PR

កាន់តែឡូយជាងមុន “សម្រស់ធម្មជាតិ” លេងឈុតធំ នាំអតិថិជនទៅចែករង្វាន់ដល់ប្រទេសសិង្ហបុរី

Liny Chan August 25, 2022 25/08/2022

ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន “សម្រស់ធម្មជាតិ” មិនត្រឹមផ្ដល់នូវផលិតផលសម្រាប់សុខភាពល្អៗនោះទេ តែក៏តែងតែបង្កើតនូវព្រឹត្តិការណ៍ធំៗ​ និងសប្បាយរីករាយជាច្រើនសម្រាប់អតិថិជន។ ជាក់ស្ដែង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមហ៊ុន លេងឈុតធំតែម្ដង គឺនាំអតិថិជនដែលឈ្នះរង្វាន់ម៉ូតូធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ហើយទៅទទួលរង្វាន់នៅទីនោះតែម្ដង។ ដំណើរកម្សាន្តដ៏ធំលើកនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង​ចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី លោករ៉ាស៊ី និង លោកប៉ែនចំរ៉ុងជាដើម ដែលមកចូលរួមញុំាងបរិកាសអោយកាន់តែមានភាពសប្បាយរីករាយ។ គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅនេះ “សម្រស់ធម្មជាតិ” បានបង្កើតព្រឹត្តិការណ៍ដ៏សប្បាយរីករាយជាច្រើនសម្រាប់អតិថិជនដូចជា ព្រឹត្តិការណ៍ម៉ៅយន្តហោះដឹកអតិថិជនដែលជាពីជម្ងឺទៅលេងកម្សាន្តនៅទឹកដីសៀមរាប និងម៉ៅរថភ្លើងលំដាប់ VIP ដើម្បីដឹកអតិថិជនទៅចែករង្វាន់ម៉ូតូខេត្តកំពត៕

Dragon Premium Dark Beer ត្រូវបានដាក់សម្ពោធ យ៉ាងអធិកអធមនៅក្លឹប កម្សាន្តជាច្រើន ស្របគ្នាក្នុងថ្ងៃតែមួយជាមួយវត្តមានតារាល្បីៗជាច្រើន

Liny Chan August 23, 2022 23/08/2022

កាលពីយប់ថ្ងៃទី២០ ខែសីហាកន្លងទៅ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានដាក់សម្ពោធជាផ្លូវការ ស្រាបៀរប្រណិតទឹកខ្មៅ រសជាតិថ្មីប្លែកមិនធ្លាប់មាន នៅលើទីផ្សារពីមុនមកគឺ Dragon Premium Dark Beer ក្រោមវត្តមាន គណៈគ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស តំណាងចែកចាយ ព្រមទាំងសិល្បៈករ សិល្បៈការីនីល្បីៗ ជាច្រើនក្នុងក្លឹបកម្សាន្ត ដ៏ពេញនិយមចំនួន៥ទីតាំង នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ ស្របគ្នាក្នុងថ្ងៃតែមួយ។ កម្មវិធីដ៏អស្ចារ្យឈ្មោះ Make Me A Dragon Night នេះបានផ្តល់ភាពភ្ញាក់ផ្អើល និងសប្បាយរីករាយ យ៉ាងខ្លាំងតាមរយៈការក្រេបយករសជាតិដ៏ពិសេសរបស់ ដ្រាហ្គិនបៀរ ការសម្តែងសិល្បៈ និងបទចម្រៀងល្បីៗរបស់កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា, អ្នកនាងឪក សុគន្ធកញ្ញា, លោក G-Davit, លោកនីកូ, កញ្ញា រ៉ាប៊ី, កញ្ញា យ៉ូរី, 4T5, King Chi, MC Sey, Seav JKS, […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំកម្មវិធីជួបជុំអាហារសាមគ្គី ថ្លែងអំណរគុណដល់បុគ្គលិករាប់ពាន់នាក់របស់មហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប

Liny Chan August 23, 2022 23/08/2022

(ភ្នំពេញ)៖ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប និងថ្នាក់ដឹកនាំក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប បានរៀបចំកម្មវិធីសំណេះសំណាល អាហារសាមគ្គីជួបជុំមហាគ្រួសារក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប ដែលមានវត្តមានចូលរួមពីសំណាក់បុគ្គលិកក្រុមហ៊ុន អចិន្ត្រៃយ៍ ប្រមាណជាង១ពាន់នាក់ នៅភោជនីយដ្ឋានទន្លេបាសាក់២។ កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនគ្រាន់តែការជួបជុំ កម្សាន្តសប្បាយ ពិសារភោជនីយអាហារជុំគ្នានោះទេ តែជាឱកាសសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើការថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។ កម្មវិធីជួបជុំអាហារសាមគ្គីដ៏ធំនេះ មិនមែនគ្រាន់តែការជួបជុំ កម្សាន្តសប្បាយ ពិសារភោជនីយអាហារជុំគ្នានោះទេ តែជាឱកាសសម្រាប់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុនធ្វើការថ្លែងអំណរគុណ ចំពោះបុគ្គលិកទាំងអស់គ្នា ដែលតែងបានបំពេញភារកិច្ចការងារ និងតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដែលជាកត្តារុញច្រាននាំឱ្យក្រុមហ៊ុនយក្សមួយនេះអាចរីកចម្រើនបានតាំងពីចំណុចសូន្យ រហូតមកដល់សព្វថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមហ៊ុនហ្គាឡាក់ស៊ី […]

កម្មវិធីសប្តាហ៍សោតទស្សន៍ ចិន-អាស៊ាន លើកទី៤ នឹងប្រារព្ធឡើងនៅទីក្រុង Nanning ប្រទេសចិននិងរាជធានីភ្នំពេញប្រទេសកម្ពុជា ដោយកម្ពុជាជាប្រទេសភ្ញៀវកិត្តិយស

Liny Chan August 22, 2022 22/08/2022

កាលពីថ្ងៃទី១៨ ខែសីហា នៅក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាននៃរដ្ឋាភិបាលប្រជាជនតំបន់ស្វយ័ត Guangxi បានឱ្យដឹងថា កម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៤ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ជាតិចិន ក្រសួងព័ត៌មានកម្ពុជា រដ្ឋាភិបាលប្រជាជនតំបន់ស្វយ័ត Guangxi zhuang និងទទួលរៀបចំរួមគ្នាដោយនាយកដ្ឋានវិទ្យុនិងទូរទស្សន៍តំបន់ស្វយ័ត Guangxi zhuang និងស្ថាប័នពាក់ព័ន្ធ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែកញ្ញា ឆ្នាំ២០២២នៅទីក្រុង Nanning ខេត្ត Guangxi។ សន្និសីទសារព័ត៌មាននេះបានឱ្យដឹងទៀតថា ឈរលើមូលដ្ឋានជោគជ័យនៃការប្រារព្ធកម្មវិធីសប្តាហ៍ទូរទស្សន៍ចិន-អាស៊ានកាលពី៣លើកកន្លងមកនេះ ឆ្នាំនេះកម្មវិធីនេះនឹងប្រែក្លាយទៅជាកម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានតែម្តង។ កម្មវិធីសប្តាហ៍សោតទស្សន៍លើកនេះនឹងអញ្ជើញកម្ពុជាដែលជាប្រធានអាស៊ានប្តូរវេនធ្វើជាប្រទេសភ្ញៀវកិត្តិយស ហើយកម្មវិធីនេះនឹងផ្តោតទៅលើប្រធានបទ “សម័យថ្មី សោតទស្សន៍ថ្មី កាលានុវត្តភាពថ្មី អនាគតថ្មី” ដោយបង្ហាញពីសមិទ្ធផលដ៏សម្បូរបែបនៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅផ្នែកសោតទស្សន៍រវាងចិននិងបណ្តាប្រទេសអាស៊ាន និងធ្វើការពិភាក្សាទៅលើចក្ខុវិស័យអភិវឌ្ឍន៍និងសហប្រតិបត្តិការនាពេលអនាគត។ តាមការបានឱ្យដឹងថា កម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ានលើកទី៤នេះរួមមានកម្មវិធីសំខាន់ៗចំនួន៤៖ ទី១ ប្រារព្ធពិធីបើកកម្មវិធីសប្តាហ៍សោតទស្សន៍ចិន-អាស៊ាន។ កម្មវិធីបើកធ្វើឡើងនៅថ្ងៃទី៦ ខែកញ្ញា ដោយនឹងធ្វើឡើងព្រមគ្នាដាច់ដោយឡែកនៅទីក្រុង Nanning ខេត្ត Guangxi ប្រទេសចិននិងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយបង្ហាញពីលទ្ធផលផ្លាស់ប្តូរវប្បធម៌និងការរស់នៅរបស់មនុស្សដែលផ្សាយដោយជំរុំផលិតនិងផ្សព្វផ្សាយរបស់យុវជនចិន-អាស៊ាន បង្កើតពិធីបង្ហាញកម្មវិធីសោតទស្សន៍ដ៏អស្ចារ្យ។ ទី២ ប្រារព្ធវេទិកាផ្សព្វផ្សាយសោតទស្សន៍ចិន-អាស៊ាន។ វេទិកានេះត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌវេទិកាជាន់ខ្ពស់នៃពិព័រណ៍ចិន-អាស៊ានលើកទី១៩ ដែលនឹងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា នៅទីក្រុង Nanning។ វេទិកានេះនឹងផ្តោតសំខាន់ទៅលើប្រធានបទស្តីពីកិច្ចសហប្រតិបត្តិការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) […]

វឌ្ឍនៈ ប្រ៊ូវើរី នាំមកនូវស្រាបៀររសជាតិថ្មីប្លែកច្នៃប្រឌិតបំផុតគឺ Dragon Premium Dark Beer ស្រាបៀរប្រណិតទឹកខ្មៅ (Craft Beer) បំពេញបន្ថែមតម្រូវការអតិថិជននិយមពិសាស្រាបៀរនៅកម្ពុជា

Liny Chan August 19, 2022 19/08/2022

ចាប់ពីថ្ងៃទី២០ សីហា នេះតទៅ ប្រជាជនកម្ពុជានឹងអាចទទួលបានភាពសប្បាយរីករាយជាមួយរសជាតិ និងគុណភាព នៃការច្នៃប្រឌិតថ្មីបំផុតពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺ Dragon Premium Dark Beer ជាស្រាបៀរប្រណិតទឹកខ្មៅ (Craft Beer) ដែលត្រូវបានបិតចម្រាញ់ យ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីបំពេញចំណូលរសជាតិ របស់អ្នកទទួលទានស្រាបៀរនៅក្នុងស្រុក។ ជាមួយនឹងទម្រង់រសជាតិថ្មីប្លែកមិនធ្លាប់មានពីមុនមក ដ្រាហ្គិន ព្រីមៀមដាកបៀរ គឺជាសាក្ខីកម្មនៃការបេ្តជ្ញាចិត្តរបស់ វឌ្ឍនៈ ប៊្រូវើរី ក្នុងការផលិតស្រាបៀរដែលមានគុណភាពលំដាប់អន្តរជាតិដើម្បីផ្តល់នូវឱជារស ភាពសប្បាយរីករាយ និងចំណូលចិត្តអតិថិជន។ ដ្រាហ្គិន ព្រីមៀម ដាកបៀរ នឹងមានវត្តមាននៅតាមភោជនីយដ្ឋាន បារ និងក្លឹបកម្សាន្តនានាគ្រប់ទីកន្លែងដែលទាំងអស់គ្នាអាចស្វែងភាពសប្បាយរីករាយ។ វឌ្ឍ នៈ ប្រ៊ូវើរី ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិក្នុងការផលិតស្រាបៀរគ្រុឌ និង វឌ្ឍនៈ ព្រីមៀមបៀរ ជាប់ពាន់រង្វាន់មេដាយមាសពី Monde Selection ប្រចាំឆ្នាំ២០២២ បានបង្ហាញរូបរាងស្រាបៀរទឹកខ្មៅដ៏ថ្មីស្រឡាងនេះដើម្បីផ្លាស់ប្តូរទំលាប់នៃការទទួលទានស្រាបៀរ ហើយចាប់ផ្តើមសប្បាយជាមួយគុណភាព និងរសជាតិដ៏ពិតប្រាកដ។ អ្នកឧញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី […]

ធនាគារ វីង បើកសាខាថ្មីបំផុតរបស់ខ្លួននៅខេត្តព្រះសីហនុ ខណៈពេលដែលខេត្តមួយនេះកំពុងប្រែក្លាយខ្លួនទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

Liny Chan August 18, 2022 18/08/2022

ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាខេត្តព្រះសីហនុជាផ្លូវការក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជា ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖ “យើងខ្ញុំជឿជាក់ថា វត្តមាន សាខា ធនាគារ វីង នៅទីក្រុងព្រះសីហនុ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចខេត្តព្រះសីហនុឲ្យកាន់តែរីកចំរើនថែមមួយកំរិតទៀត។ លើសពីនេះទៀត តាមរយៈសេវាកម្មរបស់ ធនាគារ វីង នឹងជួយសម្រួលដល់ដំណើរការសេវាកម្មហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និង ក្រុមហ៊ុន អាជីវកម្ម សាជីវកម្មនានាឲ្យពួកគេអាចប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេកាន់តែលឿននិងមានប្រសិទ្ធភាពខ្ពស់។” ក្នុងរយៈពេល១៤ ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេសទាំងតាមរយៈសេវាកម្មដោយផ្ទាល់ និងតាមប្រព័ន្ធឌីជីថល។ ឯកឧត្តម រ័ត្ន […]

«អ្នកជំនាញ Portrait» ជំនាន់ថ្មីលើ OPPO Reno8 Series នឹងនាំភាពអស្ចារ្យសម្រាប់លោកអ្នក! កុំភ្លេចរង់ចាំទាំងអស់គ្នា….

Liny Chan August 13, 2022 13/08/2022

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាស្មាតហ្វូន OPPO កាន់តែបង្ហាញភាពទាក់ទាញ មិនត្រឹមតែរូបរាងទេ សូម្បីតែកម្លាំងម៉ាស៊ីន ថាមពលថ្ម សមត្ថភាពកាមេរ៉ាគឺអភិវឌ្ឍន៍ខ្លាំងទន្ទឹមគ្នាជាកញ្ចប់តែម្តង។ ហើយបើនិយាយដល់បច្ចេកវិទ្យាដ៏ពេញនិយមបំផុតកំពុងរីកដូចផ្សិត គឺការថតរូបតាមទូរស័ព្ទដៃ ទោះបីជាបច្ចុប្បន្ននេះមានរបកគំហើញថ្មីៗ ការច្នៃប្រឌិតខ្ពស់ ទីផ្សារទូរស័ព្ទកំពុងប្រកួតប្រជែងគ្នាខ្លាំងយ៉ាងណាក៏ដោយឃើញថា OPPO នៅតែខ្លាំងជាងគេក្នុងវិស័យថតរូប ចុះតើអ្នកយល់យ៉ាងណា? យ៉ាងណាមិញ ទោះក្នុងដៃអ្នកមានស្មាតហ្វូនតម្លៃថ្លៃៗបំពាក់ដោយកាមេរ៉ាសមត្ថភាពខ្ពស់ ប៉ុន្តែបើអ្នកមិនទាន់ស្គាល់ច្បាស់ពីមុខងារថតរូប ថតវីដេអូក៏ធ្វើឲ្យរូបភាពអ្នកមិនស្អាត រូបគ្មានគុណភាព ព្រមទាំងឲ្យឱកាសល្អៗក្នុងការផ្តិតយករូបភាពរំលងផុតទៅ។ ទន្ទឹមគ្នាថ្មីៗនេះ OPPO កំពុងត្រៀមបង្ហាញខ្លួនសមាជិកថ្មីត្រកូល Reno8 Series ជាមួយស្ទីលរចនាពណ៌មាសដ៏ប្រណីតកើតចេញពីជម្រេលពណ៌ទឹកមាសដែលបត់បែនទៅតាមពន្លឺ និងការសម្លឹងមើលពីគ្រប់ជ្រុងបង្ហាញនូវភាពស្រស់ស្អាតប្លែកពីគ្នាកាន់តែមើលកាន់តែដកចិត្តមិនរួច។ តោះ! ឥឡូវយើងមកស្វែងយល់ពីមុខងារ និងគន្លឺះសំខាន់ៗមួយចំនួនក្នុងការថតរូបនៅ Reno8 Series ដើម្បីឲ្យរូបភាពលោកអ្នកមើលទៅកាន់តែលេចធ្លោ និងអស្ចារ្យជាងមុនទ្វេដង។ ជាក់ស្តែងឃើញថាពីមួយជំនាន់ទៅមួយជំនាន់ ការវិវត្តន៍នៃសមត្ថភាពថតរូបបែប Portrait លើស្មាតហ្វូនកាន់តែទំនើបខ្លាំងឡើង ហើយឆាប់ៗនេះអ្នកជំនាន់ Portrait ជំនាន់ថ្មីចុងក្រោយបង្អស់របស់ Reno8 Series នឹងនាំអ្វីដែលកាន់តែអស្ចារ្យសម្រាប់លោកអ្នកមិនធ្វើឲ្យខកចិត្តជាពិសេសសម្រាប់អ្នកនិយមថតរូប ថតវីដេអូ។ ដូចនេះតើចំណុចពិសេសមានអ្វីខ្លះបំពាក់លើ Reno8 Series? • Sensor កម្រិតកំពូល IMX709/766: ស្អាតគ្រប់ទម្រង់ពន្លឺស៊ែលហ្វីដោយភាពជឿជាក់ជាមួយកាមេរ៉ាមុខ OPPO […]

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែសីហា អតិថិជន Starbucks អាចរីករាយទទួលទានភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាមួយការបញ្ចុះតម្លៃពិសេសរាល់ការកុម៉្មង់ពីវីងម៉ល

Liny Chan August 12, 2022 12/08/2022

Starbucks ដែលជាក្រុមហ៊ុនកាហ្វេយក្សពីអាមេរិក ឥឡូវនេះបានមានវត្តមាននៅលើវីងម៉លហើយ ខណៈពេល ដែលស្លាក យីហោដ៏ល្បីល្បាញមួយនេះកំពុងពង្រីកការលក់តាមឌីជីថលនៅប្រទេសកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកុម៉្មង់កាហ្វេ Starbucks ពីហាងនៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងព្រះសីហនុតាមវីងម៉ល។ នៅក្នុងការចាប់ដៃគូដ៏ល្អឥតខ្ចោះ ទាំង Starbucks ទាំង វីងម៉ល សុទ្ធតែមានទស្សនៈវិស័យដូចគ្នាក្នុងការធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើងតាមរយៈការផ្ដល់ភាពងាយស្រួលក្នុងការទទួលបានផលិតផល និងសេវាកម្មនានា។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ Wing Commerce បានមានប្រសាសន៍ថា៖ “Starbucks គឺមិនដូចក្រុមហ៊ុនដទៃទៀតនេះទេ។ Starbucks មិន ត្រឹម តែជឿជាក់ លើការ រីករាយជាមួយ កាហ្វេ នោះទេ ប៉ុន្តែក៏ជឿជាក់ ទៅលើការផ្សារភ្ចាប់ ទំនាក់ទំនងរវាង មនុស្ស និងមនុស្សផង ដែរ។ Starbucks ជឿជាក់ ក្នុង ការ ធ្វើ ឲ្យ ប្រាកដ ថា អ្វី គ្រប់ យ៉ាង ដែល […]

ទីបំផុត…កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy Z Fold4 បានលេចរូបរាងពិត ហើយមកជាមួយ Pre-Order នឹងថែមជូនកាដូឡើងម៉ាអ៊ែមម៉ង…!!

Liny Chan August 11, 2022 11/08/2022

(ភ្នំពេញ) ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ ស្របពេលនៃព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្យ សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 08:00 យប់ រហូតដល់ ម៉ោង 10:00 យប់ ផងដែរ។ លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ។ ហើយសម្រាប់សករាជថ្មីចុងឆ្នាំ 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះ Galaxy […]

ពិធីសម្ភោធកៅអីសុខុមាលភាព uDream Pro

Liny Chan August 8, 2022 08/08/2022

កាលពីថ្ងៃទី 5 ខែសីហា 2022 កន្លងទៅនេះក្រុមហ៊ុន OSIM CAMBODIA បានធ្វើការបើកសម្ភោធទីតាំងថ្មីនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី។ ហើយក៏មានការចូលរួមពីកំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាអ្នកនាង ឳក សុគន្ធកញ្ញា ដែលជាទូតសុឆន្ទៈរបស់កៅអីសុខមាលភាព uDream Pro ផងដែរ។ លើសពីនោះទៅទៀត OSIM CAMBODIA ក៏បានធ្វើការដាក់បង្ហាញកៅអីសុខុមាលភាពដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ OSIM នោះគឺ OSIM uDream Pro ដែលជាកៅអីសុខុមាលភាពដំបូងបំផុតនៅលើពិភពលោកដែលបានត្រួតពិនិត្យពីគុណភាពកៅអី និងបានធ្វើការបង្កើតកម្មវិធីម៉ាស្សា ហើយធ្វើការសាកល្បងដោយផ្ទាល់ ព្រមទាំងអនុញ្ញាតដាក់អោយប្រើប្រាស់សម្រាប់សុខភាពពីលោកវេជ្ជបណ្ឌិត Sato Tsuyoshi ផងដែរ។ សម្រាប់កៅអីមួយនេះធ្វើការម៉ាស្សាទៅដល់ញាណទាំង 5 របស់យើងហើយថែមទាំងមានមុខងារ AI BIO SENSOR SCAN ដើម្បីវាស់កម្រិតភាពស្រេ្តស និងអាយុកាលបេះដូងរបស់យើងម្នាក់ៗបានទៀត ផង។ មិនត្រឹមតែប៉ុណ្ណោះទេសម្រាប់អតិថិជនដែលចង់ធ្វើការជាវកៅអីសុខុមាលភាព uDream Pro នឹងទទួលបានការថែមជូនកៅអីម៉ាស្សាខ្នាតតូច uDivine Mini 2 មួយភ្លាម។ តោះបងប្អូនចាំអង្កាលទៀត មកទទួលបទពិសោធន៍ថ្មីពី OSIM ទាំងអស់គ្នា។ […]