ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ជនភៀសសឹងកម្ពុជា កើនឡើងដល់ ១៧២ ០៩៤នាក់

Liny Chan July 31, 2025 31/07/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹងកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ បានកើនឡើងដល់ ១៧២ ០៩៤នាក់។ លើកឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា- ថៃ» នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា «ចំពោះការធ្វើបច្ចុប្បន្នភាពនៃជនភៀសសឹង គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យសរុបចំនួន ៣៩ ៥៤៦នាក់, ខេត្តព្រះវិហារសរុប ៣២ ៥៥៨នាក់, បន្ទាយមានជ័យសរុបចំនួន ៣៥ ០៥៧នាក់, ខេត្តពោធិ៍សាត់សរុបចំនួន ៣ ០២៦នាក់, ខេត្តសៀមរាបសរុបចំនួន ៦១ ៩០៧នាក់ ដែលសរុបទាំង៥ខេត្តនេះ កើនឡើងដល់ ១៧ ២០៩៤នាក់»។ សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានថៃ​ បានបើកការវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំងនោះ […]

នាយករដ្ឋមន្រ្តីកម្ពុជា៖ អគ្គមេបញ្ជាការកងទ័ពកម្ពុជា បានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅ អគ្គបញ្ជាការកងទ័ពថៃ ជួយជំរុញការដោះលែងបងប្អូនកងទ័ពយើងឲ្យបានឆាប់

Naren July 31, 2025 31/07/2025

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញសារសំខាន់មួយពាក់ព័ន្ធ យោធិនរបស់យើងដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់កងទ័ពថៃ និងបានស្នើសុំអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់ ដើម្បីស្នើសុំទៅ អគ្គបញ្ជាការកងទ័ពថៃ ជួយជំរុញការដោះលែងបងប្អូនកងទ័ពយើងឲ្យបានឆាប់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសំណេរនៅលើបណ្តាញសង្គមទាំងស្រុងដូចខាងក្រោម៖ មានការចោទសួរហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជាមិនបញ្ចេញព័ត៌មានភ្លាមពាក់ព័ន្ធនឹងកងកម្លាំងរបស់កម្ពុជាដែលត្រូវបានកងទ័ពថៃចាប់ខ្លួន ក្រោយពីមានបទឈប់បាញ់នោះ? តើរាជរដ្ឋាភិបាលមិនគិតគូរពីអាយុជីវិតរបស់ពួកគេឬទេ? ខ្ញុំសូមបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើង ក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។ នៅក្នុងនោះ ការគ្រប់គ្រងព័ត៌មានកងទ័ពនៅលើសមរភូមិ គឺមានសារៈសំខាន់ណាស់សម្រាប់ការពារអាយុជីវិត និងប្រៀបឈ្នះរបស់កងទ័ពរបស់យើង។ ចំពោះករណីចាប់ខ្លួនយុទ្ធជនយើង ដែលមកដល់ពេលនេះយើងនៅរង់ចាំភាគីថៃបញ្ជូនត្រឡប់មកកម្ពុជាវិញនោះ ជីវិតរបស់ពួកគាត់គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាលតាំងពីពេលវេលាដែលពួកគេត្រូវចាប់ខ្លួន។ នៅក្នុងដំណាក់កាលដំបូង ដែលមិនទាន់មានព័ត៌មានច្បាស់លាស់អំពីជោគវាសនារបស់ពួកគេនោះ ការគ្រប់គ្រងព័ត៌មានសំខាន់ណាស់ ព្រោះការបញ្ចេញព័ត៌មានមួយចំនួនអាចនឹងនាំគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគាត់ ឬក៏អាចបង្កឲ្យមានភាពស្មុគស្មាញកាន់តែខ្លាំង នៅក្នុងការចរចាសម្រាប់ការដោះលែងពួកគាត់ត្រឡប់មកវិញ។ ហេតុដូច្នេះ រវាងជម្រើសក្នុងការផ្សពផ្សាយព័ត៌មានឲ្យសាធារណៈជនបានដឹង និងជម្រើសក្នុងការរក្សាព័ត៌មានដើម្បីធានាអាយុជីវិតរបស់ពួកគាត់ នៅក្នុងដំណាក់កាលដំបូងដែលមានភាពមិនច្បាស់លាស់នោះ គឺរាជរដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅពីការគ្រប់គ្រងព័ត៌មានអោយបានល្អ និងបើកការចរចាទាមទារពួកគេមកវិញឲ្យបានឆាប់រហ័សនោះទេ។ មិនមែនរាជរដ្ឋាភិបាលលាក់ព័ត៌មានមិនចង់អោយប្រជាពលរដ្ឋដឹង ឬមិនគិតពីអាយុជីវិតរបស់កងកម្លាំងយើង ដូចមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់នោះទេ។ ខ្ញុំសូមបញ្ជាក់ថា ថ្នាក់ដឹកនាំកងទ័ពរបស់យើងបានទាក់ទងទៅភាគីថៃ […]

