PR

ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ

Liny Chan February 24, 2023 24/02/2023

ដើម្បីអបអរសារទរដល់ការបើកសម្ពោធជាផ្លូវការសាខាថ្មីរបស់ខ្លួន ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដោយឥតគិតថ្លៃដល់អតិថិជនជានិយោជកទាំងអស់។ រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖ ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស ដែលអនុញ្ញាតឲ្យអតិថិជនជានិយោជកទាំងអស់ អាចចូលប្រើប្រាស់ កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈ ប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។ និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារវីង សាខាធនាគារ ការិយាល័យកណ្តាល និងទូATMរបស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។ ទាំងនិយោជកនិងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យ សម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធ […]

ដើម្បីស្វាគមន៍ Samsung Galaxy S23 Series សាមសុងនឹងធ្វើការផ្ដល់ជូន Speaker JBL Flip5 ភ្លាមៗ រាល់ការទិញ Galaxy S23 S23+ និង S23 Ultra!!

Liny Chan February 24, 2023 24/02/2023

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣៖ រីករាយស្វាគមន៍វត្តមាន Samsung Galaxy S23, S23+ និង S23 Ultra ដាក់លក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ…! ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមានស្មាតហ្វូន Samsung Galaxy S23 Series បានអង្រួនដួងចិត្ត…ឆក់យកបេះដូង នឹងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ជាមួយនឹងលក្ខណៈសម្បត្តិដ៏ពិសេស Galaxy S23 Series ទាំងបីម៉ូឌែលនេះ…! ហើយដោយមានការគាំទ្រខ្លាំងពីអតិថិជន និងហ្វេនៗជាច្រើនទើបក្រុមហ៊ុន សាមសុង ធ្វើការផ្ដល់ជូននូវកាដូដ៏ពិសេសជូនដល់អតិថិជន…ធានាថាលើកនេះមិនឱ្យខកចិត្តនោះទេ។ ដូច្នេះសម្រាប់រាល់ការទិញនូវស្មាតហ្វូន Samsung Galaxy S23 S23+ និង S23 Ultra លោកអ្នកនឹងទទួលបានការផ្ដល់ជូនដូចជា៖ – Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ – ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតល្អរយៈពេល 12 ខែ! – ការបង់រំលស់ជាមួយធនាគារ AEON ដោយគ្មានការប្រាក់ […]

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក

Liny Chan February 22, 2023 22/02/2023

សាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវសកម្មភាព និងលទ្ធផលនៃការអនុវត្ត ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) ក្នុងការចូលរួមចំណែកការពារ និងថែរក្សាបរិស្ថាន ជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបម្រែបម្រួលបរិយាកាសពិភពលោក ក៏ដូចជាលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ការថែរក្សាបរិស្ថាន ការកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមស្រលាញ់បរិស្ថាន និងធម្មជាតិ។ កម្មវិធីនេះបានធ្វើឡើងនៅសាខាក្រុមហ៊ុន ថៃសាមសុងប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2023 ដែលទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន។ សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសាមសុង គឺបង្ហាញឲ្យឃើញពីការចូលរួមចំណែក និងលើកស្ទួយបរិស្ថានធម្មជាតិតាមរយៈយុទ្ធនាការ និងយុទ្ធសាស្ត្រស្ដីពីសង្វាក់ផលិតកម្មនៃការផលិតរបស់ខ្លួន ដោយប្រើប្រាស់នូវវត្ថុធាតុដើមជាអតិបរមាក្នុងវដ្ដផលិតផល។ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) នេះ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោកក៏បានបង្កើតនូវយុទ្ធនាការមួយទៀតឈ្មោះថា “NET SERO” គឺធ្វើយ៉ាងណាក្នុងឆ្នាំ 2030 រាល់គ្រប់ផលិតផលអេឡិកត្រូនិក រាប់ទាំងទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ ផលិតផលផ្សេងៗទៀតត្រូវតែសម្រេចឲ្យបាន។ ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន សាមសុង បានដាក់ចេញនូវវិធានការចំនួន […]

