PR

ហុងដា ឌ្រីមស៊េរីថ្មី បង្ហាញវត្តមានស្របពេលបុណ្យភ្ជុំបិណ្ឌ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង

Naren September 14, 2024 14/09/2024

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន ហុងដា អិន ស៊ី អិច បានរៀបចំមហាព្រឹត្តិការណ៍សម្ពោធជាផ្លូវការនូវម៉ូតូ ហុងដា Dream ស៊េរីថ្មីរបស់ខ្លួនដែលពោរពេញដោយភាពប្រណិតឥតខ្ចោះ ។ គួរបញ្ជាក់ឲ្យឃើញថា Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញនូវវត្តមាន Honda DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “EMPOWER TOMORROW” ដែលបានបង្ហាញពីការរួមបញ្ចូលនៃភាពប្រណីតឥតខ្ចោះ និង ភាពអង់អាចមោះមុត នឹងនាំយើងឆ្ពោះទៅមុខជានិច្ច បង្កើតនូវស្នាដៃថ្មីប្រកបដោយគុណតម្លៃជាទីមោទនៈ។ យើងឃើញថា Honda DREAM ស៊េរីថ្មី នៅតែរក្សាភាពប្រណីតតាមរយៈការរចនានូវតែមថ្មីដែលរួមបញ្ចូលគ្នាដោយធាតុផ្សំដ៏មានតម្លៃ មាស ផ្លាទីនឹម និងចំណិតពេជ្របែប ៣ជ្រុង ។ លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream តែងតែទទួលបានចំណាត់ថ្នាក់លេខ១ […]

GANZBERG បង្កើតប្រវត្តិសាស្ត្រថ្មីនាំគុនខ្មែរផ្សព្វផ្សាយគុនខ្មែរនៅទឹកដីប្រទេសកូរ៉េ

Liny Chan September 14, 2024 14/09/2024

GANZBERG លើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក! ស្ថានីយទូរទស្សន៍ TOWN FULL HDTV សហការជាមួយក្រុមហ៊ុន GANZBERG នឹងចាប់ដៃគ្នាបង្កើតប្រវត្តិសាស្ត្រជួយកីឡាករគុនខ្មែរ ហោះទៅប្រទេសកូរ៉េជាលើកដំបូង ដើម្បីផ្សព្វផ្សាយគុនខ្មែរ ក្នុងមហាព្រឹត្តិការណ៍ GANZBERG KUN KHMER To The World Class។ កីឡាករគុនខ្មែរដែលទៅប្រកួតមានដូចជាបេក្ខភាពម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ GANZBERG IPCC KUN KHMER រួមមាន៖ គូមិត្តភាពអន្តរជាតិគុនខ្មែរ (KUN KHMER RULES) ធឿន ធារ៉ា (THOEUN THEARA) Vs  វីសតូស តីហ្ស៊ីរ៉ា (VICTOR TEIXEIRA)ម៉ឺន មេឃា (MEUN MEKKHEA) Vs គីម យ៉ុង ស៊ូ (KIM BYUNG SOO)អេ អាំម៉ារីនភូថង (EH AMRARINPHOUTHONG) Vs ជើរ៉ូម ស៊ីមបាហាន់ […]

តស់ធីមពួកម៉ាកល្អ ត្រៀមៗ ឆាប់ៗនេះ! មហាព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» បានត្រឡប់មកវិញហើយ

