ព័ត៌មានជាតិ

ជំងឺផ្តាសាយបក្សីវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅអាមេរិក ធ្វើឱ្យតម្លៃស៊ុតឡើងថ្លៃខ្លាំង

Liny Chan January 29, 2025 29/01/2025

(វ៉ាស៉ីនតោន)៖ ការឆ្លងរាតត្បាតនៃជំងឺផ្តាសាយបក្សី H5N1 បាននិងកំពុងបន្តវាយលុកយ៉ាងធ្ងន់ធ្ងរ ទៅលើកសិដ្ឋានចិញ្ចឹមមាន់នៅសហរដ្ឋអាមេរិក ដោយបានសម្លាប់សត្វមាន់ ដែលអាចក្រាបពងបាន ចំនួនជាង២០លានក្បាលថែមទៀត កាលពីត្រីមាសកន្លងទៅ ហើយវា​បានជះផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ ចំពោះការផ្គត់ផ្គង់ស៊ុតនៅអាមេរិក គិតតាំងពីការឆ្លងរាលដាល បានចាប់ផ្តើម កាលពីដើមឆ្នាំ២០២២។ នេះបើតាមការផ្សាយដោយ សារព័ត៌មាន US News។ ក្រសួងកសិកម្មអាមេរិក (USDA) បានចេញរបាយការណ៍ ក្នុងខែមករានេះ បង្ហាញពីតួលេខខាងលើ ដែលក្នុងនោះរាប់បញ្ចូលទាំង សត្វមាន់ ដែលត្រូវបានសម្លាប់ចោល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃវីរុស ផងដែរ។ ប្រការនេះ បានចូលរួមចំណែកធំ ក្នុងការជំរុញឱ្យតម្លៃ​ស៊ុតកើនឡើងខ្ពស់ ដល់កម្រិតបំបែកកំណត់ត្រា នៅសហរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិក បានចំណាយថវិកាប្រហែល ១.២៥ពាន់លានដុល្លារ ដើម្បីប៉ះប៉ូវការខូចខាតដល់ក្រុមកសិករ ដែលបានបាត់បង់សត្វមាន់របស់ពួកគេ ដោយសារការរាតត្បាតនៃជំងឺផ្តាសាយបក្សី។ គួរបញ្ជាក់ថា ករណីជំងឺផ្តាសាយបក្សីនៅសហរដ្ឋអាមេរិក បាននិងកំពុងមានសន្ទុះកាន់តែកើនឡើង អំឡុងរដូវរងា ស្របពេលសត្វបក្សីព្រៃ ដែលផ្លាស់ទី នាំយកវីរុសមកកាន់ភាគខាងត្បូង ហើយធាតុអាកាសចុះត្រជាក់ ជួយឱ្យវាងាយឆ្លងរាលដាល។ មកទល់ពេលនេះ ករណីឆ្លងជំងឺផ្តាសាយបក្សីលើមនុស្ស សរុប៦៦ករណី ក៏ត្រូវបានរាយការណ៍ផងដែរ នៅសហរដ្ឋអាមេរិក ប៉ុន្តែការឆ្លងភាគច្រើន មានស្ថានភាពស្រាល […]

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្ក្រាបក្រុមក្មេងទំនើង២០នាក់ ប្រមូលផ្ដុំគ្នានៅទីសាធារណៈ និងដាក់កាំបិតជាប់ខ្លួន

