ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម រំលេចផលិតផលរបស់កម្ពុជា ១០មុខ ដែលមានសក្តានុពល ក្នុងការនាំចេញ

Liny Chan December 10, 2024 10/12/2024

(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ផលិតផលរបស់កម្ពុជាចំនួន ១០មុខ រួមមាន៖ ស្រូវ, អង្ករ, ស្វាយចន្ទី, ម្រេច, ស្វាយ, ចេកអំបូងលឿង, ដំឡូងមី, មៀនប៉ៃលិន, ទឹកឃ្មុំ, អំបិល និងដូង ជាទំនិញមានសក្តានុពល ដែលក្រសួងជំរុញការនាំចេញ។ លោក ប៉ែន សុវិជាតិ បា​នឲ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម និងចាប់ដៃគូជាមួយវិស័យឯកជនធំៗ ដើម្បីធ្វើបទឧទ្ទេសនាមទីផ្សារ អំពីផលិតផលសក្ដានុពលកម្ពុជា ចំនួន១០មុខ ដែលបច្ចុប្បន្ននេះ កំពុងតែច្បាមយកនូវទីផ្សារសំខាន់ៗ នៅពិភពលោក ស្របទៅតាមទិសដៅ នៃការប្រើប្រាស់លទ្ធភាព នៃការផលិតស្បៀងចំណីអាហារ។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន សុវិជាតិ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្ដីពីការរៀបចំ «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE)» ក្រោមមូលបទ នៃឆ្នាំ២០២៤ «យុគសម័យថ្មីនៃពាណិជ្ជកម្ម» ដែលគ្រោងនឹងរៀបចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ។ លោក ប៉ែន […]

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសអំពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងបាត់បង់ជីវិត នៅខណ្ឌទួលគោក

Liny Chan December 10, 2024 10/12/2024

(ភ្នំពេញ)៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់លើអ្នកបើកបររថយន្តម៉ាក LEXUS NX200T ដែលបង្កគ្រោះថា្នក់ចរាចរណ៍បណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ នៅខណ្ឌទួលគោក។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២៣៖១២នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខស្ថានីយ៍ប្រេង TOTAL លើផ្លូវលេខ១៨២ ប្រសព្វផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4562 បើកបរក្នុងល្បឿនលឿន និងក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល ០,៦២ Mg/L បានបើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍(ភ្លើងស្ដុបពណ៌ក្រហម) ទៅបុកចំកណ្តាលម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA PCXពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KF-2588 រួចបន្តទៅបុកម៉ូតូ០១គ្រឿងទៀតម៉ាក SUZUKI LETS ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1HA-1977។ ករណីនេះបណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ពិដោរ សាន់ដេរ ភេទប្រុស អាយុ២៥ឆ្នាំ […]

អភិបាលខេត្តកំពង់ស្ពឺ ព្រ.មានអ្នកពាក់ព័ន្ធល្បែ.ងអនឡាញ ដោយត្រូវទទួលទោសគ្មានការលើកលែងឡើយ ជាពិសេសសមត្ថកិច្ចផ្ទាល់តែម្តង

Liny Chan December 9, 2024 09/12/2024

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ល្បែងអនឡាញ និងកម្ចីប្រាក់តាមអនឡាញ បាននិងកំពុងបង្កជាហានិភ័យខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋ ដូច្នេះអ្នក​ដែលចូលចិត្តប្រព្រឹត្តិ និងញៀនល្បែងស៊ីសង ខ្ចីប្រាក់ពីកម្ចីតាមអនឡាញគួរតែបញ្ឈប់ពីពេលនេះតទៅ ចៀសវាងមានវិប្បដិសារីទៅថ្ងៃក្រោយ និងត្រូវទទួលទោសទណ្ឌដោយមិនមានការលើកលែងឡើយ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នៅសាលាខេត្តកំពង់ស្ពឺ។ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្ននៅតាមបណ្តាញសង្គមមួយចំនួន បាននិងកំពុងអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬល្បែងអនឡាញ តាមរយៈការផលិតរូបភាព និងមាតិកាល្បែងស៊ីសង។ល។ នៅក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត (Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យ​សាធារណជនមាន ការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាពវីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ជាមួយគ្នានេះ ដោយសារតែវិបត្តិអាជីវកម្ម និងការលង់ខ្លួនជាមួយល្បែងអនឡាញ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានហក់ចូល ឬបង្ខំចិត្តទៅខ្ចីប្រាក់ពីកម្ចីអនឡាញថែមទៀត ក្នុងនោះអ្នកដាក់កម្ចីនេះ ​គឺជាជនបរទេស បានយកអត្រាការប្រាក់ដ៏ច្រើនលើសលប់ ខ្លះមានអត្រាការប្រាក់២០ដុល្លារ ទៅ៥០ដុល្លារ ក្នុងកម្ចី១០០ដុល្លារ ដើម្បីទ្រទ្រង់មុខរបរ […]

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ស្ពានបាឡេ១កន្លែងជូនពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ, តំណាងរាស្ដ្រមណ្ឌលគិរី នាំយកអំណោយ និងសួរសុខទុក្ខកងវិស្វកម្មកំពុងសាងសង់

