បច្ចេកវិទ្យា

OPPO Reno11 Series 5G ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ដូចស្មាតហ្វូនលំដាប់ Flagship

Liny Chan February 12, 2024 12/02/2024

ថ្មីៗនេះ OPPO លើទីផ្សារអន្តរជាតិដូចជា ចិន ម៉ាឡេស៊ី ថៃ វៀតណាម បានបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G ជាផ្លូវការដែលផ្តល់ជូនភាពលេចធ្លោគ្រប់ចំណុចទាំងការថតរូប កម្លាំងម៉ាស៊ីន ប្រព័ន្ធប្រតិបត្តិការ និងការឌីហ្សាញខុសពីជំនាន់មុនៗ។ ក្នុងនោះអ្នកប្រើប្រាស់ និងអ្នកគាំទ្រ OPPO ជាច្រើនឆ្ងល់ថា តើស្មាតហ្វូននេះនឹងមកដល់កម្ពុជាជាផ្លូវការក្នុងពេលណា? តើវានឹងមានអ្វីដែលថ្មីសម្រាប់ជំនាន់ថ្មីនេះ? សម្រាប់ OPPO Reno11 បានផ្តល់នូវបទពិសោធថ្មីថតរូបកាន់តែអស្ចារ្យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះកាមេរ៉ាទាំងមុខនិងក្រោយរបស់វាអាចថតវីដេអូបានច្បាស់កម្រិត 4K ជាមួយនឹងការទប់លំនឹងបានយ៉ាងល្អ។ លើសពីនេះសូម្បីតែកាមេរ៉ាមេគឺប្រើនូវលេន YLT 600 ដែលជាសេនស័រកាមេរ៉ាជំនាន់ចុងក្រោយបង្អស់ និងមានតែមួយគត់និងដំបូងគេបង្អស់ដែលបំពាក់នៅលើទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ OPPO បានបន្ថែមនូវបច្ចេកវិទ្យា AI ជំនួយក្នុងការថតរូប ដែលធ្វើឲ្យរូបភាព Portrait កាន់តែលេចធ្លោហាក់បីដូចជាថតនៅក្នុងស្ទូឌីយោអ៊ីចឹង។ OPPO Reno11 Series 5G ជំនាន់ក្រោយនេះឃើញថាវាកាន់ផ្តល់ជូននូវភាពប្រណីតក្នុងការឌីហ្សាញ ដែលទាញយកធម្មជាតិមកធ្វើជាការបំផុសគំនិតបានយ៉ាងស្រស់ស្អាត និងស៊ីវិល័យជាងមុនថែមមួយកម្រិតទៀត ដែលលើកនេះមានផ្តល់ជូននូវច្រើនម៉ូដែល និងច្រើនពណ៌សម្រាប់ជ្រើសរើសតាមស្ទាយរបស់លោកអ្នក។ អ្វីដែលពិសេស OPPO Reno11 Series […]

iPhone 16 និង 16 Plus នឹងបំពាក់មកជាមួយ RAM ទំហំ 8GB

Khmerpress January 15, 2024 15/01/2024

(បរទេស)៖ ម៉ូដែល iPhone 16 និង iPhone 16 Plus ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple នឹងបំពាក់មកជាមួយ RAM ទំហំ 8GB ខណដែល iPhone 15 និង iPhone 15 Plus មានត្រឹមតែ 6GB ប៉ុណ្ណោះ។ វាមានន័យថា Apple បានបង្កើនទំហំ RAM ដើម្បីបំពេញតម្រូវចិត្តរបស់អ្នកប្រើប្រាស់ ជាពិសេសសម្រាប់អ្នកនិយមលេងហ្គេមនៅលើទូរស័ព្ទ។ នេះបើយោងតាមព័ត៌មានចែករំលែក ដោយអ្នកវិភាគបច្ចេកវិទ្យា Jeff Pu។ លោក Pu បានអះអាងថា iPhone 16 ទាំងអស់នឹងត្រូវបំពាក់មកជាមួយនូវ RAM ដែលមានទំហំ 8GB ក្នុងគោលដៅរួមចំណែកដល់ការកែលម្អដំណើរការសម្រាប់កិច្ចការងារច្រើន (multitasking) នៅលើ iPhone ជាពិសេសគឺការលេងហ្គេម។ ជាមួយគ្នានោះផងដែរ លោក Pu ក៏បានបង្ហើបឱ្យដឹងថា iPhone 16 និង […]

