ព័ត៌មានជាតិ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ក្មេងទំនើង ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់

Liny Chan January 25, 2025 25/01/2025

(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ក្មេងទំនើង រហ័ស្សនាម ក្រុមអ្នកខ្លាំង NK និងក្រុម MNR Small ចំនួន៦នាក់ និងបក្ខពួក។ ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖

តុលាការកូរ៉េខាងត្បូង បដិសេធសំណើពន្យារការឃុំខ្លួនប្រធានាធិបតី Yoon

Liny Chan January 25, 2025 25/01/2025

(សេអ៊ូល)៖ តុលាការកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ​ បានបដិសេធសំណើរបស់ ការិយាល័យរដ្ឋអាជ្ញាក្នុងការពន្យារការឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់។ គួរបញ្ជាក់ថា លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួននិងសាកសួរ កាលពីថ្ងៃពុធមុន ទាក់ទងនឹងការស៊ើបអង្កេតពីបទបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូ។ តុលាការធម្មនុញ្ញ កំពុងពិនិត្យករណីនេះ ហើយត្រូវសម្រេចក្នុងរយៈពេល ១៨០ថ្ងៃថាតើ ត្រូវដកលោក Yoon ចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារ អំណាចរបស់លោកឡើងវិញ។ ការបដិសេធរបស់តុលាការ ក្នុងការពន្យារការឃុំខ្លួនលោក Yoon មានន័យថា លោកអាចនឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា លោកនៅតែប្រឈមមុខនឹងការស៊ើបអង្កេតពីបទ បះបោរហើយ អនាគតនយោបាយរបស់លោកនៅតែមិនច្បាស់លាស់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ទេសចរស្វីស ២នាក់ ទស្សនាអង្គរវត្តជាលើកដំបូងក្នុងឆាកជីវិត បង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយថាប្រជាជនខ្មែររាក់ទាក់ និងមានវប្បធម៌ល្អ

Liny Chan January 24, 2025 24/01/2025

(សៀមរាប)៖ លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ និងលោក អាមេដ ដារហាស៍ គឺជាទេសចរបរទេស មកពីប្រទេសស្វីស គឺជាទេសចរបរទេស ដែលបានមកទស្សនាប្រាសាទអង្គរវត្ត ជាលើកដំបូងក្នុងឆាកជីវិត។​ ពួកគាត់ បានបង្ហាញពីអារម្មណ៍រំភើបរីករាយជាខ្លាំង ដោយបានមកទស្សនាអច្ឆរយវត្ថុរូបី នៅលើទឹកដីខេត្តសៀមរាប មួយនេះ។ ក្នុងបទសម្ភាសជាមួយ Fresh News នៅមុខប្រាសាទអង្គរវត្ត លោកស្រី ហ្គេទ្រូដ អារណុល ដារហាស៍ បានថ្លែងថា លោកស្រីធ្លាប់ឮពីប្រាសាទអង្គរវត្តយូរហើយ និងទើបតែបានមកទស្សនា លើកទី១ ហើយចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្ថាបត្យកម្មនៃសំណង់របស់ប្រាសាទអង្គរវត្ត។ លោកស្រី បាននិយាយថា អ្វីដែលទាក់ទាញបំផុត នៅតំបន់អង្គរវត្ត គឺទម្រង់តួប្រាសាទអង្គរវត្តតែម្តង។ ចំណែកលោក អាមេដ ដារហាស៍ បាននិយាយថា លោកមិនដែលឃើញទីតាំង និងស្ថាបត្យកម្មសំណង់បុរាណដ៏ធំបែបនេះទេពីមុនមកទេ ដែលទីតាំងនេះ មានទាំងប្រាសាទជាច្រើន និងវប្បធម៌រាប់មិនអស។ លោកលើកឡើងថា ការសាងសង់ពីបុរាណ ដែលនាំឲ្យកម្ពុជាទាញផលពីវិស័យទេសចរណ៍ នៅពេលបច្ចុប្បន្ននេះក៏ជារឿងសំខាន់ផងដែរ។ លោកបានបន្តថា អ្វីដែលធ្វើឲ្យគាត់ស្រលាញ់ប្រទេសកម្ពុជា គឺប្រជាជនរួសរាយរាក់ទាក់ និងមានវប្បធម៌ដ៏ល្អ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើន ខណៈឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ពោលគឺកើនឡើង១.៤% បើធៀបជាមួយឆ្នាំ២០១៩ (៦.៦លាននាក់) ចំណែកឯភ្ញៀវទេសចរ​ជាតិមានប្រមាណ២២លាននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ សេចក្ដីប្រកាសព័ត៌មានដដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតីចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។ បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្នុងឆ្នាំ២០២៤ដូចគ្នា កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន៦,២៤១,៨៤២នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យអាទិភាព ដែលបានចូលរួមដោយផ្ទាល់ក្នុងចំណូលសេដ្ឋកិច្ចជាតិ និងបានបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ដាច់កន្ត្រកវិលក្នុងកម្មវិធីលេងល្ខោន នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ បណ្តាលឱ្យក្មេងស្រីអ្នកជិះចំនួន ៣នាក់ ​រងរបួស

Liny Chan January 24, 2025 24/01/2025

(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមានក្មេងស្រីចំនួន៣នាក់ រងរបួសក្នុងករណីដាច់កន្ត្រកវិល ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា​ ហេតុការណ៍ដាច់កន្ត្រកវិលនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ក្មេងស្រីរងគ្រោះទី១៖ ឈ្មោះ ខន រស្មី អាយុ១៥ឆ្នាំ ទី២៖ ឈ្មោះស៊ុត មករា អាយុ១៥ឆ្នាំ និងទី៣៖ មានឈ្មោះ ឌុច ស្រីមុំ អាយុ១៤ឆ្នាំ។ លោកបានបន្តថា បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដាច់កន្រ្តកវិល នៅភូមិត្រោកធំ ឃុំស្វាយធំ រួចហើយកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានស្តាប់បំភ្លឺពីប្រជាពលរដ្ឋ។ បើតាមសាក្សីបានឆ្លើយបំភ្លឺថា ពួកគាត់ទៅមើលកន្លែងគេដាក់តាំងកន្ត្រកវិល និងម៉ូតូហោះ គប់ប៉ោងប៉ោង កូនឡាន សម្រាប់ជួលឱ្យក្មេងៗជិះលេង ពេលក្មេងកំពុងជិះក្នុងកន្រ្តកវិលចុះឡើងនោះ ស្រាប់តែដាច់ខ្ចៅដែកដាក់ធ្លាក់ពីលើមកដល់ដីបណ្តាលឱ្យមានរបួសទាំង៣នាក់។ ក្រោយពីបានស្តាប់ការបំភ្លឺរួចហើយសមត្ថកិច្ច បានហៅឈ្មោះ ប៉ុល សាវឿន […]

ក្រសួងបរិស្ថាន ជូនដំណឹងពីស្ថានភាពគុណភាពខ្យល់នៅតាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន ៤៦ទីតាំង សម្រាប់ថ្ងៃទី២៤ ខែមករា

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីគុណភាពខ្យល់នៅប្រទេសកម្ពុជា តាមស្ថានីយតាមដានគុណភាពខ្យល់ចំនួន ៤៦ទីតាំង សម្រាប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ២រសៀល។ បើតាសមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កំហាប់ភាគល្អិតនិចល PM 2.5 គិតជាមធ្យមក្នុង១ថ្ងៃ នៅតាមស្ថានីយតាមដានគុណភាពខ្យល់៤៦ទីតាំង។ សម្រាប់លទ្ធភាពគុណភាពខ្យល់នៅកម្ពុជា បានបង្ហាញថា កំហាប់ភាគល្អិតនិចល PM 2.5 ជាមធ្យម ៦៧.៣៤ug/m3 ធៀបនឹងស្តង់ដារ ៥០ug/m3 (មានកម្រិតចាប់ពី ៨.៨៤ug/m3 to ១៧២.២៣ug/m3)។ សម្រាប់ព័ត៌មានបន្ថែម​: airquality.moe.gov.kh។ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖

បុរសដែលប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យលើនគរបាល ពេលចុះអន្ដរាគន៍ករណីហិង្សាក្នុងគ្រួសារ នៅខណ្ឌសែនសុខ ត្រូវហៅមកអប់រំណែនាំ និងសុំទោសជាសាធារណៈ

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ បុរសម្នាក់បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យលើកម្លាំងនគរបាល នៅពេលចុះអន្ដរាគមន៍ករណីហិង្សាក្នុងគ្រួសារ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល ហៅមកធ្វើកិច្ចសន្យាអប់រំណែនាំ និងសុំទោសជាសាធារណៈ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។ តាមរយៈវីដេអូដែលបានចែកចាយនៅលើបណ្ដាញសង្គម បុរសម្នាក់ទំនងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យមកលើនគរបាល នៅពេលចុះបំពេញការងារ ក្រោយទទួលបានបណ្ដឹង ពីប្រជាពលរដ្ឋករណីបម្រុងប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ហើយពេលនោះសមត្ថកិច្ចមិនមានការតបតអ្វីទាំងអស់ មានតែណែនាំបុរសនោះឲ្យរក្សាភាពស្ញៀមស្ងាត់ និងសម្របសម្រួល ដោះស្រាយដោយសន្ដិវិធី។ ក្រោយមកនៅព្រឹកថ្ងៃទី២៤​ ខែមករា​ ឆ្នាំ​២០២៥​ កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាលភ្នំពេញថ្មី​ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានហៅបុរសខាងលើឈ្មោះ ម៉ី រស្មី ដែលមានទីលំនៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ មកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ហើយនិយាយសុំទោសជាសាធារណៈទៅកាន់សមត្ថកិច្ច មុនអនុញ្ញាតឲ្យក្រុមគ្រួសារធានាត្រឡប់ទៅផ្ទះវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

រយៈពេល ២៤ថ្ងៃនៃការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសប្បុរសជនបរិច្ចាគជាង ៦ពាន់នាក់សរុបថវិកាជាង ១.៥លានដុល្លារ

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ រយៈពេល២៤ថ្ងៃប៉ុណ្ណោះ (ថ្ងៃទី១ ដល់ ២៤ ខែមករា ឆ្នាំ២០២៥) មានសប្បុរសជនជាង៦ពាន់នាក់ បានចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពរបស់ខ្លួន ទោះតិចក្តី ច្រើនក្តី ដើម្បីគាំទ្រដល់ដំណើរការបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាន និងកំពុងជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ រួមទាំងស្ត្រីមានផ្ទៃពោះ និងសម្រាលកូនផងដែរ។ សប្បុរសជនជាង ៦ពាន់នាក់ បានបរិច្ចាគថវិការបស់ខ្លួន ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាសរុបចំនួនជាង ១.៥លានដុល្លារអាមេរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាប់ទិន្នន័យដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះថា «គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥នេះ, សប្បុរសជនជាង ៦ពាន់នាក់ បានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តបតាមការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិកាបរិច្ចាគសរុបចំនួន ជាង ១,៥ លានដុល្លារអាម៉េរិក»។ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត […]

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសកម្ពុជា បង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ

Liny Chan January 24, 2025 24/01/2025

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេសកម្ពុជា បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀតរួមមាន៖ ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងសន្ទស្សន៍ពណ៌ទឹក្រូច។ សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន សូមស្នើដល់សាធារណសាធារណជន ធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។ ជាមួយគ្នានេះ […]