ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រកាសថា កម្ពុជាទិញយន្តហោះប៊ូអ៉ិញ១០គ្រឿងពីអាមេរិក ខណៈកម្ពុជាយកពន្ធសូន្យគ្រប់ទំនិញពីអាមេរិក

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា កម្ពុជាទិញយន្តហោះប៊ូអ៉ិញចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ស្របពេលកម្ពុជាយកពន្ធសូន្យលើគ្រប់ទំនិញទាំងអស់របស់អាមេរិក ខណៈអាមេរិកទម្លាក់ពន្ធឲ្យកម្ពុជាមកត្រឹម១៩%។ ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ សហរដ្ឋអាមេរិកទម្លាក់ពន្ធលើទំនិញកម្ពុជា ១៩% កម្ពុជាយកពន្ធអាមេរិកសូន្យភាគរយ

Liny Chan August 1, 2025 01/08/2025

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទម្លាក់ពន្ធលើទំនិញកម្ពុជាមកត្រឹម១៩% ខណៈកម្ពុជាយកពន្ធអាមេរិកសូន្យភាគរយ។ ការថ្លែងរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ជុំវិញដំណឹងដ៏ល្អរបស់កម្ពុជា, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចទម្លាក់អត្រាពន្ធលើការនាំចូលទំនិញកម្ពុជាមកនៅត្រឹម១៩%។ ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អ ដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី៣៦% មកនៅ ១៩ប៉ុណ្ណោះ។ នេះបើតាមសេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបង្កើតឡើងជាបន្ទាន់នូវក្រុមស៉ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីត្រួតពិនិត្យបទឈប់បា-ញ់

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឱ្យបង្កើតឡើងជាបន្ទាន់នូវក្រុមស៊ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីតាមដានចំពោះបទឈប់បាញ់។ អ្នកនាំពាក្យរូបនេះ ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានសង្ខេប ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីធានានូវការណ៍ពិត និងទទួលខុសត្រូវក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមលើកឡើងជាថ្មីនូវការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើតឡើងជាបន្ទាន់នូវក្រុមស៊ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីត្រួតពិនិត្យបទឈប់បាញ់គ្នា ដូចដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី»។ បើតាមលោក ជុំ សុន្ទរី ក៏បានថ្លែងថា កម្ពុជាតាំងចិត្តយ៉ាងពេញលេញចំពោះច្បាប់អន្តរជាតិ មជ្ឈភាពអាស៊ាន ហើយនិងដំណោះស្រាយជម្លោះដោយសន្តិវិធី។ កម្ពុជាទាមទារឱ្យថៃឱ្យវិលត្រឡប់មករកមាគ៌ាស្ថាបនា ដោយឈរលើការគោរពគ្នាទៅវិញទៅមក តម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាត្រៀមធ្វើការជាមួយថៃ និងបណ្តាប្រទេសអាស៊ាន ហើយនិងសហគមន៍អន្តរជាតិ ដើម្បីធានាបទឈប់បាញ់ត្រូវបានប្រកាន់ខ្ជាប់ ហើយនិងស្តារមកវិញនូវសន្តិភាពតាមបណ្តោយព្រំដែន។ សូមជម្រាបថា ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។ បន្ទាប់ពីជំនួបនៅប្រទេសម៉ាឡេស៊ី ប្រមុខដឹកនាំកម្ពុជានិងថៃ បានយល់ព្រមដាក់ចេញបទឈប់បាញ់ជាបន្ទាន់ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង៣៖៣០នាទីរសៀលនេះ ថៃមិនទាន់បញ្ជូនទាហានកម្ពុជា២០រូបត្រឡប់មកវិញទេ, សូមអំពាវនាវឲ្យភាគីថៃប្រគល់ត្រឡប់មកវិញឲ្យឆាប់

