PR

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ និង Marriott International ប្រកាសពីការនាំយកយីហោសណ្ឋាគារ & រេស៊ីដេនលំដាប់ផ្កាយ6 The Ritz-Carlton ចូលមកប្រទេសកម្ពុជា

Liny Chan August 14, 2024 14/08/2024

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ ដែលជាក្រុមហ៊ុនអាជីវកម្មចម្រុះឈានមុខគេនៅកម្ពុជាមានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់ជាមួយ Marriott International ដើម្បីនាំយកម៉ាកយីហោ The Ritz-Carlton មកកាន់រាជធានីភ្នំពេញ។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលម៉ាកយីហោ ប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton ឈានជើងចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ម៉ាកយីហោសណ្ឋាគារ & រេស៊ីដេន The Ritz- Carlton ទាំងពីរនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីលើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះនៅក្នុងប្រទេសកម្ពុជា។ ឧកញ៉ា គិត ស៊ូឡា នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីកិច្ចព្រមព្រៀងថ្មីនេះ។ ឧកញ៉ា គិត ស៊ូឡា បានមានប្រសាសន៍ថា៖ “នេះគឺជាលទ្ឋផលការងារយ៉ាងសកម្មរយៈពេល 6 ខែ ដើម្បីកំណត់ទីតាំងយុទ្ឋសាស្ត្រនៃការអភិវឌ្ឍរបស់យើង។ ការជ្រើសរើសដៃគូជាមួយ The Ritz-Carlton បានឆ្លុះបញ្ចាំងពីមហិច្ឆតាលើឧត្តមភាព និងស្របតាមចក្ខុវិស័យនៃការផ្លាស់ប្តូរតាមរយៈការបង្កើតស្នាដៃថ្មីៗ។ កិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ដំបូងដ៏សំខាន់នៃសករាជថ្មីលើវិស័យបដិសណ្ឋារកិច្ចកម្ពុជា!”។ ស្ថិតនៅចំបេះដូងនៃរាជធានី សណ្ឋាគារ Ritz-Carlton Phnom Penh នឹងផ្តល់នូវទស្សនីយភាពជាមួយទេសភាពនៃអគារដ៍ល្បីក្នុងទីក្រុងភ្នំពេញ រួមមានព្រះបរមរាជវាំង និងទន្លេមេគង្គដ៏ធំ និងមានភាពស្រស់ស្អាត។ ការអភិវឌ្ឍដ៏មានកិត្យានុភាពនេះបានត្រៀមខ្លួនក្លាយជាទីតាំងកំណត់ថ្មីមួយសម្រាប់បដិសណ្ឋារកិច្ចដ៏ប្រណិតនៅកម្ពុជានិងក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ […]

បញ្ចុះតម្លៃ ៥០%ភ្លាមៗ រាល់ការទិញសំបុត្រកុនពីគ្រប់រោងភាពយន្តលេជេនតាមរយៈអេប Wingmall

Liny Chan August 12, 2024 12/08/2024

គ្រាន់ តែកក់សំបុត្រតាមអេប Wingmall ឬបង់ប្រាក់ជាមួយ Wingpoints នៅរោងភាពយន្ត Legend នឹង ទទួល ការបញ្ចុះតម្លៃ 50% ភ្លាមៗ Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែល ជាក្រុមហ៊ុនមេនៃ Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។” ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម Wingmall បានយ៉ាងងាយស្រួល ហើយអាចជ្រើសរើសកៅអីអង្គុយដែលពេញចិត្តទុកមុន ដោយមិនចាំបាច់ប្រញាប់ទៅទិញសំបុត្រនៅរោងភាពយន្តដោយផ្ទាល់ ឬខកខាន ក្នុងការទិញសំបុត្រ ទស្សនា ភាពយន្តដែលកំពុងពេញនិយមនោះឡើយ។ បន្ថែមលើនេះ អតិថិជនក៏អាចទូទាត់ដោយផ្ទាល់នៅរោងភាពយន្តលេជេនជាមួយ Wingpay ឬទូទាត់តាម Wingpoint ដែលប្រមូលបានពីការប្រើប្រាស់ KHQR របស់ធនាគារ វីងផងដែរ។ លោក ម៉ានូ រ៉ាចាន់ បានន្ថែមថា៖ “តាមរយៈការរួមបញ្ចូលសេវាកម្មនេះ […]

ហ៊ិននីគែន ខេមបូឌា សហការជាមួយធនាគារ វីង និង Wingmarket ផ្តល់កម្ចីខ្សែសង្វាក់ផ្គត់ផ្គង់គ្មានទ្រព្យធានា

