ព័ត៌មានជាតិ

បង្ក្រាបក្រុមក្មេងទំនើង ៣នាក់ ដែលកា.ប់បំផ្លាញម៉ូតូអ្នកដទៃនៅខណ្ឌច្បារអំពៅ, ជនដៃដល់ខឹងជនរងគ្រោះជិះកាត់ទីតាំងខ្លួនដោយមិនជូនដំណឹង

Liny Chan January 23, 2025 23/01/2025

(ភ្នំពេញ)៖ ក្រុមក្មេងទំនើង៣នាក់ ដែលប្រើដាវកែច្នៃកាប់បំផ្លាញម៉ូតូអ្នកដទៃបណ្ដាលឲ្យរងការខូចខាតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយសារតែក្រុមជនដៃដល់ខឹងជនរងជិះកាត់ទីតាំងខ្លួន ដោយមិនបានជូនដំណឹងជាមុន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយកម្លាំងនគរបាលព្រែកថ្មី សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខកណ្តាល1AE-4816 ទៅផ្ទះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈ្មោះ ប៉ាល់ រ៉ាយុទ្ធ, ឈ្មោះ ពេជ្រ ដឺលុច, ឈ្មោះ ប៉េង សំណាង ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ក្រហមលាយស ផ្លាកលេខភ្នំពេញ1KW-7992 មកពីក្រោយកាក់ជនរងគ្រោះឲ្យឈប់ រួចយកដាវកាប់ម៉ូតូជនរងគ្រោះម៉ាកខាងលើបែកកុងទ័រ និងកាត់តាប៊ូ ក្រោយរួចនាំគ្នាជិះម៉ូតូគេចខ្លួន។ លុះដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលមានអាយុចាប់ពី១៦ទៅ១៩ឆ្នាំ ដែលស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងវត្ថុតាងដាវ៣ដើម, ម៉ូតូ១គ្រឿង […]

CNN: ប្រភេទសត្វកម្រជាច្រើន ត្រូវបានរកឃើញក្នុងព្រៃជ្រៅនៃប្រទេសកម្ពុជា

Liny Chan January 23, 2025 23/01/2025

(CNN)៖ ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិ (Fauna & Flora) សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វកម្រជាច្រើន នៅក្នុងឧទ្យានជាតិវិរៈជ័យ ក្នុងខេត្តរតនគិរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមករា។ ការស្រាវជ្រាវរបស់អង្គការ Fauna & Flora ក៏បានរកឃើញផងដែរនូវប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃជាដើម ព្រមទាំងបានរកឃើញ និងកត់ត្រាប្រភេទសត្វ និងរុក្ខជាតិ ជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជា ដូចជាឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។ លោក Pablo Sinovas ជាប្រធានអង្គការ Fauna & Flora ប្រចាំប្រទេសកម្ពុជា បានប្រាប់ CNN ថាតាមរយៈវីដេអូថា តំបន់ដែលសត្វកម្រទាំងនោះបង្ហាញខ្លួនស្ទើរតែមិនត្រូវបានគេរុករកនោះទេ ហើយក៏សឹងតែមិនមែនមានព័ត៌មានអំពីជីវៈចម្រុះនៃឧទ្យានជាតិវិរៈជ័យទៀតផង។ លោកបន្តថា «យើងបានរកឃើញប្រភេទសត្វកម្រជាច្រើនដែល កំពុងរងការគំរាមកំហែង។ ប៉ុន្តែ ឧទ្យានជាតិវិរៈជ័យមានសក្តានុពលក្នុងការផ្ដល់នូវជម្រកមួយយ៉ាងរឹងមាំ ដើម្បីធ្វើឱ្យប្រាកដថាប្រភេទសព្វកម្រទាំងនោះនឹងមិនផុតពូជ។ គួរបញ្ជាក់ថា បើតាមអង្គការ Fauna & Flora កាមេរ៉ាចំនួន១៥០គ្រឿងត្រូវបានបង្កប់ដើម្បីថតទុកសកម្មភាពរបស់សត្វ ក្នុងនោះរួមមានសត្វឈ្លូសយក្សដែលត្រូវបានថតជាប់ក្នុងឆ្នាំ២០២១។ […]

ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ កើនជាង ៣៦%

Liny Chan January 22, 2025 22/01/2025

(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៦៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆ្នាំ២០២៤ មានចំនួន៦៦៦ ២៥៦ ៧៩៩ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ៥ ៤២២ ៣៧៧ដុល្លារ។ គិតត្រឹមឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៩៧១ដុល្លារ ក្នុង១តោន កើនឡើងចំនួន៦៣៤ដុល្លារ ក្នុង១តោន ស្មើនឹង៤៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែធ្នូ ឆ្នាំ២០២៤ មានតម្លៃ ២៣០ដុល្លារ ក្នុងមួយម៉ែត្រគីប។ សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។ ជ័រកៅស៊ូកម្ពុជាក្រៅពីនាំចេញ ក៏ត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៣ ដែលកំពុងតែដំណើរការផងដែរ រួមមាន នៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ […]

ស្នងការនគរបាលខេត្តឧត្តរមានជ័យ បញ្ជាកម្លាំងត្រូវពង្រឹងការគ្រប់គ្រងអា.វុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗដែលគ្មានច្បាប់អនុញ្ញាតក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

Liny Chan January 22, 2025 22/01/2025

(ឧត្តរមានជ័យ)៖ លោកឧត្រមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងទប់ស្កាត់ឱ្យបានការលួចដុតកាំជ្រួច ផាវ ឬគ្រឿងផ្ទុះផ្សេងៗគ្មានច្បាប់អនុញ្ញាត ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខ ជាមួយនឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អ។ ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីប្រជាជនចិន-វៀតណាម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ ជាកិច្ចចាប់ផ្តើ​មមលោកនាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ លទ្ធផលអនុវត្តបានក្នុងខែមករា ជូនអង្គប្រជុំ។ នាយការិយាល័យសរុបផែនការស្ដីទី បានអានរបាយការណ៍ពីលទ្ធផលអនុវត្តបានក្នុងខែមក និងរបាយការណ៍លោកឧត្ដមសេនីយ៍ត្រី ឈិត ឈន ស្នងការរង ស្តីពីផែនការការពារបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជនជាតិចិន-វៀតណាម និងមតិចូលរួមមតិពីលោកស្នងការរង លោកនាយការិយាល័យ លោកអធិការ លោកមេបញ្ជាការវរ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាក់ទងទៅនឹង លទ្ធផលអនុវត្តការងារនាពេលកន្លងមក បញ្ហាប្រឈម ដំណោះស្រាយ និងការរៀបចំដាក់ចេញនូវផែនការបន្តដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាកុំឱ្យកើតមានឡើងរួចមក។ លោកឧត្តមសេនីយ៍ទោ ខូវ […]

សេះសមុទ្រ ប្រភេទត្រីសមុទ្រ ដែលជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium

Liny Chan January 22, 2025 22/01/2025

(ភ្នំពេញ)៖ សេះសមុទ្រ គឺជាប្រភេទត្រីសមុទ្រតូចៗដែលវា មានចំនួន ៤៦ប្រភេទនៅក្នុងអម្បូរ genus Hippocampus ដែលប្រភេទត្រីសមុទ្រ ដែលរងគ្រោះថ្នាក់ និងជិតផុតពូជបំផុត កំពុងមានវត្តមាននៅក្នុងឧទ្យានកម្សាន្ត Angkor Wildlife & Aquarium នៅក្នុងខេត្តសៀមរាប និងទទួលការថែទាំងយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ Hippocampus មកពីភាសាក្រិកបុរាណ hippokampos (ἱππόκαμπος) មកពី hippos (ἵππος) មានន័យថា «សេះ» និង kámpos (κάμπος) មានន័យថា «បីសាចសមុទ្រ»ឬ«សត្វសមុទ្រ»។ វាមានក្បាលនិងកដូចសេះ។ ដូចប្រភេទសត្វដទៃទៀតដែរ សេះសមុទ្រ ត្រីចៃក្រពើ និងប្រភេទដូចគ្នាផ្សេងទៀតសុទ្ធតែប្រឈមមុខនឹងការគំរាមកំហែងជាច្រើនរួមទាំង ការបាត់បង់ទីជម្រក ការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ប្រភេទសត្វ ឈ្លានពាន ការនេសាទលើសប្រមាណ និងការនេសាទបានដោយចៃដន្យ។ សូមបញ្ជាក់ថា ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium មានសត្វ ទឹកសាប និងទឹកប្រៃ សត្វព្រៃប្រមាណ១២០ប្រភេទ ដែលសុទ្ធសឹងតែជាសត្វកម្រ និងត្រូវបានអភិរក្សតាមរយៈការឧបត្ថម្ភពីអង្គការដៃគូ ពលរដ្ឋ និងប្រជានេសាទ។ នៅលើផ្ទៃដីសរុប ១០០ហិចតា […]

