បច្ចេកវិទ្យា

កម្មវិធីសម្ពោធទូរស័ព្ទបែប Talk Show ដែលប្លែកមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា OPPO A78

Liny Chan July 15, 2023 15/07/2023

ក្រុមហ៊ុនទូរស័ព្ទ OPPO បានប្រារព្ធពិធីសម្ពោធទូរស័ព្ទដៃថ្មីដែលមានរូបបែប Talk Show ថ្មីប្លែកដែលពុំធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា ដោយយោងតាម concept របស់ទូរស័ព្ទ OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ។ តើឈុតឆាកពិសេសមួយណាដែលអ្នកចូលចិត្តជាងគេ? តួយ៉ាង កាលពីយប់មិញនេះនៅក្នុងអំឡុងពេលសម្ពោធស្មាតហ្វូន OPPO A78 គឺមានអ្នកទស្សនាយ៉ាងច្រើន ហើយម្នាក់ៗសុទ្ធតែនាំគ្នាចូលចុច Like, Share និង Comment សឹងតែគាំង Facebook ដើម្បីមានសំណាងឈ្នះរង្វាន់ជាច្រើនពី OPPO ជាពិសេសមានវត្តមានពីតារាកិត្តិយសនិងជាទូតសុឆន្ទៈរបស់ OPPO រ៉េត ស៊ូហ្សាណា និងកីឡាករ E-sports ដ៏ល្បីល្បាញគឺ Donut និង Chma។ ក្នុងកម្មវិធីសម្ពោធនេះផងដែរក៏មានវត្តមានពីលោក LeeXin ដែលជាប្រធានក្រុម Burn X Flash មានតួនាទីជាពិធីករដែលញាំងឲ្យកម្មវិធីនេះកាន់តែសប្បាយនិងជក់ចិត្តដិតអារម្មណ៍។ មកដល់ហើយ! ឥឡូវនេះលោកអ្នកអាចទិញ OPPO A78 ក្នុងតម្លៃត្រឹមតែ $259 នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានកាដូបន្ថែមដូចជា កាសឥតខ្សែ បណ្ណធានា 1ឆ្នាំ […]

ឈ្នះ! ឈ្នះ! ទូរស័ព្ទ OPPO ស៊េរីថ្មី និងកាសឥតខ្សែជាច្រើន ដោយគ្រាន់តែបញ្ចូលលុយហ្គេមតាម App WOWNOW

Liny Chan July 8, 2023 08/07/2023

គ្រាន់តែបញ្ចូលលុយហ្គេមក៏ឈ្នះរង្វាន់ដែរ? ឥឡូវនេះក្រុមហ៊ុន OPPO និង WOWNOW បានចាប់ដៃសហការគ្នាក្នុងការផ្តល់កម្មវិធីពិសេសដែលមិនធ្លាប់មានដល់អ្នកលេងហ្គេមគ្រប់រូប រាល់ការបញ្ចូលលុយហ្គេមតាមរយៈ WOWNOW-Entertainment នៅលើ App WOWNOW នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO A78 ម៉ូដែលថ្មីចុងក្រោយបង្អស់ និងកាសឥតខ្សែ OPPO Enco Buds2 ជាច្រើនរង្វាន់ ចាប់ពីថ្ងៃទី07 ដល់ថ្ងៃទី21 ខែកក្កដា ឆ្នាំ2023។ OPPO A78 គឺជាជម្រើសទូរស័ព្ទលេងហ្គេមល្អបំផុត ដែលមានតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពខ្លាំងមិនធម្មតាបើធៀបទៅនឹងស្មាតហ្វូនដទៃដែលស្ថិតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ ជាងនេះទៅទៀត OPPO A78 ពិតជាស័ក្តិសម និងអាចបំពេញតម្រូវការដល់អ្នកលេងហ្គេមតាមទូរស័ព្ទដោយសារនេះគឺជាស្មាតហ្វូនស៊េរី A ដំបូងបំផុតដែលបំពាក់នូវលក្ខណៈសម្បត្តិទាំង 3 គោលរួមមាន ទំហំថ្មធំ 5000mAh ជាមួយនឹង បចេ្ចកវិទ្យាសាកថ្មល្បឿនកំពូល 67W Supervooc អាចបង្កើនអនុភាពក្នុងការសាកថ្មកាន់តែរហ័សជាងមុន សាកថ្មពេញក្នុងពេលត្រឹមតែ 44នាទីតែប៉ុណ្ណោះ។ មិនត្រឹមតែសាកលឿន ថាមពលថ្មធំ ប៉ុន្តែស្មាតហ្វូននេះជាប្រភេទអេក្រង់ AMOLED ដែលមានល្បឿនអូសបញ្ជា 90Hz កម្រិតបង្ហាញ FHD+ […]

OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ ត្រៀមនឹងបង្ហាញខ្លួនឆាប់ៗនេះ

Liny Chan July 6, 2023 06/07/2023

តើស្មាតហ្វូនបែបណាដែល Gamer ឬអ្នកចូលចិត្តលេងហ្គេមចង់បាន? បច្ចុប្បន្នយុវវ័យភាគច្រើនចូលចិត្តលេងហ្គេមលើទូរស័ព្ទដៃ ហើយភាគច្រើនជ្រើសរើសប្រភេទស្មាតហ្វូនមានតម្លៃសមរម្យ តែសមត្ថភាពខ្លាំងអាចលេងហ្គេមគ្រប់ប្រភេទដូចជា PUBG , MLBB, Rules of Survival ជាដើម។ ដូចនេះហើយ OPPO បាននាំមកជូននូវស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីម៉ូដែល ដែលអាចទ្រទ្រង់ដំណើរការលេងហ្គេមបានយ៉ាងរលូននោះគឺ “OPPO A78 ដៃគូលេងហ្គេមដ៏អស្ចារ្យ”។ ជាការពិតណាស់! សម្រាប់អ្នកចូលចិត្តលេងហ្គេមប្រាកដជាដកចិត្តមិនរួចទេជាមួយបច្ចេកវិទ្យាសាកថ្មខ្ពស់ ថាមពលថ្មធំ អេក្រង់ធំទូលាយ ល្បឿនអូសបញ្ជារលូន និងមិនងាយក្តៅទោះលេងយូរម៉ោងក៏ដោយ។ • OPPO A78 គឺជាទូរស័ព្ទស៊េរី A ដំបូងបំផុតដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្មខ្ពស់ និងកម្លាំងថ្មធំរហូតដល់ 5000mAh ជាមួយនឹងកម្លាំងសាកថ្ម 67W SUPERVOOCTM ដោយគ្រាន់តែចំណាយពេលសាក 15 នាទីបាន 48% និងសាក 44 នាទីបានដល់ទៅ 100% ។ កម្លាំងថ្ម 5000mAh នេះ អាចប្រើប្រាស់ក្នុងការនិយាយទូរស័ព្ទបានរហូតដល់ 30.75ម៉ោង, មើលវីដេអូ YouTube បាន 16.37ម៉ោង […]

គ្រប់ម៉ូដែល iPhone 15 ទាំងអស់នឹងទទួលបានកម្លាំងថ្មធំជាងមុន

Naren July 6, 2023 06/07/2023

(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមចេញពីរោងចក្រ Foxconn ប្រទេសចិនមកថា ស្មាតហ្វូនជំនាន់ចុងក្រោយ iPhone 15 គ្រប់ម៉ូដែលទាំងអស់របស់ Apple ក្នុងឆ្នាំនេះនឹងត្រូវបានផ្លាស់ប្តូរសមត្ថភាពថ្មដែលមានកម្លាំងខ្លាំងជាងមុនរហូតជិតដល់ ៥,០០០មីលីអំពែម៉ោង (mAh) ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ជារៀងរាល់ឆ្នាំមុនថ្ងៃព្រឹត្តិការណ៍ដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីៗរបស់ Apple តែងតែទទួលបានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងសមត្ថភាពថ្ម កាមេរ៉ា អេក្រង់ រូបរាង និងមុខងារផ្សេងទៀត។ ដោយឡែកយោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះដែលចេញពីក្រុមហ៊ុនផ្គត់ផ្គង់ iPhone ធំបំផុត Foxconn ទំនងក្លាយជាការពិតហើយ ដោយក្នុងនោះប្រភពគូសបញ្ជាក់ថា ម៉ូដែល iPhone 15ទាំង ៤ម៉ូដែលរួមមាន iPhone 15 ធម្មតា ទទួលបានថាមពលថ្មទំហំ ៣,៨៧៧ មីលីអំពែម៉ោង, iPhone 15 Plus ទទួលបានថាមពលថ្ម ៤,៩១២មីលីអំពែម៉ោង, iPhone 15 Pro ទទួលបានថាមពលថ្ម ៣,៦៥០មីលីអំពែម៉ោង និង iPhone 15 Pro […]

