PR

Gokoo ៖ ដឹកនាំជីវិតដើម្បីនិន្នាការថ្មី ការចាប់ផ្តើមថ្មីក្នុងទីផ្សារកម្ពុជា

Liny Chan May 7, 2024 07/05/2024

២០២៤គឺជាឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន សហគមន៍វាសនារួមកម្ពុជា-ចិនគឺជានិន្នាការជៀសមិនរួចសម្រាប់ការបន្តសមាហរណកម្មរវាងប្រជាជនកម្ពុជានិងចិននាពេលអនាគត។ Gokoo ឆ្លងកាត់ការអភិវឌ្ឍជាច្រើនឆ្នាំ បានក្លាយជាថ្នាលសេវាកម្មសម្រាប់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនចិនដ៏មានឥទ្ធិពលនៅក្នុងប្រទេសថៃ។ ពឹងផ្អែកលើប្រព័ន្ធសេវាកម្មដោយផ្ទាល់និងតាមអនឡាញន៍ Gokoo មិនត្រឹមតែផ្តល់ឱ្យជនជាតិចិននៅក្រៅប្រទេសនូវដំណោះស្រាយជីវិតដ៏ងាយស្រួលតាមរយៈច្រកចេញចូលតែមួយប៉ុណ្ណោះទេ វាថែមទាំងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍដោយពិពិធកម្មនៃសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ បច្ចុប្បន្ននេះ យើងនាំយកនូវគំរូដ៏ជោគជ័យនេះមកកម្ពុជា ក្នុងដំណើរការធ្វើមូលដ្ឋានីយកម្ម Gokoo ក្នុងប្រទេសកម្ពុជា ក៏នាំមកនូវអត្ថប្រយោជន៍និងសេវាកម្មពិតប្រាកដជូនដល់ប្រជាជនកម្ពុជាកាន់តែច្រើន សង្ឃឹមថានឹងអាចបង្កើតភាពរុងរឿងបន្ថែមទៀតនៅលើទឹកដីដែលពោរពេញដោយសក្តានុពលនេះ។   សេវាកម្មដឹកជញ្ជូន Gokoo ៖ ការដឹកជញ្ជូនក្នុងតម្លៃសមរម្យគឺ Gokoo ក្នុងនាមជាអាជីវកម្មផ្តល់សេវាកម្មដឹកជញ្ជូនអាហារ សេវាកម្មដឹកជញ្ជូន Gokoo បានកាន់កាប់ដោយជោគជ័យនូវចំណែកទីផ្សារជាង៩០%នៅក្នុងទីផ្សារប្រទេសថៃ។ សមិទ្ធផលដ៏អស្ចារ្យនេះគឺដោយសារតែប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើងនិងបណ្តាញដៃគូសហការប្រកបដោយគុណភាពខ្ពស់ជាង ១០ ០០០ទីតាំងដែលមានវិសាលភាពគ្របដណ្តប់ដ៏ទូលំទូលាយ។ ពេលនេះ បទពិសោធន៍សេវាកម្មដឹកជញ្ជូនដ៏ល្អឥតខ្ចោះនេះបានមកដល់ប្រទេសកម្ពុជាជាផ្លូវការហើយ។ តាមរយៈប្រព័ន្ធគិតលុយ TIMI ដ៏ឆ្លាតវៃនិងថ្នាលទូទាត់ GokooPay រួមទាំងប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពខ្ពស់របស់យើង សេវាកម្មដឹកជញ្ជូន Gokoo ប្តេជ្ញានាំយកនូវបទពិសោធន៍អ្នកប្រើប្រាស់ដ៏ល្អដូចគ្នាមកកម្ពុជា និងជំរុញភាពរស់រវើកនៃទីផ្សារសេវាកម្មចែកចាយអាហារក្នុងស្រុក។   ការផ្តល់ជូនពិសេស ៖ អបអរសាទរវត្តមានសេវាកម្មដឹកជញ្ជូន Gokoo មកដល់កម្ពុជាជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃដ៏មហាសាល ដើម្បីអបអរសាទរការបើកដំណើរការសេវាកម្មដឹកជញ្ជូន Gokoo នៅកម្ពុជា Gokoo បានរៀបចំកម្មវិធីបញ្ចុះតម្លៃដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាម៉េរិក។ យើងផ្តល់អាំងប៉ាវផ្តាច់មុខសម្រាប់អ្នកប្រើប្រាស់ថ្មី ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ទាំងអស់នឹងរីករាយជាមួយនឹងកម្មវិធីបញ្ចុះតម្លៃនិងការផ្សព្វផ្សាយផ្សេងៗ ដែលនឹងនាំមកនូវអាហារឆ្ងាញ់ៗនិងភាពភ្ញាក់ផ្អើលជាច្រើនបន្ថែមទៀត។ […]

