ព័ត៌មានជាតិ

រដ្ឋមន្ដ្រីក្រសួងអប់រំកម្ពុជា៖ សាលារៀនពីរកន្លែង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ ត្រូវថៃផ្លោងគ្រាប់ដាក់ ៤គ្រាប់

Liny Chan July 25, 2025 25/07/2025

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា សាលារៀនចំនួន២កន្លែង នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ត្រូវបានទាហានថៃផ្លោងគ្រាប់ដាក់ចំនួន ៤គ្រាប់។ ឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃទី២៥ កក្កដា មានគ្រាប់៤គ្រាប់ធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១+២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ»។ សូមជម្រាបថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនប្រមាណ ២៦០ទីតាំង​ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង ដោយសារការឈ្លានពាន​ទាំងកម្រោលរបស់ថៃ ដែលបាន​ចាប់ផ្តើមឡើងកាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមលោក មាស ម៉េត ភក្តី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យ។ លោកបានបញ្ជាក់ថា «ដោយសារចោរឈ្លានពានល្មោភសង្គ្រាម ឃ្លានទឹកដីគេសាលារៀនទាំងអស់ ២៦០ទីតាំង ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានផ្អាកទាំងស្រុង»។ អមជាមួយនឹងរូបភាពដែលបង្ហាញពីភាពស្ងាត់ជ្រងំ នៅក្នុងអនុវិទ្យាល័យសម្តេច ហ៊ុន សែន ចុងកាល់ លោកបានលើកឡើងថា ការវាយប្រហារនូវអាវុធធុនធ្ងន់របស់ថៃ […]

សារព័ត៌មាន Reuters: ថៃ ទាត់ចោលសំណើរបស់អាមេរិក ចិន និងម៉ាឡេស៊ី ដែលចង់ជួយសម្របសម្រួលបញ្ចប់ជម្លោះជាមួយកម្ពុជា

Liny Chan July 25, 2025 25/07/2025

(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បានរាយការណ៍ថា ថៃបានទាត់ចោលកិច្ចសម្របសម្រួលពីប្រទេសទី៣ ដើម្បីបិទបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយស្ថានការណ៍តាមរយៈកិច្ចចរចាទ្វេភាគីតែប៉ុណ្ណោះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើក្រសួងការបរទេសថៃ។ អ្នកនាំពាក្យក្រសួងការបរទេសថៃ Nikorndej Balankura បានប្រាប់ Reuters ថា សហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ីដែលបច្ចុប្បន្នជាប្រធានប្ដូរវេនអាស៊ាន បានស្នើជួយសម្របសម្រួល ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទីក្រុងបាងកកចង់ស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះតាមយន្ដការទ្វេភាគី។ «ខ្ញុំមិនគិតនោះទេថាយើងត្រូវការការសម្របសម្រួលពីប្រទេសទី៣»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កម្ពុជាអំពាវនាវដល់ សហគមន៍អន្តរជាតិឱ្យថ្កោលទោសថៃ ចំពោះការរំលោភឈ្លានពានទឹកដីកម្ពុជា និងទាមទារឱ្យថៃដកទ័ពជាបន្ទាន់

