PR

មហាកិតិ្តយសខ្លាំងណាស់ សម្រាប់ផលិតកម្មរាម ដែលបានផលិតបទចម្រៀង «អ្នកចម្បាំង» សម្រាប់ការសម្តែងផ្ទាល់ នៅក្នុងពិធីសម្ពោធពហុកីឡាដ្ឋាន មរតកតេជោ

Khmerpress December 18, 2021 18/12/2021

នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ នេះ ប្រទេសកម្ពុជា បានរៀបចំពិធី សម្ពោធពហុកីឡាដ្ឋាន មរតកតេជោ ដែលជាជំនួយឥតសំណងពីប្រទេសចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អ្នកមុខអ្នកការជាតិ អន្តរជាតិជាច្រើនរូប។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅក្នុងពិធីសម្ពោធនេះដែរ ក៏មានការរៀបចំ និង សម្តែងនូវផ្ទាំងទស្សនីយភាព វប្បធម៌ និង កីឡា ជាច្រើន ដើម្បីញ៉ាំកម្មវិធីឱ្យកាន់តែអធឹកអធមឡើងផងដែរ។ ជាមួយគ្នានោះ បើងាកទៅមើលផលិតកម្ម រាម ដែលជាផលិតកម្មថ្មីមួយទើបបង្ហាញខ្លួនថ្មីៗនោះ ក៏បានមានកិត្តិយសចូលរួមក្នុងបង្ហាញបទចម្រៀងដ៏អស្ចារ្យមួយសម្រាប់អបអរកម្មវិធីសម្ពោធនេះដែរ។ បទចម្រៀងននេះ មានចំណងជើង «អ្នកចម្បាំង» ដែលជាការច្របាច់បញ្ជូលគ្នានូវសិល្បៈសម័យ និង បុរាណ ដោយមានបញ្ចូលនូវក្បាច់គុនល្បុក្កតោខ្មែរ អមជាមួយនឹងការរៀបរាប់ពីទឹកចិត្តស្នេហាវិស័យកីឡាខ្មែរ និង ទឹកចិត្តចំពោះជាតិមាតុភូមិ។ អ្វីដែលពិសេសនោះ គឺទឹកដមសំនៀងរបស់អ្នកចម្រៀងតែម្តង ដោយបានឆក់យកសំឡេងទះដៃពីគណៈធិបតី ភ្ញៀវជាតិ និង អន្តរជាតិជាច្រើន ពេញពហុកីឡដ្ឋានជាតិមរតកតេជោនោះ។ តាមរយៈនេះ គឺបានចាត់ទុកជាមហាកិតិ្តយសដ៏ខ្លាំងមួយ សម្រាប់ផលិតកម្ម […]

