ព័ត៌មានជាតិ

TOP NEWS: អ្នកនាំពាក្យក្រសួងការពារជាតិ៖ គិតត្រឹមម៉ោង១១៖១១នាទី ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជាឡើយ, ទ័ពកម្ពុជាឈរជើងការពារយ៉ាងរឹងមាំ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ គិតត្រឹមម៉ោង១១៖១១នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ថៃគ្មានឱកាសបង្ហូតទង់ជាតិ លើភ្នំទ្រព្យដែលជាដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ ពោលកងទ័ពកម្ពុជានៅបន្ដឈរជើងការពារបានយ៉ាងរឹងមាំបំផុត និងបាញ់បណ្ដេញខ្មាំងសត្រូវឲ្យរត់ចេញទៅវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញមកទាត់ចោលទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតនៅតាមបណ្ដាញសង្គមមួយចំនួន ពាក់ព័ន្ធស្ថានភាពនៅព្រំដែនតំបន់ភ្នំទ្រព្យ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គិតត្រឹមម៉ោង១០ព្រឹកនេះ សមរភូមិប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី មិនមានការផ្លោងគ្រាប់ដាក់គ្នាទៀតទេ, កម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ និងឈរជើងការពារយ៉ាងរឹងមាំបំផុត

Liny Chan July 26, 2025 26/07/2025

(ព្រំដែនកម្ពុជា-ថៃ)៖ សេចក្ដីរាយការណ៍ពីតំបន់សមរភូមិមុខបានឲ្យដឹងថា គិតត្រឹមម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ នៅតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ ស្ងប់ស្ងាត់ការផ្លោងគ្រាប់ដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។ បើតាមសេចក្ដីរាយការណ៍ដដែល, កងទ័ពកម្ពុជាបន្ដគ្រប់គ្រងបានទាំងអស់ដដែល និងឈរជើងយ៉ាងរឹងមាំបំផុតពីការឈ្លានពានរបស់យោធាថៃ។ ទោះបីថៃបម្រុងប្ដូរយុទ្ធសាស្ដ្រវាយប្រហារកម្ពុជាបែបណាក៏ដោយ ក៏កងទ័ពដ៏អង់អាចរបស់កម្ពុជានៅតែអាចទប់ទល់បានគ្រប់ស្ថានការណ៍ទាំងអស់។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលត្រូវនឹងថ្ងៃទី៣ នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា បានអះអាងថា មកទល់ម៉ោងនេះ កងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់កមុ្ពុជា កំពុងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យជាតិ។ ក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានសង្កត់ធ្ងន់ថា បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាថៃយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព និងប្រជាជនកម្ពុជា រួមគ្នាជាធ្លង់មួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាកាសចរស៉ីវិលកម្ពុជា ហាមឃាត់ទាំងស្រុងការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប មិនឱ្យយន្តហោះ ហោះទាបជាង ១២០០ម៉ែត្រឡើយ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានផ្តល់ព័ត៌មានបច្ចុប្បន្នភាព ជុំវិញវិធានការផ្សេងៗរបស់អាកាសចរស៉ីវិល លើដែនអាកាសកម្ពុជា។ លោកបញ្ជាក់ថា អាកាសចរស៉ីវិលកម្ពុជា បានសម្រេច និងជូនដំណឹងរួចហើយដល់ក្រុមហ៊ុនអាកាសចរណ៍ ដោយហាមឃាត់ទាំងស្រុង ការហោះហើរឆ្លងកាត់តំបន់ប្រយុទ្ធ និងពង្រីកវិសាលភាពដល់នៃវិធានការនេះ ទៅកាន់តំបន់ប៉ោយប៉ែត ប៉ៃលិន និងពាក់កណ្តាលខេត្តសៀមរាប ដោយមិនឱ្យយន្តហោះ ហោះទាបជាង១២០០ម៉ែត្រឡើយ។ លោកបន្ថែមថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ (ម៉ោង១០ព្រឹក) ជើងហោះរវាងរាជធានីភ្នំពេញ-ទីក្រុងបាងកក និងទីក្រុងសៀមរាប- ទីក្រុងបាងកក នៅបន្តដំណើរការហោះហើរជាធម្មតា៕ សូមស្តាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា តាមរយៈលីងខាងក្រោមនេះ៖ https://www.facebook.com/plugins/video.php?href=https%3A%2F%2Fwww.facebook.com%2Fvideo.php%3Fv%3D593533730278160&show_text=0&width=780&autoplay=false&height=440&mute=0

