ព័ត៌មានជាតិ

កម្ពុជាផ្លាស់ប្តូរឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើឱ្យការវាស់វែងកំណើនសេដ្ឋកិច្ច កាន់តែមាន ភាពល្អប្រសើរ

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ កម្ពុជា បានសម្រេចការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ ឬឆ្នាំគោល ផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ ដើម្បីធ្វើបច្ចុប្បន្នភាព និងវាស់វែងកំណើនសេដ្ឋកិច្ច និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមាន ភាពល្អប្រសើរ។ ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីលទ្ធផលចុងក្រោយការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ទ្រី ឬទ្ធា អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូរគោលគណនេយ្យជាតិ ឬផ.ស.ស ពីឆ្នាំ២០០០ មកឆ្នាំ២០១៤ និងគោលបំណងជាចម្បងនៃការផ្លាស់ប្តូរ នេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទំហំ វិសាលភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា សម្រាប់ធ្វើការប៉ាន់ស្មានឡើងវិញស៊េរីទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២។ លោកបានលើកឡើងថា ស៊េរីទិន្នន័យ ផ.ស.ស. ឆ្នាំគោល២០០០ ដែលបានប្រើប្រាស់ជាង២០ឆ្នាំកន្លងមកនេះ ត្រូវបានវាយតម្លៃដោយអ្នកជំនាញស្ថិតិ និងសេដ្ឋកិច្ចនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)និងស្ថាប័នស្ថិតិស៊ុយអែត ថាលែងតំណាងឱ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាហើយ ទាំងទំហំ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច និងបានលើកជាសំណើសុំប្តូរឆ្នាំគោលមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ។ លោកបានឱ្យដឹងថា កន្លងមកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្តូរឆ្នាំគោលម្ដង គឺប្តូរពីឆ្នាំ១៩៩៣ […]

ប្រកាសចូលកាន់តំណែងមេយោធាខេត្តកោះកុង, នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់៖ ហាមដាច់ខាតមិនឲ្យមានអ្នករត់ការ ដើម្បីឡើងមុខតំណែង ឬផ្លាស់ប្តូរតួនាទីនៅក្នុងជួរកងទ័ពឡើយ

Naren July 2, 2024 02/07/2024

(កោះកុង)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសផ្លាស់ប្តូរមុខតំណែង និងតម្លើងឋានន្តរស័ក្តិជូនលោកឧត្តមសឹនីយ៍ត្រី ជូន សុភ័ក្រ្ភ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង។ នៅក្នុងពិធីនេះក៏មានការចូលរួមលោក សំ ឃិតវៀន អភិបាលស្ដីទីខេត្តកោះកុង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី ជូន សុភ័ក្រ្ភ ត្រូវបានតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជំនួសលោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ ដែលត្រូវបានតែងតាំងជានាយរងសេនាធិការកងទ័ពជើងគោក។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងថា ដើម្បីពង្រឹងលើវិស័យក្រសួងការពារជាតិឲ្យមានភាពរឹងមាំ, កងយោធពលខេមរភូមិន្ទ ត្រូវរួនរួមគ្នាបំពេញកាតព្វកិច្ចតួនាទីជាកងទ័ព ត្រូវចេះសាមគ្គីគ្នា រួបរួមគ្នារក្សាភាពផ្ទៃក្នុងឲ្យរឹងមាំ ពុះពារគ្រប់ឧបសគ្គដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ និងរួមសហការជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្ថែមថា ប្រទេសមានសន្តិភាព មានសេ្ថរភាពដល់បច្ចុប្បន្នភាពនេះគឺការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្តេចបានប្រើនយោបាយឈ្នះឈ្នះ និងដឹកនាំប្រទេសពោរពេញដោយសន្តិភាព មានការអភិវឌ្ឍគ្រប់វិស័យ […]

អភិបាលខេត្តកំពត ណែនាំឱ្យមន្ត្រីសុរិយោដី ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ

Naren July 2, 2024 02/07/2024

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានណែនាំឲ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវប្រើប្រាស់អំណាចរដ្ឋ និងអំណាចច្បាប់ ដើម្បីធ្វើការវាយតម្លៃទៅលើការចុះបញ្ជីដីធ្លីឱ្យបានត្រឹមត្រូវ។ មានប្រសាសន៍ណែនាំបែបនេះខណៈលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។ លោក ម៉ៅ ធនិន អភិបាលខេត្ត បានបន្តទៀតថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់បំផុត សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលទាំងនេះតម្រូវឱ្យមន្ត្រីជំនាញនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីទាំងអស់ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ចំពោះឯកសារកសាងបណ្ណ ហើយត្រូវពិនិត្យមើលលើផ្លូវច្បាប់ជាធំ ជៀសវាងការចុះបញ្ជី ធ្វើឱ្យប៉ះពាល់ដល់សុខទុក្ខប្រជាពលរដ្ឋ។ ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកន្លងមក គឺទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលល្អនេះដែរ ក៏នៅមានភាពឆកល្វែងមួយចំនួន ដែលការចុះបញ្ជីខ្លះមិនបានយកអំណាចរដ្ឋ និងអំណាចច្បាប់ មកអនុវត្ត៍ គឺធ្វើការដោយឯកចិត្ត ប្រើអំណាចបុគ្គល ដែលតម្រូវឱ្យមន្ត្រីសុរិយោដីទាំងអស់ ត្រូវធ្វើយ៉ាងណាពិនិត្យលើឯកសារកសាងបណ្ណឱ្យបានល្អិតល្អន់ ដោយយោងទៅតាមគោលការណ៍ច្បាប់ តម្រូវការចាំបាច់របស់ពលរដ្ឋ […]

កិច្ចសម្ភាសជាមួយអ្នកជំនាញសេដ្ឋកិច្ច ស្តីពីអំពីអត្ថប្រយោជន៍ នៃការប្រើប្រាស់បណ្តាញសង្គមកម្ពុជា CoolApp

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ បន្ទាប់ពីដាក់ឱ្យដំណើរការបានជាង ១សប្តាហ៍ កន្លងទៅនេះ CoolApp បណ្តាញសង្គមរបស់កម្ពុជា បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ហើយបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម Chat ដែលមានអ្នកទាញយក (Download) ច្រើនជាងគេបង្អស់នៅកម្ពុជា ទាំងនៅលើ App Store និង Play Store។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា ការប្រើប្រាស់បណ្តាញសង្គមរបស់កម្ពុជា CoolApp បានក្លាយចលនាជាតិនិយម ដើម្បីគាំទ្រ និងលើកទឹកចិត្តចំពោះអ្វីដែលខ្មែរខិតខំផលិតបាន ដើម្បីប្រកួតប្រជែងខាងបច្ចេកវិទ្យាជាមួយប្រទេសផ្សេងៗ ហើយការប្រើប្រាស់ CoolAppនេះ បានផ្តល់ផលប្រយោជន៍មកដល់កម្ពុជាសុទ្ធសាធ មិនដូចការប្រើប្រាស់ App របស់បរទេស ដែលខ្មែរអ្នកប្រើប្រាស់សម្រាប់ការធ្វើអាជីវកម្ម បានចំណាយប្រាក់កាសជាច្រើនឲ្យទៅបរទេស ដែលធ្វើឱ្យកម្ពុជាខាតបង់ខាងសេដ្ឋកិច្ច។ ផ្តល់សិទ្ធិដោយ៖Fresh News សូមទស្សនាកិច្ចសម្ភាសជាមួយ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អំពីការប្រើប្រាស់ CoolApp និងអត្ថប្រយោជន៍ ដូចតទៅ៖ https://www.facebook.com/freshnewstvonline/videos/1540867690120162

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោក គឹម សួស្តី, លោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់​តែងតាំងលោក គឹម សួស្តី, លោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិ​ភាព​ចរាចរណ៍ផ្លូវគោក។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា លោក គឹម សួស្តី ត្រូវបានតែងតាំងជាទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានឋានៈស្មើអគ្គនាយក។ ដោយឡែកលោក លី ស៊ុនហួ និងលោក យ៉ាង យុងម៉ូ ពុំមានឋានៈស្មើនោះឡើយ។ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំង៣រូបនេះ ពុំទទួលប្រាក់បំណាច់មុខងារនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

៦ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង២៤លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៥២១ ៩៥០នាក់ កើន៣៥.៣០% និងទទួលបានចំណូល ២៤ ៣៥៧ ៦៩៥ដុល្លារអាមេរិក កើនឡើង៣៦.២៤% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៦ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ១ ០៤៣ ៩០០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។ សូមជម្រាបថា ឆ្នាំ២០២៣ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួនជាង៧៩ម៉ឺននាក់ ទទួលបានចំណូល៣៧ ១៩៨ ៩៨៨ ដុល្លារអាមេរិក កើនឡើងចំនួន២២២.៦៨ភាគរយ៕ […]

សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ជាង១ពាន់គីឡូក្រាម ត្រូវបានដុតចោល

Naren July 2, 2024 02/07/2024

(ស្វាយរៀង)៖ សាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន១៥០៩គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង ១១៖២០ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការអនុញ្ញាតពីលោកប្រធានសាខា មន្រ្តីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដុតកម្ទេចចោល សាច់មាន់បង្កកខូចគុណភាព និងគ្មានឯកសារនាំចូល ចំនួន ១៥០៩ គីឡូក្រាម នៅទីលានចាក់សម្រាមអូស្មាច់ ស្ថិតនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយមានការចូលរួមពី មន្រ្តីនៃសាលាក្រុងស្វាយរៀង និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងផងដែរ។ ប្រភពបានបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៖០០នាទីទៀបភ្លឺ មន្ត្រីនៃសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បង្ក្រាបបានរថយន្តប្រភេទដឹកអ្នកដំណើរធុនតូចចំនួន១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2A-6794 ដឹកទំនិញចូលតាមច្រករបៀងក្រសាំងជ្រុំ ស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានដឹកទំនិញប្រភេទហាមឃាត់។ ទំនិញប្រភេទហាមឃាត់នោះ រួមមាន៖ សាច់ភ្លៅមាន់បង្កក ផលិតផលប្រទេស សហរដ្ឋអាមេរិក ចំនួន៦២កេសស្មើនឹង៩៩២គីឡូក្រាម និងជើងមាន់បង្កក ផលិតផលប្រទេសវៀតណាម […]

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ជូនដំណឹងពីការលើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) រយៈពេល១ឆ្នាំ

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុវត្តកាតព្វកិច្ចរបស់អ្នកអភិវឌ្ឍលំនៅឋាន និងអគារសហកម្មសិទ្ធិ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីជូនដំណឹង បានឲ្យដឹងថា តាមសេចក្តីជូនដំណឹងស្តីពីលទ្ធផល នៃវេទិការាជរដ្ឋាភិបាលកម្ពុជា-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ពាក់ព័ន្ធវិធានការគាំទ្រដល់វិស័យសំណង់ និងអចលនទ្រព្យ និងតាមការណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការអនុវត្តប្រកាសលេខ ០៤៧ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ សូមជម្រាបជូនដូចខាងក្រោម៖ ១៖ លើកលែងការផាកពិន័យផ្សេងៗ ចំពោះគម្រោងអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍលំនៅឋានជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៤៧ អ. […]

មិនធ្លាប់មានពីមុន! ជនជាតិខ្មែរដំបូងស្ម័គ្រចិត្តជិះម៉ូតូពីអាល្លឺម៉ង់មកកម្ពុជាឆ្លងកាត់ប្រទេសជាង២០ ដើម្បីផ្សព្វផ្សាយពីកិត្តិនាមជាតិ និងរៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