រដ្ឋបាលខេត្តកណ្ដាល ជូនដំណឹងពីការពង្វាងចរាចរណ៍លើផ្លូវ ៦០ម៉ែត្រមួយថ្ងៃនាស្អែកនេះ ដើម្បីរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់

Liny Chan January 22, 2025 22/01/2025

(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងអំពីការពង្វាងចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវរៀបចំការលើកធ្នឹមបេតុងចូលក្នុងការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ។ ការដ្ឋានសាងសង់ នឹងមានការបិទកំណាត់ផ្លូវ៦០ម៉ែត្រ ពីស្តុបមហាវិថីសម្តេចតេជោ ទៅដល់ផ្លូវជាតិលេខ២ (ក្នុងបរិវេណការដ្ឋាន) ចាប់ពីម៉ោង៧៖០០ព្រឹក រហូតដល់ថ្ងៃដដែលម៉ោង១០៖០០យប់។ ផ្លូវដែលត្រូវពង្វាងចរាចរណ៍ គឺសូមធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ និងផ្លូវជាតិលេខ២។ សូមជម្រាបថា ចំពោះការបិទផ្លូវសម្រាប់ការងារលើកធ្មឹមនេះ នឹងកើតមានម្តងម្កាលបន្តទៀតនៅចន្លោះពេលសាងសង់។ រដ្ឋបាលខេត្ត សូមឲ្យប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ និងយោគយល់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ចិនប្តេជ្ញានាំចូលទំនិញពីបរទេសបន្ថែមទៀត បន្ទាប់ពីអាមេរិកលើកលែងការយកពន្ធភ្លាមៗ ក្រោយលោក ត្រាំ ចូលកាន់តំណែង

Liny Chan January 22, 2025 22/01/2025

(ដាវ៉ូស)៖ ឧបនាយករដ្ឋមន្ត្រីចិនលោក ទីង ស៊ឺស៊ាំង (Ding Xuexiang) បាននិយាយថា ប្រទេសចិននឹងបង្កើនការនាំចូលរបស់ខ្លួន ដែលការលើកឡើងនេះបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្អាកការអនុវត្តការចាត់វិធានការដកហូតពន្ធភ្លាមៗលើទំនិញរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។ ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សម្ដីរបស់លោក ទីង ខណៈថ្លែងកាលពីថ្ងៃអង្គារនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយថា៖ «យើងមិនស្វែងរកអតិរេកពាណិជ្ជកម្មទេ។ យើងចង់នាំចូលផលិតផល និងសេវាកម្មដែលមានគុណភាពប្រកបដោយ ការប្រកួតប្រជែងបន្ថែមទៀត ដើម្បីលើកកម្ពស់ពាណិជ្ជកម្មប្រកបដោយតុល្យភាព»។ ការអត្ថាធិប្បាយរបស់លោក ទីង បានកើតឡើងភ្លាមៗបន្ទាប់ពីលោក ត្រាំ បានដកចិត្តវិញពីការអនុវត្តផែនការដកហូតពន្ធគយលើទំនិញនាំចូលពីចិនបន្ទាប់ពីចូលកាន់តំណែងកាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ គាត់បានផ្តោតលើការដកហូតពន្ធគយលើប្រទេសកាណាដា និងម៉ិកស៊ិក ដោយបង្ហាញផែនការដកហូតពន្ធគយដែលលោកបានគំរាមកំហែងធ្វើកន្លងមករហូតដល់ ២៥% នៅថ្ងៃទី១ ខែកុម្ភៈ។ លោក ទីង ដែលជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងប្រាំពីរ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយចិន ដែលជាស្ថាប័នដឹកនាំកំពូលរបស់បក្សកុម្មុយនិស្ត ដឹកនាំដោយលោកប្រធានាធិបតី ស៊ី ជីនភីង បាននិយាយថា ប្រទេសចិនបានខិតខំប្រឹងប្រែងបង្កើនការនាំចូល ហើយប្រទេសចិនមានកម្រិតជារួមនៃពន្ធគយទាប ៧,៣%។ លោកក៏បានលើកឡើងពីការរៀបចំឱ្យមានអត្រាពន្ធសូន្យ របស់ប្រទេសចិនសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍តិចតួចផងដែរ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកឥទ្ធិពលរបស់ខ្លួន […]