Liny Chan July 25, 2025 25/07/2025

(ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មានជុំវិញបច្ចុប្បន្នភាពនៃការបង្កសង្គ្រាមរបស់យោធាថៃ ឈ្លានពានដែនអធិបតេយ្យកម្ពុជា នាថ្ងៃត្រង់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសថៃ ចំពោះការរំលោភឈ្លានពានទឹកដីកម្ពុជា និងទាមទារឱ្យថៃដកទ័ពជាបន្ទាន់។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងថា ការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំង F-16 ពីសំណាក់កងទ័ពឈ្លានពានសៀម មកលើប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបណ្តាលឱ្យទីតាំងមួយចំនួននៃប្រាង្គប្រាសាទរងការខូចខាត។ លោកស្រីឧត្តមសេនីយ៍ បញ្ជាក់ថា កងទ័ពឈ្លានពានសៀម បានទម្លាក់គ្រាប់បែក និងការប្រើប្រាស់ធុនធ្ងន់មកលើទឹកដីរបស់កម្ពុជា ដោយបង្កឱ្យធ្លាក់ចូលក្នុងទីតាំងប្រជាជនកម្ពុជាស្លូតត្រង់កំពុងជម្លៀស ព្រមទាំងបណ្តាលឱ្យខូចខាតទីតាំងវត្តអារាមជាដើម។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា «កម្ពុជា សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ធ្វើការថ្កោលទោសថៃ ដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ ហើយត្រូវឱ្យភាគីថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានទាំងកម្រោលរបស់ខ្លួន»។ ទន្ទឹមនឹងនេះដែរ លោកស្រីឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ថា កម្ពុជា ប្រាប់ឱ្យថៃ ត្រូវបញ្ឈប់សកម្មភាពឈ្លានពានមកលើទឹកដីកម្ពុជា ជាបន្ទាន់ចំពោះអំពើអាក្រក់របស់ខ្លួន និងកងដកកងទ័ពចេញពីទឹកដីរបស់កម្ពុជា ដែលបង្កឱ្យស្ថានភាពកាន់តែតានតឹងឡើងជាដើម។ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជា គឺរក្សាគោលការការពារខ្លួន ដោយផ្តោតលើគោលដៅយោធា និងមិនផ្តោតលើទីតាំងស៉ីវិលណាមួយឡើយ។ រាជរដ្ឋាភិបាលកម្ពុជា កងទ័ព […]

ប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ កំពុងសម្រុកត្រឡប់មកកម្ពុជាវិញ

Liny Chan July 25, 2025 25/07/2025

(បាត់ដំបង)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលរស់នៅ និងធ្វើការនៅប្រទេសថៃ កំពុងសម្រុកចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនកុះករ នៅតាមច្រកទ្វារព្រំដែននានា ជាប់ជាមួយប្រទេសថៃ។ សមត្ថកិច្ចប្រចាំការនៅច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង បានឱ្យដឹងថា ចាប់ពីព្រឹកថ្ងៃទី២៥ ខែកក្កដា ដល់រសៀលម៉ោង១ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរធ្វើដំណើរតាមច្រកទ្វារ អន្តរជាតិដូងប្រមាណ៤០០០នាក់។ គួរឱ្យដឹងថា ការវិលត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញ ពីសំណាក់ប្រជាពលរដ្ឋ និងពលករខ្មែរ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពឈ្លានពានសៀម បានវាយលុកមកទឹកដីកម្ពុជាទាំងកម្រោល។ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ នៃការឈ្លានពានរបស់កងទ័ពសៀមមកលើទឹកដីកម្ពុជា ចំពោះការផ្ទុះអាវុធរវាងកម្ពុជា-ថៃ ដែលចាប់ផ្តើមបង្កកាលពីព្រឹកម្សិលមិញ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ហើយបានរាលដាលទៅកាន់តំបន់សមរភូមិផ្សេងទៀតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

TOP NEWS: នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានថ្លែងថា កម្ពុជា និងថៃ មានឆន្ទៈពិចារណាលើបទឈប់បាញ់