Liny Chan January 29, 2025 29/01/2025

(បន្ទាយមានជ័យ)៖ ក្មេងទំនើងប្រុសស្រី២០នាក់ ដែលដាក់តាមខ្លួននូវដាវកែច្នៃ និងកាំបិត ប្រមូលផ្ដុំគ្នាតាមទីសាធារណៈបង្កការអុកឡុកក្នុងសង្គម ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួននៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនក្មេងទំនើងជាង២០នាក់នេះ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងអធិការដ្ឋានទាំង៩ក្រុង ស្រុក ចុះបង្ក្រាបបទល្មើសផ្សេងៗដូចភ្លៀងរលឹមនៅទីកន្លែងដែលខ្លួនកាន់កាប់។ លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈសង្គមជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាម ចិន ជិះរថយន្តចេញល្បាត ត្រួតពិនិត្យរដ្ឋបាល និងពង្រឹងការយាមល្បាត។ នៅយប់លុះជិះល្បាតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្រាប់តែប្រទះឃើញមានក្មេងជាច្រើននាក់ កំពុងធ្វើសកម្មភាពអុកឡុកនៅក្នុងក្រុងប៉ោយប៉ែតយ៉ាងសកម្ម កម្លាំងបានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងបានចំនួន២០នាក់ មានប្រុស ស្រី និងដកហូតបានម៉ូតូជាច្រើនគ្រឿង កាំបិត ដាវចំរុះ មួយចំនួនយកមកអធិការក្រុងប៉ោយប៉ែតដើម្បីសួរនាំ។ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានអះអាងថា ក្មេងទំនើងទាំងអស់នេះជាមុខសញ្ញាចាស់ ដែលធ្លាប់ធ្វើសកម្មភាពអុកឡុកក្នុងក្រុងប៉ោយប៉ែតកន្លងមក។ ក្មេងទំនើងទាំងអស់នោះពេលដែលធ្វើរបាយការណ៍ចប់សព្វគ្រប់បានបញ្ជូនមកស្នងការដ្ឋានខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ […]

ថ្ងៃសែនចូលឆ្នាំចិន-វៀតណាម អគ្គិភ័យកើតឡើង៩លើកនៅទូទាំងប្រទេស បំផ្លាញផ្ទះ៤ខ្នង

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្នុងថ្ងៃសែនចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ មានគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន៩លើកនៅទូទាំងប្រទេស។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ក្នុងចំណោមហេតុការណ៍អគ្គិភ័យដែលកើតឡើងទាំង៩លើកនោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៣លើក, ខេត្តកណ្ដាល ចំនួន១លើក, កំពង់ឆ្នាំង ចំនួន១លើក, បាត់ដំបង ចំនួន១លើក, ព្រះសីហនុ ចំនួន១លើក, កោះកុង ចំនួន១លើក និងខេត្តកែប ចំនួន១លើក។ គ្រោះថ្នាក់សង្គមនេះ បានបណ្ដាលឲ្យឆាប់ឆេះផ្ទះ ចំនួន៤ខ្នង, ឆេះបន្ទប់ ចំនួន៣បន្ទប់, ឆេះព្រៃ និងឆេះជញ្រ្ជាំងអស់១០ហិចតា។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ចំនួន៣, ភ្លើងទៀនធូប ចំនួន៣លើក, មនុស្សដុតខ្លួនឯង ចំនួន១លើក និងក្តាប់មិនបានចំនួន២លើក (កំពុងស្រាវជ្រាវ)។ ក្នុងចំណោមហេតុការណ៍ទាំងនេះ ក៏បានបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងមហាផ្ទៃ ប្រមូលឯកសណ្ឋាន ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មានពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់ពីជំនាន់មុនរហូតមកដល់បច្ចុប្បន្ន មករក្សាទុកនៅបណ្ឌិត្យសភានគរបាលកម្ពុជា

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងដល់ ជាប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាធារណជនទាំងអស់ សូមចូលរួមសហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្តល់នូវឯកសណ្ឋាន សញ្ញាសម្គាល់ រូបថត វីដេអូ ឯកសារ ឧបករណ៍ សម្ភារៈប្រើប្រាស់ និងព័ត៌មាននានាពាក់ព័ន្ធនឹងកងកម្លាំងនគរបាលជាតិកម្ពុជា ចាប់តាំងពីជំនាន់មុនរហូតមកដល់ជំនាន់បច្ចុប្បន្ន ដែលជាភស្ដុតាងនានាទាក់ទងនឹងប្រវត្តិនគរបាលជាតិ ដើម្បីរក្សាទុកនៅសាលប្រពៃណីដែលមានលក្ខណៈជាសារមន្ទីរនគរបាល ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖ ផ្ដល់សិទ្ធិដោយ៖ Fresh News

