់អតិថិជន”។ […]

ពិធីបើកសម្ពោធលក់ជាផ្លូវការ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២

Liny Chan June 2, 2025 02/06/2025

ក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានដាក់សម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ នៅថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ ស៊ីវន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានលំនៅឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌសែនសុខ, និងលោកបណ្ឌិត យ៉ាស៊ូម៉ូតូ ខេមមូរី ស្ថានិក និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិល ធីឌី ព្រមជាមួយភ្ញៀវកិត្តិយសជាច្រើនរូប សរុបប្រមាណ ១០០ នាក់។ គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាអគារលំនៅឋានសហកម្មសិទ្ធិ ក្រោមការ វិនិយោគ ១០០% របស់ វិនិយោគិនជប៉ុន ដែល មានបទពិសោធជាង ៤០ […]

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Liny Chan June 2, 2025 02/06/2025

ធនាគារ វីង (ខេមបូឌា) ម.ក និង ធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ក្នុងគោលបំណងលើកកម្ពស់សេវាហិរញ្ញវត្ថុអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែប្រសើរឡើង។ ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ាន តាមរយៈភាព ខ្លាំង ក្នុងតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី និងភាពឈានមុខគេ នៅក្នុងមូលដ្ឋានរបស់ធនាគារ វីង ដើម្បីផ្តល់នូវសេវា ហិរញ្ញវត្ថុសម្បូរបែបដែលឆ្លើយតបតម្រូវការអតិថិជនគ្រប់រូប ដោយរួមមានទាំង៖ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើម។ បណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ការចាប់ដៃសហការជាមួយធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកនូវដំណោះស្រាយហិរញ្ញវត្ថុលំដាប់ពិភពលោកដើម្បីបំពេញតម្រូវការអតិថិជន ហើយថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងប្រទេស សិង្ហបុរីឱ្យកាន់តែរីកចម្រើនថែមទៀត។ នេះគឺជាជំហ៊ាន ដ៏សំខាន់មួយ សំដៅលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកាលានុវត្តភាពពាណិជ្ជកម្មអន្តរជាតិ ឱ្យ កាន់តែ ប្រសើរឡើង។” ភាពជាដៃគូនេះមានគោលបំណងច្របាច់បញ្ចូលគ្នាក្នុងការប្រើប្រាស់បណ្តាញឯកទេសហិរញ្ញវត្ថុរបស់ធនាគារ ស៊ីអាយអិមប៊ី នៅក្នុងប្រទេសសិង្ហបុរី រួមជាមួយវត្តមានដ៏រឹងមាំរបស់ធនាគារ វីង នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់សម្រាប់អតិថិជន […]

HONOR 400 5G Series មានរូបរាងល្អប្រណីតដូច I-Phone 17 កាមេរ៉ា AI លំដាប់ Flagship 200 MP តម្លៃល្អ 369$ សម្រាប់ម៉េម៉ូរី 256GB និង តម្លៃ 399$ សម្រាប់ម៉េម៉ូរី 512GB គិតម៉េចដែរគ្នាយើង?

Naren May 28, 2025 28/05/2025

យប់មិញនេះ ក្រុមហ៊ុន HONOR បានបង្ហាញនូវវត្តមានជាផ្លូវការស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G រាងដូច I-Phone 17 គឺ HONOR 400 5G ម៉េម៉ូរី 256GB តម្លៃ 369$ និង ម៉េម៉ូរី 512GB តម្លៃ 399$ ថែមកាដូ HONOR Watch 2i តម្លៃ 99$ បូកជាមួយ Case & Screen 11$ សរុបជាសាច់ប្រាក់ 110$ ផ្អើលអស់អ្នកគាំទ្រ តារាប្រុសស្រីល្បីៗ និង ម្ចាស់ហាង នៅ Morgan Tower។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០1 មិថុនា 2025 អតិថិជនអាចធ្វើការកុម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី HONOR 400 Series 5G នៅតាមបណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេស។ […]