Liny Chan September 13, 2024 13/09/2024

មហាព្រឹត្តិការណ៍ប្រកួតប្រជែងដ៏ធំអស្ចារ្យ ជាកម្មវិធីថ្មី ប្លែកចម្លែកអារម្មណ៍បានត្រឡប់មកវិញហើយ ជាការប្រកួតប្រជែងរវាងក្រុមពួកម៉ាកល្អ និងក្រុមពួកម៉ាកល្អ តោះធីមពួកម៉ាកល្អ! នាំពួកម៉ាកដែលយល់ចិត្ត! នាំពួកម៉ាកដែលគុណភាព ទៅចូលរួមប្រកួតក្នុងកម្មវិធី GANZBERG ពួកម៉ាកល្អ អូសឡាន ឈ្នះឡាន រដូវកាលទី២ ទាំងអស់គ្នា។ នេះជាមហាព្រឹត្តិការណ៍ប្រកួតប្រជែងជាក្រុម ប្រើចិត្ត ប្រើកាយ ប្រាជ្ញាស្មារតី ជាមួយពួកម៉ាកល្អរបស់អ្នក អូសយកឡានថ្មីខ្លាញ់គោ រដូវកាលទី២ !!!ក្លាយជាម្ចាស់រថយន្តខ្លាញ់គោ ងាយៗ ស្រួលៗ ផុយៗ។ GANZBERG ពួកម៉ាល្អ ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានរង្វាន់រថយន្តថ្មីទំនើប ខ្លាញ់គោ Ford Ranger 2024 ១គ្រឿង ក្រុមចំណាត់ថ្នាក់លេខ២ ឈ្នះរង្វាន់ម៉ូតូ Yamaha Fz ៣ គ្រឿង ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានរង្វាន់ ៣០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានរង្វាន់ ៩០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៥ ទទួលបានរង្វាន់ ៣០០ ដុល្លារ ចំពោះដែលក្រុមដែលមិនជាប់ចំណាត់ថ្នាក់ដែលបានចុះឈ្មោះចូលរួមប្រកួត និងទទួលបានរង្វាន់ជាស្រាបៀរ GANZBERG ជាច្រើនផងដែរ។ […]

តស់ណាត់គ្នាមើលកុន! រឿងប្រវត្ដិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុលពត” កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្តនៅទូទាំងរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ

Liny Chan August 30, 2024 30/08/2024

ធនាគារ វីង មានមោទនភាពដែលមានបានចូលរួមគាំទ្រក្នុងគម្រោងផលិតខ្សែភាពយន្តបែបប្រវត្តិសាស្រ្ត “ការណាត់ជួបជាមួយ ប៉ុល ពត”។ នៅក្នុងស្នាដៃផលិតខ្សែភាពយន្តថ្មី “ការណាត់ជួបជាមួយ ប៉ុលពត” របស់ លោក ប៉ាន់ រិទ្ធី ដែលជាអ្នកដឹកនាំរឿងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ បាននាំអារម្មណ៍ទស្សនិកជន ទៅកាន់ ទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា។ អ្នកកាសែត បារាំងចំនួន ៣រូបរួមមាន៖ លោកស្រី Elise Delbo (សម្តែងដោយលោកស្រី Irene Jacob), លោក Alain Cariou (សម្តែងដោយលោក Gregoire Colin), និងអ្នកកាសែតផ្នែកថតរូបគឺលោក Paul Thomas (សម្តែងដោយលោក Cyril Guei) បានធ្វើដំណើរមកកាន់ ប្រទេស កម្ពុជាដែលជាដំណើរទស្សនៈកិច្ច មួយមិនមានអ្នកណាផ្សេងធ្វើបាននោះឡើយ។  ដោយទទួលបានការអញ្ជើញពី ក្រុមខ្មែរក្រហមដើម្បីធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំរបស់ពួកគេគឺលោក ប៉ុល ពត នៅក្នុងប្រទេស កម្ពុជា នាឆ្នាំ១៩៧៨ អ្នកកាសែតទាំងបីរូបបាន ជាប់ផុងខ្លួន នៅក្នុងសំណាញ់ នៃការបោកបញ្ឆោត និងគ្រោះថ្នាក់ជាច្រើន ។ លោក ម៉ានូ […]

