(ភ្នំពេញ)៖ ឈានចូលដល់វ័យ ៨១ឆ្នាំហើយ លោកតា ឡាច រិ បានសម្រេចចិត្តដាក់ពាក្យចូលរួម ក្នុងកម្មវិធីសរសេរតាមអានជាសាធារណៈ ឈ្មោះថា «សំណេរអង្គរ» លើកទី២។ លោកតា ឡាច រិ មកពីភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ លោកតា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា លោកគឺជាអតីតគ្រូបង្រៀនមកពីអនុវិទ្យាល័យវត្តគរ និងបានចូលនិវត្ត ជាង២០ឆ្នាំហើយ គឺតាំងពីឆ្នាំ១៩៩៩។ ការចូលរួមប្រកួត «សំណេរអង្គរ» លើកទី២ គ្រួសាររបស់លោកតា មានគ្នា៤នាក់ ដែលបានដាក់ពាក្យប្រកួត គឺ លោកតា, កូន២នាក់ និងចៅម្នាក់។ បើតាមប្រសាសន៍ លោកតា ឡាច រិ, ការចូលរួមប្រកួត «សំណេរអង្គរ» លើកទី២ មានការជំរុញពីកូនចៅរបស់លោកតាផ្ទាល់តែម្តង ហើយលោកតាក៏បានត្រៀមខ្លួនរួចហើយដែរ។ លោកតាបានបញ្ជាក់ប្រាប់ចំពោះមូលហេតុការចូលរួមប្រកួតដូច្នេះថា «ខ្ញុំមានបំណងលេងកម្សាន្តនៅអង្គរវត្ត និងចូលមើលកម្មវិធីសំណេរអង្គរផង។ ពេលនោះ កូនចៅបានប្រាប់ឲ្យដាក់ពាក្យប្រកួតតែម្តង ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចហើយ មិនមែនមិនត្រៀមខ្លួននោះទេ»។ សម្រាប់ […]