ប៉ែន ចំរ៉ុង រំភើប ពេលជួប MV ខ្នាតធំមិនធ្លាប់បានសម្តែងរាប់ឆ្នាំក្នុងអាជីព

Khmerpress December 18, 2021 18/12/2021

បទ LAMBO TOY របស់កំពូលតារា CAM-POP Galaxy Navatra តន់ ចន្ទសីម៉ា បានថត MV រួចរាល់ហើយ ដោយបទចម្រៀងមួយនេះមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗក្នុងប្រទេសកម្ពុជា។ ប៉ែន ចំរ៉ុង ដែលជាតារាសម្ដែងសំខាន់ក្នុងចំណោមតារាសម្ដែងល្បីៗជាច្រើននាក់ បានសម្ដែងអារម្មណ៍រំភើបជាខ្លាំងបន្ទាប់ពីលោកបានចូលរួមសម្ដែង។ លោកចាត់ទុកថា MV មួយបទនេះបានចំណាយច្រើន ធ្វើឡើងក្នុងទ្រង់ទ្រាយធំដែលខ្លួនមិនធ្លាប់ជួបនាពេលកន្លងមក។ ខណៈដែលបទ LAMBO TOY កំពុងតែល្បីនៅលើបណ្ដាញសង្គម Facebook ក៏ដូចជា TiKTok ក៏មានវីដេអូឃ្លីបមួយសំដែងពីចំណាប់អារម្មណ៍របស់អ្នកសិល្បៈដែលបានចូលសម្ដែងបទនោះផងដែរ ក្នុងនោះគេឃើញ លោក ប៉ែន ចំរ៉ុង ដែលត្រូវបានគេស្គាល់ថា ជាពិធីករមានថ្វីមាត់ចាក់ទឹកមិនលេច បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដោយលោកចាត់ទុកថាតាំងពីប្រឡូកក្នុងវិស័យសិល្បៈ ខ្លួនមិនធ្លាប់បានថត MVខ្នាតធំដូចបទ LAMBO TOY នោះឡើយ។ លោក ប៉ែន ចំរ៉ុង បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បៈខ្មែរនឹងកាន់តែរីកចម្រើនតទៅទៀតយ៉ាងឆាប់រហ័ស ជាមួយនឹងការផលិត MV ធំៗរបស់បណ្ដាផលិតកម្មផ្សេងទៀត ដូចបទ LAMBO TOY របស់ផលិតកម្ម galaxy navatra […]

ប្រូម៉ូសិនដ៏អស្ចារ្យសម្រាប់ដំណាច់ឆ្នាំ២០២១នេះ ជាមួយ ROMANSON និងម៉ាកល្បីៗជាច្រើនទៀត!

Liny Chan December 15, 2021 15/12/2021

(ភ្នំពេញ)៖ ROMANSON ជានាឡិកាស្វីស និងល្បីជាងគេនៅប្រទេសកម្ពុជា បាននាំមកនូវកម្មវិធីដ៏អស្ចារ្យសម្រាប់ដំណាច់ឆ្នាំ២០២១នេះ គឺចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ មានការបញ្ចុះតម្លៃ ៣០% និង ៥០% គ្រប់ម៉ូត គ្រប់ម៉ាក ទាំងអស់។ កម្មវិធីនេះធ្វើឡើងនៅគ្រប់សាខារបស់ ROMANSON ដែលជាហាងមានលក់គ្រប់ផលិតផលដូចជា នាឡិកាជាច្រើនម៉ាក, វ៉ែនតា POLICE, Chopard និង ESCADA, ទឹកអប់ម៉ាកល្បីៗ រួមទាំងម៉ាក J.ESTINA ផងដែរ។ តាមការបញ្ជាក់ពីអ្នកគ្រប់គ្រងយីហោ ROMANSON បានឲ្យដឹងថា ការបញ្ចុះតម្លៃដ៏ធំសម្បើមនេះ គឺដើម្បី៖ ១៖ ថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រកន្លងមក ២៖ ដើម្បីឲ្យអតិថិជនទទួលបាននូវគ្រប់ផលិតផលជាមួយតម្លៃដែលមិនគួរឲ្យជឿ ៣៖ ដោយសារមានការសំណូមពរជាច្រើន ឲ្យមានការបញ្ចុះតម្លៃដ៏កក្រើកនាដំណាច់ឆ្នាំ២០២១នេះ សម្រាប់ម៉ាក J.estina គឺជាយីហោលេខ១ នៅប្រទេសកូរ៉េ ជាមួយនឹងផលិតផលជាច្រើនដូចជា៖ គ្រឿងអលង្ការ, គ្រឿងសំអាង, កាបូប, នាឡិកា, វ៉ែនតា និងស្បែកជើង។ […]

