PR

មានរឿងអីហ្នឹង? ហេតុអ្វី Influencer ល្បីៗជាច្រើនពោលពាក្យដូច្នេះចំពោះទូរស័ព្ទ Samsung Galaxy S25 Series បែបនេះ?

Liny Chan March 21, 2025 21/03/2025

(ភ្នំពេញ) ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ស្មាតហ្វូន Samsung Galaxy S25 Series ទើបតែបង្ហាញខ្លួនជាផ្លូវការថ្មីៗនេះជាមួយមុខងារពិសេសនឹកស្មានមិនដល់ ដែលជាហេតុធ្វើឱ្យ Content Creator និង Influencer ជាច្រើនរំជើបរំជួលជាខ្លាំងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់វា។ ក្នុងនោះ មានលោក Mengly Gaming អ្នកជំនាញខាងលេងហ្គេម និងជាអ្នកផលិតមាតិកាមួយរូប បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា “ខ្ញុំហ៊ាននិយាយបានថា Galaxy S25 Series នេះ គឺដឹងតែត្រូវចិត្តអ្នកលេងហ្គេមហ្ម៎ង ព្រោះវាបំពាក់មកជាមួយកំពូលបន្ទះឈីប Snapdragon 8 Elite for Galaxy (3nm) ដែលមានកម្លាំងខ្លាំង ដំណើរការលឿនរហ័ស។ ធម្មតាអ្នកដែលចូលចិត្តលេងហ្គេម និងធ្វើការងារច្រើន គឺប្រាដកជាត្រូវការស្មាតហ្វូនដែលបំពាក់នូវបន្ទះឈីបខ្លាំងដែលធ្វើឱ្យការលេងមិនទាក់ និងធ្វើការដោយរលូន” ។ ចំណែកឯបងប្រុស ប្រាប់ចំៗ (Brab Chom Chom) អ្នកជំនាញខាងថតរូប និងវីដេអូ បានបន្ថែមទៀតថា “ខ្ញុំពេញចិត្តខ្លាំងលើមុខងារ AI […]

តើអ្វីជាហេតុផល នៅពីក្រោយ Mr Brune Brew Master of Ganzberg ទៅកូរ៉េខាងត្បូង ដើម្បីជួបផលិតកម្ម យក្ស YG Entertainment?

Liny Chan March 19, 2025 19/03/2025

ភ្នំពេញ ថ្ងៃទី18 ខែមីនា ២០២៥- ថ្មីៗនេះ ធ្លាយដំណឹងរសើបមួយ ថា Mr. Brune Brew Master នៃក្រុមហ៊ុនស្រាបៀរ GANZBERG បានដឹកនាំប្រតិភូមួយក្រុមធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងហើយ បានជួបជាមួយផលិតកម្មយក្ស YG Entertainment ដែលជាប់ឈ្មោះក្នុងចំណោមផលិតកម្មធំៗ និងល្បីៗបំផុតក្នុងវិស័យកម្សាន្តទូទាំងពិភពលោក។  ដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យហ្វេនៗនៅខ្មែរ ជាពិសេសហ្វេនៗ K-POP ចង់ដឹង និងខ្សឹបខ្សៀវគ្នាថា GANZBERG ច្បាស់ជានាំមកនូវភាពភ្ញាក់ផ្អើល ដល់ហ្វេនៗដោយនឹកស្មានមិនដល់ឆាប់ៗនេះជាមិនខាន។ តើនេះអាចជាការចាប់ដៃគូសហការដែលមិនធ្លាប់មាន រវាងក្រុមហ៊ុនស្រាបៀរ GANZBERG និងផលិតកម្មយក្សកូរ៉េខាងត្បូង YG Entertainment ដែលនឹងនាំកំពូលតារាចម្រៀង K-POP ល្បីៗមកខ្មែរ សម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនអាចបំភ្លេចបានមែនទេ?  ពិតណាស់ពេលនេះ ព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះ ស្ថិតក្នុងភាពមន្ទិលនៅឡើយ ប៉ុន្តែអ្វីដែលច្បាស់នោះគឺថា ឆាប់ៗនេះក្រុមហ៊ុនស្រាបៀរ GANZBERG ប្រាកដនាំមកនូវភាពភ្ញាក់ផ្អើល បង្កភាពរំភើបរំជួលដល់ហ្វេនៗនៅខ្មែរជាមិនខាន ! កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណ៎ាហ្វេនៗ! ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong […]