ធនាគារ វីង ប្រារព្ធខួបលើកទី ១៦ ជាមួយនឹងយុទ្ធនាការជំរុញការបរិច្ចាគឈា-ម

Liny Chan August 29, 2024 29/08/2024

បុគ្គលិកធនាគារ វីង រួមគ្នាបរិច្ចាគឈាមដើម្បីជួយដល់អ្នកដែលមានតម្រូវការ។ ធនាគារ វីង (ខេមបូឌា) ម.ក បានរៀបចំពិធីប្រារព្ធខួបលើកទី១៦ របស់ខ្លួនតាមរយៈការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “បរិច្ចាគឈាម ចែករំលែកក្តីសង្ឃឹម”។ ក្នុងកាយវិការបង្ហាញពីសមានចិត្តចំពោះសហគមន៍នេះ បុគ្គលិកធនាគារ វីង ជាច្រើនបានរួមគ្នា ដោះស្រាយបញ្ហាកង្វះខាតឈាម តាមរយៈការចូលរួមព្រឹតិ្តការណ៍បរិច្ចាគឈាមដែលត្រូវបានរៀបចំធ្វើឡើងនៅអគារ ធនាគារ វីងថៅវើ។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃសកម្មភាពសប្បុរសធម៌នេះ ដោយបានលើកឡើងថា ការបរិច្ចាគឈាមត្បិតថា ជារឿងសាមញ្ញមួយ តែជាមធ្យោបាយដ៏មានប្រសិទ្ធភាពដែលបុគ្គលម្នាក់ៗអាចចូលរួមជួយទៅដល់សហគមន៍របស់ពួកគេក្នុងគ្រាមានអាសន្ន។ លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “គ្រប់ដំណក់ឈាម គឺជាពន្លឺនៃក្តីសង្ឃឹមសម្រាប់ជីវិត។” មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានគូសបញ្ជាក់ពីតម្រូវការ ចាំបាច់អំពីការបរិច្ចាគឈាម ដោយអះអាងថាមន្ទីរពេទ្យត្រូវការឈាមមួយប្លោកនៅរៀងរាល់ ៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ គ្រាន់តែ នៅក្នុងរាជធានីភ្នំពេញ តម្រូវការឈាមប្រចាំថ្ងៃគឺចន្លោះពី ៣០០ ទៅ ៣៥០ប្លោក ខណៈដែលតម្រូវការឈាម នៅទូទាំងប្រទេស គឺត្រូវការប្រមាណ ១៤ម៉ឺនប្លោកក្នុងមួយឆ្នាំ។  បច្ចុប្បន្នមជ្ឈមណ្ឌលជាតិផ្តល់ឈាម គឺមានលទ្ធភាពផ្គត់ផ្គង់ប្រមាណ ៧៥% […]

ធនាគារ វីង និង JETOUR Cambodia សហការផ្តល់កម្ចី ១០០% ទិញរថយន្តស៊េរីទំនើប

Liny Chan August 23, 2024 23/08/2024

ឥឡូវនេះអតិថិជន អាចទិញរថយន្តក្នុងក្តីស្រមៃដ៏ទំនើបម៉ាក JETOUR ដោយទទួលបានទំហំកម្ចីដល់ទៅ ១០០% នៃតម្លៃរថយន្ត ពីធនាគារ វីង និងការសងត្រលប់រយៈពេលវែង។ ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលជាក្រុមហ៊ុនមេរបស់ JETOUR Cambodia បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីផ្តល់ជម្រើសនៃដំណោះស្រាយហិរញ្ញវត្ថុដ៏មានភាពទាក់ទាញ ដែលអតិថិជនអាចក្លាយជាម្ចាស់រថយន្ត JETOUR ស៊េរីទំនើបគ្រប់ម៉ូឌែលជាមួយកម្ចីពីធនាគារ វីង រហូតដល់ទៅ ១០០% នៃតម្លៃរថយន្ត។កិច្ចសហការនេះត្រូវបានរៀបចំធ្វើឡើងដែលមានការអញ្ជើញចូលរួមជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងអ្នកឧកញ៉ា ជាម ឃុនណាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ព្រមទាំងមានការចូលរួមពីគណៈគ្រប់គ្រងនៃស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ […]

ធនាគារ វីង និង និយ័តករមូលបត្រកម្ពុជាសហការផ្តល់សេវាទូទាត់អេឡិចត្រូនិចដល់វិនិយោគិនក្នុងទីផ្សារមូលបត្រ