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ២ថ្ងៃនៃការប្រយុទ្ធគ្នា កងកម្លាំងយើងបានការពារទឹកដីដោយភាពក្លាហាន ម៉ឺងម៉ាត់ និងប្តូរផ្តាច់បានជាទីមោទនៈ

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ២ថ្ងៃកន្លងមកនេះ កងកម្លាំងយើងបានអនុវត្តដោយភាពក្លាហាន ម៉ឺងម៉ាត់ រក្សាប្តូរផ្តាច់ការពារបូរណភាពទឹកដីបានជាទីមោទនៈ។ ចំពោះខេត្តដែលជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃ៖ ខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន ប៉ោយប៉ែត និងបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ ទៀ សីហា សូមបងប្អូនប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ចៀសវាងការបង្កភាពចលាចល ហើយសូមស្តាប់តាមការណែនាំរបស់អាជ្ញាធរខេត្ត។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «កងកម្លាំងរបស់យើង បានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសុខសុវត្ថិភាពរបស់បងប្អូន និងបូរណភាពទឹកដីកម្ពុជាយើង។ សូមបងប្អូនជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងកងកម្លាំងយើង»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការប្រយុទ្ធគ្នា ២ថ្ងៃមកនេះ ទាហានកម្ពុជាបានពលី ៥នាក់ និងរបួស២១នាក់, ពលរដ្ឋស្លូតត្រង់បាត់បង់ជីវិត ៨នាក់ និងរបួស ៥០នាក់

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នាពីរថ្ងៃកន្លងមកនេះ នៅពេលថៃបាញ់ប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជា គឺបានបណ្ដាលឲ្យទាហានកម្ពុជា ចំនួន៥នាក់បានពលីជីវិត និងរងរបួសចំនួន២១នាក់។ ក្រៅពីទាហានកម្ពុជាហើយនោះ ថៃដែលបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ បានបាញ់ប្រហារអាវុធធុនធ្ងន់ចូលមូលដ្ឋានជនស៉ីវិលស្លូតត្រង់របស់កម្ពុជា ហើយបណ្ដាលឲ្យជនស៉ីវិលកម្ពុជាចំនួន៨នាក់បានស្លាប់ និងរងរបួសចំនួន៥០នាក់ នៅក្នុងខេត្តឧត្តរមានជ័យ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បងប្អូនជនភៀសសឹកជាច្រើនគ្រួសារនៅឃុំថ្មដា ខេត្តពោធិ៍សាត់ បានជម្លៀសមកកាន់ទីមានសុវត្ថិភាព

Liny Chan July 26, 2025 26/07/2025

(ពោធិ៍សាត់)៖ បងប្អូនជនភៀសសឹកជាច្រើនគ្រួសារ បានចេញពីតំបន់សមរភូមិប្រយុទ្ធ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ រួមទាំងបងប្អូនពុកម៉ែប្រជាពលរដ្ឋ តាមបណ្ដាឃុំមួយចំនួនទៀត ដែលបានចាកចេញមកកាន់ទីកន្លែងសុវត្ថិភាព ទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានឈ្លានពានសៀម បានបាញ់គ្រាប់ផ្លោងជាច្រើនចូលដីកម្ពុជានៅឃុំថ្មដា ខេត្តពោធិ៍សាត់ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពរបស់កម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងការពារជាតិកម្ពុជា ស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងទ័ពឈ្លានពានរបស់ថៃមកលើកម្ពុជា ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល

Liny Chan July 26, 2025 26/07/2025

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន, លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានស្នើឱ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយភាគីថៃកាន់តែគឃ្លើនដោយពង្រាយទ័ពតាមព្រំដែនខេត្តផ្សេង ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល។ លោកស្រី បានមានប្រសាសន៍ដូច្នេះថា ភាគីថៃកាន់តែគឃ្លើន និងដាក់ពង្រាយកម្លាំងវាយប្រហារមកលើកម្ពុជាកាន់តែខ្លាំងឡើង ដោយមិនចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះណាមួយឡើយ។ ទន្ទឹមនឹងនេះ ថៃបានដាក់ខេត្តត្រាត និងខេត្តចន្ទបុរី ដែលជាព្រំប្រទល់ជាប់នឹងខេត្តកោះកុង និងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្ដើមពង្រាយទ័ព សព្វាវុធ​ និងតំបន់តាមព្រំដែននៃខេត្តបន្ទាយមានជ័យ តាមផែនការដែលបានត្រៀមប្រតិបត្តិការយោធា ចក្រពង្សភូវនាថ។ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបន្តថា ការត្រៀមកងទ័ពបែបនេះបានបង្ហាញឱ្យឃើញថា ថៃមានបំណងការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងឡើងៗ។ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃ ទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ជាហេតុផលបង្កើតទុកជាមុន ដើម្បីជាលេសបង្កើតយុទ្ធនាការឈ្លានពានមកលើកម្ពុជា ខណៈដែលសកម្មភាពទាំងនេះ បង្ហាញពីចេតនាយ៉ាងច្បាស់របស់ភាគីថៃដើម្បីបង្វែរទិសខ្យល់ពីច្បាប់អន្តរជាតិ។ ត្រង់ចំណុចនេះ លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់ថា៖​ «ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធទាំងអស់ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការឈ្លានពានយ៉ាងកំរោល និងគឃ្លើនរបស់ភាគីថៃមកលើកម្ពុជា»។ លោកស្រី បានបន្តថាកម្ពុជានៅតែមានឆន្ទៈក្នុងការដោះស្រាយដោយសន្តិវិធី ស្របច្បាប់អន្តរជាតិ […]

BREAKING: អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ ថៃប្រើយន្ដហោះចម្បាំង F-16 ទម្លាក់គ្រា-ប់បែកនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក

Liny Chan July 25, 2025 25/07/2025

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា យោធាថៃបានប្រើប្រាស់ យន្ដចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលដែនអធិបតេយ្យកម្ពុជា ចំនួន៤លើក នៅចម្លោះម៉ោង១២៖៣០ថ្ងៃត្រង់នេះ។ បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារូបនេះ, ការប្រើយន្ដហោះចម្បាំងទម្លាក់គ្រាប់បែកទាំង៤លើកនេះ គឺធ្វើឡើងនៅតំបន់ប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក និងប្រាសាទតាក្របី ចំនួន១លើក។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់យ៉ាងដូច្នេះថា «ថៃបានប្រើប្រាស់យន្ដហោះ F-16 ចំនួន៤លើក ដោយនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក នៅចន្លោះម៉ោង១២៖៣០នាទី ដល់ម៉ោង១២៖៤០នាទី និងតំបន់តាក្របី ចំនួន១លើក»។ ក្រៅពីនេះ យោធាឈ្លានពានថៃ ក៏បានផ្លោងគ្រាប់ចំនួន៤គ្រាប់ ចូលក្នុងសាលាបឋមសិក្សាមនោរម្យ១+២ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងចំភូមិឋានរបស់ប្រជាពលរដ្ឋដែលបណ្ដាលឲ្យមានអ្នករងរបួស ព្រមទាំងបំផ្លេចបំផ្លាញផ្ទះសម្បែងជនស៉ីវិលស្លូតត្រង់ផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកស្រី ម៉ាលី សុជាតា។ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ទៀតថា កម្ពុជាថ្កោលទោសចំពោះថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោម ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរយូរអង្វែង និងរំលោភច្បាប់អន្តរជាតិ […]

សាលារៀនប្រមាណ ២៦០ទីតាំង​ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពាន​របស់ថៃ

Liny Chan July 25, 2025 25/07/2025

​(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនប្រមាណ ២៦០ទីតាំង​ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពាន​ទាំងកម្រោលរបស់ថៃ ដែលបាន​ចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមលោក មាស ម៉េត ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ។ លោកបានបញ្ជាក់ថា «ដោយសារចោរឈ្លានពានល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង»។ អមជាមួយនឹងរូបភាពដែលបង្ហាញពីភាពស្ងាត់ជ្រងំ នៅក្នុងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ចុងកាល់ លោកបានលើកឡើងថា ការវាយប្រហារនូវអាវុធធុនធ្ងន់របស់ថៃ បានធ្វើឱ្យអាណាព្យាបាល និងសិស្សានុសិស្សមានភាពភ័យខ្លាច និងមិនអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមករៀនឡើយ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដានេះ ជនភៀសសឹកសរុបចំនួន ៣ ៤៣៦គ្រួសារក្នុងខេត្តឧត្តរមានជ័យ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពទាំងអស់។​ព្រមជាមួយគ្នានេះ លោកបានឱ្យដឹងដែរថា ​គិតត្រឹមព្រឹកនេះ មានប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់ម្នាក់ បានរងគ្រោះថ្នាក់ដល់អាយុជីវិត និង ៥នាក់ទៀតរងរបួស ដែលបង្កដោយការឈ្លានពានរបស់ទ័ពថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News