ក្រុមហ៊ុន បុស្បា ប្រផឹធី ឈ្នះពានរង្វាន់អន្តរជាតិ មកពីសហរដ្ឋអាមេរិក ចំនួន៣

Liny Chan February 16, 2023 16/02/2023

ក្រុមហ៊ុន បុស្បា ប្រផឹធី ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យដ៏ឆ្នើមមួយក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់លំដាប់អន្តរជាតិចំនួន៣ ពី Luxury Lifestyle Awards ដែលជាស្ថាប័នជ្រើសរើសពានរង្វាន់ទូទាំងពិភពលោក មានទីតាំងមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ពានរង្វាន់លំដាប់អន្តរជាតិដែលបុស្បាទទួលបានពេលនេះ ឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងពីសំណាក់ក្រុមអ្នកជំនាញរបស់ស្ថាប័ន Luxury Lifestyle Awards មុននឹងសម្រេចប្រគល់ជូនពានរង្វាន់ជូនទាំង៣ ដែលក្នុងនោះរួមមាន៖ 1. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រណិតល្អបំផុតនៅកម្ពុជា (Best Luxury Real Estate Developer in Cambodia) 2. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាពល្អបំផុតនៅកម្ពុជា (Best Luxury Sustainable Real Estate Developer in Cambodia) 3. ពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតបំផុតលើ គម្រោង អប្សរមេរា ក្នុងប្រទេសកម្ពុជា (Best Luxury Residential Development for Apsor Mera in Cambodia) ពានរង្វាន់ទាំង៣នេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នាដែលបានឲ្យអន្តរជាតិទទួលស្គាល់កម្ពុជាច្រើនជាងមុន ក្នុងនាមជាអ្នកអភិវឌ្ឍន៍លើស័យអចលនទ្រព្យ […]

KiddieQuest: ព្រឹត្តិការណ៍ដ៏ពោរពេញទៅដោយភាពរីករាយមួយសម្រាប់កុមារ តូចៗ និងគ្រួសាររបស់ពួកគេដែលត្រូវបានរៀបចំដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

Liny Chan February 7, 2023 07/02/2023

រាជធានីភ្នំពេញ – សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏រំភើបមួយសម្រាប់គ្រួសារដែលមានកុមារតូចៗ នៅថ្ងៃទី ២៥ និង ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា KiddieQuest: Unlock Your Child’s Potential សន្យាថានឹងក្លាយជាបទពិសោធន៍នៃការអប់រំដ៏រីករាយសម្រាប់កុមារ ក៏ដូចជាចូលរួមចំណែកកែប្រែជីវិតរបស់កុមារក្រីក្រនៅកម្ពុជា។   មាតាបិតាដែលចូលរួមនឹងមានឱកាសដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលគ្រប់គ្រងដោយ Tutor Impact UK ដែលផ្តល់នូវបរិយាកាសជំរុញទឹកចិត្ត និងការសិក្សាសម្រាប់ទារកឱ្យលូតលាស់ ដោយមានការចូលរួមយ៉ាងសកម្មពីឪពុកម្តាយរបស់ពួកគេ។ ក្លឹបកម្សាន្តដែលមានសុវត្ថិភាព និងភាពរីករាយនេះស្វែងរកការចិញ្ចឹមបីបាច់ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគត។   គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ខែ និងកុមារអាយុចន្លោះពី ២ ដល់ ៥ឆ្នាំ នឹង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះដែលរំពឹងថានឹងទទួលបានអ្នកចូលរួមចំនួន ៣០០ គ្រួសារ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែង […]

ឡូយខ្លាំងមែនទែន! បុរី បុស្បាផ្ដល់ប្រូម៉ូសិនមិនធ្លាប់មាន ទិញផ្ទះបានជិះកប៉ាល់ខ្នាតយក្សដើរលេងក្នុងទ្វីបអាស៊ីដល់ទៅ ៣ប្រទេស