ធនាគារ វីង បើកដំណើរទីតាំងទី២២ របស់ខ្លួនក្នុងខេត្តតាកែវ

Liny Chan May 6, 2024 06/05/2024

ធនាគារ វីង សាខាខេត្តតាកែវ ផ្តល់ជូនសេវាកម្មធនាគារពេញលេញ ជាមួយនឹងអគាការិយាល័យថ្មីដ៏ទំនើប ខេត្តតាកែវ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៤៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីក្នុងខេត្តតាកែវ ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញទៅដល់អតិថិជន។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិ នៃកម្ពុជា, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ […]

បុរសម្នាក់ធ្វើរឿងមិននឹកស្មាន ធ្វើឲ្យអ្នកស្រុកឆ្ងល់ហើយថែមទាំងសើចគាត់ថែមទៀត!!!

Liny Chan May 6, 2024 06/05/2024

បុរសម្នាក់ធ្វើរឿងមិននឹកស្មាន ធ្វើឲ្យអ្នកស្រុកឆ្ងល់ហើយថែមទាំងសើចគាត់ថែមទៀត ក្រោយពេលដែលគាត់បានបើករង្វាន់ម៉ូតូពីក្រុមហ៊ុនស្រាបៀរ GANZBER ហើយគាត់បានទៅរកឡានគេមក ដឹកម៉ូតូទៅផ្ទះ ដោយមិនហ៊ានជិះ ដោយឆ្ងល់ខ្លាំងពេកក៏ទៅសួរនាំទើបដឹងរឿង ព្រោះតែគាត់បានសន្យាជាមួយប្រព្ធនថាម៉ូតូ GANZBERG មួយហ្នឹងគាត់ទុកជិះជាមួយប្រព្ធនដំបូងគេ ហើយគាត់ថែមទៀតថា គាត់ ខ្លាចម៉ូតូឡើងគីឡូ ចឹងគាត់ដឹកទៅរកប្រព្ធនគាត់សិន និងជិះពីរនាក់ប្រព្ធនសម្លាញ់របស់គាត់ ក្នុងថ្ងៃតែមួយ។ ជាមួយបងប្រុស ឆេង ប៉ៃ អ្នកខេត្តកំពង់ធំ ឈ្នះរង្វាន់ម៉ូតូទី 3165 ដែលបានសន្យាជាមួយប្រពន្ធ ក៏មានអតិថិជន កំពូលសំណាងចំនួន 3រូបផ្សេងទៀតដែររួមមានៈ 1. លោក ឌុល វ៉ាន់ឌី នៅភូមិ ស្ទឹងសែន ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ឈ្នះរង្វាន់ម៉ូតូទី 3190 ។ 2. លោក មី មឿន នៅភូមិ សំរោង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ឈ្នះរង្វាន់ម៉ូតូទី 2562 ។ 3. លោក ណាត់ គៀង នៅភូមិ ផ្ទោល […]

មិនបង្អង់យូរ! ក្រុមហ៊ុនស្រាបៀរ GANZBERG ប្រើពេលតែមួយថ្ងៃដឹកម៉ូតូប្រគល់ជូនអតិថិជនដល់ខាងមុខផ្ទះតែម្ដង

Naren May 3, 2024 03/05/2024

ក្នុងពេលតែមួយថ្ងៃក្រុមហ៊ុនស្រាបៀរ GANZBERG បានធ្វើការប្រគល់រង្វាន់ម៉ូតូដល់អតិថិជន កំពូលសំណាងចំនួន ៥រូប ជូនដល់មុខខាងផ្ទះតែម្ដង ដែលពួកគាត់បានទិញស្រាបៀរ GANZBERG មកពិសារាល់ការជួបជុំក្នុងគ្រួសារ ពួកម៉ាក់ល្អ និងក្រុមការងារ ក្រោយពេលសម្រាកពីការងារប្រចាំថ្ងៃ ហើយបានឈ្នះរង្វាន់ម៉ូតូម្នាក់ ១គ្រឿង ពីការគាស់កំប៉ុងស្រាបៀរ GANZBERG។ បុរសកំពូលសំណាងទាំងនោះរួមមានៈ 1. លោក ងន ចាន់នួន នៅភូមិ ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ឈ្នះរង្វាន់ម៉ូតូទី 3180 ។ 2. លោក កឹម សំបូរ នៅភូមិ មនោណុ ស្រុកជុំគី ខេត្តកំពត ឈ្នះរង្វាន់ម៉ូតូទី 3113 ។ 3. លោក យី សុខណុន នៅភូមិ ឬស្សីជ្រោយ ស្រុកស្អាង ខេត្តកណ្ដាល ឈ្នះរង្វាន់ម៉ូតូទី 3011 ។ 4. លោក ហេង លន់ នៅភូមិ […]