អគ្គរាជទូតកម្ពុជាប្រចាំប្រទេសចំនួន១០ ប្ដេជ្ញាជួយផ្សព្វផ្សាយទាក់ទាញទេសចរពីប្រទេសគោលដៅមកទស្សនាកម្ពុជា

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប ដែលនឹងទៅបំពេញបេសកកម្មនៅតាមប្រទេសចំនួន១០ បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ក្នុងការជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរបរទេសពីប្រទេសគោលដៅឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ ការប្ដេជ្ញាផ្ដល់កិច្ចសហការនេះធ្វើឡើងក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកអគ្គរាជទូតកម្ពុជាចំនួន៤រូប នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ រួមមាន៖១. លោក ជា ច័ន្ទបូរិបូរណ៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្ការី សាធារណរដ្ឋរ៉ូម៉ានី សាធារណរដ្ឋក្រិក និងសាធារណរដ្ឋស៉ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងសូហ្វីយ៉ា។២. លោកស្រី គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រប៊ែលហ្ស៊ិក សាធារណរដ្ឋអូទ្រីស ព្រះរាជាណាចក្រនែតដឺឡង់ (ហូឡង់) ព្រះរាជាណាចក្រលុចសំបួ និងអមសហភាពអឺរ៉ុប ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល។៣. លោក ជ័យ រដ្ឋា ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រព្រុយណេ។៤. លោក ស៊ិន សារៀម ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន។ លោករដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបពីវិធានការមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងវិស័យទេសចរណ៍ចំពោះការបញ្ចុះតម្លៃទិដ្ឋការអេឡិចត្រនិក (e-Visa) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ក្នុងនោះទិដ្ឋការប្រភេទ T បញ្ចុះពី៣៦មក៣០ដុល្លារអាម៉េរិក ទិដ្ឋការប្រភេទ E បញ្ចុះ ពី៤២មក៣៥ដុល្លារអាម៉េរិក។ […]

ក្រសួងបរិស្ថាន៖ គិតចាប់ពីម៉ោង ៦ល្ងាចថ្ងៃទី២៨ ខែមករាដល់ម៉ោង៦ព្រឹក ថ្ងៃទី២៩ ខែមករានេះ គុណភាពខ្យល់ គឺ«ល្អ»

Liny Chan January 29, 2025 29/01/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៣០.១២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកណ្តាល ខេត្តក្រចេះ ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តរតនគិរី ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អ មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តប៉ៃលិន, ពណ៌លឿងៈ ខេត្តពោធិ៍សាត់៕ ផ្ដល់សិទ្ធិដោយ៖ […]

នគរបាលរាជធានីភ្នំពេញ ចុះណែនាំអាជីវករដោយផ្ទាល់ ដើម្បីហាមការលក់ផាវ និងគ្រឿងផ្ទុះនានាក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះណែនាំអាជីវករ តាមផ្សារដោយផ្ទាល់ ដើម្បីទប់ស្កាត់ការលក់ដូរផាវ និងគ្រឿងផ្ទុះនានា ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រៅពីការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈហើយនោះ លោកបានណែនាំឲ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់ លក់នូវផាវ ឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឲ្យប្រើប្រាស់ជាដាច់ខាត។ លើសពីនេះ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ត្រូវត្រួតពិនិត្យទប់ស្កាត់ការដឹកជញ្ជូនទំនិញហាមឃាត់ទាំងអស់នេះចូលក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ វរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា បានណែនាំដល់ប៉ុស្ត៍ទាំង៨ក្នុងមូលដ្ឋាន និងសហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះដល់ទីតាំងលក់ដូរផ្សេងៗក្នុងមូលដ្ឋាន និងទីតាំងខុនដូ អាផាត់មិន មិនអនុញ្ញាតឲ្យមានការលក់ដូរ ឬដុត ផាវ កាំជ្រូចគ្រប់ប្រភេទក្នុងទីតាំងរបស់ខ្លួនឡើយ។ ដោយសារតែប្រជាពលរដ្ឋសែស្រឡាយកាត់ចិន-វៀតណាម ត្រូវការសែនព្រេនជូនជីដូន ជីតា ក្នុងឱកាសបុណ្យឆ្នាំថ្មីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះការអុជទាន ធូប ដែលអាចកើតមានគ្រោះអគ្គិភ័យជាយថាហេតុ។ ករណីនេះ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋផងដែរ។ […]