Liny Chan February 6, 2023 06/02/2023

បុរី បុស្បា ដែលកំពុងលេចរូបរាងយ៉ាងលឿននៅតំបន់សក្ដានុពលនៃទីក្រុងភ្នំពេញ កំពុងផ្ដល់នូវប្រូម៉ូសិនពិសេសមិនធ្លាប់មានពីមុនមក អតិថិជនដែលទិញផ្ទះណាមួយក៏ដោយនៅក្នុង បុរី បុស្បា នឹងទទួលបានដំណើរកម្សាន្តលំដាប់ VIP ជាមួយមនុស្សជាទីស្រលាញ់ លើកប៉ាលខ្នាតយក្សដ៏សែនរ៉ូមែនទិកនៅក្នុងទ្វីបអាស៊ីចំនួន ៣ប្រទេស។ លើសពីនេះទៅទៀត អតិថិជននឹងមានឱកាសចំណេញកាន់តែច្រើន ជាមួយលក្ខខណ្ឌបង់ប្រាក់ថ្មី ងាយស្រួល និងការផ្តល់ជូនយ៉ាងពិសេសពី បុរី បុស្បាផងដែរ។ បុរី បុស្បា មានផ្ទះរហូតដល់ទៅ ៧ ប្រភេទសម្រាប់អតិថិជនជ្រើសរើសដូចជា៖ វីឡាទោលហេរ៉ូ វីឡាទោលអេនជែល វីឡាភ្លោះមានអាងទឹកនិង skybar ស៊ុបពើធ្វីន វីឡាភ្លោះម៉ូឌឺន ធ្វីន ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse ផ្ទះអាជីវកម្មហ្សបហោស៍ A និងផ្ទះអាជីវកម្មហ្សបហោស៍ B ។ បុរីបុស្បា រស់នៅដោយមោទនភាព ឧត្តមភាព ផាសុកភាព ក្ដីរីករាយ សុភមង្គល ហើយរស់នៅតកូនតចៅ។ សម្រាប់សម្រាប់ព័ត៌មានលម្អិត និងអញ្ជើញមកទស្សនាផ្ទះគំរូ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារជំនាញរបស់យើងខ្ញុំ – លេខទូរស័ព្ទ៖ 081/099/067 230 789 – […]

វ៉ោ! ចូលរួមដោយសេរីក្នុងថ្ងៃដាក់សម្ពោធ Samsung Galaxy S23 Series ជំនាន់ថ្មី និងដាក់ឱ្យ Pre-Order ជាមួយកាដូថែមជូនដ៏ពិសេសទៀតផង!!

Liny Chan February 4, 2023 04/02/2023

(ភ្នំពេញ) ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ស្រូតៗឡើងគ្នាយើង…!! ក្រុមហ៊ុន សាមសុង នឹងធ្វើការដាក់សម្ពោធជាផ្លូវការនៃស្មានហ្វូនជំនាន់ថ្មី Samsung Galaxy S23 Series និងបើកឱ្យអតិថិជនទាំងអស់ចូលរួមទស្សនាផ្ទាល់ និងបានប៉ះផ្ទាល់នៅផ្សារទំនើប AEON 3 Mean Chhey ។ អតិថិជនទាំងអស់ក៏អាចដាក់កុម៉្មង់ទុកមុន ចាប់ពីថ្ងៃទី 02 រហូតដល់ថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2023 ជាមួយការថែមជូនដ៏អស្ចារ្យ។ – កាសឥតខ្សែរ Galaxy Buds2 – ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងអ៊ីនធឺណេតធំហ្ម៎ងរយៈពេល 12 ខែ! – X2 Double Storage (ទំហំផ្ទុក 512G Upgrade ទៅ 1T, 256G > 512G និង 128G > 256G) […]

លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ ៖ Slamball ជាពានមួយជំរុញការវិវឌ្ឍថ្មី នៃវិស័យបាល់ទះ កម្ពុជា

Liny Chan February 1, 2023 01/02/2023

លោកបណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបាន អះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺ ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយ កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួល កំពង់ស្ពឺ ក្រោយពីយកឈ្នះ ត្រីឆ្លាំង ភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់ នឹង ២សិត។ ការប្រកួតដែលមាន ៨ក្រុម ចូលរួម និងប្រើពេល ៣ខែ ធ្វើ ដំណើរ ៨ខេត្ដក្រុង នេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗ ចេញពីខេត្ត នីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។ ក្នុងការចូលរួមបិទពាន Slamball លោក បណ្ឌិត អាំង សិរី ពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយ ៖ “ ព្រឹត្តិការណ៍ Slamball នេះ […]