Apple ដកប្រព័ន្ធប្រតិបត្តិការ iOS 17.3 បន្ទាន់ បន្ទាប់ពីអ្នកប្រើប្រាស់ iPhone រាយការណ៍អំពីការធ្វើបច្ចុប្បន្នភាពមានបញ្ហា

Khmerpress January 5, 2024 05/01/2024

(បរទេស)៖ បន្ទាប់ពីបញ្ចេញកំណែ iOS 17.3 beta 2 បានមួយរយៈ ឥឡូវនេះ Apple ប្រកាសដកប្រព័ន្ធប្រតិបត្តិការនោះវិញហើយ ក្រោយអ្នកប្រើប្រាស់ iPhone ជាច្រើនបានត្អូញត្អែថា ស្មាតហ្វូនរបស់ពួកគេបានជួបញ្ហាគាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ បញ្ហានេះមិនបានប៉ះពាល់ដល់អ្នកប្រើប្រាស់ iPhone ទាំងអស់នោះទេ ខណៈវាកើតឡើងចំពោះតែអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះដែលធ្វើការដំឡើងទៅកំណែចុងក្រោយមិនបានសម្រេច នឹងបណ្តាលឱ្យ iPhone គាំង ឬរលត់តែម្តង។ ខណៈបញ្ហានេះត្រូវបានគេរកឃើញថា បានកើតឡើងនៅក្នុង boot loop ហើយក្នុងនោះមានការលើកឡើងថា ដោយសារអ្នកប្រើប្រាស់ទាំងនោះបានបិទមុខងារ Back Tap ទើបបណ្តាឱ្យ iPhone របស់ពួកគេមានបញ្ហា។ យោងតាមសេចក្តីថ្លែងការណ៍ពីក្រុមហ៊ុន Apple បានឱ្យដឹងថា បញ្ហានេះក្រុមហ៊ុននឹងត្រួតពិនិត្យឡើងវិញ ហើយតម្រូវដកប្រព័ន្ធប្រតិបត្តិការណ៍ iOS 17.3 នេះបន្ទាន់។ ដោយឡែកករណីនេះសម្រាប់តែអ្នកជួបញ្ហាប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាគាំងនេះ Apple បង្ហាញផ្លូវថា អាចចូលទៅកាន់ Recovery Mode នៅលើ iPhone […]

ប្រទះឃើញមុខងារ AI ថ្មីនៅលើ Samsung Galaxy S24 អាចបកប្រែភាសាបានភ្លាមៗក្នុងអំឡុងពេលនិយាយទូរស័ព្ទ

Khmerpress December 29, 2023 29/12/2023

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា កំពូលស្មាតហ្វូនជំនាន់ថ្មីពីក្រុមហ៊ុន Samsung ម៉ូដែល Galaxy S24 នាពេលឆាប់ៗខាងមុខនេះ នឹងចេញមកជាមួយនឹងមុខងារថ្មីពិសេស AI Live Translate Call ដែលអាចបកប្រែភាសាជាសម្លេង នឹងអត្ថបទបានក្នុងអំឡុងពេលកំពុងនិយាយទូរស័ព្ទ។ សា្មតហ្វូនថ្មីនេះ នឹងត្រៀមដាក់បង្ហាញជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Nikkie Asia នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ ជាក់ស្តែងកាលពីខែវិច្ឆិកាកន្លងទៅ Samsung ធ្លាប់ប្រកាសជាសាធារណៈម្តងរួចទៅថា «យុគសម័យថ្មីនៃ Galaxy AI» ត្រៀមនឹងដាក់ឱ្យប្រើប្រាស់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ខ្លឹមសារនោះមានន័យថា រាល់អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ Samsung ទាំងអស់នឹងលែងបារម្ភរឿងមិនចេះភាសាទៀតហើយ ដោយមុខងារ AI ចុងក្រោយនេះ នឹងអាចបកប្រែភាសាផ្សេងៗបានភ្លាម បើទោះបីកំពុងនិយាយទូរស័ព្ទជាមួយគ្នាក៏ដោយ។ តែយ៉ាងណាតាមការចុះផ្សាយពី Nikkei Asia ហាក់ធ្វើឱ្យអ្នកប្រើប្រាស់ នឹកស្មានមិនដល់ត្រឹមរយៈពេលដល់ខ្លី Samsung អាចបញ្ចប់ដំណើរការសាកល្បង និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមករាខាងមុខ។ មុខងារ AI Live Translate Call នេះត្រូវបាន […]