Liny Chan August 9, 2024 09/08/2024

ដៃគូអាជីវកម្មទាំងអស់របស់ក្រុមហ៊ុន ហ៊ិននីគែន  ខេមបូឌា នឹងទទួលបានកម្ចីឌីជីថលពីធនាគារ វីង ដើម្បីធ្វើជាដើមទុនបន្ថែមសម្រាប់ការទិញផលិតផល ហ៊ិននីគែនសម្រួលចរន្តសាច់ប្រាក់ និងជំរុញកំណើនអាជីវកម្ម រួមជាមួយនឹងការប្រើប្រាស់ដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ពី Wingmarket។ ធនាគារ វីង ថ្នាលទីផ្សារឌីជីថល Wingmarket និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានរួមសហការគ្នាដើម្បីគាំទ្រ ទៅដល់អាជីវកម្មក្នុងស្រុក តាមរយៈការរួមបញ្ចូលគ្នានូវចំណុចខ្លាំងរបស់ស្ថាប័នទាំងបី ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ ក៏ដូចជាដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏មានប្រសិទ្ធភាព។ លោក Manu Rajan អគ្គនាយកក្រុមហ៊ុន Wing Inter Logistic Technologies ដែលជាក្រុមហ៊ុនមេរបស់ Wingmarket បានលើកឡើងពីសក្តានុពលភាពនៃ កិច្ចសហការមួយ នេះ។ លោក Manu Rajan បាន ថ្លែងថា៖ “តាមរយៈការរួមបញ្ចូលគ្នានៃដំណោះស្រាយខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបពី Wingmarket រួមជាមួយនឹងហ៊ិននីគែន ខេមបូឌា យើងអាចបង្កើតបាននូវថ្នាលដ៏មានអានុភាពមួយ ដែលនឹងជួយសម្រួលក្នុងការទិញផលិតផលហ៊ិននីគែន ខេមបូឌា ហើយជំរុញកំណើនអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។” Wingmarket គឺជាថ្នាលឌីជីថលដ៏ទំនើបមួយដែលជួយដល់អាជីវកម្មកម្ពុជាឱ្យសម្រេចបាននូវកំណើនដ៏ខ្លាំងខ្លា។ ដោយផ្តល់នូវដំណោះស្រាយសម្បូរបែប និងយន្តការខ្សែចង្វាក់ផ្គត់ផ្គង់ដ៏ទំនើបរបស់ខ្លួន Wingmarket មិនត្រឹមតែជួយសម្រួលប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពប៉ុណ្ណោះទេ […]

GANZBERG ប្រកាសបង្ហាញមុខ ទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការ

Liny Chan August 8, 2024 08/08/2024

(ភ្នំពេញ)៖ នៅពេលដែលពួកគាត់នៅលើសង្វៀនម្តងៗទាំងក្នុងស្រុក និងក្រៅស្រុក មានអ្នកគាំទ្ររាប់លាននាក់បានប្រមូលផ្តុំជុំវិញពួកគាត់។ ការប្រើ កណ្តាប់ដៃ លឿន ដូចព្យុះ កែងឆេះកាប់ដូចពូថៅ ជង្គង់ហោះលឿនដូចរន្ទះ ជាកីឡាករកំពូលជើងខ្លាំងគុនខ្មែរនាទសវត្សទី២១ ក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ដោយសារតែមានការវែកញែកជាច្រើន GANZBERG បានបង្ហាញមុខទូតសុច្ឆន្ទៈជាផ្លូវការ សូមអបអរសាទរជើងខ្លាំងក្នុងគុនខ្មែរទាំង ៤ រូបនេះ ត្រូវបានក្រុមហ៊ុនស្រាបៀរ GANZBERG ចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈ របស់ខ្លួនកាលពីថ្ងៃទី8 ខែសីហា នៅក្នុងកម្មវិធី GANZBERG រាជសីហ៍គុនខ្មែរ នាទឹកដីអច្ឆិយៈ ខេត្ត សៀមរាប។ ជើងខ្លាំងក្នុងប្រវត្តិសាស្រ្តគុនខ្មែរទាំងនោះរួមមាន៖   ជើងខ្លាំងក្នុងប្រវត្តិសាស្ត្រគុនខ្មែរទាំង ៤រូបនេះ គឺជា ទូតសុច្ឆន្ទៈ របស់ស្រាបៀរដ៏ឆ្ងាញ់បំផុត GANZBERG។ សូមបងប្អូនកុំមានការភាន់ច្រឡំទៀតថា រូបភាពដែលក្រុមហ៊ុនបានផុសកាលពីថ្មីៗនេះ ជា កីឡាករ Ronaldo សោះ។ GANZBERG ពិតជាជួយដល់គុនខ្មែរ ពិតៗ ថែមទាំងលើកស្ទួយកីឡាករគុនខ្មែរ ឡើងដល់កម្រិតពិភពលោក។ GANZBERG មានមោទនភាពក្នុងការប្រកាសយកកីឡាករ ធឿន ធារ៉ា ផល សោភ័ណ្ឌ មុឺន មេឃា […]