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងថា គិតត្រឹមម៉ោង៣៖៣០នាទីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ភាគីថៃ មិនទាន់បានបញ្ជូនទាហានកម្ពុជា ចំនួន២០រូប ដែលគេចាប់ទៅនោះ ត្រឡប់មកប្រទេសកម្ពុជាវិញនៅឡើយទេ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន ដែលបង្ហាញលទ្ធផល នៃការអនុវត្តបទឈប់បាញ់របស់កម្ពុជា-ថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិ អំពាវនាវឱ្យថៃប្រគល់ចំណាប់ខ្មាំងកម្ពុជាទាំង២០នាក់ត្រឡប់មកវិញឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតបើសិនមាន។ រាជរដ្ឋាភិបាលយើងបន្តខិតខំចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនមកវិញឱ្យបានឆាប់ និងសុវត្ថិភាព៕ ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអំពាវនាវដល់ភាគីថៃ ប្រគល់ចំណាប់ទាហានកម្ពុជាទាំង២០នាក់ត្រឡប់មកវិញ ឲ្យបានឆាប់​រួមទាំងកងកម្លាំងផ្សេងទៀត បើសិនមាន។ លោកស្រីអះអាងថា កម្ពុជា នឹងខិតខំចរចាឲ្យអស់លទ្ធភាព ដើម្បីយកកងកម្លាំងកម្ពុជាត្រឡប់មកវិញឲ្យបានឆាប់ និងសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយកងកម្លាំងយើងចំនួន២០រូប ដែលត្រូវបានភាគីថៃគ្រប់គ្រង គិតមកដល់ម៉ោង៣៖៣៣នាទីរសៀលនេះ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន២០រូប ត្រឡប់មកវិញនៅឡើយទេ។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវដល់ភាគីថៃ ដើម្បីធ្វើយ៉ាងណាបញ្ជូនកងកម្លាំងរបស់យើងទាំង២០រូប ឲ្យត្រឡប់មកកម្ពុជាវិញឲ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀតប្រសិនបើមាន។ យើងនឹងចរចាឲ្យអស់ពីលទ្ធភាព ដើម្បីយកបងប្អូនយើងត្រឡប់មកវិញឲ្យបានឆាប់បំផុត និងដោយសុវត្ថិភាព»។ បើតាមការលើកឡើងរបស់អ្ន​កនាំពាក្យក្រសួងការពារជាតិ, កងទ័ពកម្ពុជា នៅតែបន្ដប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃ ជាព្រំដែនសន្ដិភាព ស្ថេរភាព […]

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ចេញលិខិតអញ្ជើញរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ​ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ នៅថ្ងៃទី​៤​ ខែ​សីហា

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖​ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានផ្ញើសារអញ្ជើញ លោក ណាត់ថាផុង​ ណាកផានិច​ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ​ ដេីម្បីដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ​ GBC នៅរាជធានីភ្នំពេញ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​៤​ ខែ​សីហា​ ឆ្នាំ​២០២៥។ ខាងក្រោមនេះជាលិខិតអញ្ជើញ៖ ក្នុងលិខិតអញ្ជើញបានបញ្ជាក់យ៉ាងដូច្នេះថា «តបតាមកម្មវត្ថុនិងយោងខាងលើ ក្នុងនាមខ្ញុំជាប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ ខ្ញុំ សូមជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីស្តីទី ជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំកិច្ចប្រជុំវិសាមញ្ញរបស់គណៈ កម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យហេតុនេះ ខ្ញុំសូមអញ្ជើញ ឯកឧត្តម រដ្ឋមន្ត្រីស្តីទី ចូលរួមជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញនេះ និង ដឹកនាំប្រតិភូថៃ ចំនួន ២៥ (ម្ភៃប្រាំ) រូប ចូលរួមកិច្ចប្រជុំតាមកាលបរិច្ឆេទដូចបានកំណត់។ក្រុមលេខាធិការនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នឹងធ្វើការទាក់ទងជាមួយក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅថៃ-កម្ពុជា សម្រាប់ឯកសារនានាដែលពាក់ព័ន្ធនឹងកិច្ចប្រជុំវិសាមញ្ញនេះ»។ សូមជម្រាបថា ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា- ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា […]

ទីបំផុតរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ក្រោយរយៈពេលជាង៤ឆ្នាំ