Liny Chan August 22, 2024 22/08/2024

ធនាគារ វីងទទួលបានការអនុញ្ញាតក្នុងការប្រមូលថ្លៃសេវា សម្រាប់និយ័តករមូលបត្រកម្ពុជា ដែលបង្កើននូវជម្រើសទូទាត់កាន់តែប្រសើរថែមទៀតក្នុងការបង់ថ្លៃសេវាស្នើសុំ និងការបន្តសុពលភាព លេខអត្តសញ្ញាណវិនិយោគិន។ និយ័តករមូលបត្រកម្ពុជា និងធនាគារ វីង (ខេមបូឌា) ម.ក បានប្រកាសកិច្ចសហការ ដើម្បីជួយសម្រួលទៅដល់វិនិយោគិន ក្នុងការដាក់ស្នើ ក៏ដូច ជាបន្តសុពលភាពលេខអត្តសញ្ញាណ ដោយផ្តល់ជូននូវការប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដ៏រលូនតាមរយៈធនាគារ វីង។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ត្រូវបានរៀបចំធ្វើឡើងក្រោមវត្តមានឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា និងលោក Han Peng Kwang អគ្គនាយកធនាគារ វីង។ កិច្ចសហការនេះបង្ហាញពីការបោះជំហាន ដ៏សំខាន់មួយទៀត សំដៅជំរុញសក្តានុពលទីផ្សាមូលបត្រឱ្យកាន់តែរីកចម្រើន។ ឯកឧត្តម ស៊ូ សុជាតិ បានថ្លែងថា៖ “កិច្ចសហប្រតិបត្តិការរបស់យើងជាមួយធនាគារ វីង គឺជាការវិវឌ្ឍឆ្ពោះទៅមុខដ៏សំខាន់មួយ សំដៅបង្កលក្ខណៈកាន់តែងាយស្រួល និងប្រសិទ្ធភាពសម្រាប់ទីផ្សារមូលបត្រកម្ពុជា។” ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា៖ “តាមរយៈការចាប់យកនូវដំណោះស្រាយឌីជីថល យើងអាចប្រាកដថាវិនិយោគិនរបស់យើងចូលរួមក្នុងទីផ្សារកាន់តែងាយស្រួល និងប្រកបដោយទំនុកចិត្តខ្ពស់បំផុត។” តាមរយៈកិច្ចសហការដ៏សំខាន់នេះ ធនាគារ វីង ទទួលបានការអនុញ្ញាតជាផ្លូវការ ដើម្បីប្រមូលថ្លៃសេវាជូននិយ័តករមូលបត្រកម្ពុជា ក៏ដូចជាផ្តល់នូវជម្រើសងាយស្រួលបន្ថែមទៀតដល់វិនិយោគិនក្នុងការទូទាត់ប្រាក់សម្រាប់ការបង់ថ្លៃសេវាស្នើសុំ […]

ត្រៀមខ្លួនហើយឬនៅហ្វេនៗសំណព្វចិត្តទាំងអស់? កុំភ្លេចត្រៀមខ្លួនសម្រាប់ ព្រឹត្តិការណ៍ ប្រគំតន្ត្រី លំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 2 !!

Liny Chan August 22, 2024 22/08/2024

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ 2024 នេះ នឹងនាំវត្តមានរបស់ លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏ល្បីរន្ទឺពាសពេញពិភពលោក នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ2024 ដ៏ខ្លីខាងមុខនេះ អមជាមួយវត្តមានកំពូលតារាចម្រៀងក្នុងស្រុកជាច្រើនរូប ទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។  នេះ គឺជាលើកទី01 ហើយ ដែលកំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY មានវត្តមានក្នុងការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្ស នៅលើឆាក GANZBERG ។ លោក PSY ដែលមានឈ្មោះ ពិតថា Park Jae-sang បានក្លាយជាតារាអន្តរជាតិដែល មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក ជាមួយនឹងបទចម្រៀងដែលមានចង្វាក់ ទាក់ទាញប្លែកខុសពីគេ។ ហើយអ្វីដែលធ្វើឱ្យពិភពលោកស្គាល់លោក PSY កាន់តែច្បាស់ ក្នុងពេលដ៏ខ្លីនោះ គឺតាមរយៈបទចម្រៀងដ៏ល្បីល្បាញ Gangnam Style […]

ធនាគារ វីង ដាក់ឱ្យដំណើរការ វីសាអ៉ីនហ្វីនីតក្រេឌីតកាត ដ៏ប្រណិតបំផុតដំបូងគេនៅកម្ពុជា