ប្រជាពលរដ្ឋខ្ទង់ ១ម៉ឺននាក់ ទទួលបានសំណាងដ៏សែនធំ ដូចធ្លាក់ពីលើមេឃនៅថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដោយសារតែ IDOL  

Liny Chan August 8, 2024 08/08/2024

ព្រឹតិ្តការណ៍ដ៏សែនអស់ស្ទះ IDOL SUPER DAY រដូវកាលទី២ នៅក្នុងថ្ងៃទី៨ ខែ ៨ ឆ្នាំ ២០២៤ នេះ ដែលបានធ្វើឡើងនៅទីតាំង ផ្សារទំនើប អ៊ីអន ម៉ល 3 មានជ័យ ដែលមានប្រជាពលរដ្ឋគាំទ្រចូលរួមយ៉ាងច្រើន សន្ធឹកសន្ធាប់ តម្រង់ជួរគ្នា ជាង ១ម៉ឺនអ្នកឯណោះ ដើម្បីមកទទួលសំណាងរបស់ខ្លួនពី IDOL Drink ។ ក្នុងឱកាសពិសេសនេះផងដែរ មានអតិថិជនកំពូលសំណាងរបស់ IDOL Drink បានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ ; ៧៧៧ដុល្លារ និង ៧៧ដុល្លារ ជាច្រើននាក់មានដូចជា លោក វឿន ជីវី ដែលបានឈ្នះរង្វាន់ ៧,៧៧៧ដុល្លារ មុនគេបានបញ្ជាក់ថា គាត់ពិតជារំភើបចិត្តណាស់ ដែលបានចូលរួមព្រឹតិ្តការណ៍របស់ IDOL Drink ដែលបានបង្កើតសំណាងដល់ខ្ញុំ និងអ្នកដ៏ទៃទៀត រង្វាន់ដែលខ្ញុំទទួលបាននេះនឹងប្រគល់ទៅអ្នកមានគុណ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងរបស់ប្រើប្រាស់ចំបាច់ប្រចាំថ្ងៃ។ IDOL Drink ផ្អែមឆ្ងាញ់ […]

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អនុញ្ញាតឱ្យលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

Liny Chan August 8, 2024 08/08/2024

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា ថា លោកជំទាវអ្នកឧកញ៉ា ពិតជាមានឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍វិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះសម្តេចមហារដ្ឋសភាធិការធិបតី  ដែលជាស្ត្រីពោរពេញដោយសមត្ថភាព មានភាពលេចធ្លោរខ្លាំងទាំងក្នុងឆាកនយោបាយ និងកិច្ចការសង្គម គឺជាធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា ពិសេស ជានិមិត្តរូបរបស់ស្ត្រីកម្ពុជា។ សម្តេចបានកសាងសមិទ្ធផល និងស្នាដៃដ៏ត្រចះត្រចង់ជាច្រើនទសវត្សរ៍ក្នុងស្ថាប័ននីតិប្បញ្ញត្តិ រហូតត្រូវបានរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យក្លាយជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧នេះ និងជាស្រ្តីដំបូងគេក្នុងប្រវត្តិសាស្ត្រថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចមហារដ្ឋសភាធិការធិបតី បានធ្វើការកោតសរសើរចំពោះលោកជំទាវអ្នកឧកញ៉ា […]

ចែកពិតៗ! GANZBERG ចែករង្វាន់ ១៦៨ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់

Liny Chan August 7, 2024 07/08/2024

ក្តីស្រឡាញ់ដ៏ធំធេង មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្នុងពិភពលោក គឺជារង្វាន់ ដែលបង្ហាញនូវក្តីស្រឡាញ់ ជូនពួកម៉ាកល្អ រហូតដល់ ១០០នាក់បន្ថែមទៀត ដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ។ ជាប្រវត្តិសាស្ត្រដំបូងគេមិនធ្លាប់មានពីមុនមក ហើយក៏ជាកំពូលរង្វាន់យក្ស របស់ក្រុមហ៊ុនយក្ស គឺ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ នារដូវកាលថ្មី ក្នុងស្រុកខ្មែរ លើប្រាក់រង្វាន់មិនធ្លាប់មាន គឺ រង្វាន់ ១៦៨ ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ។ សំណាងជាងគេបំផុត បានទៅលើបងប្រុសទាំង ២រូប ដែលជាពួកម៉ាកល្អនឹងគ្នា តែងតែមានសុខ-ទុករួមគ្នា ស្នាក់អាស្រ័យ ក្នុងខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ក្បែរផ្សារ K-Mal បានទិញស្រាបៀរហ្គេសន៍បឺគត្រឹមតែ ០៣កំប៉ុង មកពិសារ ស្រាប់តែមានសំណាងគាស់ឈ្នះរង្វាន់ ១៦៨ ដុល្លារ ដែលមានបន្ថែមនូវអក្សរថា ( ១៦៨ដុល្លារ គុនឲ្យពួកម៉ាកល្អ ១០០នាក់ ) នេះ គឺជារង្វាន់ទឹកប្រាក់ ធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា រង្វាន់ដែលគាត់បានឈ្នះនេះ គឺមិនមែនត្រូវបានតែគាត់ម្នាក់ឯង ឬ ត្រឹមតែ ២នាក់មិត្តភ័ក្ររបស់គាត់ […]

