PR

បុគ្គលិក រ៉ូយ៉ាល់ គ្រុប ស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សផ្ទាល់ខ្លួន ដើម្បីជួយដល់ជនភៀសសឹក

Liny Chan December 17, 2025 17/12/2025

ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្តៅបំផុត បុគ្គលិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ស្មើនឹងវិភាគទានរួមសរុបចំនួន ៣សែន ដុល្លារអាមេរិក ដើម្បីផ្តល់នូវជំនួយបន្ទាន់ដល់ក្រុមគ្រួសារជាច្រើនកំពុងរងផលប៉ះពាល់ដែលត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសាររងការវាយប្រហារបន្តបន្ទាប់ពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។ ថវិកាបរិច្ចាគទាំងនេះ នឹងត្រូវប្រគល់ជូន «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ។ ក្រុមការងារនៃមូលនិធិនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីនាំយកជំនួយជាបន្ទាន់ឬទៅដល់ប្រជាជនដែលរងផលប៉ះពាល់ស្ថិតក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កោះកុង និងខេត្តសៀមរាប។ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមហ៊ុន Royal Group Phnom Penh SEZ និងធនាគារ JTrust […]

ព្រឹត្ដិការណ៍ប្រគំតន្រ្តីដ៏កក្រើក Ganzberg Premium IDOL Tour Concert បានមកដល់ទៀតហើយ ២ថ្ងៃជាប់គ្នានៅក្រុងព្រះសីហនុ រៀបចំដោយ GANZBERG និង Galaxy Navatra

Liny Chan December 2, 2025 02/12/2025

សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។  តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នឹងនាំមកនូវអារម្មណ៍សប្បាយរីករាយតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៌ទំនើបទាន់សម័យ។ សម្រាប់កំពូលតារាចម្រៀងល្បីៗដែលនឹងអង្រួញឆាក Ganzberg Premium IDOL Tour Concert  រួមមាន៖ ឧកញ៉ា ខេមរៈ សិរីមន្ត, ខេម , តន់ ចន្ទសីម៉ា, គូម៉ា Tempo, ហ៊ិន លីដា, រាជ […]

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អបអរសាទរភាពជោគជ័យនៃព្រឹត្តិការណ៍តន្ត្រី «Rise for Khmer» និងបន្តប្តេជ្ញាលើកស្ទួយវប្បធម៌ សាមគ្គីភាព និងការអភិវឌ្ឍជាតិ

Liny Chan December 2, 2025 02/12/2025

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace” ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។  ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានបង្កើតឡើងលើសពីអាជីវកម្ម។ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាស្ថាប័នខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ និងដើម្បីកម្ពុជា ដោយប្រកាន់ភ្ជាប់នូវការជឿជាក់យ៉ាងមុតមាំថា វឌ្ឍនភាពរបស់ប្រទេសជាតិត្រូវតែរីកចម្រើនរួមគ្នា ប្រកបដោយអត្ថន័យ និងចីរភាព។  ការប្រគុំតន្រ្តី “Rise for Khmer, Stand […]

អ្នកប្រយុទ្ធ អេ អាំម៉ារីនភូថង ដាក់ខ្សែក្រវ៉ាត់ GANZBERG របស់ខ្លួន ត្រៀមជួបសងសឹកជាមួយកីឡាករអង់គ្លេស អាប់ដូរ៉ាម៉ាន នៅថ្ងៃបុណ្យសមុទ្រដ៏ធំក្នុងខេត្តកោះកុងចុងខែនេះ… GANZBERG លើស្ទួយគុនខ្មែរ ឡើងដល់កម្រិតពិភពលោក!

Liny Chan November 28, 2025 28/11/2025

ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert ។ មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរនេះ មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង នឹងលេចឡើងជាថ្មីម្ដងទៀតដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។  ជាមួយគ្នានេះដែរមហាព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បងប្អូននឹងបានជួបជាមួយកំពូល Idol ក្នុងដួងចិត្ត ព្រមទាំងការប្រកួតប្រដាល់គុនខ្មែរដ៏ជក់ចិត្ត ប្រមូលផ្ដុំសុទ្ធតែកំពូលអ្នកប្រយុទ្ធទាំងជាតិនិងអន្តរជាតិ ។  ជើងខ្លាំងគុនខ្មែរ ប៉ះជើងខ្លាំង ដឹងតែកក្រើកសង្វៀន GANZBERG ហើយ ម៉ឺន មេឃា អេ អាំម៉ារីនភូថង ផានិត គុនខ្មែរ សេងទ្រី គុនខ្មែរ […]

ធនាគារ វីង និងក្រុមចម្រៀង La Cima Cartel ប្រកាសយុទ្ធនាការថ្មី “ពុះពារ” ដើម្បីបំផុសគំនិតយុវជនខ្មែរជំនាន់ថ្មី

