ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសដាក់ឱ្យដំណើរការ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិករបស់ក្រសួង សម្រាប់សាធារណជនសាកល្បងប្រើប្រាស់

Nisaiy KP October 27, 2024 27/10/2024

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះមានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន៦ ដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ៥. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៦. ជាពិសេស ម៉ាស៊ីននេះ ក៏ជាកន្លែងដែលសាធារណជនក៏អាចផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។ លោករដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង៨ បញ្ជរ ដែលបានដាក់បង្ហាញឱ្យសាធារណជនសាកល្បងប្រើប្រាស់ នៅក្នុងពេលពិព័រណ៍ការងារនាពេលនេះ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១០០០ គ្រឿង […]

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងវិស័យឯកជន រួមគ្នាផ្ដួចផ្ដើមយុទ្ធនាការ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង និងកម្ពុជាកាន់តែបៃតង»

Nisaiy KP October 27, 2024 27/10/2024

(ព្រះសីហនុ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០នាក់ ដើម្បីសម្អាតតំបន់ឆ្នេរ អូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុស ស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយ និរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ដែលជាលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជ រដ្ឋាភិបាលកម្ពុជា។ តាមរយៈយុទ្ធនាការនេះ ក៏មានសកម្មភាពសំខាន់ៗមួយចំនួនទៀតរួមមាន ការដាំដើមឈើបន្ថែមនៅតំបន់ឆ្នេរ ការបរិច្ចាគកញ្ចប់ស្បៀងជំនួយបឋមដល់មនុស្សចាស់ជរា ការចែករំលែកអំពើល្អ ដោយការបរិច្ចាគសម្ភារៈ ឈប់ប្រើប្រាស់ដោយអ្នកចូលរួម ពោលគឺ «ចាស់អ្នក ថ្មីខ្ញុំ» និងសកម្មភាពកំសាន្តមួយចំនួនទៀត ដើម្បីឆ្លុះបញ្ចាំង អំពីសារៈសំខាន់នៃបរិស្ថានបៃតង និងទំនួលខុសត្រូវរួមគ្នារបស់ប្រជាជនគ្រប់រូប ក្នុងការនាំយកការផ្លាស់ប្តូរជាវិជ្ជមានមកក្នុងសង្គម តាមរយៈការអនុវត្តជាប្រចាំក្នុងជីវភាពប្រចាំថ្ងៃ។ លោក ឡុង ឌីម៉ង់ […]

ក្រសួងសុខាភិបាល ពង្រឹងសមត្ថភាពប្រព័ន្ធគ្រប់គ្រងរថយន្ដគិលានសង្គ្រោះ ដើម្បីបម្រើសេវាជូនអ្នកជំងឺឱ្យទាន់ពេល និងប្រកបដោយសុវត្ថិភាព ពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

Nisaiy KP October 27, 2024 27/10/2024

(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំកម្មវិធី «ដំណើរទស្សនកិច្ចសិក្សាអំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលការគ្រប់គ្រងរថយន្តគិលាន ដែលមានការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេស នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ថ្ងៃនេះជាលើកដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំការទទួលនៃដំណើរទស្សនកិច្ចសិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្ដាមន្ទីរពេទ្យជាតិទាំង៨ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិនព្រះកុសុមៈ, មន្ទីរពេទ្យកុមារជាតិ, មន្ទីរពេទ្យហ្លួងម៉ែ, មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឹម, មន្ទីរពេទ្យជាតិ តេជោសន្ដិភាព, មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាទី៣ ខេត្តសៀមរាប រួមទាំងមជ្ឈមណ្ឌលគាំពាមាតា និងទារក និងមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន។ «នេះជាមោទនភាពរបស់មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ពិសេសមន្ត្រីរាជការ និងបុគ្គលិកនៅផ្នែករថយន្តគិលានសង្គ្រោះនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាឱកាសឱ្យយើងអាចចែករំលែកទៅវិញទៅមក នូវចំណេះដឹង បទពិសោធន៍ល្អៗក្នុងការងារបម្រើសេវាសុខាភិបាល ពិសេសការងារបំរើសេវាសង្គ្រោះបន្ទាន់ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសួរសុខទុក្ខអ្នកសិល្បៈនៅខ្មែរក្រោម និងឧបត្ថម្ភថវិកាម្នាក់​៥០០ដុល្លារ លើកទឹកចិត្តចំពោះការផលិតបទចម្រៀងពាក់ព័ន្ធអង្គកឋិនទាន