Naren July 2, 2024 02/07/2024

(ភ្នំពេញ)៖ ជាអ្នកជិះម៉ូតូធំមានបទពិសោធន៍យូរឆ្នាំមួយរូប លោក អ៊ុំ ប៊ុនរ៉េត បានរៀបចំផែនការជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសជាង២០ ពោលគឺពីប្រទេសអាល្លឺម៉ង់ឆ្ពោះមកប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា វប្បធម៌ អរិយធម៌ ក៏ដូចជាកត្តាសុខសន្តិភាពនៅកម្ពុជា និងដើម្បីរៃអង្គាសកៀរគរថវិកាពីសប្បុរសជនជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យព្យាបាលជំងឺនិងជួយសង្គ្រោះជីវិតកុមាររាប់លាននាក់នៅកម្ពុជា។ មហាជនមើលឃើញថា នេះជាលើកដំបូងហើយសម្រាប់ប្រទេសកម្ពុជា ដែលមានអ្នកជិះម៉ូតូធំឆ្លងទ្វីបឆ្លងប្រទេសដល់ទៅជាង២០ប្រទេស ស្កាត់ពីអឺរ៉ុបឆ្ពោះមកកាន់មាតុប្រទេស ភ្ជាប់ជាមួយការលើកកម្ពស់មុខមាត់ប្រទេសជាតិ និងធ្វើសកម្មភាពមនុស្សធម៌ដ៏ប្រពៃបែបនេះ។ ថ្លែងប្រាប់ Fresh News នាសប្ដាហ៍នេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹបម៉ូតូ BMW កម្ពុជា បានបញ្ជាក់ថា ការជិះម៉ូតូឆ្លងទ្វីបរបស់លោកនឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខឆាប់ៗនេះ ដោយចេញដំណើរពីសារមន្ទីរ BMW នៅទីក្រុងមុយនិក (Munich) ប្រទេសអាល្លឺម៉ង់ បន្តដំណើរទៅកាន់បណ្ដាប្រទេសនានាសរុបជាង២០ប្រទេស មុននឹងមកដល់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តសៀមរាប និងបន្តដល់រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ពោលគឺចំណាយពេល១១២ថ្ងៃ ឬជិត៤ខែ។ ប្រធានក្លឹបម៉ូតូ BMW កម្ពុជារូបនេះបានបន្តថា «តាមរយៈការជិះម៉ូតូឆ្លងទ្វីបរបស់ខ្ញុំនេះ ខ្ញុំនឹងចូលរួមផ្សព្វផ្សាយពីកិត្តិនាមកម្ពុជា Cambodia ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ខ្មែរយើងទៅកាន់ប្រជាជននៃប្រទេសនីមួយៗដែលខ្ញុំជិះម៉ូតូឆ្លងកាត់ […]

ឥណ្ឌូណេស៊ីកំណត់ទិសដៅនាំចេញទុរេន ទៅកាន់ប្រទេសចិន ក្នុងតម្លៃ ៨ពាន់លានដុល្លារ

Naren July 2, 2024 02/07/2024

(ហ្សាការតា)៖ ឥណ្ឌូណេស៊ីដែលជាប្រទេសផលិត និងនាំចេញផ្លែទុរេនធំជាងគេមួយ ក្នុងពិភពលោក គ្រោងនឹងពង្រីកផលិតកម្មផ្លែទុរេន សំដៅជំរុញការនាំចេញទុរេនទៅកាន់ប្រទេសចិន ក្នុងតម្លៃរហូតដល់ ៨ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី ដែលជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបាននិយាយថា សក្តានុពលនៃការនាំចេញទុរេន ទៅកាន់ប្រទេសចិនអាចកើនឡើងដល់ ៨ពាន់លានដុល្លារ។ ដោយកត់សម្គាល់អំពីវិធានការមួយចំនួន ដែលបានធ្វើឡើង ដើម្បីសម្រេចបានទិសដៅនាំចេញ លោក Luhut បានថ្លែងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានធ្វើការងារជាមួយវិទ្យាស្ថានសេនេទិចក្រុងប៉េកាំង ដើម្បីធ្វើការសិក្សាសំដៅធានាបានទុរេនគុណភាពខ្ពស់សម្រាប់ការនាំចេញ។ លោកបានបន្ថែមថា មានការរៀបចំចម្ការទុរេនប្រហែល ១០០ហិចតានៅក្នុងខេត្តស៊ូម៉ាត្រាខាងជើង និងខេត្តប៉ាពួខាងលិច ហើយគ្រោងនឹងរៀបចំបន្ថែមទៀតនៅក្នុងខេត្តផ្សេងទៀត រួមទាំងនៅខេត្តស៊ូឡាវ៉េស៊ីកណ្តាលផងដែរ។ មន្ត្រីរូបនេះបានបន្ថែមថា ទីតាំងទាំងនោះអាចដាំដើមទុរេនដែលអាចផលិតផ្លែទុរេន បានតាមតម្រូវការទីផ្សារប្រទេសចិន។ យោងតាមកាសែត VN Express កាលពីឆ្នាំមុន ប្រទេសឥណ្ឌូណេស៊ី បានផលិតទុរេនបានរហូតដល់ ១,៨៥ លានតោន ដែលជាង ៥០ភាគរយមកពីកោះជ្វា។ ខេត្តជ្វាខាងកើតត្រូវបានរាយការណ៍ថា ជាតំបន់ផលិតទុរេនធំជាងគេនៅក្នុងប្រទេសដោយទិន្នផលលើសពី ៤៨០ […]