ស្នងការនគរបាលខេត្តតាកែវ ត្រៀមកម្លាំងជាង១ពាន់នាក់ ការពារពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម

Liny Chan January 28, 2025 28/01/2025

(តាកែវ)៖ លោកឧត្តមត្រី សៅ សារុន ស្នងការរងទទួលបន្ទុកសេនាធិការ និងជាអ្នកនាំពាក្យរបស់ស្នងការនគបាលខេត្តតាកែវ បានបញ្ជាក់ថា ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់​នៅក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជនជាតិចិន -វៀតណាម កម្លាំងនគរបាល១២០០នាក់ របស់ស្នងការនគបាលខេត្តតាកែវ បានត្រៀមខ្លួនក្នុងការចេញល្បាតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ បានដាក់បទបញ្ជា យ៉ាងម៉ឹងម៉ាត់ ដល់ផែនសណ្ដាប់ធ្នាប់ចុះសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងកុំឱ្យមានការកកស្ទះនៅតាមដងផ្លូវនានា ហើយមានកម្លាំងអន្តរាគមន៍នៅក្នុងដៃ ដើម្បីចេញអន្តរាគមន៍​ពេលមានបទល្មើស​កើតឡើងជាពិសេស បានត្រៀមផែនអគ្គីភ័យត្រៀមរថយន្តជួយអន្រាគមន៍បើមានករណីយ៍អគ្គីភ័យកើតឡើងជាយថាហេតុ។ លោកឧត្តមសេនីយ៍ត្រី សៅ សារុន បានលើកឡើងបន្ថែមថា លោកស្នងការខេត្ត ក៏បានណែនាំដល់អធិការក្រុងស្រុក និងលោកមេប៉ុស្តិ៍ទាំងអស់ត្រូវធ្វើការចុះត្រួតពិនិត្យល្បាតតាមមូលដ្ឋាន ហាមឃាត់បងប្អូនប្រជាពលរដ្ឋ មិនឱ្យមានការដុតគ្រឿងផ្ទុះ(ផាវ) ឬដាក់តាំងលក់នៅតាមទីផ្សារឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អ្នកនាំពាក្យក្រសួងកសិកម្ម អំពាវនាវដល់កសិករ សូមកុំមានការព្រួយបារម្ភ ក្នុងពេលរោងម៉ាស៊ីនកិនស្រូវឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម, រោងម៉ាស៉ីននឹងបើកទិញស្រូវធម្មតាវិញ ក្រោយចប់ចូលឆ្នាំ

Liny Chan January 28, 2025 28/01/2025

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ បានជូនដំណឹងអំពីការឈប់សម្រាករបស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម។ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងយ៉ាងដូច្នេះថា «ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមខាងមុខនេះ រោងម៉ាស៊ីនកិនស្រូវមួយចំនួនធំ សម្រាកនៅថ្ងៃ២៨ ខែមករា សូមបងប្អូនប្រជាកសិករទាំងអស់ កុំមានការភ្ញាក់ផ្អើល ឬព្រួយបារម្ភពីករណីនេះ ព្រោះរោងម៉ាស៊ីននឹងធ្វើការបើកដំណើរការជាធម្មតាទេ»។ លោកបានបន្ថែមថា ប្រសិនជាបងប្អូនប្រជាកសិករ ចង់បានព័ត៌មានបន្ថែម ទាក់ទងទៅនឹងទីផ្សារ និងតម្លៃស្រូវសូមទំនាក់ទំនងមកកាន់លេខ 1289 នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីព័ត៌មានលម្អិត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News