Liny Chan October 26, 2024 26/10/2024

(ភ្នំពេញ)៖ ពិតជារំភើបឥតឧបមាសម្រាប់ក្រុមអ្នកសិល្បៈខ្មែរក្រោម បន្ទាប់ពីបានស្តាប់ប្រសាសន៍​សួរ​សុខទុក្ខដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ សារសួរសុខទុក្ខនោះ​សម្តេច​តេជោ ហ៊ុន សែន បានបង្ហាញមនោសញ្ចេតនានឹករលឹក ព្រមទាំងបានកោតសរសើរ​ចំពោះ​ការប្រឹងប្រែងរបស់អ្នកសិល្បៈខ្មែរក្រោម ដែលបានប្រឹងប្រែងថែរក្សាសិល្បៈ និងវប្បធម៌​ប្រពៃ​ណី​របស់​ខ្មែរ។ កាលពីពេលថ្មីនេះ តាមរយៈលោក សាន សាង ជាទីប្រឹក្សានោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើ​សារខ្លីមួយតាមបណ្តាញសង្គមជូនទៅដល់អ្នកសិល្បៈខ្មែរក្រោម បន្ទាប់ពីពួកគេបានរួមគ្នាផលិតបទ​ចម្រៀងមួយស្តីពីអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ។ ក្នុងសារសុខទុក្ខនោះសម្តេចតេជោ បានគូសរំលេចយ៉ាងដូច្នេះ «ពុក អ៊ុំ ពូ ពិតជាកោតសរសើរដែលកូនៗ ក្មួយៗ បានខិតខំថែរក្សាប្រពៃណីជាតិរបស់យើង។ […] កូនៗ ក្មួយៗ នៅតែរក្សាបាននូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រពៃពីដូនតា ហ្នឹងហើយជាស្ថានភាពដែលយើងចង់បាន។ យើងត្រូវខិតខំរួមគ្នាថែរក្សាការពារនូវមរតកដូនតា កុំឱ្យបាត់បង់ មិនថានៅខ្មែរក្រោម ខ្មែរកណ្តាល ឬខ្មែរលើនោះទេ ខ្មែរយើងទៅរស់នៅទីណាក៏ដោយ បញ្ហាប្រពៃណីជាតិ គឺជាបញ្ហាដ៏ធំ ដែលត្រូវថែទាំទាំងអស់គ្នា»។ សារសំឡេងសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរក្រោម គឺជារឿងកម្រណាស់។ សារសំឡេងរបស់សម្តេចតេជោ បានបង្កប់មនោសញ្ចេតនាយ៉ាង​ជ្រាល​ជ្រៅ​បំផុត​ជាមួយបងប្អូនខ្មែរក្រោម។ ក្រុមអ្នកសិល្បៈខ្មែរក្រោមក្នុងវត្តស្វាយសៀមថ្មី វត្តដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]

ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតរំលែកទុក្ខ ជូនលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ

Liny Chan October 26, 2024 26/10/2024

(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យ ព្រះរាជទាន ព្រះរាជសារលិខិតរំលែកទុក្ខជូន លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ និងលោកជំទាវ ជា សិរី ចំពោះមរណភាពរបស់ឯកឧត្តម ជា ចាន់តូ។ ឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាព នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News ខាងក្រោមនេះ ជាព្រះរាជសារលិខិត៖

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដូវភ្លៀងធ្លាក់ឆ្នាំនេះ កម្ពុជារងគ្រោះដោយសារទឹកជំនន់តិចតួច ខណៈប្រទេស៥នៅអាស៊ានរងផលប៉ះពាល់ធ្ងន់ធ្ងរ 