Liny Chan December 9, 2024 09/12/2024

(រតនគិរី)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់ស្ពានបាឡេ១កន្លែង ជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី។ ក្រោយការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទំនប់អូរតេធិបតី, កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ បានចុះស្ថាបនាជូនប្រជាពលរដ្ឋភ្លាមៗ។ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ លោក គិត ទ្រី សមាជិករដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី អមដំណើរដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរ ពាក់ព័ន្ធមួយចំនួន អញ្ជើញសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងវិស្វកម្ម ក្រសួងការពារជាតិ ដែលកំពុងឈរជើងសាងសង់ស្ពានបាឡេ១កន្លែងនេះ។ អំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោក គិត ទ្រី នាំយកមកប្រគល់ជូនកងវិស្វកម្មនាពេលនេះរួមមាន៖ អង្ករ៣០០គីឡូក្រាម, មី៦កេស និងទឹកសុទ្ធ១០កេស។ លោក គិត ទ្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃកិច្ចដំណើរការការដ្ឋានស្ថាបនាស្ពានដែកបាឡេប្រកបដោយភាពរលូន និងការទទួលខុសត្រូវខ្ពស់របស់កងវិស្វកម្ម […]

អាជ្ញាធរជាតិអប្សរា សម្ពោធស្ថានីយគ្រប់គ្រងទឹកដោយស្វ័យប្រវត្តិនៅតំបន់រមណីយដ្ឋានអង្គរ

Liny Chan December 9, 2024 09/12/2024

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹកចំនួន៦ស្ថានីយ ដែលស្ថិតនៅតំបន់រមណីយដ្ឋានអង្គរ។ ស្ថានីយនេះនឹងជួយដល់ការងារគ្រប់គ្រងទឹកឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស កាត់បន្ថយកម្លាំងពលកម្មមួយផ្នែកធំ។ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងតំណាងនៃសហជីពអន្តរសង្កាត់ នៃជ្រលងប៊ីយ៉េវ ប្រទេសបារាំង និងសហការី បានដាក់សម្ពោធជាផ្លូវការនូវស្ថានីយគ្រប់គ្រងទឹក មួយកន្លែងនៅស្ថានីយបន្ទាយស្រី។ នេះជាស្ថានីយមួយក្នុងចំណោម៦ ដែលផ្តល់ដោយស្ថាប័ន SIAVB ដើម្បីអភិវឌ្ឍន៍ការងារគ្រប់គ្រងទឹកនៅតំបន់រមណីយដ្ឋានអង្គរ ដោយស្ថានីយទាំងនោះ ប្រើប្រាស់ឧបករណ៍ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបញ្ជូនព័ត៌មានឆាប់រហ័សតាមប្រព័ន្ធកុំព្យូទ័រ ទូរសព្ទ ទាក់ទងនឹងវាស់កម្ពស់ទឹកភ្លៀង វាស់សំណើម វាស់លឿនខ្យល់ វាស់ទិសដៅខ្យល់ និងវាស់កាំរស្មីព្រះអាទិត្យ ជាដើម។ល។ ស្ថានីយទាំង៦ រួមមាន ស្ថានីយភ្នំគូលែន ស្ថានីយបន្ទាយស្រី ស្ថានីយចៅស្រីវិបុល ស្ថានីយក្រាំងក្រូច ស្ថានីយភ្នំក្រោម និងស្ថានីយវត្តស្លាតរំជ័យ។ សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការ នៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២។ នៅខែវិច្ឆិកា ឆ្នាំ២០២៣ […]

ឃាត់ខ្លួនក្រុមម៉ូតូកង់បី១៨នាក់​ និងក្រុមដឹកជញ្ជូន ១១នាក់ ក្រោយដេញវាយគ្នា និងប្រើកាំ.បិតកា.ប់គ្នានៅក្រុងព្រះសីហនុ

Liny Chan December 9, 2024 09/12/2024

(ព្រះសីហនុ)៖ នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល​៩យប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចម្តុំសាខាពន្ធដារខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មានករណីហិង្សា ដោយចេតនា មួយកើតឡើងបង្កដោយភាគី២ក្រុម​ ដោយភាគីទី១ ក្រុមដឹកជញ្ជូន WowNow និងភាគីទី២ ក្រុមម៉ូតូកង់បី បានប្រើដៃវាយគ្នា និងប្រើកាំបិតកាប់ចាក់គ្នាទៅវិញទៅមក។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមជនសង្ស័យទាំង២ក្រុម បានរត់គេចខ្លួនបាត់អស់។ ក្រោយពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់, រហូតដល់វេលាម៉ោង​ ៩៖៣០នាទីយប់ថ្ងៃទី៥​ ខែធ្នូ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យភាគីម៉ូតូកង់បីចំនួន៩នាក់ ព្រមទាំងដកហូតបានម៉ូតូកង់៣ចំនួន​ ៨គ្រឿង នៅចំណុចមុខការិយាល័យចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងបានបន្តឃាត់ខ្លួនបានបក្ខពួកក្រុមម៉ូតូកង់៣ចំនួន​៩នាក់ផ្សេងទៀត ដោយដកហូតបានម៉ូតូកង់៣ចំនួន​៩គ្រឿង បន្ថែមទៀត​ នៅចំណុចម្តុំព្រៃស្វា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ​ និងស្រាវជ្រាវបន្ត។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវរហូតឈានចូលយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ច​ បានបន្តឃាត់ខ្លួនក្រុមដឹកជញ្ជូន WowNow ជាបន្តបន្ទាប់សរុបចំនួន១១នាក់បន្ថែមទៀត ដែលសង្ស័យពាក់ព័ន្ធនឹងករណីខាងលើ​ យកមកសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ […]