Liny Chan July 25, 2025 25/07/2025

(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាកម្ពុជា និងថៃ មានបំណងពិចារណាលើបទឈប់បាញ់ ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសទាំង២នៅតំបន់ព្រំដែនកំពុងបន្តធ្វើឡើងចូលដល់ថ្ងៃទី២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។ លោក Anwar បានលើកឡើងក្នុងការបង្ហោះលើ Facebook កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដាថា លោកបានទំនាក់ទំនងដោយផ្ទាល់ជាមួយសមភាគីកម្ពុជា និងថៃ ហើយបានអំពាវនាវឱ្យភាគីទាំង២បន្ធូរបន្ថយជម្លោះ។ លោកបន្ថែមថា «នៅល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (សម្ដេចធិបតី) ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីនៃព្រះរាជាណាចក្រថៃ លោក Phumtham Wechayachai ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ម៉ាឡេស៊ី ជុំវិញការកើនឡើងភាពតានតឹងនៅតំបន់ព្រំដែនៃប្រទេសទាំង២»។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានក្នុងឆ្នាំនេះ បានអំពាវនាវដោយផ្ទាល់ឱ្យមេដឹកនាំ នៃប្រទេសទាំង២ ទទួលយកបទឈប់បាញ់បន្ទាន់មួយដើម្បីបង្ការឱ្យជម្លោះ ផ្ទុះឡើងកាន់តែខ្លាំង និងបង្កើតឱកាសសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី និងដំណោះស្រាយការទូត។ តាមលោក Anwar កម្ពុជា និងថៃ បានបង្ហាញពីឆន្ទៈចង់ពិចារណាលើបទឈប់បាញ់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទាហានថៃ បុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំង ព្រោះចង់ចូលឈរជើង តែទ័ពយើងទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ

Naren July 25, 2025 25/07/2025

(ឧត្តរមានជ័យ)៖ គិតរហូតមកដល់ម៉ោងជាង១១ព្រឹកថ្ងៃទី២៥ ខែកក្កដា ​ឆ្នាំ២០២៥នេះ ទាហានថៃ បានបុកវ៉ៃនៅប្រាសាទតាមាន់ធំយ៉ាងខ្លាំងទាំងកាំភ្លើងធន់ធ្ងន់ និងថ្មើរជើង ព្រោះចង់ចូលឈរជើង តែកងទ័ពកម្ពុជាយើង បានទប់ទល់ និងបាញ់តបវិញយ៉ាងចាស់ដៃ។ សេចក្តីរាយការណ៍ពីកងទ័ពជើងនៅជួរមុខប្រាសាទតាមាន់ធំ បានបញ្ជាក់ថា ទាហានថៃបានសម្រុកវាយចូលយ៉ាងខ្លាំងទាំងគ្រាប់ធន់ធ្ងន់ និងថ្មើរជើង តែកម្លាំងកងទ័ពយើងដែលនៅសមរភូមិ បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន ហើយបានវាយបកទៅកងទ័ពសត្រូវវិញយ៉ាងខ្លាំងផងដែរ។ សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សហរដ្ឋអាមេរិក ទទូចឱ្យបញ្ឈប់ជម្លោះប្រដាប់អាវុធជាបន្ទាន់រវាងកម្ពុជានិងថៃ

Naren July 25, 2025 25/07/2025

(វ៉ាស៉ីនតោន)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា (ពេលវេលានៅអាមេរិក) សហរដ្ឋអាមេរិក បានទទូចឱ្យបិទបញ្ចប់ទៅវិញជាបន្ទាន់ នូវការផ្ទុះជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ស្តីពីការប្រយុទ្ធគ្នារវាងកម្ពុជានិងថៃ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigott បាននិយាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកសូមទទូចឱ្យបញ្ឈប់អរិភាពទាំងអស់ជាបន្ទាន់ ហើយការពារអាយុជីវិតជនស៉ីវិល និងស្វែងរកដំណោះស្រាយ​ដោយសន្តិវិធីសម្រាប់ជម្លោះ»។ គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធរវាងប្រទេសកម្ពុជានិងថៃ បានផ្ទុះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែល​កងទ័ពរបស់ថៃ បានបើកការវាយប្រហារឈ្លានពានមកលើកងទ័ពកម្ពុជា នៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យ​ភាគីកម្ពុជាអនុវត្តសិទ្ធិការពារខ្លួនវាយបកត្រឡប់ទៅវិញ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand ដែលថាយោធាថៃចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ

Naren July 25, 2025 25/07/2025

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានមិនពិត គ្មានវិជ្ជាជីវៈរបស់សារព័ត៌មាន The Nation Thailand ដែលថាយោធាថៃចូលកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការផ្សាយរបស់សារព័ត៌មានថៃ ដែលថា កងទ័ពខ្លួន បានកាន់កាប់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ គឺជាព័ត៌មានក្លែងក្លាយព្រោះរហូតដល់ពេលនេះ គឺគ្រប់គ្រងដោយកងទ័ពកម្ពុជានៅឡើយទេ។ បន្ថែមលើសពីនេះ ជាការកត់សម្គាល់សារព័ត៌មាន The Nation Thailand តែងតែផ្សព្វផ្សាយខុសពីការពិត គ្មានវិជ្ជាជីវៈជាសារព័ត៌មាននោះទេ។ ជាក់ស្តែងនាថ្ងៃទី២៤ ខែកក្កដាម្សិលមិញ ព័ត៌មានផ្សាយបែបបំពុលថា សម្តេចតេជោ ហ៊ុន សែន ចាកចេញពីកម្ពុជាទៅប្រទេសចិនជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាជ្ញាធរមីន ថ្កោលទោសលើកងទ័ពឈ្លានពានថៃ ដែលប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីប្រទេសកម្ពុជាតាមបណ្តោយព្រំដែន

Naren July 25, 2025 25/07/2025

(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលើកម្លាំងកងទ័ពឈ្លានពានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមមកលើទឹកដីប្រទេសកម្ពុជាតាមបណ្តោយព្រំដែន។ សកម្មភាពនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន សម្តែងការព្រួយបារម្ភ និងថ្កោលទោសយ៉ាងខ្លាំងបំផុត បន្ទាប់ពីទទួលបានរបាយការណ៍ថាកងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ គឺថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់ព្រំដែនក្នុងទឹកដីកម្ពុជា។ តាមព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន និងក្រុមបច្ចេកទេសបោសសម្អាតមីន បានបញ្ជាក់ច្បាស់ថា មានគ្រាប់ជាច្រើន ដែលមានលក្ខណៈដូចទៅនឹងគ្រាប់បែកចង្កោមដែលហាមប្រាម ដោយអន្តរជាតិ ត្រូវបានប្រើប្រាស់ទៅលើទីតាំងភ្នំខ្មោច និងទីតាំងភូមិធម្មជាតិ ស្រុកជាំក្សាន្ត ដែលបង្កការគំរាមកំហែងចំពោះប្រជាជន ប្រតិបត្តិករបោសសម្អាតមីន និងសហគមន៍ក្នុងតំបន់ព្រំដែន។ ទង្វើនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ។ គ្រាប់បែកចង្កោមត្រូវបានហាមប្រាម នៅក្រោមអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមឆ្នាំ២០០៨ ដោសារតែគ្រាប់នេះបង្កផលប៉ះពាល់ទៅលើផ្ទៃ ដីធំ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេសក្មេងតូច។ កម្ពុជា បានយល់ច្បាស់អំពីផលប៉ះពាល់ ដ៏អាក្រក់របស់គ្រាប់ចង្កោម ដោយកម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់ប្រភេទនេះដែលបានទម្លាក់ជាច្រើនលានគ្រាប់នៅក្នុងសម័យសង្គ្រាម។ គ្រាប់បែកចង្កោមទាំងនេះ បានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនរារាំងការអភិវឌ្ឍជំនាន់ទៅមុខ។ និងបង្កភាពភ័យក្លាយដល់សហគមន៍ជាច្រើន ការប្រើប្រាស់គ្រាប់បែកចង្កោមជាពិសេសនៅក្នុងតំបន់ព្រំដែនដែលមានប្រជាជនរស់នៅកកកុញ គឺជាទង្វើបំពានដែលមិនអាចទទួលយកបានឡើយ ព្រោះវាជាការមិនគោរពដល់អាយុជីវិតមនុស្ស គោលការណ៍មនុស្សធម៌ និងសន្តិភាពក្នុងតំបន់។ កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបោសសម្អាតរាល់សំណល់ជាតិផ្ទុះពីសង្គ្រាម ក៏ប៉ុន្តែ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅថ្ងៃនេះ ពិតជាបានគំរាមកំហែងដល់អាយុជីវិត […]