PR

បុរី ហ្គោលដេន ផាក បើកលក់មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃរហូតដល់ 12%

Liny Chan July 7, 2021 07/07/2021

នៅថ្ងៃទី 08 ខែ កក្កដា ឆ្នាំ 2021 បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់មុនសម្ពោធគម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិដ៏ធំទំហំ 4.5 ហិកតា ដោយមានការបញ្ចុះតម្លៃដ៏អស្ចារ្យរហូតដល់12% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន ដោយមិនចាំបាច់មានប្រាក់កក់ និង គ្មានការប្រាក់រហូតដល់24ខែ។ គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់នៅលើផ្ទៃដីជិត 50ហិកតា អមជាមួយសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា ស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងដែលមានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូបែបក្បែរកន្លែងដែលអ្នកចង់ទៅដល់ ដោយមានការរចនាម៉ូតដ៏ទាន់សម័យ។ គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក នឹងបងើ្កតបរិយាកាសរស់នៅថ្មីមួយ ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលម្ហែ និង ប្រណិតភាព។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កំពុងបង្កើតសហមគន៍ថ្មីដែលអ្នកនឹងហៅថាផ្ទះ ព្រោះអ្នកមិនត្រឹមតែត្រូវការកន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវការទីកន្លែងដែល ស្រស់ ស្រឡះ ធម្មជាតិ។ បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ […]

គ្រាន់តែតេទៅលេខ 8888 សោះ ក៏មានសំណាងឈ្នះរង្វាន់ធំពីសែលកាតរហូតដល់ 40,000 ដុល្លារ!

Liny Chan July 6, 2021 06/07/2021

តើអ្នកជឿជាក់លើសំណាងទេ? ជាមួយសែលកាត សំណាងប្រាកដជារត់រកអ្នក! ព្រោះសែលកាតផ្តល់រង្វាន់ពិតៗនិងរៀងរាល់ថ្ងៃ សម្រាប់អ្នកផ្សងសំណាងក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររាល់ថ្ងៃ»។ នៅក្នុងខែឧសភានេះ សែលកាតបានរកឃើញអ្នកឈ្នះរង្វាន់ពីររូបបន្ថែមទៀតដែលឈ្នះរង្វាន់សរុប 40,000 ដុល្លារ។ អតិថិជនទី1 គឺលោក ស៊ាវ លីន មានមុខរបរជា បុគ្គលិកក្រុមហ៊ុន រស់នៅក្នុង ភូមិផ្សារសាមគ្គី សង្កាត់កណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលលោកបានឈ្នះរង្វាន់លុយសុទ្ធ 10,000 ដុល្លារ កាលពីថ្ងៃទី21 ខែឧសភា ឆ្នាំ2021។ ចំនែកឯអតិថិជនទី2 មានឈ្នោះថា ស៊ាង សុខា ជាអាជីវករម្នាក់ មានទីលំនៅ ភូមិយុលចេក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បានឈ្នះរង្វាន់លុយសុទ្ធ 30,000 ដុល្លារ កាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2021។ អតិថិជនរបស់សែលកាតទាំងអស់សុទ្ធតែមានឱកាសមាស! ឱកាសសំណាងនេះ! ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុច៖ – លេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ – […]

ហ្វេនៗរបស់ថេបប្លេតពីក្រុមហ៊ុន សាមសុង ប្រញាប់កម្ម៉ង់ទិញឱ្យលឿនមុនគេ ហើយបានប្រូម៉ូសិនថែមជូនដ៏អស្ចារ្យមុនគេផងដែរ…!

Liny Chan July 1, 2021 01/07/2021

(ភ្នំពេញ) ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…! សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនមិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ…ហើយអ្វីដែលពិសេសបំផុតដែលក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះគឺចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេតទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking) ជាមួយនឹងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W)…, ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, […]

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា ចាប់ដៃគូសហការ ជួយពង្រឹងចំណេះដឹងនៅលើបណ្តាញសង្គម ពីការគ្រប់គ្រង និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ

Liny Chan June 25, 2021 25/06/2021

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកានិងបណ្តាញនានា ដើម្បីធានាថា ការជូនដំណឹងអាសន្នឱ្យដឹងជាមុន នឹងត្រូវបានចែកចាយទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានចែករំលែកឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនានា ដែលងាយរងគ្រោះដោយសារទឹកជំនន់ ហើយទន្ទឹមនឹងនោះ កម្រិតទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ក៏អាចនឹងមានការកើនឡើងខ្ពស់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក៏បានរៀបចំយ៉ាងរួចរាល់ផងដែរនូវយន្តការ និងធនធានចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់សហគមន៍ងាយរងគ្រោះ នៅក្នុងអំឡុងស្ថានការណ៍ដ៏ប្រឈមទាំងនេះ។ ដើម្បីអាចប្រាស្រ័យទាក់ទងឱ្យបានកាន់តែប្រសើរអំពីគ្រោះធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសជាដើមនេះ រដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (Early Warning System ឬ EWS1294) ដែលបង្កើតឡើងដោយអង្គការ People in Need (PIN)។ ប្រព័ន្ធប្រកាសអាសន្ននេះ ជាបច្ចេកវិទ្យាជួយសង្រ្គោះជីវិត […]

ទិញស្មាតហ្វូន A02s, A02, A12, A22 5G , A22, A32 ឬ A32 5G ឥឡូវនេះនឹងទទួលបាន អាវយឺត និងឆត្រដ៏ស្រស់ស្អាតភ្លាមៗ…!!