ក្រសួងទេសចរណ៍ និងធនាគារ វីង សហការធ្វើឱ្យសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍កាន់តែទំនើបតាមបច្ចេកវិទ្យាឌីជីថល

Liny Chan March 18, 2025 18/03/2025

ឥឡូវនេះម្ចាស់ អាជីវកម្មទេសចរណ៍ទាំងអស់អាចបង់ថ្លៃសេវាសាធារណៈច្រើនជាងមុននៅលើប្រព័ន្ធស្នើអាជ្ញាបណ្ណតាមថ្នាលបច្ចេកវិទ្យារបស់ក្រសួងទេសចរណ៍តាមរយៈ ការទូទាត់កម្រៃសេវាតាមធនាគារ វីង បានយ៉ាងងាយស្រួល។ក្រសួងទេសចរណ៍កម្ពុជា បានចាប់ដៃគូជាផ្លូវការជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីផ្តល់ដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថលដ៏ទំនើប និងងាយស្រួល ទៅដល់ម្ចាស់អាជីវកម្មដែល ត្រូវការស្នើសុំ អាជ្ញាបណ្ណបើកអាជីវកម្មនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ កិច្ចសហការនេះធ្វើឡើងតាមរយៈការចុះអនុស្សរណៈនៃការយោគយល់មួយដែល ត្រូវបាន រៀបចំឡើង កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៥ នៅការិយាល័យក្រសួងទេសចរណ៍ ដែលនេះជាជំហានដ៏សំខាន់មួយ ក្នុងការធ្វើឱ្យការងាររដ្ឋបាលក្នុងវិស័យទេសចរណ៍កាន់តែទំនើប។ ពិធីចុះហត្ថលេខានេះត្រូវ បានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមជាមួយវត្តមាននៃការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនទៀត។ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ “កិច្ចសហការថ្មីនេះគឺជាជំហានមួយទៀតរបស់ ក្រសួង ក្នុងកិច្ច ខិតខំប្រឹងប្រែងពង្រឹងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យទេសចរណ៍ឱ្យបានកាន់តែប្រសើរឡើង។ យើងខ្ញុំប្តេជ្ញាចិត្ត បន្តខិតខំប្រឹងប្រែងជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិត និងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ទៅដល់ភាគីពាក់ព័ន្ធទាំងអស់។” ក្រសួងទេសចរណ៍ និងធនាគារ វីង បានសហការដើម្បីជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យទេសចរណ៍តាំងពីយូរណាស់មកហើយ។ ហើយកិច្ចសហការនៅថ្ងៃនេះ ត្រូវបានធ្វើឡើងបន្ថែមពីលើកិច្ចសហការដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ […]

សមាជិកថ្មីនៃត្រកូលស្មាតហ្វូន Galaxy A Series ប្រកាសសម្ពោធជាផ្លូវការ ជាមួយមុខងារ AI កាន់តែអស្ចារ្យ!

Liny Chan March 18, 2025 18/03/2025

(ភ្នំពេញ) ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥៖ គ្រាន់តែឮថាក្រុមហ៊ុន សាមសុង ប្រកាសចេញសមាជិកថ្មី នៃត្រកូលស្មាតហ្វូន Galaxy A Series ភ្លាម ហ្វេនៗអន្ទះសារង់ចាំការមកដល់ជាផ្លូវការនៅ លើទីផ្សារកម្ពុជា ភ្លែត។ ហើយក៏មិនឱ្យរង់ចាំយូរ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់សម្ពោធជាផ្លូវការ និងបង្ហាញ មុខមាត់ថ្មីនៃ Galaxy A Series ជំនាន់ចុងក្រោយបង្អស់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យដែលធ្វើ ឡើងនៅក្នុងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល ជាន់ផ្ទាល់ដី។ ស្របពេលនៃការដាក់សម្ពោធនេះ ក៏មាន Influencer ល្បីៗប្រចាំប្រទេសកម្ពុជា ជាច្រើនដែលបាន ចូលរួមទស្សនា ក៏ដូចជាធ្វើការតេស្ដផ្ទាល់នូវត្រកូលស្មាតហ្វូន Galaxy A Series ដែលបានបំពាក់ នូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត។ លើសពីនេះ ក៏មានការប្រកាសចូលរួមសហការរវាងក្រុមហ៊ុន សាមសុង ជាមួយនឹងក្រុមកីឡាអេឡិកត្រូនិក Galaxy ESports និងមានការបង្ហាញពីសមត្ថភាពនៃការលេងហ្គេមនៅលើស្មាតហ្វូន Galaxy A36 […]

ធនាគារ វី​ង សូមការ​អធ្យាស្រ័យចំពោះភាព​រអាក់រអួល​នៃសេវាធនាគារ ដែលបណ្តាលមកពី​ការកែលម្អផ្នែក​បច្ចេកទេស​

Naren March 13, 2025 13/03/2025

នៅព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2025 ធនាគារ វីង បានចេញសេចក្តីជូនដំណឹង ដោយសម្តែងនូវការ​សោកស្តាយ​ជា​ពន់ពេក​​ចំពោះភាពរអាក់រអួលនៃសេវាកម្មរបស់​ធនាគារ​ នៅក្នុង​អេប​របស់​ខ្លួន ខណៈពេល​ដែល​ធនាគារ វីង​ កំពុងតែ​ប្រឹងប្រែង​កែលម្អនូវ​បច្ចេកទេស​កាល​ពី​ថ្ងៃទី​12 ខែមីនា ឆ្នាំ2025 កន្លងទៅនេះ​ ។ សេចក្តី​ជូនដំណឹងរបស់​ធនាគារ វីង​ មានខ្លឹមសារដូច​ខាង​ក្រោម៖​ នៅធនាគារ វីង យើងខ្ញុំបានចាត់ទុកអតិថិជនគឺជាបេះដូងនៃអ្វីៗគ្រប់យ៉ាងដែលយើងខ្ញុំខិតខំក្នុងការបម្រើសេវាកម្មជូន។ យើងខ្ញុំសូមសម្តែងការខន្តីអភ័យទោសយ៉ាងអស់ពីដួងចិត្តចំពោះការអាក់រអួលនៃសេវាកម្មរបស់យើងខ្ញុំ ដែលបានកើតឡើងកាលពី ថ្ងៃទី 12 ខែមីនា ឆ្នាំ 2025 កន្លងទៅ ដោយមូលហេតុយើងខ្ញុំបានធ្វើនូវវឌ្ឍនភាពផ្នែកបច្ចេកទេសរបស់ធនាគារ វីង។ យើងខ្ញុំយល់យ៉ាងច្បាស់ថា ការរអាក់រអួលនេះបានបង្កឱ្យមានការប៉ះពាល់មួយចំនួន ហើយយើងខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរំខានណាមួយដែលបានប៉ះពាល់ដល់បទពិសោធន៍នៃការប្រើប្រាស់សេវាធនាគាររបស់លោកអ្នក។ ជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ គឺនឹងនៅតែបន្តក្នុងការផ្តល់ជូនលោកអ្នកនូវដំណោះស្រាយធនាគារដែលគួរឱ្យទុកចិត្ត ងាយស្រួល និងមានភាពច្នៃប្រឌិត។ ខណៈពេលដែលយើងខ្ញុំនៅតែបន្តធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រតិបត្តិការរបស់យើងខ្ញុំដើម្បីបម្រើសេវាកម្មឱ្យកាន់តែប្រសើរ យើងខ្ញុំក៏សូមថ្លែងអំណរគុណចំពោះការអត់ធ្មត់ និងការយោគយល់អាធ្យាស្រ័យរបស់លោកអ្នក។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ទុកចិត្ត និងបន្តគាំទ្រ ហើយយើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំក្នុងការផ្តោតជាសំខាន់ទៅលើអតិថិជនបន្តទៅពេលអនាគត។ សូមបញ្ជាក់ផងដែរថា នៅពេលនេះ​​សេវារបស់​ធនាគារ វីង​ បានត្រលប់មកស្ថានភាពប្រក្រតីវិញហើយ។ អតិថិជន​ អាចធ្វើការ​ដាក់ប្រាក់ ដកប្រាក់ និង​សេវាផ្សេងៗទៀតបានដូចធម្មតា។ ក្នុង​ករណី​អតិថិជន​ មាន​​បញ្ហាអ្វីមួយ ​សូម​ទាក់ទងទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ធនាគារ […]

យុគសម័យថ្មីនៃរថយន្តអគ្គិសនី និងថាមពលថ្មីសាំងលាយអគ្គីសនី នៅកម្ពុជា BYD ATTO 2 និង BYD Sealion 5 បានបង្ហាញខ្លួនជាផ្លូវការហើយ!