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាំអំណោយជាសម្ភារមួយចំនួន ជូនពលរដ្ឋនៅជំរុំភៀសសឹក ខេត្តសៀមរាប

Liny Chan July 30, 2025 30/07/2025

(សៀមរាប)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងក្រុមការងារ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ កំពុងស្នាក់នៅក្នុងជំរុំក្នុងវត្តជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានណែនាំដល់ប្រជាពលរដ្ឋដែលកំពុងស្នាក់អាស្រ័យតាមជំរុំភៀសខ្លួន សូមបង្កើនការយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យ និងត្រូវមានសាមគ្គីភាពគ្នា ជួយគ្នាក្នុងគ្រាដ៏លំបាកនេះ។ លោកបណ្ឌិតបានបន្ថែមថា ការលំបាករបស់ជនភៀសសឹក រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាពិសេសអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់គិតគូររួចហើយ ដោយស្មារតីខ្មែរស្រលាញ់ខ្មែរ សាមគ្គីជាធ្លុងមួយ ពលរដ្ឋ មន្ត្រីរាជការនៅតាមបណ្ដាខេត្តនានា បានស្រុះស្រួលមូលមតិគ្នានាំនូវសម្ភារៈប្រើប្រាស់ និងថវិកាជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅតាមជំរុំនានាជាបន្តបន្ទាប់ផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ មកពីខេត្តចំនួន ៥ បានភៀសសឹកដោយសារសង្គ្រាមឈ្លានពាន

Liny Chan July 30, 2025 30/07/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់វេលាម៉ោង ៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋចំនួន ១៦៨,៩៤៦នាក់ មកពីខេត្តចំនួន៥ បានភៀសសឹកដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ។ ក្នុងឱកាសបន្តធ្វើសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ, អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា៖ «ជនភៀសសឹក គិតចាប់តាំងពីថ្ងៃទី២៤ ដោយគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ម្សិលមិញ ខេត្តឧត្តរមានជ័យ សរុបចំនួន ៣៨,៤៤៧នាក់, ខេត្តព្រះវិហារ ចំនួន២៩,៧១៧នាក់, ខេត្តបន្ទាយមានជ័យ ចំនួន ៣៤,២៦៤នាក់, ខេត្តពោធិ៍សាត់ ចំនួន ៣,០២៦នាក់, ខេត្តសៀមរាប ចំនួន ៣៣,៤២នាក់ តួលេខសរុបទាំងទាំង៥ខេត្ត មានចំនួន ១៦៨,៩៤៦នាក់ ដែលជាជនភៀសសឹក»។ ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិ ការជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ។ ការឈ្លានពានរបស់ថៃ បានធ្វើឱ្យប៉ះពាល់ដល់សាលារៀនជាង៦០០ត្រូវបិទទ្វារ ក្នុងចំណោម៥ខេត្ត ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សជាង១៥ម៉ឺននាក់ […]

រហ័សនាម «លោកឪចាស់» រួមជាមួយកងទ័ពកម្ពុជាឈរជើងនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្រោយប្រយុទ្ធ៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា 

Liny Chan July 30, 2025 30/07/2025

30-07-2025 13:43 (ព្រះវិហារ)៖ រហ័សនាម «លោកឪចាស់» ព្រិន្ទបាលឯក អ៊ុក គា ដែលជាកងទ័ពឈរជើងនៅសមរភូមិភ្នំខ្មោច រួមជាមួយកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាផ្សេងទៀតនៅសមរភូមិភ្នំខ្មោច សុខសប្បាយទាំងអស់គ្នា ក្នុងពេលប្រយុទ្ធអស់៥យប់៦ថ្ងៃ និងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យកម្ពុជា។ នៅសមរភូមិភ្នំខ្មោចមួយគោលដៅ កម្លាំងកងទ័ពនៅទីនោះ ក្រោមការដឹកនាំរបស់លោកអនុសេនីយ៍ឯក រី សុភ័ក្រ មេបញ្ជាការកងអនុសេនាធំ នៃវរសេនាតូចអន្ដរាគមន៍៣៧៤ ចំណុះកងពលតូចអន្ដរាគមន៍លេខ៧ បានក្រាញននាលប្រយុទ្ធដោយមិនរុញរា និងឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារបូរណភាពទឹកដីពីការឈ្លានទាហានរបស់ទាហានថៃ។ បើទោះបី លោកឧត្តមសេនីយ៍ឯក ឌួង សំនៀង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ៧ ដែលបានពលីទៅក៏ពិតមែន ប៉ុន្ដែកម្លាំងកងទ័ពដែលឈរជើងនៅសមរភូមិភ្នំខ្មោច មិនមានការបាក់ទឹកចិត្ត ឬចុះញ៉មអ្វីឡើយ ពោលកាន់តែមានទឹកចិត្តក្លាហានមុះមត់ និងអង់អាចជាទីបំផុត ដើម្បីការពារជាតិមាតុភូមិ ប្រឆាំងរាល់ការឈ្លានពានទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការងារ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន

Liny Chan July 30, 2025 30/07/2025

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន។ នេះបើយោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន។ ក្រសួងការងារ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៩:៤០នាទីព្រឹក (ម៉ោងនៅប្រទេសជប៉ុន) មានការប្រកាសអាសន្នអំពីរលកយក្ស ស៊ូណាមិរហូតដល់កម្ពស់ ៣ម៉ែត្រ នៅតំបន់ឆ្នេរប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន ចាប់ពីតំបន់ Hokkaido រហូតដល់ តំបន់ Kyushu ដែលអាចជះឥទ្ធិពលលើខេត្តមួយចំនួនដូចជា Hokkaido, Aomori, Iwate, Miyagi, Fukushima, Ibaraki, Chiba, Shizuoka, Aichi, Mie, និង Wakayama។ ​​ក្រសួងបាននិងកំពុងតាមដានស្ថានការណ៍វិវត្តករណីនេះ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ ដើម្បីធានាថា បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្ត ដែលរងផលប៉ះពាល់ទាំងអស់ ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។ ជាមួយគ្នានេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន […]

អនុព័ន្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ ក្រោយបទឈប់បា-ញ់

Liny Chan July 30, 2025 30/07/2025

(ព្រះវិហារ)៖ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានា សរុប១៣ប្រទេស ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់សមរភូមិ ច្រកអានសេះ ខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ មហាអំណាចដែលបានចូលរួមមាន៖ សហរដ្ឋអាមេរិក ចិន ជប៉ុន រុស្សី កូរ៉េ អូស្រ្តាលី និងប្រទេសសមាជិក ម៉ាឡេស៊ី ឥណ្ឌូេនស៊ី ហ្វីលីពីន សិង្ហបុរី ឡាវ វៀតណាម មីយ៉ាន់ម៉ា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទេសាភិបាលធនាគារជាតិនៃកម្ពុជា កំពុងស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដានេះបានអះអាងថា ធនាគារជាតិនៃកម្ពុជា កំពុងស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកស្រីទេសាភិបាល ចាត់ទុកការងារអាទិភាព សម្រាប់ការងារបន្ទាន់មួយ។ លោកស្រីបានបង្ហោះសារក្នុងទាំងស្រុងដូច្នេះថា៖ «ក្នុងពេលដែលយោធិនជួរមុខ កំពុងប្រយុទ្ធការពារបូរណភាពទឹកដី យើងខ្ញុំជួរក្រោយខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ រួមចំណែកជម្រុញកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះអាទិភាពទី១ របស់សន្និបាតបូកសរុបនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆមាសទី១ និង ដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះ។ អាទិភាពទី២ គឺស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ»។ សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដែលជាថ្នាក់ដឹកនាំនៃធនាគារធំៗនៅកម្ពុជា ដើម្បីស្វែងរកយន្តការ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យសម្តេចតេជោ៖ ការផ្សព្វផ្សាយតាមបណ្តាញសង្គមថា «សម្តេចតេជោប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី» គឺជាព័ត៌មានក្លែងក្លាយ

Liny Chan July 29, 2025 29/07/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានច្រានចោលទាំងស្រុងចំពោះការប្រឌិតព័ត៌មានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ថា «សម្តេចតេជោ ហ៊ុន សែន ប្រកាសលក់នាឡិកាជួយគ្រួសារទាហានពលី»។ ព័ត៌មានក្លែងក្លាយនេះ ត្រូវបានប្រឌិតដោយជនអនាមិក ​ដោយកាត់តរូបភាពបន្លំធ្វើជាបណ្តាញព័ត៌មានផ្លូវការ និងបណ្តាញសង្គមផ្សេងៗទៀត ដើម្បីបង្កឱ្យមានការភាន់ច្រឡំជាមួយនឹងខ្លឹមសារបំភ្លៃថា៖​ «អបអរសាទរ សម្តេចតេជោ ប្រកាសលក់នាឡិកា ជួយគ្រួសារទាហានពលីនៅ សមរភូមិ ១គ្រួសារទទួលបាន៥០ម៉ឺដុល្លា «អរគុណសន្តិភាព»។ អ្នកនាំពាក្យសម្តេចតេជោ លោក ជា ធីរិទ្ធ បានលើកឡើងថា៖ «នេះជាព័ត៌មានក្លែងក្លាយ»។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា សម្តេចតេជោ បានសរសេីរចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះគ្រួសារទាហានពលីនិងរងរបួស ក្នុងបុព្វហេតុការពារមាតុភូមិ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News