អធិការដ្ឋាននគរបាលក្រុងបាវិត៖ ករណីជនជាតិចិនម្នាក់ រត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និងមានមនុស្ស៣នាក់ ដេញចាប់ មិនមែនជាករណីចាប់ជំរិតនោះទេ
Liny Chan
January 27, 2025
27/01/2025
(ស្វាយរៀង)៖ អធិការដ្ឋាននគរបាលក្រុងបាវិត បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនជាតិចិនម្នាក់ បានរត់ចេញពីមន្ទីរពហុព្យាបាលថៃខាង និង មានមនុស្ស៣នាក់ ដេញចាប់ដាក់ចូលឡានវិញ នៅត្រង់ចំណុចលើផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនមនុស្សចំនួន៣នាក់ ក្នុងនោះមានជនបរទេស២នាក់ និងខ្មែរម្នាក់ មកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងបាវិត រីឯជនរងគ្រោះបញ្ជូនទៅសម្រាកព្យាបាលនៅ មន្ទីរពហុព្យាបាលថៃខាងវិញ ព្រមទាំងមានដាក់កម្លាំងសមត្ថកិច្ចនគរបាលការពារផងដែរ។ ក្រោយពីធ្វើការសាកសួរជនបទេសចំនួន២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់, ជនជាតិ មីយ៉ាន់ម៉ាម្នាក់ មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ និងជនជាតិខ្មែរម្នាក់ មុខរបរសន្តិសុខ បានបំភ្លឺជូន សមត្ថកិច្ចថា កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ខ្លួនត្រូវបានក្រុមហ៊ុនឲ្យយករថយន្ត០១គ្រឿង ជូនបុគ្គលិកជនជាតិចិនទៅមន្ទីរពេទ្យពិនិត្យព្យាបាលជម្ងឺ។ ក្រោយពីគ្រូពេទ្យ បានពិនិត្យ និងឲ្យថ្នាំសម្រាប់លេប បានប្រហែលមួយម៉ោង ជនរងគ្រោះបានដើរចេញមកវិញ សំដៅឡើងរថយន្ត ក៏ប៉ុន្តែជនរងគ្រោះមិនចូលរថយន្ត ក៏បានរត់ចេញទៅរកថ្នល់ ដោយពួកខ្លួនមានការព្រួយបារម្ភបញ្ហា សុខភាពជនរងគ្រោះ (ធ្លាប់មានបញ្ហាខួរក្បាល) និងខ្លាចមានគ្រោះថ្នាក់ចរាចរណ៏ផងនោះ ក៏បានដេញតាមពីក្រោយ […]