Liny Chan March 7, 2025 07/03/2025

(នៅភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 5 ខែមីនា ឆ្នាំ 2025)៖ BYD ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកខាងរថយន្តអគ្គិសនី បានចាប់ដៃជាមួយ Harmony Auto ដែលជាភ្នាក់ងារចែកចាយផ្តាច់មុខនៅកម្ពុជាបានប្រកាសជាផ្លូវការនូវម៉ូដែលរថយន្តអគ្គិសនីថ្មីចំនួនពីរគឺ BYD ATTO 2 និង BYD Sealion 5 នៅក្នុងទីផ្សារកម្ពុជា។ ជាមួយនឹងដំណើរការដ៏ល្អ បច្ចេកវិទ្យាឈានមុខគេ និងតម្លៃប្រកួតប្រជែងល្អ ម៉ូដែលទាំងពីរបាននាំមកនូវបទពិសោធន៍បើកបរឆ្លាតវៃថ្មី និងជម្រើសធ្វើដំណើរបៃតងដល់អ្នកប្រើប្រាស់កម្ពុជា។តម្លៃផ្លូវការសម្រាប់ទីផ្សារកម្ពុជាគឺ៖ BYD ATTO 2 មានតម្លៃ 22,300 ដុល្លារ និង BYD Sealion 5 មានតម្លៃ 25,800 ដុល្លារ។ ខ្លាំងបំផុតក្នុងកម្រិតតែមួយ, តម្លៃប្រកួតប្រជែងល្អបំផុត, ជម្រើសថ្មីសម្រាប់ការធ្វើដំណើរបៃតងចាប់តាំងពី Pre-order មក, BYD ATTO 2 និង BYD Sealion 5 បានក្លាយជាជម្រើសដ៏ពេញនិយមយ៉ាងឆាប់រហ័សសម្រាប់រថយន្តអគ្គិសនីនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងដំណើរការដ៏ល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែងដ៏ល្អ ត្រឹមតែប្រាំថ្ងៃបន្ទាប់ពី […]

អបអរសាទរ! GANZBERG រកឃើញគូស្វាមី ភរិយាថ្មីពិតប្រាកដ ឈ្នះលុយសុទ្ធពិតៗសរុបជាង ១០ម៉ឺនដុល្លារ

