កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង បានបិទបញ្ចប់រដូវកាលទី២ដោយបាន រៀបចំកម្មវិធីប្រគល់ មាសទម្ងន់កន្លះគីឡូជូនអ្នកឈ្នះដំបូងគេ។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង ដែលបានចាប់ផ្តើមនៅដើមឆ្នាំនេះ បានបិទបញ្ចប់រដូវកាលទី២ហើយ ដោយមានការរៀបចំកម្មវិធីប្រគល់រង្វាន់ទៅដល់អ្នកឈ្នះយ៉ាងអធិកអធមនៅឯអគារធនាគារ វីង ថៅវើ។ អ្នកឈ្នះដុំមាសនេះគឺលោក Mark Chen ដែលជាជនជាតិហូឡង់បានក្លាយជាអតិថិជនដំបូងគេប្រមូលបាន ១៥.០០០ វីងភ័ញតាមរយៈអេប Wing Bank ហើយ ទទួល បាន ដុំមាស ទម្ងន់កន្លះគីឡូ។ កម្មវិធីប្រកួតយកដុំមាសត្រូវបានបង្កើតឡើង ដើម្បីជាការលើកទឹកចិត្តក្នុងការប្រើប្រាស់អេប Wing Bank ក៏ដូចជាទទួលបាននូវតម្លៃបន្ថែមពី វីងភ័ញ។ អតិថិជនអាចប្រមូលវីងភ័ញពី ការទូទាត់ KHQR របស់ធនាគារ វីង កុម្ម៉ង់អាហារ ឬទំនិញនៅលើអេប Wingmall ប្រើប្រាស់ អេប Wing Bank ដើម្បីទូទាត់សេវាផ្សេងៗ ហើយក៏អាចឈ្នះរង្វាន់ជាច្រើនពីកម្មវិធី បើកហិបឈ្នះរង្វាន់ផងដែរ។ វីងភ័ញ អាចប្រើប្រាស់ដើម្បីប្តូរយកផលិតផលជាង ១០០.០០០ មុខ នៅលើអេប Wingmall ដែលមានទំនិញ និងផលិតផលជាច្រើនប្រភេទរួមមាន៖ គ្រឿងអេឡិចត្រូនិច, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, ភេសជ្ជៈ, […]