Liny Chan June 25, 2021 25/06/2021

(ភ្នំពេញ) ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១៖ មិនធម្មតាទេ…ស្មាតហ្វូនស៊េរី A ឆ្នាំ 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ទទួលបានការគាំទ្រ ពេញនិយម និងលក់ដាច់ខ្លាំងបំផុតពុំនឹកស្មានដល់ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាផងដែរ។ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ និងរំភើបជាមួយប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់រដូវភ្លៀងនេះដល់អតិថិជនទាំងអស់ដែលបានជាវស្មាតហ្វូន A02s, A02, A12, A22 5G , A22, A32 ឬ A32 5G នឹងទទួលបាន អាវយឺត + ឆត្រ ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 នេះនៅតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងរាជធានីខេត្ត…! គួររំឮកផងដែរថា ជាមួយនឹងភាពលេចធ្លោនៃរូបរាង… តម្លៃសមរម្យបំផុតហួសពីការស្មាន…ប្រព័ន្ធប្រតិបត្តិការណ៍ 5G និងគុណភាពល្អរបស់ Samsung Galaxy A ស៊េរី 2021 បានធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសរបស់ក្រុមហ៊ុន សាមសុង កោតសរសើរ […]

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

Liny Chan June 21, 2021 21/06/2021

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីមវូ ចន្ធូ ជាសិស្សមកពីខេត្តកណ្តាល។ កញ្ញាទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការបោះឆ្នោត Online ជាមួយនឹង Story របស់កញ្ញាដែលនិយាយពី ភាពរឹងមាំ និងអាចធូរស្បើយបានលឿនបន្ទាប់ពីជួបប្រទះនឹងឧបសគ្គ។ ចំពោះកញ្ញា ចន្ធូ ដែលជា Miss Pantene Cambodia បានយល់ឃើញថា ភាពស្រស់ស្អាតមិនសំដៅទៅលើរូបរាងខាងក្រៅឡើយ ប៉ុន្តែអ្វីដែលយើងមានពីខាងក្នុងទើបសំខាន់។ ភាពរឹងមាំរបស់កញ្ញាជួយឱ្យកញ្ញាយកឈ្នះឧបសគ្គ។ ប៉ង់តែន ជាមួយនឹងប្រូវីតាមីនពិសេស (Pro-V) ជួយធ្វើឱ្យសក់រឹងមាំចាប់ពីគល់សក់ ដើម្បីឱ្យសក់មានសុខភាពល្អនិងរឹងមាំ។ ដូច្នេះ អ្នកអាចរីករាយជាមួយនឹងភាពស្រស់ស្អាតរបស់អ្នក ពីព្រោះភាពរឹងមាំ គឺជាភាពស្រស់ស្អាតរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមតាមដាន Facebook Page: Pantene Cambodia

សែលកាត ផ្តល់ជូននូវអាហារូបករណ៍ដើម្បីជួយគាំទ្រដល់អ្នកអភិវឌ្ឍន៍កម្មវិធីជំនាន់ថ្មីនៅកម្ពុជា