Liny Chan November 22, 2025 22/11/2025

ធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការនូវយុទ្ធនាការម៉ាកយីហោដ៏សំខាន់មួយមានឈ្មោះថា “ពុះពារ” ដែលបង្កើតឡើងតាមរយៈការចាប់ដៃសហការជាមួយក្រុមតារាចម្រៀង La Cima Cartel។ យុទ្ធនាការនេះប្រព្រឹត្តិទៅក្រោមចំណងជើង “អនាគតមានសម្រាប់អ្នកហ៊ានពុះពារ” ដែលបង្កប់នូវខ្លឹមសារពោរពេញដោយអត្ថន័យ ហើយក៏ជាយុទ្ធនាការដ៏សំខាន់មួយសម្រាប់ធនាគារ វីង ដ្បិតថានេះជាគំនិតផ្តួចផ្តើមម៉ាកយីហោប្រចាំឆ្នាំដំបូងដែលផ្សាភ្ជាប់ជាមួយវិស័យតន្រ្តី ហើយក៏ជាកិច្ចសហការលើកដំបូងបង្អស់ជាមួយក្រុមតារាចម្រៀងទូតសុឆ្ទនៈរបស់ខ្លួនផងដែរ។ យុទ្ធនាការ “ពុះពារ” ឆ្លុះបញ្ចាំងពីបេសកកម្មថ្មីរបស់ធនាគារ វីង ដែលឈានទៅមុខលើសពីការបម្រើសេវាកម្មធនាគារ ពោលគឺយុទ្ធនាការនេះនឹងផ្តល់នូវកម្លាំងចិត្ត បំផុសគំនិត ក៏ដូចជាភ្ជាប់ទំនាក់ទំនងជាមួយយុវជនកម្ពុជា តាមរយៈការច្នៃប្រឌិត វប្បធម៌ និងការបង្កើននូវភាពជឿជាក់ឱ្យកាន់តែរឹងមាំក្នុងចំណោមយុវជនខ្មែរ។ កិច្ចសហការជាមួយក្រុមតារាចម្រៀង La Cima Cartel ត្រូវបានប្រកាសជាសាធារណៈកាលពីប៉ុន្មានខែមុននេះ នៅក្នុងព្រឹត្តិការណ៍ជួបជុំដ៏ពិសេសមួយ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដែលក្រុមចម្រៀងវ័យក្មេងដ៏មានប្រជាប្រិយភាពនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ និងជាសម្លេងតំណាងឱ្យធនាគារ វីង ក្នុងយុគសម័យថ្មី។ ហើយឥឡូវ ភាពជាដៃគូនេះបានចេញជារូបរាងតាមរយៈយុទ្ធនាការ “ពុះពារ” ដែលជាការសាទរ ក៏ដូចជាការលើកតម្កើងនូវមហិច្ឆតា ការតស៊ូដ៏មោះមុត និងស្មារតីរបស់យុវជនខ្មែរជំនាន់ថ្មី។ ក្នុងអំឡុងពេលបើកប្រកាសយុទ្ធនាការនេះជាផ្លូវការ កញ្ញា គិត វីននី នាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានចែករំលែកសារដ៏កក់ក្តៅអំពីគោលបំណងនៅពីក្រោយគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។ កញ្ញា គិត […]

ធនាគារ វីង បើកសាខាថ្មីដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅខេត្តរតនគិរី

Liny Chan November 18, 2025 18/11/2025

ធនាគារ វីង  សាខាខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់ ៦% ក្នុងមួយឆ្នាំ។ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។ ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ បន្ថែមពីនេះទៀតក៏មានការចូលរួមជាអធិបតីភាពនៃអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប , លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងភ្ញៀវកិត្តិយស និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង […]

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

Liny Chan November 13, 2025 13/11/2025

ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាបង្កើនឱកាសការងារដល់ប្រជាជនខ្មែរទូទាំងប្រទេស។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅអគារ ធនាគារ វីង ថៅវើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភាពជាដៃគូនេះ គឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយពង្រឹងសមត្ថភាពកម្លាំងពលកម្មកម្ពុជា និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធរវាងគោលនយោបាយរដ្ឋាភិបាល និងគំនិតច្នៃប្រឌិតថ្មីៗរបស់វិស័យឯកជន។ ឯកឧត្តម ហេង សួរ បានសង្កត់ធ្ងន់ពីសារៈសំខាន់រយៈពេលវែងនៃកិច្ចសហការនេះថា៖ “ភាពជាដៃគូនេះគូសបញ្ជាក់យ៉ាងច្បាស់ថា វិស័យឯកជនអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងកម្លាំងពលកម្មដែលមានសមត្ថភាព និងអាចសម្របខ្លួនបានទៅតាមតម្រូវការការងារជាក់ស្តែង។ តាមរយៈការធ្វើការរួមគ្នានេះ យើងមិនត្រឹមតែអភិវឌ្ឍកម្លាំងពលកម្មដើម្បីឆ្លើយតបនឹងតម្រូវការនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏ជាការកសាងគ្រឹះសម្រាប់អនាគតដ៏រីកចម្រើនរបស់កម្ពុជាផងដែរ។” ភាពជាដៃគូនេះកើតឡើងចំពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់មួយ។ ដ្បិតថាកំណើនសេដ្ឋកិច្ចនៅតែមានស្ថិរភាព ប្រទេសកម្ពុជាក៏កំពុងប្រឈមមុខនឹងសម្ពាធកើនឡើងពីការរំខាននៃពាណិជ្ជកម្មក្នុងតំបន់ បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះជាមួយប្រទេសថៃ ដោយបានបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងប្រទេស ហើយខ្សែសង្វាក់ផ្គត់ផ្គង់មានការរអាក់រអួល។ ទន្ទឹមនឹងនេះ ការប្រកួតប្រជែងជាសកល […]