MSI Claw អាចរកជាវបានឥឡូវនេះជាមួយតម្លៃចាប់ពី 739 ដុល្លារអាមេរិក ឧបករណ៍ហ្គេមយួរដៃដំបូងគេដែលដំណើរការដោយ Intel Core Ultra

Liny Chan May 1, 2024 01/05/2024

ក្រុមហ៊ុន MSI ពង្រីកវិសាលភាពការលេងហ្គេមទៅជាឧបករណ៍យួរដៃដែលរួមបញ្ចូលគ្នាជាមួយនឹង Skull & Bones [កម្ពុជា,ថ្ងៃទី១ ខែ ឧសភា ឆ្នាំ ២០២៤] ជាមួយនឹងភាពជឿនលឿននៃបច្ចេកវិទ្យា AI ដែលកំពុងតែវាយលុកលឿនដូចព្យុះក្នុងពិភពលោក ក្រុមហ៊ុន MSI ដែលជាម៉ាកយីហោកុំព្យូទ័រយួរដៃប្រណិតឈានមុខគេលើពិភពលោកមួយបានបោះជំហានតាមរយៈជំនាញវិជ្ជាជីវៈរបស់ខ្លួនទៅលើសោភ័ណភាពដ៏ប្រណិត ប្រព័ន្ធដំណើរការខ្លាំង និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុន MSI បានប្រកាសចេញនូវឧបករណ៍ហ្គេមយួរដៃស៊េរីថ្មីគឺ MSI Claw ។ រចនាឡើងផ្អែកលើរូបរាង ដំឡើងជាមួយកម្មវិធី Cooler Boost HyperFlow ផ្តាច់មុខរបស់ MSI និងបំពាក់ថ្មធំទំហំ 53WHr ជាមួយនឹងការសាកថ្មលឿនល្បឿន 65W សម្រាប់ការលេងហ្គេមបានកាន់តែយូរ។ អ្វីដែលសំខាន់បំផុតនោះគឺ MSI Claw គឺជាឧបករណ៍ហ្គេមយួរដៃដំបូងដែលដំណើរការដោយបន្ទះឈីប Intel Core Ultra។ ឥឡូវនេះ The Claw បានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយលុកក្នុងពិភពលោក។ វាអាចរកទិញបាននៅតាមតំណាងចែកចាយដែលមានការអនុញ្ញាតពីក្រុមហ៊ុន MSI ជាមួយនឹងតម្លៃចាប់ពី 739 ដុល្លារអាមេរិក។ ជាមួយនឹងវិធីសាស្ត្រនៃការរចនាដែលសាមញ្ញតែមានប្រយោជន៍របស់ Claw […]