Liny Chan February 19, 2025 19/02/2025

ហ្គេនស៍បឺគ រៀបការចំនេញលុយ, បានចំណងដៃច្រើនៗ! សូមចូលរួមអបអរសាទរដល់គូស្វាមី ភរិយាថ្មី ដែលបានទិញឈុតស្រាបៀរហ្គេនស៍បឺគសម្រាប់កម្មពិធីមង្គលការ ឡើងគេហដ្ឋានថ្មី ពិធីខួបកំណើត និងកម្មពិធីផ្សេងៗ ហើយទទួលបានការបន្ថែមកាដូជាច្រើនសន្ធឹកសន្ធាប់ និងសន្លឹកប័ណ្ណផ្សងសំណាងចំនួន ១សន្លឹកផងដែរ ។ ការចាប់រង្វាន់ផ្សងសំណាងចំនួន ៥២គូ វគ្គទី១ ឆ្នាំ២០២៥ ដែលធ្វើការចាប់រង្វាន់ផ្សងសំណាងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ បានរកឃើញគូស្វាមី ភរិយាថ្មីពិតប្រាកដ ឈ្នះរង្វាន់លុយសុទ្ធពិតៗ ពីហ្គេនស៍បឺគសរុបជាទឹកប្រាក់ជិត ១០ម៉ឺនដុល្លារ។ ការចាប់រង្វាន់នោះ គឺបានធ្វើឡើងនៅលើឆាកប្រគំតន្រ្តីដ៏ធំ នៅមុខមហាជនដែលបានចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងមានការចាក់ផ្សាយលើបណ្ដាញសង្គម និងកញ្ចក់ទូរទស្សន៍ផងដែរ។ ការចាប់រង្វាន់នោះ គឺមានរង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យ ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ចំនួន ២រង្វាន់ និង ១,០០០ដុល្លារ សរុបចំនួន ៥០រង្វាន់ ចង់ដឹងថា តើម្ចាស់រង្វាន់ទាំង ៥២ គូ រូបណាខ្លះ? សូមតាមដានដូចខាងក្រោម៖ រង្វាន់អាពាហ៍ពិពាហ៍អស្ចារ្យពីហ្គេនស៍បឺគ លោកអ្នកទិញឈុតកាន់តែច្រើនសម្រាប់ចូលក្នុងគ្រប់កម្មពិធីផ្សេងៗ កាន់តែច្រើន នឹងមានឳកាសបានឈ្នះរង្វាន់កាន់តែអស្ចារ្យពីហ្គេនស៍បឺគ សូមបន្តការគាំទ្រដើម្បីបានឈ្នះរង្វាន់គ្រប់ៗគ្នា។ ផឹកហ្គេនស៍បឺគបានឆ្ងាញ់, ផឹកស្រួល […]

ក្រុមជើងខ្លាំងចំនួន ២ នឹងត្រូវកាត់ចេញពីតេជោលីគ បើទោះបីមិនទាន់ចប់ជុំទី២

Liny Chan February 13, 2025 13/02/2025

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់” តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៥ ដែលមានការឧបត្ថម្ភធំផ្ដាច់មុខពីក្រុមហ៊ុន Ganzberg បាននិងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមទាំង៦ នៅវគ្គសន្សំពិន្ទុជុំទី២។ ក្រុមខ្លាំងទាំង៦នោះមានដូចជា ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សមាគមបាល់ទះវិសាខា និងក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣។ នៅជុំទី២ បើទោះបីជាមិនទាន់ចប់ក៏ពិតមែន ប៉ុន្តែគេមើលឃើញថា ២ក្រុមនឹងត្រូវកាត់ចេញពីការប្រកួតតេជោលីគមុនគេ គឺ ជើងឯករងតេជោលីគរដូវកាលទី១ សមាគមបាល់ទះវិសាខា និងក្លឹបប្រើធន់ធានកីឡាករខ្មែរសុទ្ធសាធ កងពលធំអន្តរាគមន៍លេខ៣។ កាត់ចេញដោយសារតែក្រុមទាំង២ នេះ ឆ្លងកាត់ទាំង ៣ប្រកួត ចាញ់ទាំង ៣ប្រកួត មាន ០ ពិន្ទុនៅបាតតារាង ហើយ ២ប្រកួតក្រោយៗក្រុមទាំង ២ជួបសុទ្ធតែក្រុមខ្លាំងៗ។ ដោយឡែកក្រុមផ្សេងធ្វើបានល្អខ្លាំងតួយ៉ាងក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ៣ប្រកួតឈ្នះទាំង ៣ប្រកួត លុតគូប្រកួត ៣ សិត ០ មាន ៩ពិន្ទុ ឈរលេខ១នៅតារាងចំណាត់ថ្នាក់។ ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ៣ប្រកួតឈ្នះទាំង ៣មាន ៩ពិន្ទុ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឈ្នះ២ ចាញ់១ មាន ៣ពិន្ទុ […]

តើហ្វេនៗគិតថា Rapper Fighter វគ្គផ្តាច់ព្រ័ត្រ នរណាជាម្ចាស់ពាន?