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ប្រធានសមាគមសិល្បករខ្មែរ និងផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ដើម្បីបន្តដឹកនាំអភិវឌ្ឍវិស័យសិល្បៈឲ្យកាន់តែរីកចម្រើន

Liny Chan August 6, 2024 06/08/2024

(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។ ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ ក្នុងជំនួបនើដែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១ នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង ៣ខែមកនេះ។ ការងារទាំងនោះរួមមាន ការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការណ៍សង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ»ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា […]

ការចុះអនុសារណៈលើកិច្ចព្រមព្រៀងការសហការគ្នារវៀងក្រុមហ៊ុនស្យាមគូបូតានិងក្រុមហ៊ុនមិត្តហ្វូនដើម្បីពង្រឹងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា

Naren July 31, 2024 31/07/2024

ភ្នំពេញ ថ្ងៃទី ៣០ខែ​ កក្កដា ឆ្នាំ 2024  ដឹកនាំដោយលោកស្រី Waraporn Osathapan (លោកស្រី វៈរ៉ាផន អូសាក់ថា​ផាន់) អគ្គនាយករងជាន់ខ្ពស់​ ក្រុមហ៊ុនស្យាមគូបូតា និង លោក Doan Chinh (លោក ស៊ន ជីញ)អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន  បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា(MoU)លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។​ ការសហការគ្នានេះមានគោលបំណងជាយុទ្ធសាស្រ្តដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមកលើផ្នែកទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតាដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជាជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការនេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅតែបន្តកើនឡើង។ លោកស្រី Waraporn Osathapan​ (លោកស្រី វៈរ៉ាផន អូសាក់ថា​ផាន់) បានមានប្រសាសន៍ថាក្រុមហ៊ុនស្យាមគូបូតាកបានផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗ ជូនអតិថិជនរបស់ខ្លួនតាមរយៈការចូលជាសមាជិកគូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នងនោះមាន គម្រោង អតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយនិងកម្មវីធីទូរសព្ទដៃគូបូតាផ្តល់ជាចំណេះដឹងនិងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។​ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ​​ យើងបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា […]

បុរសពីរនាក់ឈ្នះរង្វាន់ពី GANZBERG ហើយនាំលាភចែកដល់អ្នកភូមិទៀត!

Liny Chan July 30, 2024 30/07/2024

ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៤ បងប្រុស សុ គុណ មុខរបរជាអ្នករត់ Pass Ap នៅម្តុំ K Mall ផ្លូវ វេងស្រេង ខ័ណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលគាត់មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់ បានឈ្នះរង្វាន់ពីស្រាបៀរ GANZBERG។ ក្រោយពីសម្រាកពីការរត់ Pass Ap គាត់បានរៃលុយគ្នាជាមួយពួកម៉ាកសម្លាញ់នឹងគ្នាបានទិញ GANZBERG ចំនួន ៣កំប៉ុង ដើម្បីបាយឆ្ងាញ់ និងបង្កើតភាពសប្បាយរីករាយជាមួយពួកម៉ាកល្អរបស់គាត់ជារៀងរាល់ល្ងាច ស្រាប់តែមានសំណាងគាស់ឈ្នះរង្វាន់ ១៦៨ ដុល្លារ ដែលមានបន្ថែមនូវអក្សរថា ( ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ) នេះគឺជារង្វាន់ទឹកប្រាក់ ធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា រង្វាន់ដែលគាត់បានឈ្នះនេះ គឺមិនមែនត្រូវបានតែគាត់ម្នាក់ឯង ឬ ត្រឹមតែ ២នាក់មិត្តភ័ក្ររបស់គាត់ តែប៉ុណ្ណោះទេ ជាក់ស្តែងរង្វាន់នេះ គឺអតិថិជនកំពូលសំណាងជាអ្នកគាស់ត្រូវ […]