ព័ត៌មានជាតិ

UPDATE: អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសអ្នកឧកញ៉ា សុខ ហុង ឧបត្ថម្ភអ្នកបាត់បង់ជីវិតម្នាក់ ៦ពាន់ដុល្លារ និងអ្នករបួសម្នាក់ ៤លានរៀល

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ អ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានចូលរួមឧបត្ថម្ភមួយសព៦ពាន់ដុល្លារ និងអ្នករបួសម្នាក់៤លានរៀល បន្ទាប់ពីមានហេតុការណ៍ ប្រជាពលរដ្ឋប្រជ្រៀតគ្នា នៅមុខភូមិគ្រឹះអ្នកឧកញ៉ា ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់៤នាក់ និងរបួសមួយចំនួន នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។ ដោយឡែកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗ ចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះ ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះ ក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ សូមជម្រាបថា គិតត្រឹមម៉ោង១២​៖៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នា ទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងបរិស្ថាន បញ្ចេញរថយន្ដចល័តពិនិត្យគុណភាពខ្យល់នៅរាជធានីភ្នំពេញ, អ្នកនាំពាក្យអះអាងថា ជាតិពុលក្នុងខ្យល់នៅកម្ពុជាមិនកើនឡើងដល់កម្រិតធ្វើឲ្យព្រួយបារម្ភឡើយ

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ឆ្លើយតបចំពោះក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ចំពោះកម្រិតគុណភាពខ្យល់នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានបញ្ចេញរថយន្ដចល័តដើម្បីពិនិត្យគុណភាពខ្យល់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានអះអាងថា ការបំពុលខ្យល់នៅក្នុងប្រទេសកម្ពុជា មិនទាន់កើនឡើងកម្រិតនៃការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះទេ សូមប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ចំពោះការចែកចាយនៅតាមបណ្ដាញសង្គម។ បើតាមលោក ខ្វៃ អាទិត្យា, ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់​នៅកម្ពុជា ​បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិត​នេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា កម្រិតនេះស្ថិតនៅក្រោមបន្ទាត់ក្រហមនៃការប្រកាសអាសន្ន ហើយក្នុងករណីនៅបន្ដកើនឡើងក្រសួងបរិស្ថាន នឹងចេញជូនដំណឹងដល់ប្រជាពលរដ្ឋជាបន្ដបន្ទាប់។ សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា សុខ គង់ ឧបត្ថម្ភអ្នក​បាត់បង់ជីវិត​ក្នុងហេតុការណ៍ទៅប្រជ្រៀតយកអាំងប៉ាវម្នាក់ ១៥លានរៀល និងអ្នករបួស ៤លានរៀល

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។ ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។ សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​ និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

UPDATE: អ្នកបាត់បង់ជីវិតកើនដល់ ៤នាក់ និងសង្គ្រោះ ៥នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ សេចក្ដីរាយការណ៍បន្ថែមពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ករណីប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវហើយខ្យល់គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានស្លាប់កើនដល់៤នាក់ និងសង្គ្រោះ៥នាក់ផ្សេងទៀតនៅមន្ទីរពេទ្យ។ បើតាមសេចក្ដីរាយការណ៍, ក្នុងចំណោមអ្នកខ្យល់គហើយបញ្ជូនទៅសង្គ្រោះនោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្លាប់២នាក់ និងនៅមន្ទីរពេទ្យអង្គឌួងស្លាប់២នាក់។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះ៤នាក់បានស្លាប់ (ប្រុស២នាក់ និងស្រី២នាក់) ហើយជនរងគ្រោះទាំង៤នាក់ មានអាយុច្រើន ហើយប្រហែលជាខ្សោយខ្លាំងទើបបណ្តាលឲ្យស្លាប់ពេលប្រជ្រៀតគ្នានៅទីនោះ។ សូមជម្រាបថា ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh […]

ពលរដ្ឋខ្យល់គស្លាប់៣នាក់ និងសង្គ្រោះ៦នាក់ ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវនៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ក្នុងខណ្ឌដូនពេញ

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលប្រមូលផ្ដុំប្រជៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីទទួលយកអាំងប៉ាវនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានជួបហេតុការណ៍ខ្យល់គដួលសន្លប់ជាបន្ដបន្ទាប់ បណ្ដាលឲ្យ មនុស្ស៣នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៦នាក់ផ្សេងទៀតកំពុងធ្វើការសង្គ្រោះ។ ភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដែលប្រជាពលរដ្ឋនាំគ្នាទៅប្រជ្រៀតប្រមូលផ្ដុំនោះ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ក្រោយមានហេតុការណ៍នេះកើតឡើង គេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងរថយន្ដសង្គ្រោះបន្ទាន់ ដើម្បីជួយអន្ដរាគមន៍ដឹកប្រជាពលរដ្ឋទៅសង្គ្រោះ និងសម្រួលចរាចរណ៍បំបែកនូវការជួបជុំនោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