Liny Chan January 31, 2025 31/01/2025

ភ្នំពេញ៖ GANZBERG គឺក្រុមហ៊ុនឈានមុខគេនៅក្នុងស្រុកខ្មែរក្នុងការចូលរួមចំណែកយ៉ាងសំខាន់ លើកស្ទួយវិ័ស័យប្រដាល់គុនខ្មែរ បាល់ទាត់​ បាល់ទះ​ ជាពិសេសវិស័យសិល្បៈ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស។ ក្នុងនោះផងដែរ GANZBERG បានបង្កើតកម្មវិធីមួយដែលកំពុងមានភាពល្បីល្បាញយ៉ាងពីស្រទាប់យុវវ័យក្នុងបណ្តាញសង្គម នោះ​កម្មវិធី ​Rapper​Fighter។ ឥលូវនេះ GANZBERG បានរកឃើញបេក្ខជន Rapper ៥រូបបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Rapper Fighter Final Round ដែលរៀបចំ​នៅថ្ងៃទី2 ខែកុម្ភៈ​ ខាងមុខនេះ​ នៅ​ ដឹព្រេមៀ សែនសុខ​ និងធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ PNN និង ​Page​ផ្លូវការ GANZBERG។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងរ៉េប នេះគឺជាការបើកសករាជថ្មីនៃវិស័យរ៉េបនៅស្រុកខ្មែរ និងផ្តល់ឪកាសដល់យុវវ័យដែលស្រលាញ់សិល្បៈរ៉េបនេះ អោយបានបញ្ចេញសមត្ថភាព និងសម្រេចក្តីស្រមៃរបស់ពួកគេនៅលើវិស័យមួយនេះ។ កម្មវិធី Rapper Fighter នេះមានបេក្ខជនដាក់ពាក្យចូលរួមប្រកួតរាប់រយនាក់ដែលមកពីតាមបណ្តាខេត្តនានាជុំវិញប្រទេស ដោយឆ្លងកាត់ការប្រកួតប្រជែងរយះពេល៤ខែ ។ ឥលូវនេះកម្មវិធី Rapper Fighter បានរកឃើញបេក្ខជន ៥ រូបឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ រួមមាន៖ បេក្ខជនទី១ #RANNGO មកពីកូនក្រុម […]

ធនាគារ វីង រកឃើញអ្នកឈ្នះដុំមាសកន្លះគីឡូ

Liny Chan January 28, 2025 28/01/2025

ធនាគារ វីង (ខេមបូឌា) ម.ក បានបញ្ចប់កម្មវិធីប្រកួតយកដុំ មាសរដូវកាលទី ៣ ជាមួយនឹងការប្រគល់រង្វាន់ មាសសុទ្ធទម្ងន់កន្លះគីឡូទៅដល់អ្នកឈ្នះនៅឯអគារធនាគារ វីង ថៅវើ។ អតិថិជន ដែលឈ្នះរង្វាន់ធំ រដូវកាលនេះគឺបានទៅលោក សៅ ពិសិដ្ឋ ដែលជាប្រជាជនរស់នៅក្នុងរាជធានីភ្នំពេញហើយ បានប្រើប្រាស់សេវាកម្មធនាគារ វីង ច្រើនឆ្នាំមកហើយ។ លោកពិសិដ្ឋ ប្រមូលបានវីងភ័ញចំនួន ១៥.០០០ មុនគេតាមរយៈការប្រើប្រាស់អេប Wing Bank ទើបទទួលបាននូវរង្វាន់ដុំមាសនេះ។ លោក ពិសិដ្ឋ ព្រមទាំងអតិថិជនជាច្រើននាក់ទៀតបានចូលរួមក្នុងកម្មវិធីប្រកួតយកដុំមាសរដូវកាលទី ៣ របស់ធនាគារ វីង ដែលទើបតែបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ ។ លោក ពិសិដ្ឋ បានលើកឡើងថា៖ “ខ្ញុំបានប្រើប្រាស់សេវាកម្មធនាគារ វីង រយៈពេលជាង ១០ឆ្នាំ ហើយយល់ឃើញថា សេវាកម្មរបស់ ធនាគារនេះ ពិតជាមានភាពងាយស្រួល និងគួរជាទីទុកចិត្តបាន ។ កម្មវិធីប្រកួតយកដុំមាសរបស់ធនាគារ វីង គឺជាកម្មវិធីមួយគួរជាទីចាប់អារម្មណ៍បំផុត ហើយការឈ្នះដុំមាសនេះប្រៀបដូចជាការលើកទឹកចិត្តចំពោះការប្រើប្រាស់សេវាធនាគារជាប្រចាំផងដែរ ។ […]