កាលពីយប់មិញនេះ តើអ្នកណាខ្លះបានទស្សនាកម្មវិធី «សម្ពោធស្មាតហ្វូន OPPO Reno6 Z 5G»? ហើយអ្នកណាខំទប់សើចដល់ហៀរទឹកភ្នែកខ្លះក្នុងវគ្គលេងហ្គេម? ដោយសង្កេតឃើញថានៅក្នុងកម្មវិធីសម្ពោធនោះមានការចូលរួមពីតារាតំណាង OPPO ចំនួន 3 រូបរួមមាន ពេជ្រ សោភា, Step និង រ៉េត ស៊ូហ្សាណា រួមទាំងពិធីករពិធីការិនីល្បីឈ្មោះ ជា វិបុល, សុខ រ៉ាស៊ី, ថន លក្ខិណា និង ប៉ែន ស្រីពេជ្រ។ ហើយក្នុងនោះផងដែរក៏ឃើញមានតារាកិត្តិយសល្បីៗសុទ្ធសឹងជាតារាកំប្លែងនិងកំពូលកូររួមមានដូចជា អ្នកនាង ខាត់ សុឃីម, សុភ័ក្រ កុសុម៉ា, Pancake, វង្ស ដារ៉ារតនា, សំ សុវណ្ណរ៉ាក់ ព្រមទាំងតារាប្រុសស្រីជាច្រើនរូបបានចូលរួមបង្កើតបរិយាកាសលេងហ្គេមកម្សាន្តផ្តល់ជូនភាពសប្បាយរីករាយសំណើចសើចចុកពោះ សើចមិនចេះរីងស្ងួត ឯអ្នកខ្លះទៀតក៏ទប់សំណើចមិនជាប់ដល់ហៀរទឹកភ្នែក។ ដោយឡែកនៅក្នុងកម្មវិធីនោះយើងឃើញមានការបង្ហាញរូបរាងពិត និងលក្ខណៈពិសេសរបស់ស្មាតហ្វូនម៉ូដែលថ្មីនិងចុងក្រោយគេ OPPO Reno6 Z 5G ដោយវាបានបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ មុខងារថ្មីៗប្លែកៗដែលកំពុងពេញនិយមខ្លាំងនាយុគសម័យថ្មី។ ជាក់ស្តែង OPPO Reno6 Z […]