PR

ថាណ្ហើយ…Galaxy A ស៊េរី ទេណា៎…តែកុំលូក…អ៊ែមណាស់…ឡូយណាស់…!

Liny Chan March 18, 2022 18/03/2022

(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២៖ បើមិនល្អ…មិនអស្ចារ្យ…មិនឡូយ…មិនទំនើប…ក៏មិនយកមកបង្ហាញ និងដាក់លក់ជូនអតិថិជនទាំងអស់ក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងដែរ! Galaxy A ស៊េរីថ្មីក្នុងឆ្នាំ 2022 ដែលក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូនតាមរយៈការផ្សាយផ្ទាល់ Live នៅ សណ្ឋាគារ High Ground ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 9:00 យប់ រហូតដល់ ម៉ោង 10:00 យប់ រួមមាន៖ Galaxy A33 5G, Galaxy A73 5G និង Galaxy A53 5G ដោយមានវត្តមានចូលរួមពីសំណាក់អ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នក Review ស្មាតហ្វូនល្បីៗជាច្រើនរូបកាលពីពេលថ្មីៗកន្លងទៅនេះគឺពិតជាមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនមិនចាញ់បងប្អូនរួមត្រកូលស៊េរី Flagship ប៉ុន្មានឡើយ! និយាយទៅម៉្យាងម្នាក់ទេ! លោកស្រី សុន ច័ន្ទដានី ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “ក្រុមហ៊ុន […]

យុទ្ធនាការឌីជីថលរបស់ក្រុមហ៊ុន Havas Socialyse សម្រាប់ផលិតផលស្រាបៀរ អង្គរ បានឈ្នះកំណត់ត្រានៅលើហ្វេសប៊ុកដំបូងគេបំផុតនៅកម្ពុជា

Liny Chan March 18, 2022 18/03/2022

ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេសកម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជាតាមរយៈយុទ្ធនាការ “ជល់ម៉ោ” សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។ ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរ អង្គរ នៅទូទាំងប្រទេសកម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិរបស់យើង ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall 2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។ នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ 2017។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង 50 នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិនៅ សិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ […]

SCG Home Design Village ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋានទំនើបទាន់សម័យ តម្លៃ ១២លានដុល្លារ មានវត្តមាននៅកម្ពុជាហើយ

Liny Chan March 16, 2022 16/03/2022

កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ SCG Home Design Village (ភ្នំពេញ) ដែលជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានដំបូង​គេរបស់ អេសស៊ីជី-ប៊ុនថាវន បានបើកសម្ពោធជាផ្លូវការហើយ ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ Design Village ចង់ក្លាយជាទីតាំងប្រកបដោយភាពច្នៃប្រឌិត និងបំពេញការរស់នៅតែមួយ ដែលអាចប្រែក្លាយផ្ទះក្នុងក្តីស្រមៃរបស់អ្នកឱ្យក្លាយជាការពិតក្រោមដំបូលតែមួយ មិនមែនត្រឹមតែផ្តល់ជូននូវផ្នែកខាងក្នុងទាក់ទងនឹងផ្ទះប៉ុណ្ណោះទេ។ ផ្នែកនីមួយៗផ្តល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ឈុតចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា ប្រទេសអ៉ីតាលី អេស្ប៉ាញ និងថៃ។ ចំណែកឯផ្នែកបន្ទប់ទឹក សម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើបនិងមានផាសុខភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេគ័របន្ទប់ឲ្យសាកសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។ ក្នុងនោះផ្នែកស្ទូឌីយោផ្ទះបាយ គឺមនបុគ្គលិកពិគ្រោះ ដែលអាចផ្តល់យោបល់ និងរចនាផ្ទះបាយឱ្យសមនឹងកន្លែងរបស់អ្នក។ ផ្ដល់ការណែនាំអំពីសម្ភារៈ ចង្រ្កានបាយ និងសម្រាប់ផ្ទះបាយទាំងមូល។ មិនតែប៉ុណ្ណោះផ្ដល់នូវម៉ាកល្បីៗជាច្រើន និងការរចនាសម្រាប់ឧបករណ៍ផ្ទះបាយ (ចង្ក្រាន ថត ទូរទឹកកក) […]

SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា

Liny Chan March 15, 2022 15/03/2022

SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Design Village ត្រូវបានប្រកាសជាហាងលក់គ្រឿងបរិក្ខារនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះលំដាប់ពិភពលោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើប ទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ដែលសុទ្ធសឹងជាប្រេនល្បីៗ ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នកក្លាយជាការពិត។ SCG Home Design Village ផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និងទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។ សម្រាប់ពិធីសម្ពោធជាផ្លូវការនៅ SCG Home Design Village បានធ្វើការចាប់ផ្តើមនាពេលរសៀល ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ រួមមាន នាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី និង ភ្ញៀវវីវីអាយភី ដោយមានការធ្វើសុន្ទរកថាទាក់ទងនឹងព័ត៌មានរបស់ SCG Home Design Village។ […]

រីករាយ…ប្រូម៉ូសិនម៉ាពេញចិត្តពី សាមសុង សម្រាប់ Galaxy A និង Galaxy M ស៊េរីក្នុងទិវានារីអន្តរជាតិ…!

Liny Chan March 8, 2022 08/03/2022

(ភ្នំពេញ) ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២៖ រីករាយអបអរប្រូម៉ូសិនសម្រាប់ទិវានារីអន្តជាតិថែមជូនកាដូពិសេសពី សាមសុង…! រាល់ការទិញស្មាតហ្វូន Samsung Galaxy ម៉ូឌែល៖ M52 5G, M22, M32 និង A03 ចាប់ពីថ្ងៃនេះរហូតរង្វាន់អស់ពីស្តុកនៅតាមបណ្តាហាង ដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងប្រទេសអតិថិជនទាំងអស់នឹងទទួលបាន៖ កាតាបស្ពាយដ៏ស្រស់ស្អាតភ្លាមៗ…! នៅចាំអីទៀត…! រួសរាន់ឡើង! ទិញសម្រាប់អ្នកម៉ាក់ក៏បាន…សម្រាប់បងស្រីក៏បាន…សម្រាប់ប្អូនស្រីក៏ឡូយ…ទិញជារង្វាន់សម្រាប់ខ្លួនឯងក៏កាន់តែអស្ចារ្យ…ហើយបើទិញសម្រាប់មនុស្សពិសេសក៏រឹតតែផ្អែមល្ហែមទៀត…! សូមបញ្ជាក់ផងដែរថារាល់ម៉ូឌែលស្មាតហ្វូនទាំងអស់របស់ក្រុមហ៊ុន សាមសុង សុទ្ធសឹងតែជាស្មាតហ្វូនដែលអាចជឿទុកចិត្តបានបំផុត ទាំងគុណភាព និងតម្លៃ…! អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ម៉ូឌែល Galaxy M52 5G, M22, M32 និង A03 មានលក្ខណៈពិសេសលើសពីតម្លៃ…លើសពីការរំពឹងទុកដូចជា៖ * គុណភាពល្អជាងតម្លៃ (ស្មាតហ្វូនលំដាប់ថវិកាតែមានលក្ខណៈពិសេសអស្ចារ្យមិនធម្មតា) * អេក្រង់ធំ ភ្លឺ ច្បាស់ត្រជាក់ភ្នែក * កាមេរ៉ាថតរូបបានច្បាស់ស្អាត * រាងស្អាតទាក់ទាញទាន់សម័យ ស៊ីវីល័យ * កម្លាំងថាមពលថ្មកាន់បានយូរ * […]

វ៉ាវ…… សម្ពោធហាងទំនើប សាមសុង ថ្មីនៅ K MALL ផ្តល់ជូនកាដូពិសេសៗ Free…Free ជូនអ្នកចូលរួមទាំងអស់…!

Liny Chan March 5, 2022 05/03/2022

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២២៖ គ្រាន់តែចូលរួមមើលសោះបានកាដូឥតគិតថ្លៃប៉ុណ្ណឹងហើយ…ចុះទម្រាំតែអតិថិជនទិញផលិតផលផ្ទាល់ទៀតមិនដឹងបានអ្វីពិសេសខ្លះទៅហ្ន៎…! រំភើបជំនួសម៉ង…! ដើម្បីអបអរក្នុងឱកាសបើកសម្ពោធហាងលក់ផលិតផល សាមសុង សាខា K Mall…ក្រុមហ៊ុន KM CENTER TRADING CO.,LTD ដែលជាតំណាងចែកចាយផលិតផល សាមសុង ប្រចាំប្រទេសកម្ពុជាផ្តល់ជូននូវកាដូដ៏រំភើបរីករាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឥតគិតថ្លៃជូនដល់អ្នកចូលរួមទាំងអស់…! សូមបញ្ជាក់ថាដោយសារតែមានការគាំទ្រគ្រប់ផលិតផល និងសេវាកម្មរបស់ សាមសុង យ៉ាងច្រើនលើសលុប ពេលនេះក្រុមហ៊ុនក៏បានបំពេញតាមតម្រូវការរបស់អតិថិជនទាំងអស់ដោយបានពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងការសម្ពោធហាងលក់ និងចែកចាយផលិតផល សាមសុង ថ្មីមួយបន្ថែមទៀតនៅសាខាផ្សារទំនើប K Mall។ អតិថិជនទាំងអស់គ្រាន់តែចូលរួម (Check-in ឬ Walk-in) ក្នុងឱកាសនៃការបើកសម្ពោធនេះភ្លាមនឹងទទួលបាន៖ កាតាបស្ពាយ ដ៏ស្រស់ស្អាតភ្លាមៗដោយឥតគិតថ្លៃតែម្តង! អ្វីដែលកាន់តែពិសេសបំផុតនោះប្រសិនបើ អតិថិជនទាំងអស់ចាប់អារម្មណ៍ ឬធ្វើការទិញផលិតផលណាមួយនៅក្នុងឱកាសនៃការបើកសម្ពោធនោះនឹងទទួលបានកាដូថែមជូនម៉ាពេញចិត្តយ៉ាងច្រើនដូចជា៖ * Cash Voucher ដែលមានតម្លៃរហូតដល់ 100 ដុល្លារ! * កាតាបស្ពាយដ៏ស្រស់ស្អាតមួយភ្លាម! * អាវយឺតដ៏ស្រស់ស្អាតភ្លាម…! * ដបដាក់ទឹកក្តៅ-ត្រជាក់ (Tumbler) មួយភ្លាម! * […]

គ្មានផលិតផលអាហារូបត្ថម្ភរបស់ Abbott ដែលចែកចាយក្នុងប្រទេសកម្ពុជា ត្រូវបានរងផលប៉ះពាល់ដោយការប្រមូលផលិតផលនៅសហរដ្ឋអាមេរិក

Liny Chan March 4, 2022 04/03/2022

យើងផ្តល់តម្លៃដល់ឪពុកម្តាយដែលមានទំនុកចិត្តលើយើងសម្រាប់អាហាររូបត្ថម្ភទារកប្រកបដោយគុណភាព និងសុវត្ថិភាព។ នៅថ្ងៃទី 17 ខែកុម្ភៈ Abbott បានធ្វើការប្រមូលឡើងវិញដោយស្ម័គ្រចិត្តនូវផលិតផលទឹកដោះគោម្សៅ មួយចំនួនដែលផលិតនៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។ គ្មានផលិតផលអាហាររូបត្ថម្ភ Abbott ឬផលិតផល Similac ដែលចែកចាយក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) អិល ធី ឌី ទទួលរងការប៉ះពាល់ពីការប្រមូលមកវិញនេះទេ។ អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ផលិតផលអាហាររូបត្ថម្ភ Abbott ដោយទំនុកចិត្ត។ ប្រសិនបើលោកអ្នកបានជាវផលិតផលដែលរងការប៉ះពាល់ ពីសហរដ្ឋអាមេរិចដោយផ្ទាល់ សូមចូលទៅកាន់គេហទំព័រ https://www.similacrecall.com/us ឬមានចម្ងល់ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) តាមរយៈលេខទូរស័ព្ទ 012 333 538។

អីនែ៎ក…! ស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី និងកំពូលថេប្លេត Galaxy Tab S8 ស៊េរី ប្រចាំឆ្នាំ 2022 បានដាក់លក់ផ្លូវការព្រមគ្នាក្នុងប្រទេសកម្ពុជាយើងតែម្តង…!

Liny Chan March 4, 2022 04/03/2022

(ភ្នំពេញ) ថ្ងៃទី ០៤ ខែមីនា ២០២២៖ ពេលវេលាដែលអតិថិជនទាំងអស់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះអន្ទែងបំផុតនោះបានមកដល់ហើយ! មិនឱ្យរង់ចាំយូរ…ដាក់លក់ផ្លូវការជាឈុតធំតែម្តង…ទាំងស្មាតហ្វូនដ៏ល្អឯក និងកំពូលថេប្លេតប្រចាំឆ្នាំ 2022 ! ក្រុមហ៊ុន សាមសុង បានដាក់លក់ផ្លូវការនូវស្មាតហ្វូនដ៏ល្អឯក Galaxy S22 ស៊េរី ដែលបំពាក់មកជាមួយនឹង៖ ប៊ិកវេទមន្ត S-Pen (សម្រាប់តែ Galaxy S22 Ultra) , កំពូលថាមពលថ្មអាចប្រើបានទៅដល់ 2 ថ្ងៃ, កំពូលបន្ទះឈីបជំនាន់ចុងក្រោយមានល្បឿនលឿនបំផុត (Snapdragon 8 Gen1) និងបច្ចេកវិទ្យា (Nightography) កំពូលអ្នកជំនាញថតភ្លឺច្បាស់ខ្លាំង ដាច់ល្អនៅពេលរាត្រី ក៏ដូចជាកម្មវិធីប្រូម៉ូសិនអស្ចារ្យ និងថេប្លេត Galaxy Tab S8 ស៊េរី ដ៏ឆ្លាតវៃបំផុតប្រចាំឆ្នាំ 2022 ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ …! ចាប់ពីថ្ងៃទី 04 ខែមីនា ឆ្នាំ 2022 ដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2022 […]

All New Honda WAVE110 បានមកដល់ព្រះរាជាណាចក្រកម្ពុជាជាផ្លូវការហើយ!

Liny Chan March 1, 2022 01/03/2022

រាជធានីភ្នំពេញ៖ ទី០១ ខែមីនា ឆ្នាំ២០២២៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 “POWER YOUR LUCK” ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។ ឆ្នាំនេះ Honda WAVE110 “POWER YOUR LUCK” រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុននឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និងរីករាយលើគ្រប់ដងវីថី។ តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូហុងដា WAVE110: – ម៉ាស៊ីនកម្លាំង110cc ថ្មី! ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង ផ្តល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅដោយភាពជឿជាក់។ […]

អស្ចារ្យណាស់! TECNO នាំយកបច្ចេកវិជ្ជាថ្មី អាចបង្កើនទំហំ RAM របស់ស្មាតហ្វូន TECNO POVA NEO ពី 4GB ទៅ 7GB ដោយរក្សាតំលៃពិសេសដដែលត្រឹមតែ ១៤៩ដុល្លារតែប៉ុណ្ណោះ!

Khmerpress February 26, 2022 26/02/2022

២៥ កុម្ភៈ ២០២២ រាជធានីភ្នំពេញ ក្រុមហ៊ុន TECNO ដែលជាប្រេនស្មាតហ្វូនកំពុងឡើងកូដ និងជាម៉ាកស្មាតហ្វូនលំដាប់ពិភពលោកដ៏ល្បីល្បាញជំនាន់ថ្មី បានរកឃើញ និងប្រកាសចេញនូវបច្ចេកវិទ្យាថ្មីអស្ចារ្យបំផុតគឺ Memory Fusion ដែលអាចបង្កើនទំហំ RAM ស្មាតហ្វូនរបស់ខ្លួនអោយមានទំហំកាន់តែធំ និងថាមពលខ្លាំងជាងមុនរហូតជិតដល់គុណនឹង២ដងឯណោះ! អ្វីដែលជាដំណឹងល្អនោះ ស្មាតហ្វូន TECNO POVA NEO ដែលកំពុងពេញនិយមដាក់លក់លើទីផ្សារកម្ពុជាយើងក៏នឹងមានបំពាក់នូវបច្ចេកវិទ្យាដ៏អស្ចារ្យនេះផងដែរ! បច្ចេកវិទ្យាបង្កើន RAM (Memory Fusion Technology) ត្រូវបានរចនាឡើងដើម្បីប្រើអង្គចងចាំ (ROM) ដែលមិនបានប្រើ ហើយបញ្ជូនពួកវាសម្រាប់ប្រតិបត្តិការ RAM។ ជាឧទាហរណ៍ជាមួយនឹង Memory Fusion ស្មាតហ្វូនធម្មតាដែលមាន RAM&ROM 4GB + 64GB អាចត្រូវបានបង្កើន RAM ឲ្យកាន់តែធំរហូតដល់ 7GB + 64GB (អ្នកក៏អាចជ្រើសរើស RAM ដែលអាចបង្កើនពី 1 GB ទៅ 3GBបានផងដែរ) ។ តាមរយៈការបែងចែកទំហំផ្ទុកបន្ថែមទៅ […]