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

Liny Chan December 9, 2024 09/12/2024

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែរបស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយ លើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថាមនៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករ បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ […]

សម្ដេចក្រឡាហោម ស ខេង ចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្របាក់ឌុប និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង

Liny Chan December 9, 2024 09/12/2024

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A ចំនួន១៣០នាក់ ឆ្នាំសិក្សា២០២៣-២០២៤ ក្នុងខេត្តបាត់ដំបង។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបងរួចមក បានលើកឡើងថា សម្តេចក្រឡាហោម ស ខេង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរពាក់ព័ន្ធកងកម្លាំងប្រដាប់អាវុធ មន្ទីរអប់រំ យុវជន និងកីឡា ពិសេសបុគ្គលិកសិក្សា លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានបង្កបរិយាកាស ក៏ដូចជាបានផ្តល់ឱកាសអប់រំសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តបាត់ដំបងទាំងមូល ដែលនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបទៅតាមចក្ខុវិស័យអប់រំរបស់ រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ។ សម្ដេចក្រឡាហោមក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជូនអស់លោក លោកស្រីជា ថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីរាជការនៃរដ្ឋបាលខេត្ត អង្គភាពចំណុះ មន្ទីរអប់រំ […]

លោក Assad និងក្រុមគ្រួសារ ទទួលបានសិទ្ធិជ្រកកោននៅរុស្ស៉ី ក្រោយភៀសខ្លួនចេញពីស៊ីរី

Liny Chan December 9, 2024 09/12/2024

(Reuters)៖ អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad និងក្រុមគ្រួសាររបស់លោកកំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ បន្ទាប់ពីរុស្ស៉ីយល់ព្រមផ្ដល់សិទ្ធិជ្រកកោនក្រោមហេតុផលមនុស្សធម៌ ហើយ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីធានាសុវត្ថិភាពមូលដ្ឋានទ័ពរុស្ស៉ីនៅស៊ីរី។ នេះបើតាមវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការបរទេសរុស្ស៉ី កាលពីថ្ងៃអាទិត្យ ទី៨ ខែធ្នូ បាននិយាយថាលោក Assad បានចាកចេញពីប្រទេសស៊ីរី និងបានចេញបញ្ជា​ឱ្យមានការផ្ទេរអំណាចដោយសន្តិវិធី ក្រោយក្រុមឧទ្ទាមវាយលុកលឿន ដូចផ្លេកបន្ទោរចូលគ្រប់គ្រងរដ្ឋធានីដាម៉ាស ដោយប្រើពេលត្រឹម១១ថ្ងៃ ដើម្បីបិទបញ្ចប់របបដឹកនាំដោយគ្រួសារលោក Assad អស់រយៈពេលជាង៥០ឆ្នាំមកនេះ។ «ប្រធានាធិបតីស៊ីរី លោក Assad និងក្រុមគ្រួសារបានទៅដល់ទីក្រុងមូស្គូ ហើយរុស្ស៉ីបានយល់ព្រមផ្ដល់សិទ្ធិជ្រកកោនដល់ពួកគេក្រោមហេតុផលមនុស្សធម៌»។ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី។ គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី មេដឹកនាំក្រុមឧទ្ទាមស៊ីរី បានយល់ព្រមផ្ដល់ការធានាសុវត្ថិភាពដល់មូលដ្ឋានទ័ព និងស្ថាប័នការទូតរបស់រុស្ស៉ីនៅស៊ីរី។ រុស្ស៉ីគឺជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ របបដឹកនាំលោក Assad ចាប់តាំងពីឆ្នាំ២០១៥មក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ក្រសួងរៀបចំដែនដី ជូនដំណឹង​ឱ្យអតិថិជន បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ

Liny Chan December 9, 2024 09/12/2024

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងដល់អតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ឱ្យត្រៀមឯកសារដើម្បីបំពេញពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ បើតាមខ្លឹមសារសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ឱ្យបាន ជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក ភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនដែល បានបង់ប្រាក់ថ្លៃលក់ទិញដីឡូតិ៍ និង/ ឬផ្ទះគ្រប់ចំនួន (១០០%)។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) ដែលកន្លងមកពុំទាន់បានមកបំពេញបែបបទនិងនីតិវិធីស្នើសុំផ្ទេរកម្មសិទ្ធិ សូមត្រៀមឯកសារដូចមាន ក្នុងចំណុចទាំង៣ខាងក្រោម និងអញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាលើកទី៦ […]