ធនាគារ ABA វិនិយោគ 30 លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ

Liny Chan December 15, 2021 15/12/2021

ធនាគារ ABA សូមប្រកាសការវិនិយោគនូវទឹកប្រាក់ 30 លានដុល្លារអាមេរិក លើសញ្ញាបណ្ណសាជីវកម្ម ដើម្បីចូលរួម ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ (ពីមុនត្រូវបានស្គាល់ថាជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី)។ ពិធីចុះហត្ថលេខាលើការវិនិយោគត្រូវបានធ្វើឡើងនៅថ្ងៃទី14 ធ្នូ រវាងធនាគារ ABA និង ក្រុមហ៊ុនអូវើស៊ី ខេមបូឌានអ៊ិនវេសមិន ឯ.ក (OCIC) រួមជាមួយក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ ដោយមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អាកាសយានដ្ឋាននេះ នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ធំដែលនឹងជួយបង្កើនការវិនិយោគរបស់ប្រទេស និងការទាក់ទាញផ្នែកទេសចរណ៍។ លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគនេះ ថា “យើងមានមោទនភាពក្នុងការចូលរួមដល់ការកសាងសមិទ្ធផលដ៏លេចធ្លោមួយនេះរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ។ យើងខ្ញុំនៅធនាគារ ABA ជឿជាក់ថា គម្រោងដ៏ធំនេះ នឹងមិនត្រឹមតែជួយជំរុញដល់វិសាលភាព សេដ្ឋកិច្ចកម្ពុជានៅទូទាំងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដល់កំណើនបន្ថែមទៀតនៃវិស័យទេសចរណ៍ និងវិស័យភ័ស្តុភារកម្មនៃសេដ្ឋកិច្ចកម្ពុជាផងដែរ” ការវិនិយោគនេះ ធ្វើឡើងស្របតាមបេសកកម្មរបស់ ABA ដែលប្រតិបត្តិការក្នុងនាមជាដៃគូជាមួយធុរកិច្ចកម្ពុជានិងប្រជាជនកម្ពុជា។ ធនាគារបាននឹងកំពុងបន្តចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ជាក់ស្ដែងភាគហ៊ុនិក ABA […]

ចុម…មហាប្រូម៉ូសិនឈ្នះរង្វាន់លើកនេះលេងសុទ្ធតែឈ្នះរថយន្តស៊េរីទំនើប 2021 អ៊ីចឹងម៉ង…!

Liny Chan December 12, 2021 12/12/2021

(ភ្នំពេញ) ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១៖ ទែនៗ…ឱកាសឈ្នះរង្វាន់ដ៏ធំអស្ចារ្យបានមកដល់ទៀតហើយ…! រីករាយមហាប្រូម៉ូសិនយក្សចុងឆ្នាំក្នុងឱកាសគ្រីស្ទម៉ាស់ពី សាមសុង…! រង្វាន់លើកនេះកាន់តែធំ…កាន់តែអស្ចារ្យ…និងកាន់តែកក្រើក…! ងាយៗបំផុត…អតិថិជនទាំងអស់គ្រាន់តែជាវស្មាតហ្វូន ឬ ថេប្លេត សាមសុង ម៉ូដែលណាក៏ដោយដែលមានប័ណ្ណធានាត្រឹមត្រូវនៅតាមបណ្តាហាងទំនើប ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការ ទូទាំងប្រទេស ចាប់ពីថ្ងៃទី 12 ធ្នូ ដល់ថ្ងៃទី 26 ធ្នូ ឆ្នាំ 2021 នេះ នោះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះមហារង្វាន់អស្ចារ្យជាច្រើនដូចជា៖ រង្វាន់យក្សរថយន្តស៊េរីទំនើប SsangYon Rexton ស៊េរីឆ្នាំ 2021មួយគ្រឿងដ៏ស្រស់ស្អាត និងម៉ូតូ Yamaha Qbix ស៊េរី 2021 ជាច្រើនរង្វាន់ទៀតផងដែរ …! វ៉ាវ…ពិតជាអស្ចារ្យ…! អស្ចារ្យលើសពីការរំពឹងទុក…! នៅចាំអីទៀត…រង្វាន់ដ៏អស្ចារ្យទាំងនេះកំពុងរង់ចាំលោកអ្នកហើយ…! សំណាងមើលមិនឃើញ…ថាមិនត្រូវអ្នកឈ្នះអាចជាលោកអ្នក…! ថាមិនត្រូវអាចឈ្នះម៉ូតូថ្មី ឬរថយន្តស៊េរីថ្មីឆ្នាំ 2021 នេះជាកាដូឆ្នាំថ្មីផងក៏ថាបាន…! សូមបញ្ជាក់ថាឈ្មោះអតិថិជនមហាសំណាងដែលឈ្នះរង្វាន់ទាំងអស់នឹងត្រូវធ្វើការប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ដែលនឹងធ្វើការផ្សាយបន្តផ្ទាល់នៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2021វេលាម៉ោង […]