Apple គ្រោងបញ្ឈប់បុគ្គលិកនៅក្នុងផ្នែកអាជីវកម្មលក់រាយ ប៉ុន្តែមានលក្ខខណ្ឌ

Naren April 5, 2023 05/04/2023

(បរទេស)៖ សារព័ត៌មាន Bloomberg បានរាយការណ៍មកថា Apple គ្រោងកាត់បន្ថយបុគ្គលិកនៅក្នុងផ្នែកលក់រាយមួយចំនួនដែលស្ថិតនៅក្នុងក្រុមគ្រប់គ្រងការផលិត និងតំហែទាំទីតាំងលក់រាយរបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។ វាមិនច្បាស់ទេថាតើមុខតំណែងប៉ុន្មានដែល Apple នឹងដកចេញនោះទេ ប៉ុន្តែតាមរយៈសារព័ត៌មាន Bloomberg បាននិយាយថាការកាត់បន្ថយនេះគឺ «ទំនងជាតិចតួចណាស់»។ នេះជាលើកទី១ ដែលទទួលបានរបាយការណ៍ថា Apple នឹងកាត់បន្ថយបុគ្គលិកផ្ទៃក្នុងរបស់ខ្លួន ដើម្បីកាត់បន្ថយចំណាយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនបានបញ្ឈប់បុគ្គលិកស្ទើតែពាក់កណ្តាលក្រុមហ៊ុនរួចទៅហើយ។ ត្រលប់ទៅខែមិថុនា ឆ្នាំ ២០២២ ក្រុមហ៊ុន Apple ធ្លាប់បានបញ្ឈប់ម្តងដែលជាបុគ្គលិកម៉ៅការសំណង់រហូតដល់ ១០០ នាក់ឯណោះ ដែលមានតួនាទីគ្រប់គ្រងការជ្រើសរើសបុគ្គលិកសំណង់ ប៉ុន្តែពួកគេមិនមែនជាបុគ្គលិកពេញម៉ោងទេ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុន Apple បានប្រាប់និយោជិតថា «ទាំងនេះមិនមែនជាការបញ្ឈប់ការងារទេ ប៉ុន្តែជាការសម្រួល ហើយការផ្លាស់ប្តូរនេះគឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការថែរក្សាហាងនៅទូទាំងពិភពលោក»។ បន្ថែមពីនេះទៅទៀតសម្រាប់អ្នកដែលត្រូវបានកាត់បន្ថយមានជម្រើសក្នុងការដាក់ពាក្យម្តងទៀតសម្រាប់មុខតំណែងដែលស្រដៀងនឹងការងារពីមុនរបស់ពួកគេ ហើយអ្នកដែលមិនបានទទួលតួនាទីថ្មីអាចទទួលបានប្រាក់បញ្ចប់អាទិភាពកាងារខែរហូតដល់ ៤ ខែឯណោះ។ គួរជម្រាបដែរថា គម្រោងបញ្ឈប់បុគ្គលិករបស់ Apple នេះមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុននោះទេ តែបើតាមរបាយការណ៍អាចនឹងមិនប៉ះពាល់បុគ្គលិកច្រើនឡើយបើធៀបទៅនឹងក្រុមហ៊ុនអាមេរិកផ្សេងទៀតដូចជា Twitter ដែលបានបញ្ឈប់រាប់ពាន់នាក់បន្ទាប់ពីការកាន់កាប់ដោយ Elon Musk […]

តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?

Liny Chan March 31, 2023 31/03/2023

ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។ រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។ សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។ បន្ថែមពីនេះ […]

WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!

Liny Chan March 30, 2023 30/03/2023

មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ? សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip […]

តើទូរស័ព្ទអេក្រង់បត់មួយណាដែលគួរទិញក្នុងឆ្នាំ 2023? អេក្រង់ខាងក្រៅធំ អេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់ សមត្ថភាពកម្រិតកំពូលលើសគេឯង…

Liny Chan March 28, 2023 28/03/2023

ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Android ជាច្រើនបានបោះជំហានក្នុងវិស័យស្មាតហ្វូនអេក្រង់បត់ ហើយបច្ចេកវិទ្យាអេក្រង់បត់នេះក៏កំពុងតែរីកចម្រើន និងទទួលប្រជាប្រិយភាពខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ មិនបង្អង់យូរ OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ឈានមុខលើពិភពលោកក៏បានផលិតអេក្រង់បត់នេះដែរ ទោះមិនមែនដំបូងគេប៉ុន្តែ OPPO Find N2 Flip ឥតខ្ចោះជាងស្មាតហ្វូនអេក្រង់បត់ដទៃ ហើយវាមកដើម្បីបំពេញចន្លោះខ្វះខាតនៃស្មាតហ្វូនបត់ដទៃ ហេតុនេះហើយទើបឃើញស្ថាប័នព័ត៌មានបច្ចេកវិទ្យាក្នុងស្រុក រួមទាំងអ្នក Review ដ៏មានជំនាញជាច្រើនជ្រើសយកស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មកនិយាយជាហូរហែក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ តោះចង់ដឹងថា តើ OPPO Find N2 Flip មានចំណុចអ្វីដែលពិសេសជាងស្មាតហ្វូនដទៃ? ហើយវាបំពាក់សមត្ថភាពអស្ចារ្យអ្វីខ្លះ? គ្រាន់តែចាប់កាន់ OPPO Find N2 Flip គឺដឹងថាវាលេចធ្លោជាងមិត្តរបស់វាដែលជាស្មាតហ្វូនអេក្រង់បត់ដូចគ្នាបាត់ទៅហើយ ជាមួយនឹង Cover Screen ធំជាងគេ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់ដទៃមិនដល់ 2 Inch ផង។ ហើយចំណុចទាក់ទាញមួយទៀតគឺវាមិនត្រឹមតែជាផ្ទាំងបង្ហាញដំណឹងទេ […]

