ភ្នំពេញ៖ រយះពេល២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខកខានការចូលរួមលេងសប្បាយជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែរដោយសារតែបញ្ហា កូវិត ១៩។ ប៉ុន្តែបន្ទាប់ពីមានការបើកភ្លើងខៀវពីរាជរដ្ឋាភិបាល ស្រីអូន សម្រស់ធម្មជាតិ និងស្វាមីបានបង្កើតកម្មវិធីសង្រ្កាន្តដល់ទៅ ២កន្លែថ ព្រមគ្នាក្នុងពេលតែមួយ ដែលប្រពឹត្តិទៅនៅ រាជធានីភ្នំពេញ នៅក្នុងគម្រោង បុរី បុស្បា និងមួយទៀតគឺនៅទំនប់ពាមល្វា ជើងភ្នំឱរ៉ាល់។ សង្រ្កាន្តទី១គឺមានឈ្មោះថា “សង្រាន្តម្លប់ឆ័ត្របុស្បា” ដែលធ្វើឡើងនៅថ្ងៃទី ០៩ និង ១០ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សង្រ្កាន្តម្លប់ឆ័ត្រនេះមានលក្ខណៈពិសេសខុសពីគេដាច់តែម្តង ព្រោះវាមានអត្ថន័យចង់សំដៅទៅលើការយកឆ័ត្រមកគ្រងជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាជនខ្មែរនាខែចូលឆ្នាំថ្មី នេះ ក្នុងនោះទៀតសោតចំពោះការតុបតែងក្នុងកម្មវិធីទាំងមូលវិញគឺមានការលម្អទៅដោយឆ័ត្រចម្រុះពណ៌គួរជាទីទាក់ភ្នែកហែរហមតាមដងផ្លូវចូល ហើយក៏មានឆ័ត្រយក្សដ៏ធំផងដែរនៅក្នុងទីលាននៃ កម្មវិធីទាំងមូលផងដែរ។ ក្នុងកម្មវិធីដែរ មានវត្តមានសិល្បករ សិល្បការិនី ជើងចាស់ រួមនឹងតារាល្បីៗជាច្រើនរូបចូលរួមដូចជា៖ លោកស្រី ហឹមស៊ីវន, លោក ណយវណ្ណេត, លោក សុសម៉ាច, កញ្ញា មាសសុខសោភា, លោក ដួង វិរៈសិទ្ធ, លោក ជីដេវីត និងកញ្ញា ទេពបូព្រឹក, […]