(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះ ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាពេលទៅទទួលអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសព និងអ្នករងរបួស។ សម្រាប់អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។ ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្នករងរបួស៤លានរៀល។ ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនដល់ដៃញាតិរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។ បើតាមលោក សុខ ពេញវុធ, […]