គ្រាន់តែអោយបេះដូងក្នុងហ្វេសប៊ុកសោះ បាន ១០០០ដុល្លារ

Liny Chan April 29, 2024 29/04/2024

មានរឿងរ៉ាវស្នេហារវាងប្ដីប្រពន្ធមួយគូ ដ៏គួរអោយអស់សំណើច ពេលដែលបានស្ដាប់ហើយពិតជាចង់ស្ដាប់ទៀតជាក់ជាមិនខាន។ យោងតាមការរៀបរាប់របស់ពួកគាត់បាននិយាយថា មុននឹងបានរៀបការជាមួយគ្នា គឺផ្ដើមចេញពីការលេងហ្វេសប៊ុក ដោយខាងប្រុសជាដំបូងបានផ្ញើរូបបេះដូងចូលទៅក្នុង Story ខាងស្រី តែខាងស្រីបានផ្ញើរូបមេដៃមកវិញ ផ្ញើចុះផ្ញើឡើង បានមួយសន្ទុះធំ ខាងប្រុសក៏ដាច់ចិត្តសុំណាត់ជួបខាងស្រី ដើម្បីសារភាពស្នេហ៍ចំពោះមុខ។ ក្រោយពេលដែលបានជួបមុខហើយ ខាងប្រុសក៏បានសារភាពស្នេហ៍ថា អូនឯងរៀបការជាមួយបងបានអត់? ខាងស្រីបានតបវិញថាអត់ដឹងទេ ចាំមើលសិន? ខាងប្រុសបានឆ្លើយវិញថាមិនអីទេ បងអាចចាំបាន ចាំមើលសិនក៏បាន មានឯណាមើលសិនចុះ មើលសិនឡើង យូរទៅៗ មើលឡើងពីរឆ្នាំ ។ បើស្ដាប់តាមការរៀបរាប់ខាងលើ តាមពិតទៅគឺខាងស្រី គាត់ចាំតែខាងប្រុសទៅដណ្ដឹងតាមប្រពៃណីដែលជាទំនាមទំលាប់របស់ខ្មែរយើង។ ក្រោយមកខាងប្រុសក៏បានសម្រេចចិត្តចូលចែចូវរើសថ្ងៃមង្គលការដោយមានចាស់ទុំជាអ្នកកំណត់ផងដែរ ដោយរើសយកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយកូនប្រុសនាម តុង ចាន់ទេព និងកូនស្រីនាម ពឿន សានឆាយ ដែលមានទីលំនៅបច្ចប្បន្ន នៅ ភូមិ តាអំ ឃុំ ប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែអ្វីដែលជារឿងពិសេស និងសំណាងបំផុតនឹកស្មានមិនដល់នោះគឺ ក្នុងកម្មពីធីមង្គលការរបស់ពួកគាត់ទាំងពីរ បានជ្រើសយកស្រាបៀរ ហ្គេនស៍បឺគ […]

អ្នកឧកញ៉ា គិត ម៉េង គាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ដោយចូលរួមឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

Liny Chan April 28, 2024 28/04/2024

អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រកម្មវិធីប្រកួតបាលទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការកៀរគររៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផា។ ភ្នំពេញ, ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៖ អ្នកឧកញ៉ា គិត ម៉េង រួមជាមួយនឹងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌សម្តេចតេជោ ហ៊ុន សែន ក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនដល់មូលនិធិគន្ធបុប្ផា ដែលផ្តល់ការព្យាបាលជម្ងឺកុមារនៅទូទាំងប្រទេសដោយឥតគិតថ្លៃ។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង មានប្រសាសន៍ថា៖ “កុមារគឺជាសសរទ្រូងនៃអនាគតរបស់ប្រទេសជាតិ។ ដើម្បីជួយទៅដល់កុមារក្លាយជាធនធានដ៏សំខាន់សម្រាប់ជាតិ យើងត្រូវធានាឱ្យបានថា ពួកគេមានសុខុមាលភាព និងសុខភាពល្អប្រសើរ។ ហេតុដូច្នេះហើយ ការប្រកួតបាល់ទាត់គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយដែលអនុញ្ញាតឱ្យសាធារណជនអាចចូលរួមចំណែកលើកម្ពស់សុខុមាលភាពកុមារ ក៏ដូចជាជួយទ្រទ្រង់ទៅដល់សង្គមជាតិទាំងមូល។” កម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា គ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៤ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីរៃអង្គាសថវិកាពីសាធារណជនដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលត្រូវបាន ទទួលស្គាល់ចំពោះ ការព្យាបាលជំងឺប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក […]

ទឹកចិត្តល្អមែន! រៀបការចំណេញលុយពី ហ្គេនស៍បឺគ គូស្វាមីថ្មីថ្មោង ៤គូ ទិញភេសជ្ជៈចែកអាជីវករលក់ដូរនៅទីតាំងមួយកន្លែងហ្វ្រីៗដោយសារឃើញអាកាសធាតុក្ដៅខ្លាំង