OPPO Find N2 Flip តម្លៃ $899 ស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ ថាមពលថ្មធំ 4300mAh និងសាកថ្មបានលឿនបំផុត 44W SUPERVOOC™

Liny Chan March 26, 2023 26/03/2023

រំភើបដល់ហើយ! កាលពីរសៀលថ្ងៃទី25 មីនា 2023 OPPO ប្រចាំប្រទេសកម្ពុជាបានបើកបង្ហាញដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip យ៉ាងកក្រើកក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល (Chip Mong 271 Mega Mall)។ បើក្រឡេកទៅមើលតារាកិត្តិយសដែលអញ្ចើញចូលរួមសុទ្ធតែជាស្ត្រីៗពោរពេញដោយសមត្ថភាពពិសេសៗរួមមាន ពិធីការិនីពូកែវហោស័ព្ទ DJ Nana, កីឡាការិនីល្បុក្កតោ អ៊ុ សំថារ័ត្ន និងបវរកញ្ញា 5th Runner Up ក្នុងកម្មវិធី Miss Grand International 2022 ពិសេសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO គឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ជាមួយបរិយាកាសដ៏រំភើបនិងសប្បាយរីករាយនេះគឺធ្វើឡើងក្នុងផ្សារទំនើប Chip Mong 271 Mega Mall ដោយឃើញមានការចូលរួមពីហ្វេនៗនិងអតិថិជនរបស់ OPPO ជាច្រើន។ រឹតតែពិសេសក្នុងកម្មវិធីនេះលើវេទិកាតារាកិត្តិយសទាំង 3 របស់ OPPO បានចែករំលែកពីភាពជោគជ័យក្នុងវិស័យរៀងៗខ្លួន […]

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip ផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?

Liny Chan March 23, 2023 23/03/2023

Find N2 Flip ជាកំពូលស្មាតហ្វូនអេក្រង់បត់ដំបូងរបស់ OPPO កំពុងត្រៀមបង្ហាញខ្លួនជាផ្លូវការ ជាមួយការរចនាយ៉ាងល្អបំផុតទាំងអេក្រង់ខាងមុខ និងអេក្រង់ខាងក្នុង ជាមួយនឹងគន្លឹះបត់បែនដ៏ល្អឥតខ្ចោះ ដែលមានលក្ខណៈស្តើង ស្រាល ងាយស្រួលកាន់នៅក្នុងដៃឬដាក់នៅក្នុងហោប៉ៅខោ ឬកាបូបស្ពាយសម្រាប់មិត្តនារីៗ។ សម្រាប់ស្មាតហ្វូនអេក្រង់បត់នេះគឺគេអាចប្រៀបបានទៅនឹងប្រអប់ម្សៅផាត់មុខរបស់មនុស្សស្រី ដែលមានរូបរាងតូចស្រាលនិងងាយស្រួលដាក់តាមខ្លួន។ ចំណុចពិសេសមួយទៀតនៅលើ Find N2 Flip នោះគឺ Cover Screen ដែល OPPO បានដាក់មកជាមួយនឹងអេក្រង់ដែលមានទំហំធំជាងគេរហូតដល់ទៅ 3.26 Inch AMOLED Display ក្នុងកម្រិតបង្ហាញរូបភាព 382×720 Pixel ដែលភាគច្រើនស្មាតហ្វូនបត់មួយចំនួនគឺមិនដល់ 2 Inch ផង។ អេក្រង់ធំបែបនេះធ្វើឲ្យវាកាន់តែងាយស្រួល ដោយយើងអាចបើកមុខងារ Record សម្លេង អាចប្រើប្រាស់មុខងារ Time Stop មើលជាមួយអាកាសធាតុ និង Schedule ការងារបានយ៉ាងរហ័ស ព្រមទាំងអាចធ្វើការឆ្លើយតបសារបានភ្លាមៗផងដែរជាមួយនឹងមុខងារ Quick Reply។ អ្វីដែលភ្ញាក់ផ្អើលនៅពេលបើកអេក្រង់ខាងក្នុងចង់ស្រែក WOW! OPPO ពិតជាធ្វើបានល្អខ្លាំងណាស់ទៅលើស្នាមផ្នត់នៃអេក្រង់គឺមានលក្ខណៈស្មើធេង ដែលមើលសឹងមិនឃើញនឹងភ្នែកទទេ។ […]