គ្រាន់តែលឺដំណឹងបានចំណងដៃច្រើនៗពី GANZBERG គូស្នេហ៍នាំគ្នាកក់យកវឺតៗ រាប់រយគូភ្លាមៗតែម្ដង

Liny Chan November 8, 2025 08/11/2025

ពិតជាមិនធម្មតាមែន ក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតកម្មពិធីថ្មីបន្ថែមទៀត ហើយដើម្បីលើកទឹកចិត្តដល់គូស្វាមី ភរិយាថ្មី ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ ហើយបានកក់យកស្រាបៀរ GANZBERG សម្រាប់ចូលក្នុងកម្មពិធីមង្គលការដើម្បីទទួលភ្ញៀវ និងទទួលបានចំណងដ៏ពិសេសអស្ចារ្យ ចំនួន ១៦៨ ដុល្លារ ជូនគូស្នេហ៍ភ្លាមៗ សម្រាប់ ២,០០០ គូដំបូងគេ។ អីឡូវនេះមានការកក់ស្រាបៀរ GANZBERG ពីគូស្វាមី ភរិយាថ្មីជាច្រើនគូមកហើយ ដោយពួកគាត់គិតអំពី គុណភាពល្អជាងគេ រសជាតិឆ្ងាញ់ជាងគេ និងទទួលបានចំណងដៃច្រើនៗជាងគេ។ ក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែយកចិត្តទុកដាក់ទៅលើអតិថិជនជានិច្ច ដើម្បីផ្ដល់ជាការតបស្នងដល់អតិថិជនទាំងអស់ ដែលបន្តគាំទ្រស្រាបៀរ GANZBERG ជាច្រើនកន្លងមកនេះ។ GANZBERG អាពាហ៍ពិពាហ៍អស្ចារ្យ ១៦៨ ដុល្លារ ជូនគូស្នេហ៍ ១០០គូGANZBERG រៀបការចំណេញលុយ បានចំណងដៃច្រើនៗសូមពិសាដោយការទទួលខុសត្រូវ!

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

Liny Chan November 7, 2025 07/11/2025

កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។ Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មីដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ 11.11 Shopping Festival ដែលត្រូវបានបង្កើតឡើងដោយ Alibaba Group នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ 2009។ ឆ្នាំនេះ 11.11 Shopping Festival នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី 14 ខែវិច្ឆិកា […]

GANZBERG Festival បង្កើត​ប្រវត្តិសាស្ត្រ​ថ្មីនៅលើទឹកដីខេត្តសៀមរាប! ផ្ទាំងទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរដ៏​អស្ចារ្យ នៅខេត្តសៀមរាបទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិមកទស្សនារាប់មុឺននាក់មកចូលរួមទស្សនា

Naren November 6, 2025 06/11/2025

( សៀមរាប ) ៖ ខេត្តសៀមរាបជាខេត្តមួយដែលទាក់ទាញ ភ្លៀវជាតិនិងអន្តជាតិជិត ២០ម៉ឺននាក់ មកលេងកម្សាន្តយ៉ាងច្រើនកុះករ​និងគគ្រឹកគគ្រេងនៃកំឡុងពិធីបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នៅខេត្តសៀមរាប ។​ ដោយពេលថ្ងៃ នាតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋ ជាច្រើន កុះករ បាន មក ជួបជុំ គ្នា ដើម្បី ទស្សនា ការប្រណាំងទូកង ដ៏ ជក់ ចិត្ត របស់ ក្រុម ចំណុះ ទូកដែល តំណាង ឲ្យ សាមគ្គីភាព និង កម្លាំង ។​ ពេលរាត្រី ទស្សនាការ ការសម្ដែងសិល្បៈចម្រុះជាច្រើន ដូចជា ចាប៉ីដងវែងឆ្លងឆ្លើយ ល្បុក្កតោ និង ល្ខោនបាសាក់ សុទ្ធតែ​​​ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ​។ ហើយមហាព្រឹត្តិការណ៍ការសម្ដែងសិល្បៈចម្រុះជាច្រើននេះកើតឡើងបានដោយសារ ការ​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន GANZBERG ។ អ្វីដែលកាន់តែ​ពិសេស! GANZBERGមិនត្រឹមតែបង្កើតព្រឹត្តការណ៍សម្រាប់បងប្អូនទស្សនាសើចក្អាកក្អាយប៉ុណ្ណោះទេ ថែមទាំងមានចែក​​ […]