លោក ត្រាំ បង្កើនការគំរាមកំហែងដកហូតពន្ធគយនៅថ្ងៃទី២នៃការចូលកាន់តំណែង ដោយរួមបញ្ចូលចិននិងអឺរ៉ុប

Liny Chan January 23, 2025 23/01/2025

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កើនការគំរាមកំហែងដកហូតពន្ធគយរបស់គាត់ ដោយរួមបញ្ចូលទាំងប្រទេសចិននិងសហភាពអឺរ៉ុបថែមទៀតនៅថ្ងៃទីពីរនៃការចូលកាន់តំណែងបន្ទាប់ពីគំរាមប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទីមួយ។ នេះបើយោងទាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ស្ដីរបស់លោក ត្រាំ ខណៈថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានកាលពីថ្ងៃអង្គារដោយបានបញ្ជាក់នៅថ្ងៃទី១ ខែកុម្ភៈថាជាថ្ងៃដែលអាចចាត់វិធានការដកហូតពន្ធគយថា៖ «យើងកំពុងនិយាយអំពីពន្ធ ១០% លើប្រទេសចិនដោយផ្អែកលើការពិតដែលថា ពួកគេកំពុងបញ្ជូនសារធាតុហ្វែនតានីល (fentanyl) ទៅកាន់ប្រទេសម៉ិកស៊ិកនិងកាណាដា»។ លោក ត្រាំ បានប្រសាសន៍ថា៖ «ប្រទេសផ្សេងទៀតក៏ជាអ្នកបំពានដ៏ធំផងដែរ។ អ្នកដឹងថា វាមិនមែនត្រឹមតែប្រទេសចិនទេ»។ លោកបានបន្ថែមថា៖ «យើងមានឱនភាព ៣៥០ពាន់លានដុល្លារជាមួយសហភាពអឺរ៉ុប។ ពួកគេចាត់ទុកយើងយ៉ាងអាក្រក់ ដូច្នេះពួកគេនឹងចូលទៅក្នុងការដកហូតពន្ធគយ»។ ការគំរាមកំហែងទាំងនេះបានបន្ទលើកឡើងនៅក្នុងពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងចាប់តាំងពីទទួលបានជ័យជម្នះនៅថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែសកម្មភាពជាក់ស្តែងតែមួយគត់ដែលបានធ្វើឡើងរហូតមកដល់ពេលនេះគឺការអំពាវនាវឱ្យមានការពិនិត្យមើលឡើងវិញលើការអនុវត្តពាណិជ្ជកម្មដែលនឹងដល់ថ្ងៃទី១ ខែមេសា ដែលអាចផ្តល់ពេលវេលាដល់ប្រទេសចិន និងប្រទេសដទៃទៀតជិត ១០សប្តាហ៍ដើម្បីបញ្ចៀសការដកហូតពន្ធគយថ្មី ឬដោះស្រាយទៅតាមការទាមទាររបស់គាត់។ រដ្ឋាភិបាលរបស់ប្រទេសចិនបានបញ្ជាក់ជាថ្មីពីការប្រឆាំងរបស់ពួកគេចំពោះពន្ធគយ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី ម៉ៅ នីង (Mao Ning) បាននិយាយកាលពីថ្ងៃពុធថា មិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មទេ។ អ្នកស្រីបានបន្ថែមថា ប្រទេសចិននឹងការពារផលប្រយោជន៍ជាតិរបស់ខ្លួន។ កាលពីថ្ងៃអង្គារ ឧបនាយករដ្ឋមន្ត្រីចិន លោក […]

ហ្វីលីពីនត្រៀមដាក់ប្រើប្រាស់ថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវឯកសារសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្រសិស្សនិស្សិត

