មុខម្ហូបទាំង១២ស្រុករបស់អ្នកខេត្តសៀមរាប ត្រៀមបង្ហាញខ្លួនក្នុងកម្មវិធីបុណ្យភូមិសៀមរាប
Khmerpress
December 25, 2021
25/12/2021
ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀងCam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។ មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖ ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង) ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់) ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី) ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង) ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក) ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់) ទី៧/ស្រុក ពួក (មាន់អាំង) ទី៨/ ស្រុក អង្គរ(ជុំកង្កែបបោក) ទី៩/ស្រុក ស្រីស្នំ(អាម៉ុកខ្យង) ទី១០/ ស្រុក អង្គរធំ(សាច់គោចង្កាក់) ទី១១/ ស្រុក ស្វាយលើ(ខ្នប់ផ្សិត) និងទី១២ ស្រុក វ៉ារិន(សម្លរទំពាំងវល្លិ៍យាវ) ក្រៅពីមុខម្ហូបខាងលើ ក៏មានកម្មវិធីកម្សាន្តជាច្រើនទៀត ដូចជាការស្លៀកពាក់បុរាណ ទស្សនាមួកត្នោតយក្ស និងទម្រង់សិល្បៈខ្មែរបុរាណជាច្រើនមុខថែមទៀត។ អ្វីដែលពិសេសនោះ កំពូលតារាចម្រៀង […]