Naren August 18, 2024 18/08/2024

វីសាអ៉ីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ដែលតំណាងឱ្យនិមិត្តសញ្ញានៃភាពរុងរឿង ផ្តល់ជូនអតិថិជននូវការប្រើប្រាស់ឥណទានជាសាច់ប្រាក់រហូតដល់ទៅ៥០%នៃឥណទានសរុប កញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ១លានដុល្លារអាមេរិក និងឯកសិទ្ធិពិសេសជាច្រើនទៀតដើម្បីទទួលបានបទពិសោធន៍លំដាប់ពិភពលោកដែលមិនអាចប្រៀបផ្ទឹមបាន។ ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារឌីជីថលរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល បានដាក់ឱ្យដំណើរការ វីងវីសាអ៉ីនហ្វីនីតក្រេឌីតកាត តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនម្ចាស់កាតនូវបទពិសោធន៍កម្រិតពិភពលោក។ ពិធីដ៏អធិកអធមនេះត្រូវបានរៀបចំឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងភ្ញៀវកិត្តិយស និងឥស្សរជនជាច្រើនរូបទៀត។ លោក ហាន ប៉េងក្វាង អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “វីសាអ៉ីនហ្វីនីតក្រេឌីតកាត របស់ធនាគារយើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវការប្រើប្រាស់ឥណទានដែលគ្មានគូប្រៀប អាចធ្វើប្រតិបត្តិការតាមអនឡាញ និងទីតាំងហាងដោយផ្ទាល់យ៉ាងរលូន ក៏ដូចជាអត្ថប្រយោជន៍នៃការធ្វើដំណើរដែលសក្តិសមឥតខ្ចោះសម្រាប់បំពេញតម្រូវការជូនអតិថិជនរបស់យើង។” មានត្រឹមតែ វីងវីសាអ៉ីនហ្វីនីតក្រេឌីតកាត នៅក្នុងដៃ ម្ចាស់កាតមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានរហូតដល់១លានដុល្លារអាមេរិក និងទទួលបានការអនុគ្រោះមិនបង់ការប្រាក់រយៈពេល៥៥ថ្ងៃ ដែលជួយឱ្យអតិថិជនអាចធ្វើការគ្រប់គ្រងរំហូរសាច់ប្រាក់របស់ពួកគេបានយ៉ាងងាយស្រួលបន្ថែមទៀត។ អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន វីសា […]

ហ្គេនស៍បឺគ ប្តូរស្តាយល៍ប្រគល់រង្វាន់ឡានជូនអតិថិជនដល់ផ្ទះបែបថ្មី មានអីឡើងផ្អើលពេញភូមិ!

Liny Chan August 16, 2024 16/08/2024

ប៊ិះរត់ចេញពីផ្ទះរបស់ម្ចាស់រង្វាន់អត់រួច …. បន្ទាប់ពីប្តូរស្តាយល៍ថ្មី ប្រគល់រង្វាន់ឡានជូនអតិថិជនដល់ផ្ទះ ….ស្រាប់តែម្ចាស់រង្វាន់ឡាន ត្រៀមបិទរបង ព្រួតគ្នាវាយ សួរចម្លើយបុគ្គលិកក្រុមហ៊ុន ប៉ុន្មាននាក់ ខណៈពេលយករង្វាន់ឡាន ១តឹកទៅ ប្រគល់ជូនគាត់ ក្នុងគោលបំណង សាកចិត្ត អតិថិជនជាអ្នកឈ្នះរង្វាន់ឡានតែប៉ុណ្ណោះ ….។ ត្រៀមបិទរបងហើយ តែត្រូវបានបុគ្គលិកក្រុមហ៊ុនបកស្រាយទាន់ពេល ជុំវិញករណីយកឡានរង្វាន់ ១តឹក ទៅប្រគល់ជូនអ្នកឈ្នះរង្វាន់ ស្ថិតក្នុងស្រុកភ្នំក្រវ៉ាញ ខេត្តពោធ៍សាត់ កាលពីថ្ងៃទី 12 ខែ 08 ឆ្នំា 2024 កន្លងទៅថ្មីៗនេះ ។ គោលបំណងដែលយកឡាន ១តឹកទៅប្រគល់ជូននោះ គឺគ្រាន់តែចង់សាកចិត្តគាត់តែប៉ុណ្ណោះទេ … ព្រោះតែចង់ដឹងនូវអារម្មណ៍ពិតរបស់គាត់ ដែលជាទូទៅរង្វាន់ឡានដែលក្រុមហ៊ុនប្រគល់ជូនអតិថិជនកន្លងមកដែលគាត់បានដឹង គឺថ្មី សេរីទំនើប ខ្លាញ់គោ 100 % មិនមែន ១តឹកបែបនេះទេ …. តែមានអី ប៊ិះរត់អត់ទាន់ តែសំណាងល្អ ឡានដែលត្រូវប្រគល់ គឺបញ្ជូនអោយតាមក្រោយ ….។ គ្រាន់តែនិយាយគ្នា Prank លេងមិនទាន់ចប់ផង ឡានថ្មីស្រឡាង […]