ស្រុកខ្មែរ! ពង្រួល កំពង់ស្ពឺ លើកពាន Slamball ដោយមិនចាញ់ ១ប្រកួតសោះ

Liny Chan January 31, 2023 31/01/2023

ការប្រកួតពានរង្វាន់ Slamball បានបិទបញ្ចប់ហើយកាលពីយប់មិញនេះ ក្រោយពីក្រុមជើងឯកបាន ទៅលើពង្រួល កំពង់ស្ពឺយកឈ្នះ លើក្រុមត្រីឆ្លាំងភ្នំពេញ ៣-២។ ការប្រកួតនៅវគ្គ Grand Final នេះ ពិតជាស្វិតស្វាញមែនទែន។ មុនឡើងប៉ះក្រុមពង្រួលកំពង់ស្ពឺនេះ ក្រុមភ្នំពេញបានយកឈ្នះ លើ ក្រុមដំរីសៀមរាបក្នុងលទ្ធផល ៣-១ មុនទៅហើយ។ តែគួរឱ្យសោកស្ដាយ ការប្រកួតនៅពេលព្រឹកនេះ បានធ្វើឱ្យភ្នំពេញបាត់ស្មាត់ សំខាន់ ធី ម៉េងហ៊ួង មួយរូប ក្រោយពីមានបញ្ហារបួសកជើងទៅ។ កត្ដានេះ ហើយទើបភ្នំពេញប៉ះជាមួយកំពង់ស្ពឺហាក់ដូចជា មិនពេញ សាច់នោះទេ ព្រោះបាត់ស្មាត់សំខាន់ម្នាក់។ តែទោះជាយ៉ាងនេះក្ដី ជំនួបផ្ដាច់ព្រ័ត្រដណ្ដើមពានមាសអម ជាមួយប្រាក់រង្វាន់ ៥០០០ ដុល្លារផង នោះគឺពិតជាជក់ចិត្តមែនទែន។ កំពង់ស្ពឺជាអ្នកនាំមុខមួយ សិតមុនតែក៏ត្រូវភ្នំពេញតាមទៅតាមមក ដែលអូសការប្រកួតដល់សិតទី៥ ឯណោះ។ នៅសិតចុងក្រោយ នេះ ហើយក្រុមកំពង់ស្ពឺ ដែលមាន យន់ រាជ ចិត្រ និង ទូច អង្គរក្ស ធ្វើបានល្អជាង និងយកឈ្នះ ក្នុងលទ្ធផល […]

ស្មាត់ ចិត្រ ថា រវាងត្រីឆ្លាំងភ្នំពេញ ប៉ះដំរីសៀមរាប ក្រុមមួយនេះនឹងឡើងផ្ដាច់ព្រ័ត្រ

Liny Chan January 27, 2023 27/01/2023

ស្មាត់ ចិត្រ ថាការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ ប៉ះក្រុមដំរីសៀមរាបថ្ងៃទី២៨ នេះរូបគេទស្សន៍ទាយក្រុមរបស់ ធី ម៉េងហួង ឬ ត្រី ឆ្លាំង ភ្នំពេញ ជា អ្នកឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពានរង្វាន់ Slamball។ ការយល់ឃើញ ឬ ទស្សន៍ទាយ បែបនេះ នួន វិចិត្រ ប្រាប់ហេតុផលថា ក្រុមដំរី សៀមរាបមានកីឡាកររបួសមិនទាន់ជាសះស្បើយ ១០០% នោះទេ គឺស្មាត់ធំបន្ទាយឈើតែម្ដង។ ចំណែកខាងក្រុមត្រីឆ្លាំង ភ្នំពេញ វិញគឺគេពេញសាច់តែម្ដងពោលមិនថា ស្មាត់ ស្គាំង ដឺមី ឬ ឆ្វេង នោះឡើយល្អទាំងអស់។ កីឡាករល្បឺឈ្មោះខាងលើ បន្ថែមទៀតថា ក្រុមត្រីឆ្លាំងភ្នំពេញនេះ គឺល្អមួយចប់មិនថា ម៉ាត់ផ្ដាច់ ប៉ះ សឺ (លើក បាល់) និងការធ្វើរនាំងនោះទេ ពោលល្អខ្លាំងតែម្ដង ដូច្នេះហើយទើបរូបគេទស្សន៍ទាយថា ក្រុមមួយនេះមានសង្ឃឹមខ្ពស់ បាន ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ បញ្ជាក់ដែរថា ការប្រកួតរវាងក្រុមត្រីឆ្លាំងភ្នំពេញ និងដំរី សៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ […]