PR

អីយ៉ាស៎! នេះពិតជាការថែមជូនដ៏ពិសេសអស្ចារ្យពីកម្មវិធី Blind Order សម្រាប់អ្វីដែលថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះពីសាមសុង..!

Khmerpress August 7, 2022 07/08/2022

(ភ្នំពេញ) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បានលើសពីការរំពឹងទុកផងដែរ។ យើងឃើញថាដោយសារតែការស្រឡាញ់ និងគាំទ្រខ្លាំងពីអតិថិជនចំពោះគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង ទើបធ្វើឱ្យក្រុមហ៊ុន បានបង្កើតនូវកម្មវិធីថ្មីមួយឡើងសម្រាប់អតិថិជនដើម្បីធ្វើការដាក់ Blind order នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ពី សាមសុង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ! ដូចដែលបានឃើញអញ្ជឹង គ្រាន់តែលឺភ្លាម កត់ថ្ងៃ កត់ម៉ោងមកដល់ Samsung Experience store ទាំងបីសាខា K-Mall, Chip Mong Sen Sok និង Exchange Square ភ្លាតតែម្តង។ ដោយអតិថិជនទាំងអស់មិនទាន់ទាំងដឹងថាម៉ូដែលថ្មីនេះ មានរូបរាងយ៉ាងមិច ពណ៌អ្វីខ្លះផង តែដោយចិត្តស្រឡាញគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជនបានមកធ្វើការ Blind Order ដោយមិនបង្អង់ទុកយូនោះទេ!!! សូមជំរាបផងដែលថាសម្រាប់រាល់ការចុះឈ្មោះរបស់អតិថិជននៅ Samsung Experience Store ទាំង 3 ទីតាំង នឹងទទួលបាន មួកដ៏ស្រស់ស្អាត១ ភ្លាមៗ ពីសាមសុង! ហើយរាល់ការដាក់ […]

ឈ្នះដំណើរកម្សាន្តទៅមើល FIFA WORLD CUP 2022 និងមានរង្វាន់ជាច្រើនទៀត ដោយគិតលុយតាមកាត Visa ABA

Liny Chan August 4, 2022 04/08/2022

ប្រិយមិត្តបាល់ទាត់ទាំងអស់ ធ្លាប់ស្រមៃចង់ទៅទស្សនាព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 ដោយផ្ទាល់អត់? ពិសេសណាស់! ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកញ្ញា ២០២២ ABA និង Visa ផ្តល់ជូនដំណើរកម្សាន្ត រយៈពេល 5 ថ្ងៃសម្រាប់មនុស្សពីរនាក់ ចូលរួមក្នុង ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជា កាដូ limited-edition របស់ FIFA ជាច្រើនទៀតដល់ម្ចាស់កាត ABA Visa។ ដើម្បីឈ្នះការធ្វើដំណើរចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ លោកអ្នកគ្រាន់តែចាយចាប់ពី 200 ដុល្លារ ជាមួយកាត ABA Visa ដើម្បីមានឈ្មោះចូលរួមចាប់ឆ្នោតផ្សង សំណាងចំនួន 1 ដង ដែលការចាប់ឆ្នោតនឹងធ្វើឡើងនៅពេលប្រូម៉ូសិនបានបញ្ចប់។ ដើម្បីឈ្នះ កាដូ limited […]

ឡូយអស់ស្ទះ!! សម្រាប់ដើមខែសីហានេះ កាន់តែថ្មី…កាន់តែប្លែកជាមួយស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ Samsung Galaxy A03 Core ប្រើប្រាស់ និងលេងកម្សាន្តបានពេញមួយថ្ងៃ!

Liny Chan August 3, 2022 03/08/2022

(ភ្នំពេញ) ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២៖ ស្មាតហ្វូនជំនាន់ថ្មី Galaxy A03 Core ត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងបំពាក់មកជាមួយនូវកម្លាំងថាមពលថ្មធំខ្លាំងហួសពីការស្មានបានលេចរូបរាងក្នុងទីផ្សារកម្ពុជាហើយ! តោះទៅជីកឱ្យដល់ពោះវៀន ពោះតាំងម្តងមើលលើកនេះ..!! ថាអ្វីដែលល្អឥតខ្ចោះនៃស្មាតហ្វូនជំនាន់ថ្មី ម៉ូឌែល Samsung Galaxy A03 Core នេះស្ថិតនៅចំណុចខ្លាំងប៉ុណ្ណា និងមានលក្ខណៈពិសេសៗឆ្ងាញ់ទាក់ចិត្តជាមួយមុខងារកំពូលជាច្រើនដូចជា..! *Samsung Galaxy A03 Core: – អេក្រុងធំ៖ 6.5 អ៊ីង Infinity-V លាតសន្ធឹងពេញផ្ទៃទូរស័ព្ទតែម្តង – ល្បឿនដំណើរការខ្លាំង៖ Octa-Core 1.6 Hz – អង្គចងចាំ/ RAM ៖ 2 GB – អង្គផ្ទុក/ Storage ៖ 32 GB – ថាមពលថ្មធំ៖ 5,000 mAh (ប្រើលើអេក្រង់ជាប់តាំងពីព្រឹកទល់យប់ជ្រៅក៏មិនទាន់អស់ផង) – សាកថ្មបានលឿន៖ (7.75 […]

ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ចេញញត្តិគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

Liny Chan August 2, 2022 02/08/2022

តាងនាមឱ្យថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក យើងខ្ញុំសូមសម្តែងការគាំទ្រជាឱឡារិក និងពេញទំហឹងចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ក្នុងនាមជាស្ថាប័នឯកជន ក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ឯ.ក មានគោលជំហរគាំទ្រយ៉ាងពេញទំហឹងលើអនុវត្ត និងប្រកាន់ខ្ជាប់នូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវស្របតាមគោលការណ៍និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងជាការគិតគូរបានគ្រប់ជ្រុងជ្រោយក្នុងការបំពេញបន្ថែមចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ ដើម្បីធានាការពារស្ថិរភាពនយោបាយ ភាពមិនជាប់គាំងនៃស្ថាប័ន ជាតិឱ្យដំណើរការបានជាប្រក្រតីដោយរលូន និងមាននិរន្តរភាពគ្រប់កាលៈទេសៈ។ ការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនេះគឺបានតម្កល់នូវឧត្តមប្រយោជន៍ជាតិ ប្រជាជនកម្ពុជាជាធំ សំដៅធានាការពារនិងថែរក្សាសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះក្នុងការបន្តអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលអនាគតខាងមុខ។

ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល

Liny Chan August 1, 2022 01/08/2022

កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានរូបរាងថ្មីស្រលាងដ៏ស្រស់ស្អាត។ ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និងមានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។ លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង បានមានប្រសាសន៍ថា៖ “ការកែលម្អ Wing Bank App ចុងក្រោយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលល្អបំផុតកាន់តែច្រើ នថែមទៀតទៅដល់អតិថិជន។ Wing Bank App ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងពេលណាទំាងអស់ ព្រមទាំងភ្ជាប់មកជាមួយមុខងារជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួល និងប្រសើរឡើង។ អ្នក […]

យេ៎…ទីបំផុតចេញលទ្ធផលហើយ! ពេលវេលាដ៏អស្ចារ្យ…និងរំភើបរីករាយ ចំពោះអ្នកទទួលបានជ័យលាភីពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រី Night City Challenge ពីសាមសុង!!

Liny Chan July 29, 2022 29/07/2022

(ភ្នំពេញ) ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២៖ អស់រយៈពេល ១ខែកន្លងមកហើយដែលយើងធ្វើការស្វែងរកនូវកំពូលជើងឯកដ៏ខ្លាំងពូកែដែលបញ្ចេញស្នាដៃនៃការថតរូប និងវីដេអូ បានយ៉ាងល្អឥតខ្ចោះ ស្អាត ជាមួយទេពកោសល្យ និងភាពច្នៃប្រណិត ជាពិសេសគឺគោរពតាមគោលការណ៍បានយ៉ាងត្រឹមត្រូវដែលបានកំណត់ទុក។ យើងឃើញហើយថាក្នុងកម្មវិធីនេះមានការគាំទ្រខ្លាំងពីបណ្តាលហ្វេនៗ និងមានការចូលរួមយ៉ាងច្រើនកុះករពីគ្រប់បណ្ដាអតិថិជននៅទូរទាំងប្រទេសកម្ពុជា។ ពេលនេះ…. វេលានេះ…. យើងក៏បានរកឃើញជើងខ្លាំងដែលបង្អួតសម្រស់ទីក្រុងនាពេលរាត្រី ជាមួយទូរស័ព្ទដៃ Samsung Galaxyយើងហើយ! សូមចូលរួមអបអរសាទរ ចំពោះអ្នកទទួលបាននូវជ័យលាភីទាំង 5 រូបពីកម្មវិធីបង្អួតសម្រស់ទីក្រុងនាពេលរាត្រីជាមួយGalaxy ដែលមានឈ្មោះដូចខាងក្រោម៖ **ជ័យលាភីទី១៖ Facebook ឈ្មោះ Phalla Aloo ភេទប្រុស ដែលបានឈ្នះ Galaxy S22 Ultra ចំនួនមួយគ្រឿង **ជ័យលាភីទី២៖ Facebook ឈ្មោះ Coffee Ice ភេទប្រុស ដែលបានឈ្នះ Galaxy Watch4 ចំនួនមួយគ្រឿង **ជ័យលាភីទី៣៖ Facebook ឈ្មោះ Sarun Sitha ភេទប្រុស ដែលបានឈ្នះ Galaxy […]

កត់ថ្ងៃកត់ម៉ោងទុកផងណា៎! ប្រយ័ត្នខកចិត្ត ព្រោះមិនបានតាមដានទស្សនាមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យមួយនេះ!

Liny Chan July 27, 2022 27/07/2022

(ភ្នំពេញ) ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២៖ តោះទៅត្រៀមខ្លួនចាំអ៊ុតមើលទាំងអស់គ្នា! ចង់ដឹងថាកំពូលមហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យប្រចាំឆ្នាំ 2022 នេះ នឹងធ្វើឱ្យពិភពលោកកាន់តែកក្រើកប៉ុណ្ណា! សូមកុំភ្លេចរង់ចាំតាមដានទស្សនាជាមួយមហាព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យពី សាមសុង នឹងមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រក្នុងពេលឆាប់ៗនេះ! សូមកុំរំលងកំពូលមហាព្រឹត្តិការណ៍នេះឱ្យសោះ…ខកស្នេហ៍បាន ប៉ុន្តែបើខកខានមិនបានទស្សនា ប្រយ័ត្នស្ដាយក្រោយណា៎!! បើមិនបានឃើញផ្ទាល់នឹងភ្នែកខ្លួនឯង ច្បាស់ជាមិននឹកស្មានដល់នោះឡើយ..! ដូច្នេះសូមអតិថិជន អ្នកស្រឡាញ់គាំទ្រផលិតផល សាមសុង ទាំងអស់ធ្វើការកត់ត្រាទុក ឬ ដាក់ Reminder លើប្រតិទិនរបស់ខ្លួន សម្រាប់ស្វាគមន៍នូវកំពូលមហាព្រឹត្តិការណ៍ដ៏សែនអស្ចារ្យបំផុតដែលនឹងធ្វើឡើងនៅថ្ងៃទី 10 ខែសីហា ឆ្នំា 2022 វេលាម៉ោង 20:00 យប់…តាមរយៈគេហទំព័រផ្លូវការ សាមសុង… ហ្វេសប៊ុកផ្លូវការ សាមសុង…និងតាម YouTube channel ផ្លូវការរបស់ សាមសុង…! កុំភ្លេចណា៎…សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នាថាអ្វីដែលពិសេសអស្ចារ្យ មានអ្វីដែលមិនធ្វើឱ្យខកចិត្តដូចខកស្នេហ៍ ប៉ុន្តែបើស្នេហ៍ហើយនឹងមិនធ្វើឱ្យខកចិត្តនោះទេ…!! ម្ដងនេះរឹតតែកក្រើកពិភពលោកហើយ! ដើម្បីកុំឱ្យខកខាននូវការទស្សនាកំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំនេះ…លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ (Link) ខាងក្រោមនេះ៖ http://Samsung.com https://www.facebook.com/SamsungCambodia https://www.youtube.com/Samsung សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស […]

លឿនឡើងៗ!!! នៅសល់តែ 20 គ្រឿងទៀតទេ !! ក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពីសាមសុងនាលើកទី4 នេះ! រង្វាន់មើលមិនឃើញទេណា!!!

Liny Chan July 26, 2022 26/07/2022

(ភ្នំពេញ) ថ្ងៃទី 26 ខែកក្កដា ឆ្នាំ ២០២២៖ សួរថារំភើបដែរទេបើរូបអ្នកជាម្ចាស់រង្វាន់ដ៏អស្ចារ្យមួយនេះ!! សូមកុំឱ្យពេលវេលាដ៏រំភើបបែបនេះកន្លងផុតទៅឱ្យសោះ..! ព្រោះថារង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីក្នុងកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ចំនួន 20 គ្រឿងទៀតកំពុងតែស្វែងរកម្ចាស់…! ការចាប់រង្វាន់លើកទី 4 ជាសប្ដាហ៍ដែលកាន់តែរំភើបញាប់ញ័រ ព្រោះថាអ្នកដែលបានឈ្នះនូវមហារង្វាន់មុនៗក៏រំភើបខ្លាំងទៅហើយ ចុះទម្រាំអ្នកក្រោយៗទៀតតើរំភើបយ៉ាងណា!! ដូច្នេះប្រញាប់រកទិញឥឡូវនេះទៅ! សម្រាប់ Galaxy A13 | Galaxy A23 | Galaxy A33 5G | Galaxy A53 5G និង Galaxy A73 5G របស់ក្រុមហ៊ុន សាមសុង ណាមួយដ៏បាន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 16 សីហា ឆ្នាំ 2022 ដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Suzuki Nex […]

ក្រុមហ៊ុន Havas Socialyse បើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរដំបូងគេបង្អស់នៅកម្ពុជា

Liny Chan July 21, 2022 21/07/2022

Havas Socialyse ដែលជាក្រុមហ៊ុនភ្នាក់ងារផ្នែកឌីជីថលដំបូងគេក្នុងប្រទេសកម្ពុជា បានបើកដំណើរការប្រព័ន្ធការស្ដាប់សង្គម “Social Listening” ជាភាសាខ្មែរ ដែលជាប្រព័ន្ធដំបូងគេនៅប្រទេសកម្ពុជា។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” នេះមានឈ្មោះថា A.D.D.I ឬ Actionable Data-Driven Insights នឹងផ្ដល់ជូននូវយុទ្ធសាស្រ្ដជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធបច្ចេកវិទ្យា និងការងាររបស់ក្រុមការងារពី Havas Global Group ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅពីអ្វីៗដែលកំពុងពេញនិយម និងអ្វីៗដែលប្រជាជនខ្មែរភាគច្រើនកំពុងនិយាយក្នុងបណ្ដាញទិន្នន័យអនឡាញជាង១០០លានប្រភព។ ប្រព័ន្ធនេះនឹងក្លាយជាការផ្លាស់ប្ដូរដ៏ថ្មីស្រឡាង ក្នុងការស្វែងយល់ដឹងបន្ថែមអំពីអតិថិជន និងធ្វើអោយការទំនាក់ទំនាក់របស់អាជីវកម្មទាំងឡាយកាន់តែមានភាពពាក់ព័ន្ធជាមួយអតិថិជនគោលដៅរបស់ខ្លួន។ ប្រព័ន្ធការស្ដាប់សង្គម “Social Listening” ត្រូវបានណែនាំអោយប្រើប្រាស់សម្រាប់អាជីវកម្មនៅក្នុងកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា នៅRaintree ដែលជាការិយាល័យការងាររបស់ Havas Socialyse Phnom Penh។ កម្មវិធីនេះរួមមានការធ្វើបទបង្ហាញពីការស្ដាប់សង្គម “Social Listening” ដោយលោក Darrell Nelson ដែលជាប្រធានផ្នែកឌីជីថលប្រចាំ Havas APAC និងការធ្វើបទបង្ហាញពីយុទ្ធនាការទីផ្សារ Influencer ដ៏ល្អបំផុត ដោយក្រុមហ៊ុន Kohlective ដែលជាក្រុមហ៊ុនភ្នាក់ងារទីផ្សារ Influencer […]

អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់តាមរយៈការស្កេន QR Code ដែលមាន “KHQR”

Liny Chan July 21, 2022 21/07/2022

អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ថ្លៃទំនិញ និងសេវាកម្មនានាតាមរយៈការស្កែន QR Code ណាមួយក៏បានដែលមាន “KHQR”។ ក្រោយធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការប្រព័ន្ធ “KHQR” អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេបអាចទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មនានាបានភ្លាមៗតាមរយៈការស្កេន QR Code ណាមួយក៏បានដែលមាន “KHQR”។ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា៖ “អ្វីដែលអតិថិជនត្រូវការនោះគឺ កម្មវិធីវីងប៊ែងអេបនៅលើស្មាតហ្វូនតែប៉ុណ្ណោះ។ អតិថិជនរបស់ធនាគារ វីង អាចធ្វើការទូទាត់ប្រាក់ទៅឲ្យអាជីវករណាមួយក៏បានដែលប្រើប្រាស់ “KHQR” ។ ដោយសារតែវត្តមាននៃប្រព័ន្ធ “KHQR” នេះ អ្នកប្រើប្រាស់មិនចាំបាច់បារម្ភអំពីការយកសាច់ប្រាក់តាមខ្លួននោះទេ។ ការទូទាត់ប្រាក់តាមរយៈការស្កេន QR Code កំពុងទទួលបានការពេញនិយមក្នុងប្រទេសកម្ពុជា ដោយសារភាពងាយស្រួលក្នុងការប្រើប្រាស់ និងកម្រិតសុវត្ថិភាពដែលប្រព័ន្ធនេះផ្តល់ជូនដល់អ្នកប្រើប្រាស់។” បាគង ត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងនាំយកប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀតតាមរយៈការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុយ៉ាងទូលំទូលាយក្នុងថ្នាលមួយដែលងាយស្រួល សាមញ្ញ និងមានសុវត្ថិភាព។ បាគង គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារជាតិនៃកម្ពុជាដើម្បីពន្លឿនសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ធនាគារ វីង គាំទ្រយ៉ាងពេញទំហឹងទៅលើ “យុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥” ព្រមទាំង “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”។ ឯកសារយុទ្ធសាស្ត្រទាំងនេះគឺមានសារៈសំខាន់ក្នុងការធានានូវវឌ្ឍនភាពប្រកបដោយជោគជ័យរបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់កម្មវិធីវីងប៊ែងអេប […]