ចេញលក់នៅខ្មែរហើយ! ម៉ូតូអូតូ GPX Drone 4V ជាសេរីភាពនៃការធ្វើដំណើរ

Liny Chan December 11, 2021 11/12/2021

ថ្មីៗនេះ នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនម៉ូតូ GPX CAMBODIA បានបង្ហាញនៅម៉ូតូសេរីថ្មី GPX DRONE 4 VALVES ឆ្នាំ 2022 ប្រភេទម៉ូតូអូតូ (Scooter) ហើយម៉ូឌែលនេះរឹតតែសក្តិសមបំផុតសម្រាប់អ្នកធ្វើការ ឬ អ្នកនិយមប្រើប្រាស់ម៉ូតូបែបលក្ខណៈគ្រួសារផងដែរ។ DRONE 4V គឺជាម៉ូឌែលម៉ូតូសមាជិកគ្រួសារថ្មីរបស់ ក្រុមហ៊ុនម៉ូតូ GPX ដែលកំពុងពេញនិយមនៅក្នុងប្រទេសថៃតែម្តង។ ម៉ូតូ DRONE 4V នេះកើតចេញពីការសហការរបស់ក្រុមហ៊ុន GPX និង SYM ដើម្បីធ្វើឲ្យម៉ូឌែលមួយនេះទទួលបាននៅភាពល្អឥតខ្ចោះ និងម៉ាស៊ីនម៉ូតូដំណើរការល្អបំផុត។ ម៉ូឌែលនេះ ម៉ាស៊ីនកម្លាំង 150cc ប្រើប្រាស់ប្រព័ន្ធប៊ិចដែលសន្សំសំចៃសាំងជាងម៉ូតូផ្សេងទៀតបានរហូតដល់ 16% ហើយម៉ាស៊ីន Upgrade ទៅជាស៊ូប៉ាប់ចំនួន 4 ធ្វើឲ្យម៉ាស៊ីនមានកម្លាំងសន្ទុះកាន់តែខ្លាំង និងបើកបរទៅមុខកាន់តែរលូនឡើង។ DRONE 4V មាននៅប្រព័ន្ធសុវត្ថិភាព Smart Key បង្កប់កូនសោរសុវត្ថិភាពដែលអាចប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ ហើយងាយស្រួលក្នុងការបញ្ឆេះ ឬ ពន្លត់ម៉ាស៊ីនម៉ូតូ។ ម៉ូឌែលនេះប្រើប្រាស់អំពូល FULL LED ទាំងចង្កៀងមុខ […]

ដឹងអត់ លេខកូដ ៩ខ្ទង់ក្នុងសំបកទឹកដោះគោ My Boy ជារង្វាន់?

Liny Chan December 9, 2021 09/12/2021

ក្រុមហ៊ុនទឹកដោះគោ My Boy និងធនាគារវីង បានរួមគ្នាផ្តល់រង្វាន់ធំឆ្នាំទីពីរដល់អតិថិជន My Boy។ សម្រាប់ឆ្នាំនេះគឺកាន់តែពិសេសជាងឆ្នាំមុនដែលអតិថិជននឹងមានឱកាសឈ្នះរង្វាន់ពីទឹកដោះគោ My Boy រហូតដល់ទៅ៨០០ លានរៀល។តើធ្វើដូចម្តេចដើម្បីទទួលបានរង្វាន់ទាំងនោះ? លោកលោកស្រីគ្រាន់តែទិញទឹកដោះគោ My Boy នៅហាងដែលនៅក្បែរខ្លួនអ្នក បន្ទាប់មក បកសំបកកំប៉ុងទឹកដោះគោMy Boy រួចពិនិត្យឃើញលេខកូដ៩ខ្ទង់ នោះបានសេចក្តីថា អ្នកកំពុងឈ្នះទឹកប្រាក់រង្វាន់ពីទឹកដោះគោ My Boy។ លោកអ្នកគ្រាន់តែយកលេខកូដទាំង៩ខ្ទង់នោះទៅវាយបញ្ចូលក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) ក្នុងមុខងារ កូដទៅវីង(Code to Wing) នោះចំនួនទឹកប្រាក់ដែលឈ្នះចំនួនប៉ុន្មានៗ នឹងរត់ចូលគណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។ យោងតាមក្រុមហ៊ុនទឹកដោះគោ My Boy បានឲ្យដឹងថា រង្វាន់ទឹកប្រាក់មានសរុបរហូតដល់ទៅ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ) ហើយរង្វាន់នីមួយៗអាចមានតម្លៃរហូតដល់ទៅ១២លានរៀល (៣០០០ ដុល្លារ)។ ការផ្តល់រង្វាន់ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សម្រាប់អតិថិជន My Boy ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចតំឡើងកម្មវិធីស្មាតហ្វូនវីងបានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅក្នុង App Store […]

មិនធម្មតា! ពិធីមង្គលការប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានសុទ្ធតែថ្នាក់ដឹកនាំកំពូលៗក្នុងជួររដ្ឋាភិបាលចូលរួម

Liny Chan December 6, 2021 06/12/2021

ប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cosmetics បានចូលរោងជ័យហើយ ជាមួយនឹងកូនកំលោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រទេសកម្ពុជា លោក វ៉ន ខួច នៅថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១នេះ។ ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះ រៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតស្រុកបាភ្នំ ខេត្តព្រៃវែង ក្រោមវត្តមានមាតា បិតា ចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹកអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។ ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គលការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញជាច្រើនរូបបានចូលរួម។ ក្នុងនោះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។ តាមប្រភពច្បាស់មួយពីកន្លែងរៀបចំពិធីមង្គលការនៅខេត្តព្រៃវែង បានបង្ហើបឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន […]

អ្នកប្រើទូរស័ព្ទស្មាតហ្វូន សាមសុង ត្រៀម…អាប់ឌេត ឱ្យហើយទៅ…!

Liny Chan November 30, 2021 30/11/2021

(ភ្នំពេញ) ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២១៖ លោកអ្នកដែលជាអតិថិជនរបស់ សាមសុង ទាំងអស់ ទូទាំងពិភពលោកប្រាកដជាបានដឹង និងកំពុងទន្ទឹងរង់ចាំនូវការធ្វើបច្ចុប្បន្នភាព (Update) One UI 4.0 ជំនាន់ថ្មីចុងក្រោយបំផុតដែលមានលក្ខណៈពិសេសប្លែកដែលអាចផ្តល់ឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន សាមសុង កាន់តែទទួលបាននូវអារម្មណ៍ប្លែក រំភើប រីករាយ និងកាន់តែអស្ចារ្យបន្ថែមទៀតទៅលើស្មាតហ្វូនរបស់ពួកគេ។ តើពេលណា ហើយ ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះដែលនឹងអាចធ្វើបច្ចុប្បន្នភាព (Update) បាន? គួរបញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នភាព One UI 4.0 សម្រាប់ស្មាតហ្វូន សាមសុង ទាំងអស់ទូទាំងពិភពលោកគឺនៅចុងឆ្នាំ 2021 និងនៅដើមឆ្នាំ 2022 នេះតែម្តងទៅតាមប្រភេទស្មាតហ្វូន និងតាមប្រទេសនីមួយៗដែលបានកំណត់។ ចង់ដឹងណាស់ថាតើមាន ស្មាតហ្វូន ឬកំពូលស្មាតហ្វូនម៉ូឌែលណាខ្លះដែលអាចអនុញ្ញាតឱ្យធ្វើបច្ចុប្បន្នភាព (Update) ក្នុងការប្រើប្រាស់ UI 4.0 នេះបាន? មានស្មាតហ្វូនច្រើនម៉ូឌែលណាស់ដែលក្រុមហ៊ុន សាមសុង បានកំណត់ និងអនុញ្ញាតឱ្យធ្វើការអាប់ឌេត One UI 4.0 ដូចជា៖ […]

កាន់តែអស្ចារ្យ…! ទិញស្មាតហ្វូន Galaxy A03s ឆ្នាំ2021 ឬ Galaxy ស៊េរី A ម៉ូឌែលណាមួយ…នឹងទទួលបានកាដូថែមជូន អស់ស្ទះពីក្រុមហ៊ុន សាមសុង…!

Liny Chan November 25, 2021 25/11/2021

(ភ្នំពេញ) ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១៖ ឱកាសពិសេសនារដូវកាលហូលីដេ និងកម្មវិធីប្រូម៉ូសិនចុងឆ្នាំដ៏អស្ចារ្យពីក្រុមហ៊ុន សាមសុង ជាមួយការថែមជូនកាដូពិសេស រាល់ការទិញទូរស័ព្ទលំដាប់ថវិកា Galaxy A03s ឬ Galaxy ស៊េរី A 2021ម៉ូឌែលណាមួយក៏ដោយនឹងទទួលបាន ដបទឹករក្សាសីតុណ្ហភាព(TUMBLER) និងដបបាញ់ទឹកអាកុល (Spray Bottle) ដ៏ស្រស់ស្អាតពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង…! គួរបញ្ជាក់ផងដែរថា Galaxy A03s ជាស្មាតហ្វូនស៊េរី A ដែលទើបចេញថ្មីចុងក្រោយគេបំផុតក្នុងឆ្នាំ 2021 ដែលល្បីខ្លាំងកម្លាំងថ្មធំ(ប្រើបានយូរមិនខ្វល់ពីរឿងសាកថ្មញឹក) ជាមួយនឹងមុខងារស្កេនខ្ចៅដៃចំហៀងដើម្បីដោះសោ អេក្រង់ធំច្បាស់ត្រជាក់ភ្នែក ល្បឿនដំណើរការលឿន និងជាពិសេសនោះគឺមានតម្លៃសមរម្យបំផុតត្រឹមតែ $149 តែប៉ុណ្ណោះ ស្ទើរមិនគួរឱ្យជឿ បើធៀបនឹងផលិតផលស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែល…! នៅចាំអីទៀត…! ឱកាសពិសេសបានមកដល់ហើយ…! បានទាំងស្មាតហ្វូនដែលមានគុណភាពល្អ…តម្លៃសមរម្យ…បានទាំងកាដូថែមជូនផងដែរ…! លឿនឡើង…មកមុន…បានមុន…! មកក្រោយ…ប្រយ័ត្នអស់ពីស្តុក…! ដូច្នេះសម្រាប់អតិថិជនដែលចង់បានស្មាតហ្វូនដែល៖ – មានតម្លៃសមរម្យបំផុត – មានរាងស្អាត ទាក់ទាញ ស៊ីវីល័យ ទាន់សម័យ លេចធ្លោ […]