Liny Chan October 26, 2024 26/10/2024

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅរដូវភ្លៀងធ្លាក់ឆ្នាំនេះ ប្រទេសកម្ពុជារងគ្រោះដោយសារទឹកជំនន់តិចតួច ខណៈប្រទេសចំនួន៥នៅតំបន់អាស៊ានបាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់នេះ ក្នុងនោះមានហ្វីលីពីន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា។ សម្តេចមហាបវរធិបតីថ្លែងយ៉ាងនេះក្នុងពិធីអបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់ចិន សម្រាប់កែលម្អបរិស្ថាន សាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា។ ពិធីនេះត្រូវបានរៀបចំឡើងនៅវិទ្យាល័យសម្តេច ហ៊ុន សែន ពាមជីកង ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងដូច្នេះថា «នៅរដូវភ្លៀងធ្លាក់ឆ្នាំនេះ ប្រទេសកម្ពុជារងគ្រោះដោយសារទឹកជំនន់តិចតួច ខណៈប្រទេសចំនួន៥នៅតំបន់អាស៊ានបាននិងកំពុងរងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ឆ្នាំនេះ ក្នុងនោះមានហ្វីលីពីន វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា តួយ៉ាងដូចនៅប្រទេសថៃ បន្ទាប់ពីទឹកជំនន់ហើយ ភក់គ្រប់ពីលើផ្ទះប្រជាជន ហើយរដ្ឋត្រូវចំណាយរាប់រាយលានដុល្លារ ដើម្បីដោះស្រាយបញ្ហាទាំងនោះ»។ សម្ដេចបវរធិបតីបានបន្តថា នៅប្រទេសកម្ពុជា ទឹកជំនន់កើតឡើងដែរនៅកន្លែងខ្លះ តែមិនធ្ងន់ធ្ងរដូចឆ្នាំកន្លងទៅ ដែលនេះជាសំណាងល្អសម្រាប់ប្រទេសយើង តែទោះជាយ៉ាងណាគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវតែត្រៀមលក្ខណៈ ពិសេសគឺគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលរាជធានី ខេត្ត […]

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការបញ្ចៀសចរាចរណ៍ ក្នុងព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយព្រះមហាក្សត្រ

Liny Chan October 26, 2024 26/10/2024

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរម សិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ គឺថ្ងៃទី២៨ ទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង និងសួនចន្ទឆាយ៉ា ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយឡែកនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨៖០០នាទី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីមិទ្ទិញមហាជន នៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង។ ដើម្បីឲ្យព្រះរាជពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទាំងអស់ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ជុំវិញទីតាំងប្រារព្ធព្រះរាជពិធីខាងលើមេត្តាយោគយល់ អធ្យាស្រ័យ ធ្វើការពង្វាងចរាចរ ដោយអនុគ្រោះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

ឆ្លងចរន្តអគ្គីសនី​ឆេះរោងចក្រ​ ផលិតក្រដាសកាតុង​ នៅខណ្ឌពោធិ៍សែនជ័យ, សមត្ថកិច្ចប្រេីប្រាស់ទឹកអស់​២០៦គ្រឿង​ ទេីបគ្រប់គ្រងបានទាំងស្រុង

Liny Chan October 26, 2024 26/10/2024

(ភ្នំពេញ)៖​ អគ្គិភ័យបានឆាបឆេះរោងចក្រ​មួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២៖១០នាទីយប់រំលងអាធ្រាត​ ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០២៤ ស្ថិតចំណុចរោងចក្រ​ ជិន​ យូហ្វេង​ ភែកឃីង​ ខាថិន​ ឯ.ក​ ផលិតក្រដាសកាតុង​ ផ្លូវបេតុង​ ភូមិស្រែកជំរៅ​ សង្កាត់ចោមចៅទី០២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ឲ្យបណ្តាញព័ត៌មាន​ Fresh News ដឹងថា​ ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់១៨០ឡាន ស្មើរនឹង៧២០ម៉ែត្រគូប​,​ រថយន្តជំនួយមកពីកងពលតូច​ ង៧០​ ចំនួន០៦គ្រឿង​ ប្រេីប្រាស់ទឹកអស់២៤ឡាន​ […]