Xiaomi នឹងចាប់ផ្តើមរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនីរបស់ខ្លួននៅថ្ងៃស្អែកនេះ

Khmerpress December 27, 2023 27/12/2023

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi កំពុងត្រៀមបង្ហាញបច្ចេកវិទ្យារថយន្តអគ្គិសនី (EV) របស់ខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។ ពោលគឺព្រឹត្តិការណ៍នោះនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ហើយនឹងចាប់ផ្តើមនៅក្នុងប្រទេសចិនចាប់ពីម៉ោង ២:០០រសៀលតទៅ ដែលត្រូវនឹងម៉ោង ១:០០ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ យោងតាមការបង្ហោះសារជូនដំណឹងពីលោក Lei Jun ដែលជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Xiaomi បានបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍នេះនឹងបង្ហាញតែលើបច្ចេកវិទ្យា Xiaomi EV សិនតែប៉ុណ្ណោះ នៅមិនទាន់មានការដាក់បង្ហាញផលិតផលនៅឡើយនោះទេ។ ដូច្នេះចំពោះការដាក់បង្ហាញរថយន្តអគ្គិសនីរបស់ខ្លួន ជាពិសេសរថយន្តអគ្គិសនីម៉ូដែលដំបូង SU7 ដែលមានពាក្យចចាមអារ៉ាម ក៏ដូចជារូបភាពលេចធ្លាយជាច្រើនកន្លងមកនេះ នឹងត្រូវរង់ចាំបន្ថែមទៀត។ យ៉ាងណាមិញបើយោងតាមរបាយការណ៍កន្លងមកបានបង្ហាញថា Xiaomi មាគម្រោងដាក់បង្ហាញរថយន្តអគ្គិសនីម៉ូដែល SU7 ដំបូងគេ ហើយអាចនឹងចាប់ផ្តើមដាក់លក់ជាផ្លូវការនៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ តែយ៉ាងណាគិតមកទល់ពេលនេះនៅមិនទាន់អាចដឹងច្បាស់នៅឡើយនោះទេ ថាតើ Xiaomi អាចផលិតទាន់ពាក្យចចាមអារ៉ាមនោះ ឬមួយក៏អត់ ដូច្នេះសម្រាប់សម្រាប់អ្នកគាំទ្របច្ចេកវិទ្យា Xiaomi ក៏ដូចជាចង់សាកល្បងរថយន្តអគ្គិសនីពីក្រុមហ៊ុន Xiaomi អាចធ្វើការតាមដានព័ត៌មានបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២៨ […]

ក្រុមហ៊ុន Meta បានធ្វើកំណែប្រែសមត្ថភាពថ្មីៗ ពាក់ព័ន្ធបញ្ញាសិប្បនិម្មិត AI

Khmerpress December 25, 2023 25/12/2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល បានឱ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Meta បានបង្ហាញនូវការកែលម្អថ្មីៗជាច្រើនសម្រាប់បទពិសោធន៍បញ្ញាសិប្បនិម្មិត AI នៅកម្មវិធីរបស់ខ្លួនជាច្រើនដូចជា Facebook Instagram Messenger និងWhatsApp។ ក្រុមហ៊ុន Meta បានប្រកាសអំពីបច្ចុប្បន្នភាព AI ថ្មីរបស់ខ្លួនមានដូចជា៖ ១. ស្ទីគ័រឆ្លាតវៃ (AI Sticker)៖ មុខងារស្ទីគ័រ AI ថ្មីដែលអាចឱ្យអ្នកបង្កើត និងឆ្នៃប្រឌិត ស្ទីគ័រផ្ទាល់ខ្លួនយ៉ាងងាយស្រួល សម្រាប់ប្រើប្រាស់នៅក្នុងការជជែក (Chat) និង Story របស់អ្នកប្រើប្រាស់។ ដោយប្រើបច្ចេកវិទ្យាពី Llama 2 និងគំរូមូលដ្ឋានសម្រាប់ការបង្កើតរូបភាពដែលហៅថា Emu ដែលជាបញ្ញាសិប្បនិម្មិត (AI) បង្កើតនូវស្ទីគ័រដែលមានគុណភាពខ្ពស់ និងប្លែកៗជាច្រើនក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ២. ការកែរូបភាពដោយ AI៖ នៅពេលឆាប់ៗនេះ អ្នកនឹងអាចបំប្លែងរូបភាពរបស់អ្នកដោយប្រើប្រាស់ AI ហើយវាមានមុខងារពីរសំខាន់ៗដូច Restyle និង Backdrop។ មុខងារ Restyle អនុញ្ញាតឱ្យអ្នកស្រមៃរូបភាពរបស់អ្នកឡើងវិញដោយរចនាបទដែលអ្នកពណ៌នា ចំណែកមុខងារ […]