Liny Chan April 25, 2024 25/04/2024

ពិតជាមិនសរសើរមិនបានមែន ដែលគូស្វាមីភរិយាថ្មីទទួលបានរង្វាន់លុយសុទ្ធ ១០០០ដុល្លារ ពីហ្គេនស៍បឺគ ហើយបានធ្វើរឿងមួយនឹកស្មានមិនដល់។ កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារ ហ្គេនស៍បឺគ បានចុះទៅប្រគល់រង្វាន់អាពាហ៍ពិពាហ៍ជូនដល់គូស្វាមី ភរិយាថ្មីចំនួន ៤គូ ដែលទីតាំងប្រគល់រង្វាន់ស្ថិតនៅទីរួមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ សម្រាប់គូស្វាមី ភរិយាថ្មី ដែលឈ្នះរង្វាន់លុយសុទ្ធចំនួន ១០០០ដុល្លារ ពីហ្គេនស៍បឺគមានរាយនាមដូចខាងក្រោម៖ ១/ លោក ឡាច ឌីវ៉ាន់តូ និង ភរិយា ផុង រត្តនា ២/ លោក យ៉ន យ៉ា និង ភរិយា ចេក នឿន ៣/ លោក ផេង វែង និង ភរិយា សួរ គីមសេង ៤/ លោក ប៊ូ សុធា និង ភរិយា កឺត អំពឿ ពួកគាត់ទាំងបួនគូ ក្រោយពេលទទួលបានរង្វាន់ […]

លោកជំទាវ ម៉ៅ ចំណាន បរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា

Liny Chan April 24, 2024 24/04/2024

លោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគទឹកប្រាក់ចំនួន ៩៩៩.៩៩៩ ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយទ្រទ្រង់ចំពោះបុព្វេហេតុកិច្ចការជំនួយមនុស្សធម៌។ ភ្នំពេញថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៤៖  ក្នុងឱកាសដ៏វិសេសវិសាលនៃការប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម នៅថ្ងៃទី ៨ ឧសភា ឆ្នាំ២០២៤ ខាងមុខនេះ លោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារបានបរិច្ចាគ នូវ ធនធាន ផ្ទាល់ខ្លួនជូនដល់កាកបាទក្រហមកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ដែលចាំបាច់ទៅដល់សហគមន៍នានា។ លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកាប្រតិបត្តិការនៃ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖ “នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជាសម្រាប់ការខិតខំប្រឹងប្រែងដែលមិនគិតពីការនឿយហត់ក្នុងការជួយទៅដល់សហគមន៍របស់យើង។ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់កាកបាទក្រហមកម្ពុជា ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះសហគមន៍របស់យើង ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាផ្តល់នូវ ក្តីសង្ឃឹមសម្រាប់ពលរដ្ឋដែលមានជីវភាពខ្វះខាត។” ដោយមានការចូលរួមអមដំណើរពី គណៈគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង […]

ឆ្ងាញ់ណាស់ចុងខែនេះ ! GANZBERG លេងឈុតធំ រៀបចំព្រឹត្តិការណ៍ប្រដាល់គុនខ្មែរធំៗ ៣ដំណាលគ្នា

Liny Chan April 22, 2024 22/04/2024

ភ្នំពេញ៖ GANZBERG ស្រលាញ់គុនខ្មែរ GANZBERG លើកស្ទួយគុនខ្មែរឡើងដល់កម្រិតពិភពលោក។ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរដ៏ធំអស្ចារ្យចំនួន ៣ព្រឹត្តិការណ៍ធំៗដំណាលគ្នា នៅចុងខែនេះ ដែលមិនធ្លាប់មានពីមុខមក។ មហាព្រឹត្តិការណ៍នេះប្រមូលផ្ដុំទៅដោយកំពូលកីឡាករលំដាប់កំពូលនៅក្នុងប្រទេសដូចជាព្រឹត្តិការណ៍ទី១ ១. កីឡាករ ធឿន ធារ៉ា ២. រឿន សោភ័ណ្ឌ ៣. ពេជ្រ សម្បត្តិ ៤. ជ័រ ពៅ ៥. ពេជ្រ ប៊ុនសិទ្ធ និង កីឡាការនី អេ យ៉ានុត និងទទួលស្វាគមន៍កីឡាករលំដាប់កំពូលមកពីប្រទេស ជប៉ុន និងប្រទេសចិនក្នុងកម្មវិធី GANZBERG KUN KHMER ASIA CHAMPION នាថ្ងៃទី២៥ ខែមេសា នៅលើទឹកដីខណ្ឌកំបូល។ ព្រឹត្តិការណ៍ធំទី២ GANZBERG និងនាំកីឡាករ ភក្តី គុនខ្មែរ ទៅអុកឡុកនៅសង្វៀន ក្បាច់គុនជប៉ុន SAMURIA នៅទីក្រុង Tokyo ប្រទេសជប៉ុនក្នុងកម្មវិធី KNOCKOUT 2024 […]