Liny Chan June 19, 2021 19/06/2021

នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយកសាងចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថលនៅកម្ពុជា សែលកាតបានសហការជាមួយ SabaiCode ដើម្បីផ្តល់ជូនដល់សិស្សនិស្សិតចំនួន ១០រូប នូវឱកាសចូលរួមក្នុងវគ្គ Bootcamp សរសេរកូដ។ តាមរយៈកិច្ចសហការជាដៃគូរយៈពេលមួយឆ្នាំនេះ សែលកាតនឹងជួយឧបត្ថម្ភដល់សិស្សនិស្សិតឱ្យបានចូលសិក្សាផ្នែកអភិវឌ្ឍន៍សូហ្វវែរនិងកម្មវិធី នៅក្នុងវគ្គ Full Stack Developer Bootcamp ដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយផ្ទាល់ពីការិយាល័យកណ្តាលរបស់ SabaiCode នៅឯ Silicon Valley។ Bootcamp គឺជាកម្មវិធីសិក្សារយៈពេល ១២ខែ ដែលនឹងជួយផ្លាស់ប្តូរសិស្សនិស្សិតវ័យក្មេងដែលមិនមានបទពិសោធន៍ក្នុងការសរសេរកូដ ឱ្យក្លាយខ្លួនជាអ្នកជំនាញអភិវឌ្ឍន៍កម្មវិធី ដែលអាចចូលរួមបម្រើការងារប្រកបដោយសមត្ថភាពពេញលេញ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វគ្គសិក្សានេះគឺជាការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងការជម្រុញឱ្យយុវជនជ្រើសរើសយកនូវជំនាញដែលពុំសូវពេញនិយមនាពេលកន្លងមក ដើម្បីជួយផ្លាស់ប្តូរប្រទេសកម្ពុជាឱ្យក្លាយទៅជាឌីជីថលនីយកម្ម។ លោកបានថ្លែងថា ជំហ៊ានដំបូងនេះ នឹងជួយកសាងមូលដ្ឋានគ្រឹះសម្រាប់ពេលអនាគត ដើម្បីលើកទឹកចិត្តឱ្យសិស្សនិស្សិតកាន់តែច្រើនឡើង មកចាប់យកជំនាញសរសេរកូដនេះ។ លោក វ៉ាតសុន បានមានប្រសាសន៍ទៀតថា៖ “យើងបានឃើញសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលនៅកម្ពុជា ស្របពេលដែលពលរដ្ឋខ្មែរ ចាប់ផ្តើមចេះបញ្ជាទិញទំនិញតាមអនឡាញ បង់វិក្កយបត្រ សិក្សា និងជួបប្រជុំតាមរយៈកម្មវិធីទូរស័ព្ទជាដើម”។ “យើងត្រូវបង្កើនជំនាញឌីជីថល ដូចជាការសរសេរកូដនេះជាដើម ដើម្បីធានាថា យើងអាចដើរទន្ទឹមគ្នាជាមួយប្រទេសជិតខាងរបស់យើង […]

Samsung Galaxy A22 5G ដែលល្បីលេចឮថាមានតម្លៃសមរម្យបំផុត និងមានលក្ខណៈអស្ចារ្យស្មានមិនដល់បានបង្ហាញខ្លួនពិតហើយ…ជាមួយកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស់ស្ទះទៀត…!

Liny Chan June 16, 2021 16/06/2021

(ភ្នំពេញ) ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូនដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជាយ៉ាងច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ថាតើ Samsung Galaxy A22 5G ដែលកំពុងល្បីនេះមានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា… ! ព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល 279 ដុល្លារប៉ុណ្ណោះជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ 4 គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង! ទោះជាយ៉ាងណាក៏ដោយក៏ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូនក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួនដើម្បីស្រាយចម្ងល់ និងលាតត្រដាងជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ! សូមបញ្ជាក់ថាលើកនេះ Samsung Galaxy A22 […]

គ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ទទួលបាន Tablet ថ្មីនិងទិន្នន័យអ៊ីនធឺណែតប្រើប្រាស់ដោយឥតគិតថ្លៃ ខែមិថុនា ឆ្នាំ២០២១

Liny Chan June 14, 2021 14/06/2021

នៅថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២១ គ្រូឧទ្ទេស និងគណៈគ្រប់គ្រងសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ និងបុគ្គលិកអប់រំក្រសួងអប់រំ យុវជន និងកីឡា សរុបចំនួន ៣៨០នាក់ ទទួលបាន Tablet ថ្មីជាមួយនឹងស៊ីមកាត និងទិន្នន័យអ៊ីនធឺណែតប្រើបាស់ដោយឥតគិតថ្លៃ តាមរយៈកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា អង្គការយូណេស្កូ និងក្រុមហ៊ុនសែលកាត។ សាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ ជាសាលាគោលដៅរបស់គម្រោងការពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា(ហៅកាត់ថា STEPCam) ដែលទទួលជំនួយហិរញ្ញវត្ថុពីមូលនិធិភាពជា ដៃគូ សកលសម្រាប់ការអប់រំ (ហៅកាត់ថា GPE)។ ក្នុងក្របខណ្ឌគម្រោង STEPCam ក្រសួងអប់រំ យុវជន និងកីឡាកំពុងពង្រឹងគុណភាពវិស័យអប់រំទាំងមូល តាមរយៈការលើកកម្ពស់សមត្ថភាពគ្រូបង្រៀន និងដំឡើង គុណវុឌ្ឍិគ្រូឧទ្ទេសនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តទាំង១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រះសីហនុ […]

ថេបប្លេត Galaxy Tab A7 Lite ដែលល្បី មានរាងស្អាត និងតម្លៃពិសេសឥឡូវនេះបានដាក់លក់ផ្លូវការហើយ…!!

Liny Chan June 10, 2021 10/06/2021

(ភ្នំពេញ) ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១៖ គិតទៅអតិថិជនរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា! សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់…! ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម…! ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែររាល់អតិថិជនដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។ […]