ចំណេញភ្លាមៗពី OPPO រាល់ការជាវស្មាតហ្វូន OPPO ក្នុងឱកាសប្រម៉ូសិនចុងឆ្នាំ !

Liny Chan November 25, 2023 25/11/2023

អ្នកណាខ្លះរង់ចាំប្រម៉ូសិនចុងឆ្នាំពី OPPO? ដើម្បីអបអរ បុណ្យណូអែល និងឆ្នាំចាស់ 2023 ផ្លាស់ចូលឆ្នាំថ្មី ឆ្នាំសកល 2024 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា បានរៀបចំប្រម៉ូសិនដ៏អស្ចារ្យមួយជាកាដូឆ្នាំថ្មីជូនចំពោះដល់អតិថិជន។ ហើយសម្រាប់ការដាក់លក់ជូនប្រូម៉ូសិននេះគឺសុទ្ធតែជាស្មាតហ្វូនដែលលក់ដាច់ខ្លាំងបំផុត ល្លេចធ្លោខ្លាំង គុណភាពល្អ ទំនើបទាន់សម័យ និងមានការគាំទ្រច្រើនលើសលប់ប្រចាំឆ្នាំ។ អ៊ីចឹងលោកអ្នកអាចត្រៀមកាដូដល់ខ្លួនឯង ក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់បានជាមួយប្រម៉ូសិននេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 01 មករា 2024 ដូចនេះប្រញាប់ទិញទៅ… នៅរង់ចាំអ្វីទៀត? កាន់តែពិសេស! កាន់តែអស្ចារ្យ! រីករាយជាមួយប្រម៉ូសិនចុងឆ្នាំពី OPPO មកដល់ហើយ! ទិញស្មាតហ្វូន OPPO ទទួលបានលុយត្រលប់មកមកវិញ $20 ព្រមទាំងកាដូជាច្រើនភ្លាមៗចាប់ពីថ្ងៃទី25 វិច្ឆិកា 2023 រហូតដល់ថ្ងៃទី01 មករា 2024 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា ដែលការផ្តល់ជូនមានដូចខាងក្រោម ៖ ▪️ រាល់ការទិញ OPPO A58 តម្លៃ $199 ទទួលបានប្រាក់ $20 ត្រលប់មកវិញ 🎁   […]

កិច្ចសហការលើកដំបូងរវាងឡានស៊េរីទំនើប Tank 300 និង Find N3 Series

Liny Chan November 19, 2023 19/11/2023

កាលពីរសៀលថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនផលិតស្មាតហ្វូន OPPO ពិតជាមានសេចក្តីសោមនស្ស និងរំភើបយ៉ាងក្រៃលៃ ដែលបានរៀបចំកិច្ចសហការគ្នាជាមួយនឹងក្រុមហ៊ុន Great Wall Motor (GWM Cambodia) ដែលនឹងផ្តល់ជូននូវបទពិសោធគួរឲ្យចងចាំតាមរយៈការរៀបចំកម្មវិធីពិសេសមួយសម្រាប់អតិថិជន OPPO Find N3 Series និង GWM Tank 300 ដែលកម្មវិធីនេះធ្វើឡើងនៅ Showroom GWM Cambodia ។ រថយន្ត GWM Tank 300 ជាប្រភេទរថយន្ត Off-Road និង On-Road SUV លំដាប់ខ្ពស់ ដែលមកជាមួយនឹងការរចនាបែប Luxury យ៉ាងលេចធ្លោ បង្ហាញនូវឧត្តមភាព និងអំណាចនៅលើដងផ្លូវ ព្រមទាំងផ្តល់ជូនឲ្យអតិថិជននូវសុវិត្ថភាព បទពិសោធថ្មី ការច្នៃប្រឌិតខ្ពស់ បច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជាមួយនឹងកម្លាំងម៉ាស៊ីនដ៏ខ្លាំង ប្រព័ន្ធបូមកម្រិតខ្ពស់ និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជានជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។ OPPO Find N3 បទពិសោធអេក្រង់បត់អស្ចារ្យជាងគេ បំពាក់ជាមួយប្រព័ន្ធកាមេរ៉ាកំពូល 3 […]