Liny Chan July 31, 2025 31/07/2025

(ណៃពិដោ)៖ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប្រកាសបិទបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីពង្រឹងការត្រៀមលក្ខណៈ សម្រាប់រៀបចំការបោះឆ្នោតសកលនៅអំឡុងចុងឆ្នាំនេះ ជាការបោះឆ្នោតដែលប្រឈមពហិការពីសំណាក់​ក្រុមប្រឆាំង និងរងការរិះគន់ពីក្រុមអ្នកអង្កេតការណ៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា លោក Zaw Min Tun បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «ការដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានលុបចោលនាថ្ងៃនេះ ដើម្បីឱ្យមីយ៉ាន់ម៉ាត្រៀមរៀបចំការបោះឆ្នោត លើគន្លងផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ យោធាមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំ​រដ្ឋាភិបាលស៉ីវិល ដឹកនាំដោយលោកស្រី អោងសាន ស៊ូជី ហើយក្រោយមក បាននាំផ្ទុះសង្រ្គាមស៉ីវិលរហូតមកទល់បច្ចុប្បន្ន។ គួរបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន បានផ្តល់ឱ្យប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing នូវអំណាចកំពូលលើ​ស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ និងតុលាការ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ រូបលោកបានលើកឡើងថា ការបោះឆ្នោតគឺជាច្រកចេញ​សម្រាប់ជម្លោះរ៉ាំរ៉ៃនៅក្នុងប្រទេស។ ទោះជាបែបនេះក្តី ក្រុមប្រឆាំងដែលរួមមានទាំងអតីតតំណាងរាស្រ្ត ដែលត្រូវបានធ្វើរដ្ឋប្រហារ បានប្តេជ្ញារួចជាស្រេចថា នឹងធ្វើពហិការចំពោះការបោះឆ្នោតនោះ ហើយកាលពីខែមុន អ្នកជំនាញ UN ម្នាក់ ទើបតែនិយាយថា វាគឺជាការបោះឆ្នោតក្លែងក្លាយ […]

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ជនភៀសសឹងកម្ពុជា កើនឡើងដល់ ១៧២ ០៩៤នាក់

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹងកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានកើនឡើងដល់ ១៧២ ០៩៤នាក់។ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា- ថៃ» នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា «ចំពោះការធ្វើបច្ចុប្បន្នភាពនៃជនភៀសសឹង គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យសរុបចំនួន ៣៩ ៥៤៦នាក់, ខេត្តព្រះវិហារសរុប ៣២ ៥៥៨នាក់, បន្ទាយមានជ័យសរុបចំនួន ៣៥ ០៥៧នាក់, ខេត្តពោធិ៍សាត់សរុបចំនួន ៣ ០២៦នាក់, ខេត្តសៀមរាបសរុបចំនួន ៦១ ៩០៧នាក់ ដែលសរុបទាំង៥ខេត្តនេះ កើនឡើងដល់ ១៧ ២០៩៤នាក់»។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃ​ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ […]

នាយករដ្ឋមន្រ្តីកម្ពុជា៖ អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅ អគ្គបញ្ជាការកងទ័ពថៃ ជួយជំរុញការដោះលែងបងប្អូនកងទ័ពយើងឲ្យបានឆាប់

Naren July 31, 2025 31/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារសំខាន់មួយពាក់ព័ន្ធ យោធិនរបស់យើងដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ និងបានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅ អគ្គបញ្ជាការកងទ័ពថៃ ជួយជំរុញការដោះលែងបងប្អូនកងទ័ពយើងឲ្យបានឆាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសំណេរនៅលើបណ្តាញសង្គមទាំងស្រុងដូចខាងក្រោម៖ មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំង នៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់ នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃ […]

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាំអំណោយជាសម្ភារមួយចំនួន ជូនពលរដ្ឋនៅជំរុំភៀសសឹក ខេត្តសៀមរាប

Liny Chan July 30, 2025 30/07/2025

(សៀមរាប)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុងជំរុំក្នុងវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យតាមជំរុំភៀសខ្លួន សូមបង្កើនការយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងត្រូវមានសាមគ្គីភាពគ្នា ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ លោកបណ្ឌិតបានបន្ថែមថា ការលំបាករបស់ជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាពិសេសអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់គិតគូររួចហើយ ដោយស្មារតីខ្មែរស្រលាញ់ខ្មែរ សាមគ្គីជាធ្លុងមួយ ពលរដ្ឋ មន្ត្រីរាជការនៅតាមបណ្ដាខេត្តនានា បានស្រុះស្រួលមូលមតិគ្នានាំនូវសម្ភារៈប្រើប្រាស់ និងថវិកាជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមជំរុំនានាជាបន្តបន្ទាប់ផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ មកពីខេត្តចំនួន ៥ បានភៀសសឹកដោយសារសង្គ្រាមឈ្លានពាន

Liny Chan July 30, 2025 30/07/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១៦៨,៩៤៦នាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ, អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ «ជនភៀសសឹក គិតចាប់តាំងពីថ្ងៃទី២៤ ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក»។ ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ការជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សជាង១៥ម៉ឺននាក់ […]