ក្រសួងសាធារណការ នឹងដាក់ឱ្យដំណើរការផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត (ម៉ូតូ) នាពេលឆាប់ៗនេះ

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យលើការដាក់ឱ្យប្រើប្រាស់ផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ជាមួយនឹងការគាំទ្រយ៉ាងច្រើនពីពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះក្រសួងសាធារណការ និងដឹកជញ្ជូន នឹងដាក់ឱ្យដំណើរប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) ថ្មីមួយទៀតដើម្បីបង្ខិតសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ នេះបើតាម​បញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម បានឱ្យដឹងទៀតថា នេះជាទស្សនវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ​របស់លោក ប៉េង ពោធិ៍នា ជារដ្ឋមន្ត្រី ដើម្បីបង្ខិតសេវាឱ្យកាន់តែកៀកប្រជាពលរដ្ឋ ជាពិសេសអ្នកទទួលសេវា ព្រមទាំងធ្វើឡើង ដើម្បីបំពេញតម្រូវការនិងការស្នើសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋ​ដែលជាម្ចាស់ទោចក្រយានយន្ត។ លោក ផន រឹម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រុមការងារបច្ចេកទេស និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកពាក់ព័ន្ធកំពុងប្រឹងដើម្បីធ្វើឱ្យប្រសើរ មុននឹងសម្រេច​ប្រកាសចេញ និងដាក់ឱ្យសាធារណជនប្រើប្រាស់ជាទូទៅ។ បើគ្មានការប្រែប្រួលទេប្រព័ន្ធចុះបញ្ជីផ្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត(ម៉ូតូ) នឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Xiaomi សម្ពោធ Redmi Note 14 Series បច្ចេកវិទ្យាថតរូបកម្រិតខ្ពស់ជាមួយភាពធន់មាំលំដាប់កំពូល

Naren January 22, 2025 22/01/2025

ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា, នាថ្ងៃទី19 ខែមករា ឆ្នាំ2025 – Xiaomi ជាក្រុមហ៊ុនឧស្សាហកម្មផ្នែក ទូរស័ព្ទទំនើប និង អេឡិចត្រូនិកដ៏ឆ្លាតវៃ ដែលតភ្ជាប់ដោយ IoT ដែលជាស្នូលរបស់ខ្លួន។ ថ្ងៃនេះផងដែរ Xiaomi ប្រចាំប្រទេសកម្ពុជាបានប្រកាសចេញលក់ ម៉ូឌែល Redmi Note 14 Series ស៊េរីចុងក្រោយមានសមាជិកចំនួន 4 ដែលនាំត្រកូល Redmi Note ទៅកាន់កម្រិតមួយដ៏អស្ចារ្យរួមមាន៖ Redmi Note 14 Pro+ 5G, Redmi Note 14 Pro 5G, Redmi Note 14 Pro និង កូនពៅ Redmi Note 14។  ចំណុចដែលមិនគួរមើលរំលងនោះគឺ កាមេរ៉ា AI រហូតដល់ 200 មេហ្កាភិចសែល​កម្រិតខ្ពស់ គ្រឿងបរិក្ខារកម្រិតធន់មាំលំដាប់កំពូល និងបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ […]

ឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិសសម្រេចបានចំនួន ១.១៦លានតោនកើនឡើង ៨.២៩%

Naren January 22, 2025 22/01/2025

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា នៅឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ – ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង។ របាយការណ៍ បានបញ្ជាក់ដូចនេះថា ក្នុងឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការវិនិយោគជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ការដឹកជញ្ជូនទំនិញតាមខ្សែផ្លូវដែកទាំងពីរទិស រួមមានខ្សែផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) និងខ្សែផ្លូវដែកទិសខាងត្បូង (ភ្នំពេញ-ក្រុងព្រះសីហនុ) សម្រេចបានចំនួន ១.១៦លានតោន កើនឡើង ៨.២៩% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១.០៧លានតោន និងមានអ្នកដំណើរសរុបចំនួន ១០.៤១ម៉ឺននាក់ ថយចុះ ១៦.៩៨% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ១២.៥៤ម៉ឺននាក់។ ជាមួយគ្នានេះក្រសួង បាននិងកំពុងពិភាក្សាលើការរៀបចំផែនការប្រតិបត្តិការ និងថែទាំ […]