កម្មវិធីប្រកួតថតរូប OPPO x SPPC ទទួលបានភាពជោគជ័យខ្លាំងលើសពីការរំពឹងទុក !

Liny Chan November 18, 2023 18/11/2023

OPPO បានចាប់ដៃជាមួយក្រុមថតរូបស្មាតហ្វូន SPPC បង្កើតនូវការប្រកួតថតរូបស្មាតហ្វូនខ្នាតធំក្នុងប្រទេសកម្ពុជារយះពេល៥សប្ដាហ៍ជាមួយ៥ប្រធានបទផ្សេងគ្នា ដែលមានអ្នកចូលរួមសរុបជាង៥០០នាក់ ជាមួយទឹកដៃថតរូបលក្ខណះអាជីព និង ទទួលបានការសរសើរជាខ្លាំងពី LUN និង បណ្ដាសិស្សច្បងខាងវិស័យថតរូបផងដែរ។ គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2023 ក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសផ្តល់ពានរង្វាន់ក្នុងកម្មវិធី OPPO x Smartphone Photography Cambodia ដល់អ្នកប្រកួតថតរូបលើទូរស័ព្ទដៃ ដែលមានទឹកដៃល្អ មានទេពកោសល្យខ្ពស់ និងមានភាពច្នៃប្រឌិតខ្ពស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលកម្មវិធីនេះបានធ្វើឡើងនៅ OPPO Flagship Store ក្នុងផ្សារទំនើប AEON Mall Phnom Penh ជាន់ទី1 ។ តួយ៉ាង នេះគឺជាលើកទី1 ដែលក្រុមហ៊ុនស្មាតហ្វូន OPPO ធ្វើការសហការជាមួយលោក សេង លន់ ស្ថាបនិកនៃ Smartphone Photography Cambodia ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង បន្ទាប់ពីបានឆ្លងកាត់អស់រយៈពេល 5 សប្តាហ៍ក្រោមប្រធានបទខុសៗពីគ្នា។ សម្រាប់ OPPO […]

សូមស្វាគមន៍ «បើកសម្ពោធ OPPO Flagship Store និង Find N3 Series First Sale» ក្នុងពេលតែមួយ គួរឲ្យភ្ញាក់ផ្អើល!

Liny Chan November 5, 2023 05/11/2023

នៅថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2023 គឺជាថ្ងៃពិសេសសម្រាប់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា ដែលបានបើកសម្ពោធនិងបើកដំណើរការនូវ OPPO Flagship Store យ៉ាងកក្រើកនៅក្នុងផ្សារទំនើប AEON Mall (ជាន់ទី1) ហើយក្នុងថ្ងៃតែមួយនេះផងដែរក៏ជាថ្ងៃ Find N3 Series First Sale ជាស្មាតហ្វូនអធិរាជអេក្រង់បត់របស់ OPPO ដែលទើបដាក់សម្ពោធកាលពីថ្ងៃទី27 ខែតុលា ឆ្នាំ2023 រំលងទៅថ្មីៗនេះ។   តួយ៉ាង នៅក្នុងកម្មវិធីសម្ពោធ OPPO Flagship Store & Find N3 Series First Sale ក៏ឃើញមានការចូលរួមពីបណ្តាដៃគូសហការ តារាល្បីៗជាច្រើនរូបដូចជា រ៉េត ស៊ូហ្សាណា, ជូរី ល្អហួស, ភឹម ស្រីនោ, តាន់ ជេស៊ី, គុយ អេណា, Lee Xin និង Chma ព្រមទាំងបងប្អូនសារព័ត៌មានជាច្រើនស្ថាប័នក្នុងស្រុក។ […]