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ លោក Ivan John E. Uy រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ឲ្យដឹងថា ហ្វីលីពីន ត្រៀមនឹងដាក់ប្រើប្រាស់ ថ្នាល verify.gov.kh របស់កម្ពុជា ដើម្បីផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារខ្លួន រួមមាន ជាអាទិ៍អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋាន។ ការបញ្ជាកឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃសាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ រដ្ឋមន្រ្តី​ Ivan John E. Uy បានបញ្ជាក់ថា «ហ្វីលីពីនបានពិនិត្យឃើញអំពីភាពលេចធ្លោនៃថ្នាល verify.gov.kh របស់កម្ពុជាដែលអាចដាក់ឱ្យប្រើប្រាស់ ដើម្បីផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវនៃឯកសារ រួមមានជាអាទិ៍អត្តសញ្ញាណបណ្ណពលរដ្ឋហ្វីលីពីន ឯកសារអត្រានុកូលដ្ឋានដែលរួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព បណ្ណបើកបរ ព្រមទាំងសញ្ញាបត្ររបស់សិស្ស និស្សិត នៃសាធារណរដ្ឋហ្វីលីពីន»។ លោក Ivan John E. Uy បានលើកឡើងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.ph […]

បង្ក្រាបក្រុមក្មេងទំនើង ៣នាក់ ដែលកា.ប់បំផ្លាញម៉ូតូអ្នកដទៃនៅខណ្ឌច្បារអំពៅ, ជនដៃដល់ខឹងជនរងគ្រោះជិះកាត់ទីតាំងខ្លួនដោយមិនជូនដំណឹង

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ក្រុមក្មេងទំនើង៣នាក់ ដែលប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូអ្នកដទៃបណ្ដាលឲ្យរងការខូចខាតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារតែក្រុមជនដៃដល់ខឹងជនរងជិះកាត់ទីតាំងខ្លួន ដោយមិនបានជូនដំណឹងជាមុន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលព្រែកថ្មី សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល1AE-4816 ទៅផ្ទះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះ ប៉ាល់ រ៉ាយុទ្ធ, ឈ្មោះ ពេជ្រ ដឺលុច, ឈ្មោះ ប៉េង សំណាង ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយស ផ្លាកលេខភ្នំពេញ1KW-7992 មកពីក្រោយកាក់ជនរងគ្រោះឲ្យឈប់ រួចយកដាវកាប់ម៉ូតូជនរងគ្រោះម៉ាកខាងលើបែកកុងទ័រ និងកាត់តាប៊ូ ក្រោយរួចនាំគ្នាជិះម៉ូតូគេចខ្លួន។ លុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលមានអាយុចាប់ពី១៦ទៅ១៩ឆ្នាំ ដែលស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងវត្ថុតាងដាវ៣ដើម, ម៉ូតូ១គ្រឿង […]

CNN: ប្រភេទសត្វកម្រជាច្រើន ត្រូវបានរកឃើញក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា

Liny Chan January 23, 2025 23/01/2025

(CNN)៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វកម្រជាច្រើន នៅក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមករា។ ការស្រាវជ្រាវរបស់អង្គការ Fauna & Flora ក៏បានរកឃើញផងដែរនូវប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃជាដើម ព្រមទាំងបានរកឃើញ និងកត់ត្រាប្រភេទសត្វ និងរុក្ខជាតិ ជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជា ដូចជាឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ លោក Pablo Sinovas ជាប្រធានអង្គការ Fauna & Flora ប្រចាំប្រទេសកម្ពុជា បានប្រាប់ CNN ថាតាមរយៈវីដេអូថា តំបន់ដែលសត្វកម្រទាំងនោះបង្ហាញខ្លួនស្ទើរតែមិនត្រូវបានគេរុករកនោះទេ ហើយក៏សឹងតែមិនមែនមានព័ត៌មានអំពីជីវៈចម្រុះនៃឧទ្យានជាតិវិរៈជ័យទៀតផង។ លោកបន្តថា «យើងបានរកឃើញប្រភេទសត្វកម្រជាច្រើនដែល កំពុងរងការគំរាមកំហែង។ ប៉ុន្តែ ឧទ្យានជាតិវិរៈជ័យមានសក្តានុពលក្នុងការផ្ដល់នូវជម្រកមួយយ៉ាងរឹងមាំ ដើម្បីធ្វើឱ្យប្រាកដថាប្រភេទសព្វកម្រទាំងនោះនឹងមិនផុតពូជ។ គួរបញ្ជាក់ថា បើតាមអង្គការ Fauna & Flora កាមេរ៉ាចំនួន១៥០គ្រឿងត្រូវបានបង្កប់ដើម្បីថតទុកសកម្មភាពរបស់សត្វ ក្នុងនោះរួមមានសត្វឈ្លូសយក្សដែលត្រូវបានថតជាប់ក្នុងឆ្នាំ២០២១។ […]

ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ៣៦%

Liny Chan January 22, 2025 22/01/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៦៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ។ គិតត្រឹមឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៣៤ដុល្លារ ក្នុង១តោន ស្មើនឹង៤៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ ឆ្នាំ២០២៤ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ […]